-
មន្ត្រីជាអ្នកបម្រើរាស្ត្រ ដូច្នេះត្រូវបម្រើសេវាសាធារណៈឱ្យបានល្អ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៩ នៅសាលាស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារចុះធ្វើវេទិកាសាធារណ:ក្នុងឆ្នាំ២០១៩។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអនុប្រធាន និង សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុក តំណាងមន្ទីរជំនាញ រដ្ឋបាលស្រុក ឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ និងកងកម្លាំងប្រដាប់អាវុធប្រមាណ ៧០នាក់។ ថ្លែងទៅកាន់កិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា : ១) ក្រុមការងារដែលរាជរដ្ឋាភិបាលបង្កើតមាន ប្រយោជន៍ណាស់ ដោយមានតំណាងក្រសួងជាច្រើន ចូលរួម។ ក្នុងនោះ ការងារមួយចំនួនក្រុមការងារជួយដោះស្រាយ តែពេលខ្លះការងារឬបញ្ហាដែលប្រជាជនលើកឡើង គ្រាន់តែមន្ទីរជំនាញឡើងមកពន្យល់ក៏ប្រជាជនយល់បានដែរ។ ២) នៅពេលរៀបចំវេទិកាសាធារណៈ បញ្ហាដែលត្រូវចាប់អារម្មណ៍គឺធ្វើយ៉ាងណាឱ្យប្រជាជនចូលរួមឱ្យបានច្រើន និងឱ្យគាត់សួរជាសំណួរឱ្យបានផុលផុស។ ៣)…
-
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ណែនាំដល់មន្ត្រីក្របខ័ណ្ឌថ្មី ឆ្នាំ២០១៩ទាំងអស់ ត្រូវផ្ដល់សេវាសាធារណៈ សេវាចាំបាច់ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស
ភ្នំពេញ៖ ថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលដំបូងដល់មន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០១៩ ចំនួន១២១នាក់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើននាក់របស់ក្រសួងផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់មន្ត្រីដែលទើបប្រឡងជាប់ក្របខណ្ឌថ្មី បង្ហាញនូវបទពិសោធន៍ ក៏ដូចជាគំនិតថ្មីៗរបស់ខ្លួនដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនឲ្យកាន់តែមានការរីកចម្រើនថែមមួយកម្រិតទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីក្របខណ្ឌថ្មីទាំងអស់ ត្រូវចេះសហការគ្នាល្អ មានសាមគ្គីភាព មិត្តភាព រូបរួមគ្នាក្រោមដំបូលតែមួយនៃមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូន ជួយគ្នាទៅវិញទៅមក តាមដានការបំពេញការងារ និងរៀបចំគោលដៅរបស់ខ្លួនដើម្បីផ្តល់សេវាសាធារណៈ សេវាចាំបាច់ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស ក្នុងនាមជាអ្នកបម្រើរាស្ត្រ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឲ្យដឹងផងដែរថា៖ ភាគីចិនបានឯកភាពផ្ដល់ថវិកាចំនួន ២.០០០.០០០ដុល្លារសហរដ្ឋអាមេរិកតាមសំណើរបស់ក្រសួង ដើម្បីកសាងអគារវិទ្យាស្ថាន បណ្ដុះ បណ្ដាលមួយ ដែលមានទីតាំងឋិតនៅទីស្ដីការក្រសួងថ្មីដែលកំពុងដំណើរការរសាងសង់ ដែលគ្រោងបើក ការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ ដើម្បីជួយបណ្ដុះបណ្ដាលឲ្យមន្ត្រីរបស់ក្រសួងមានសមត្ថភាព បំពេញការងារកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះមន្ត្រីដែលទើប…
-
បញ្ហាអសន្តិសុខធ្វើឲ្យមនុស្សជិត៣លាននាក់នៅអាហ្វ្រិកកណ្តាលត្រូវការជំនួយបន្ទាន់
មន្ត្រីទទួលបន្ទុកកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា មនុស្សប្រមាណ២លាន៦សែននាក់ នៅអាហ្វ្រិកកណ្តាល ឬ ពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៅប្រទេសនេះនឹងមានតម្រូវការជំនួយមនុស្សធម៌ ក្នុងឆ្នាំ២០២០ ខណៈដែលប្រទេសនេះកំពុងរងគ្រោះពីភាពអសន្តិសុខដែលប៉ះពាល់ខ្លាំងដល់វិស័យកសិម្ម នេះបើតាមអ្នកនាំពាក្យរបស់ UN កាលពីពេលថ្មីៗនេះ។ គិតត្រឹមខែវិច្ឆិកា ២០១៩ នៅប្រទេសអាហ្វ្រិកកណ្តាល មានមនុស្សជិត៧០ម៉ឺននាក់ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ហើយជាង៥៩ម៉ឺន៥ពាន់នាក់បានទៅរស់នៅជាជនភៀសខ្លួន ក្នុងបណ្តាប្រទេសជិតខាង នេះបើតាមលោក Stephane Dujarric អ្នកនាំពាក្យរបស់ UN ។ លោកថា មានកុមារជាង១លាននាក់ត្រូវការជំនួយមនុស្សធម៌ក្នុងវិស័យអប់រំ នៅឆ្នាំ២០២០ ហើយកុមារប្រមាណ១៧ម៉ឺន៨ពាន់នាក់នឹងត្រូវការជួយលើផ្នែកផ្សេងៗទៀត។ ក៏ប៉ុន្តែតំណាងលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres រូបនេះបន្ថែមទៀតថា ផែនការឆ្លើយតបនឹងជំនួយមនុស្សធម៌សម្រាប់អាហ្វ្រិកកណ្តាលក្នុងឆ្នាំ២០២០ មានប្រមាណ៤០១លានដុល្លារអាម៉េរិក៕ធ.ដ
-
វៀតណាមគ្រោងនាំចេញស្វាយចន្ទីកើនដល់៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២០
វៀតណាមមានគោលដៅនាំចេញស្វាយចន្ទីតម្លៃ៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃ២៦ ធ្នូ ២០១៩នេះ។យោងតាមសមាគមស្វាយចន្ទីវៀតណាមបានឲ្យដឹងថា ផ្នែកនាំចេញផ្តោតលើដំណើរការស៊ីជម្រៅនិងពង្រឹងគុណភាពផលិតផលស្វាយចន្ទីដើម្បីសម្រេចគោលដៅនាំចេញនេះ។ គិតត្រឹមចុងខែវិច្ឆិកា វៀតណាមបាននាំចេញស្វាយចន្ទីច្រើនជាង៤១៨០០០តោន ទៅក្រៅប្រទេស មានតម្លៃជិត៣ពាន់លានដុល្លារអាមេ៉រិក ខណៈដែលគោលដៅឆ្នាំ២០១៩នេះ គឺ៤៥០០០០តោន ជាមួយនឹងតម្លៃ៣.៥ពាន់លានដុល្លារអាម៉េរិកសម្រាប់ពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីនេះ វៀតណាមក៏បាននាំចូលវត្ថុធាតុដើមផងដែរ ដើម្បីសម្រេចគោលដៅនាំចេញផលិផលសម្រេច ក្នុងនោះ កាលពីឆ្នាំ២០១៩ បាននាំចូលជាង១.៥លានតោននូវត្ថុធាតុដើមពីក្រៅប្រទេស ភាគច្រើនមកពីអាហ្វ្រិក៕ធ.ដ
-
មហាសន្និបាតសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់បានរៀបចំបើកក្រោមវត្តមានមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជើញបើកមហាសន្និបាតអាណត្តិទី៣ របស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ (សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន) ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យកែសម្រួល និងអនុម័តលក្ខន្តិកៈបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន គណៈកម្មាធិការប្រតិបត្តិជាតិ និងក្រុមប្រឹក្សាជាតិសម្រាប់អាណត្តិទី៣។ សមាសភាពចូលរួមមហាសន្និបាតមានចំនួន ៤៧០នាក់ ក្នុងនោះប្រតិភូជាសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មានចំនួន ៣២០ នាក់, ជាមួយនឹងវត្តមានប្រធានក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ខេត្ត ព្រមទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល។ សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ ការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់, ការពារផលប្រយោជន៍ និងគុណប្រយោជន៍ ស្របច្បាប់របស់សមាជិក៕ធ.ដ …
-
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ាដឹកនាំគណប្រតិភូ មន្រ្តី រាជការ ក្រសួង និងមន្ទីរ ២៥រាជធានី ខេត្ត ប្រមាណជាង៣០០០នាក់ ធ្វេីទស្សនកិច្ច នៅវិមាន ឈ្នះ ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួង រៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញដឹកនាំគណប្រតិភូ មន្រ្តី រាជការ ក្រសួង និងមន្ទីរ ២៥ រាជធានី ខេត្ត ប្រមាណជាង៣០០០នាក់ ធ្វេីទស្សនកិច្ច ស្វែងយល់ ពី វិមាន ឈ្នះ ឈ្នះ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ។ ការដឹកនាំគណប្រតិភូមន្រ្តីរាជការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងមន្ទីរក្រោមឱវាទទាំងអស់មកធ្វើទស្សនកិច្ចនៅទីនេះគឺដើម្បីអោយមន្រ្តីរាជការទាំងអស់បានមើលឃើញដោយផ្ទាល់នូវសមិទ្ធិផលសំណង់ប្រវត្តិសាស្រ្តវិមានអនុស្សាវរីយ៍នយោបាយឈ្នះៗដ៏អស្ចារ្យនិងបានស្វែងយល់ពីប្រវត្តិនិងអត្ថន័យនៃការកសាងវិមាននេះដែលត្រូវបានសាងសង់ឡើងដើម្បីរំលឹកដល់ការអនុវត្តបានជោគជ័យនូវនយោបាយឈ្នះៗដោយបានបញ្ចប់នូវសង្រ្គាមនាំមកនូវសុខសន្តិភាពនិងការឯកភាពទឹកដី។វិមានឈ្នះៗគឺតំណាងអោយព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពនិងឈ្នះជានិច្ចនិរន្តរ៍ គ្មានសង្រ្គាមស៊ីវិលទៀតឡើយហើយក៏ជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាពនិងវិបុលភាពនៃកម្ពុជាទាំងមូល។ យោងតាមឯកសារបង្ហាញថាវិមានឈ្នះៗនេះត្រូវបានចាប់ផ្តើមសាងសង់ឡើងនាថ្ងៃទី២៥ខែកុម្ភះឆ្នាំ២០១៦និងត្រូវបានសម្ពោធជាផ្លូវការនាថ្ងៃទី២៩ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៨ដោយសំណង់វិមាននេះមានកំពស់ប្រមាណ៥៤m ទទឹង៣៦m និងលំហផ្ទៃក្រឡានៅបាតខាងក្រោមនៃតួវិមានគឺ៧០០០ម៉ែត្រការេ លើផ្ទៃដីទំហំ៨ហិកតាស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីទុកជានិមិត្តរូបនៃសុខសន្តិភាព ដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃជាច្រើនទស្សវត្សរ៍កន្លងមកហើយវិមានឈ្នះៗ នេះនឹងក្លាយជាកេរមរតកសំរាប់កូនចៅជំនាន់ក្រោយផងដែរ។ វិមានឈ្នះៗត្រូវបានសាងសង់ឡើងដោយបញ្ជាក់នូវអត្ថន័យដ៏មានសារសំខាន់ចំនួន៣គឺកំពូលវិមានដែលមានជ្រុង៣តំណាងអោយនយោបាយឈ្នះៗក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំណែកឯតួវិមានដែលមានជ្រុង5តំណាងអោយយុទ្ធសាស្រ្តរំលាយអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម និងតួវិមានដែលមានជ្រុង៧តំណាងអោយកត្តានាំអោយនយោបាយឈ្នះៗទទួលបានជោគជ័យ។ …
-
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អុម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យ៦នាក់ រួមមាន ទី១ឈ្មោះ និត កូហ្វីអាណាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ទី២ឈ្មោះ និត លីអាឡាតាស់ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ទី៣ឈ្មោះ សួស ឧត្តម ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ទី៤ឈ្មោះ ដួង សុថេត ភេទប្រុស អាយុ៣៧ឆ្នាំ…
-
ផ្សារទំនើបអ៊ីអនទី៣ មានតម្លៃជិត៣០០លានដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តឱ្យបើកដំណើរការ ហើយគ្រោងនឹងបុកគ្រឹៈសាងសង់ឆាប់ៗនេះ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានបង្ហាញពីគម្រោងវិនិយោគធំៗចំនួន៩នៅចុងឆ្នាំ២០១៩នេះ ដែលគណៈកម្មាធិការវិនិយោគកម្ពុជារបស់ខ្លួនសម្រេចអនុម័តអនុញ្ញាតឲ្យធ្វើការវិនិយោគ ដែលមានតម្លៃទុនសរុបជិត ២ពាន់លានដុល្លារ និងអាចបង្កើតការងារដោយផ្ទាល់បានជាង១ម៉ឺនកន្លែង ។ ក្នុងចំណោមគម្រោងវិនិយោគ ដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចអនុម័ត ក្នុងនោះក៏រួមទំាងគម្រោងផ្សារទំនើបអ៊ីអន ៣ ផងដែរ ដែលវិនិយោគដោយក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD. គឺនឹងត្រូវសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២៨៩,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៧០កន្លែង ។ ដូចនេះ បន្ទាប់ពីទទួលបានការសម្រេចអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហើយនោះ គម្រោងសាងសង់ផ្សារទំនើប AEON Mall 3 ដែលមានទីតាំងស្ថិតនៅមហាវិថីសម្ដេច តេជោ ក្នុងតំបន់អភិវឌ្ឍទីក្រុងរណប ING City នឹងធ្វើការចាប់ផ្តើមបុកគ្រឹះនៅដើមឆ្នាំ២០២០ឆាប់ៗខាងមុខនេះ ។ បើតាមគម្រោងនោះ ផ្សារទំនើបលំដាប់ពិភពលោក AEON Mall 3 នេះ នឹងត្រូវចំណាយពេលសាងសង់ត្រឹម២៤ខែស្មើនឹងរយៈពេល២ឆ្នាំឱ្យរួចរាល់ ៕ធ.ដ …
-
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងការសោកស្តាយចំពោះការចែកចាយព័ត៌មាន ករណីស្លាប់របស់កម្មការិនី ឆោម សុភាលី នៅលើហ្វេសប៊ុកមួយចំនួន កាលពីថ្ងៃទី២៤ធ្នូ ឆ្នាំ២០១៩នេះ
-
លោក ដូណាល់ ត្រាំ អះអាងថា លោក និង ប្រធានាធិបតីចិនគ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលលើកទី១នៅក្នុងខែធ្នូនេះ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ បានថ្លែងអះអាងជាថ្មីទៅកាន់អ្នកសារព័ត៌មានថា រូបលោក និងសមភាគីចិនលោក ស៊ី ជិនពីង គ្រោងចូលរួមក្នុងពិធីចុះហត្ថលេខាមួយ ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ ដែលភាគីទាំង២បានឯកភាពគ្នានៅក្នុងខែធ្នូ ឆ្នំានេះ ។ ស្របពេលជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ មិនបានបញ្ជាក់លម្អិតស្តីពីកាលបរិច្ឆេទ នៃការរៀបចំពិធីចុះហត្ថលេខារវាងមេដឹកនំាប្រទេសទំាងពីរនៅឡើយនោះទេ ។ ប៉ុន្តែតំណាងពាណិជ្ជកម្មអាម៉េរិក លោក Robert Lighthizer បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែធ្នូនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ អាចនឹងត្រូវបានចុះហត្ថលេខានៅក្នុងសប្ដាហ៍ដំបូងនៃខែមករា ឆ្នាំ២០២០ខាងមុខ ៕ធ.ដ