-
សាកសពទាហានអាម៉េរិកដែលស្លាប់នៅអាហ្វហ្គានីស្ថានបញ្ជូនត្រឡប់មកដល់ប្រទេសកំណើតវិញហើយ
សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា សាកសពទាហានអាម៉េរិកម្នាក់ដែលបានបាត់បង់ជីវិត ក្នុងការប្រយុទ្ធនៅប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបញ្ជូនត្រឡប់ទៅកាន់សហរដ្ឋអាម៉េរិកវិញហើយ ដោយបានទៅដល់មូលដ្ឋានទ័ពអាកាស Dover នៅរដ្ឋ ដេឡាវ៉ែរ នៅថ្ងៃពុធម្សិលមិញ ។ ប្រភពបានឱ្យដឹងថា លោក ម៉ៃឃើល ជីក្លូប ដែលជាជាពលបាល មានវ័យ៣៣ឆ្នាំត្រូវបានសម្លាប់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅក្នុងការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវមួយកន្លែងនៅខេត្ត គុនឌូហ្ស៍ភាគខាងជើង ។ ទន្ទឹមគ្នាក្រុមតាលីបង់បានចេញមុខអះអាងថា ពួកគេនៅពីក្រោយការវាយប្រហារនេះ ។ សូមបញ្ជាក់ថា ការស្លាប់របស់ទាហានអាម៉េរិកលើកនេះ បានធ្វើឲ្យចំនួនទាហានអាម៉េរិកដែលត្រូវបានសម្លាប់នៅប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងឆ្នាំ២០១៩នេះ កើនឡើងដល់១៩នាក់ហើយ ៕ធ.ដ
-
អាជ្ញាធរអូស្ត្រាលីនិយាយថា ផ្ទៃដី៥លានហិកតាត្រូវបានដុតបំផ្លាញនៅទូទាំងប្រទេស ខណៈភ្លើងឆេះព្រៃនឹងបន្តច្រើនខែទៀត
អូស្ត្រាលី៖ ភ្លើងឆេះព្រៃនៅក្នុងរដ្ឋ New South Wales ទំនងជាកាន់តែរីកធំរាប់ខែទៅមុខទៀត ដែលនេះនឹងបង្កឲ្យមានការលំបាកថែមទៀតដល់ក្រុមពន្លត់អគ្គិភ័យដែលកំពុងប្រយុទ្ធតស៊ូនឹងគ្រោះមហន្តរាយដ៏អាក្រក់នេះ នេះបើតាមការព្រមានរបស់អាជ្ញាធរអូស្ត្រាលី ។ គិតមកទល់ពេលនេះ ផ្ទៃដីប្រហែល៥លានហិកតាត្រូវបានដុតបំផ្លាញនៅទូទាំងប្រទេសអូស្ត្រាលីក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារភ្លើងឆេះព្រៃហើយមនុស្ស៩នាក់បានស្លាប់ និងលំនៅដ្ឋានជាង៩៥០ខ្នងត្រូវបានបំផ្លាញ ។ វិបត្តិភ្លើងឆេះព្រៃនេះ បានដាក់សម្ពាធទៅលើនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ដោយក្រុមអ្នករិះគន់បាននិយាយថា រូបលោកមិនបានធ្វើសកម្មភាពឲ្យគ្រប់គ្រាន់ ដើម្បីដោះស្រាយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ។ ជាមួយគ្នានេះ លោក Morrison បានការពារគោលនយោបាយរដ្ឋាភិបាលរបស់លោក ប៉ុន្តែអតីតក្រុមប្រធានបុគ្គលិកពន្លត់អគ្គិភ័យមួយចំនួននិយាយថា អូស្ត្រាលីត្រូវតែបោះបង់ចោលនូវយុទ្ធសាស្រ្តដែលមានស្រាប់របស់ខ្លួន ដែលដាក់ការទទួលខុសត្រូវចម្បងក្នុងការពន្លត់ភ្លើងឆេះព្រៃ ទៅឲ្យរដ្ឋាភិបាលដែនដី និងរដ្ឋមួយៗ ៕ធ.ដ
-
តុលាការធម្មនុញ្ញថៃនឹងចេញសេចក្ដីសម្រេច ជុំវិញការរំលាយគណបក្សប្រឆាំងនៅខែមករា ឆ្នាំ២០២០ខាងមុខ
ថៃ៖ តុលាការធម្មនុញ្ញថៃនឹងចេញសេចក្ដីសម្រេច ទាក់ទិននឹងការរំលាយគណបក្សអនាគតថ្មីនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ខាងមុខ ក្រោយមានពាក្យបណ្ដឹងមួយថា សកម្មភាពរបស់គណបក្សប្រឆាំងមួយនេះ គឺជាទង្វើញុះញង់ និង មានផែនការផ្ដួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញថៃ ។ បើតាមតុលាការធម្មនុញ្ញថៃនៅថ្ងៃពុធនេះ ពាក្យបណ្ដឹងខាងលើក៏បានចោទប្រកាន់ដែរថា ស្លាកសញ្ញារាងត្រីកោណរបស់គណបក្សអនាគតថ្មី មានលក្ខណៈស្រដៀងគ្នានឹងនិមិត្តរូបត្រីកោណ Illuminati ដែលជាអង្គការសំងាត់មួយមានគោលបំណងគ្រប់គ្រងពិភពលោកទាំងមូល ។ ដោយឡែក តុលាការថៃក៏បានទុកពេលឱ្យគណបក្សអនាគតថ្មី១៥ថ្ងៃផងដែរ ដើម្បីផ្ដល់ចម្លើយតបទៅនឹងការចោទប្រកាន់មួយដាច់ដោយឡែក ជុំវិញការរំលោភលើច្បាប់គណបក្សនយោ បាយ និងបានខ្ចីលុយពីថ្នាក់ដឹកនាំគណបក្សរបស់ខ្លួន ។ សូមរំលឹកផងដែរថា ស្ថានិកនៃគណបក្សអនាគតថ្មីដែលទទួលបានសំឡេងគាំទ្រច្រើនលំដាប់ទី៣នៅក្នុងការបោះឆ្នោត និងជាអ្នកប្រឆាំងរដ្ឋាភិបាលចម្រុះរបស់នា យករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា គឺលោក ថាណាថន ជូអាងរុងរូអាងខីតកាលពីខែវិច្ឆិកាកន្លងមកនេះ ត្រូវបានតុលាការថៃលុបចោលអភ័យឯកសិទ្ធិជាសមាជិកសភា ដោយសារតែការចោទថា លោកបានរំលោភលើច្បាប់បោះឆ្នោត ៕ធ.ដ
-
ខេត្ត Gansu ប្រទេសចិន គ្រោងចុះអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ជាមួយក្រសួងកសិកម្ម នូវការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដី សម្រាប់វិស័យកសិកម្ម
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតិឱ្យលោក Chengxiang MA នាយករងនៃក្រុមហ៊ុន Gansu Academy for Water Conservancy (GAWC) និងសហការីមកពីខេត្ត Gansu ប្រទេសចិន ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ក្នុងគោលបំណងជម្រាបជូនអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ និងសាកសួរ អំពីវឌ្ឍនភាពនៃការរៀបចំអនុស្សារណៈនៃការយោគយលគ្នា រវាងក្រសួងកសិកម្ម និងក្រុមហ៊ុន GAWC ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការសិក្សាស្រាវជ្រាវរួមគ្នាលើការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកនៅកម្ពុជា ព្រមទាំងការធ្វើឲ្យប្រសើឡើងនូវការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដី សម្រាប់វិស័យកសិកម្ម រួមជាមួយនឹងការជ្រើសរើសទីតាំងអនុវត្តគម្រោងសាកល្បងស្តីពីការរៀបចំប្រព័ន្ធថាមពលសូឡា បូមទឹកក្រោមដី សម្រាប់ស្រោចស្រព នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ។ ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រុមហ៊ុន ដែលបានចំណាយពេលវេលាចុះសិក្សាស្រាវជ្រាវ និងកំណត់សក្តានុពលតំបន់ដែលអាចមានប្រភពទឹកក្រោមដីគ្រប់គ្រាន់ និងដំណើរការនៃគម្រោងសាកល្បងនាពេលខាងមុខឲ្យបានឆាប់។ ម្យ៉ាងវិញទៀតការប្រើប្រាស់ប្រព័ន្ធសូឡាសម្រាប់បូមទឹកក្រោមដីមកប្រើប្រាស់គឺជាបច្ចេកវិទ្យាថ្មីមួយសម្រាប់កម្ពុជា ដែលអាចកាត់បន្ថយការចំណាយថាមពលអគ្គីសនី…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត RULE ជិត ៣ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប្រមាណ ២,៧៩០នាក់ ក្នុងនោះនារី ១,៣៨០នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាមួយរបស់រដ្ឋ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យបានឱ្យដឹងថា គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាពរពីសាកលវិទ្យាល័យនេះមានចំនួនសរុបប្រមាណ ៥៤,៨៨៩នាក់ នារី ២០,៤០៩នាក់។ ក្នុងនោះមាននិស្សិតបរទេសចំនួន ១៥៨ នាក់ នារី ៥៣នាក់។ បច្ចុប្បន្ននិស្សិតដែលបានបញ្ចប់ការសិក្សា កំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងបង្កើតអាជីវកម្មផ្ទាល់ខ្លួន។…
-
អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង ចុះជួយសង្រ្គោះស្រូវប្រាំងប្រជាពលរដ្ឋចំនួន៦០០ហិកតា ដែលកំពុងខ្វះទឹក
ព្រៃវែង៖ លោក ឧកញ្ញ៉ា សុខ ផេង អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមនឹងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ បានចុះពិនិត្យស្ថានភាពបូមទឹកដើម្បីជួយសង្រ្គោះស្រូវប្រាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ស្វាយអន្ទរ ដែលកំពុងខ្វះទឹកសម្រាប់ធ្វើស្រែក្នុងការបង្កើនផល។ លោក ឧកញ្ញ៉ា សុខ ផេង បានលើកឡើងថា មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ចេញម៉ាស៊ីន ធុនមធ្យមចំនួន២គ្រឿង ដែលមានកម្លាំង៦៥ សេះ ដើម្បីបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានចំនួន ២ឃុំ គឺឃុំ អង្គរទ្រេត និងឃុំ ដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលស្មើនឹង ១៤ ភូមិ ដែលអាចស្រោចស្រពលើ ផ្ទៃដីស្រូវបានចំនួនជាង ៦០០ ហិកតា លើផ្ទៃដីជាង ៦០០ ហិចតានេះ។ ក្នុងនោះដែរលោក ឧកញ៉ាក៏បានបន្តទៀតថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានបញ្ចេញម៉ាស៊ីន…
-
ពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី
ពិធីចូលកាន់មុខដំណែងអភិបាលរងខេត្តមណ្ឌលគិរី ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅអគារក្រុមប្រឹក្សាខេត្ត ក្រោមអធីបតីភាព ឯកឧត្តម ងី ចន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានលើកឡើងថា ការធ្វើពិធីប្រកាសអភិបាលរងខេត្តមណ្ឌលគិរី ជំនួសអតីត អភិបាលរងខេត្ត ដែលទទួលភារកិច្ចថ្មី គឺដើម្បីបំពេញរចនាសម្ព័ន្ធក្នុងជួរគណៈអភិបាលខេត្ត ដោយអនុវត្តទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្ត បានបន្តថាសូមលោកអភិបាលរងខេត្តទើបចូលកាន់មុខដំណែងថ្មី ត្រូវចូលរួមសហការអនុវត្តការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសជំរុញលើកទឹកចិត្តដល់មន្រ្តីមន្រ្តីរាជការ ក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ពង្រឹង និងពង្រីកទំនាក់ទំនង ឱ្យបានកាន់តែជិតស្និតរវាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងណែនាំដល់មន្រ្តីរាជការទាំងអស់ អនុវត្តការងារដោយគោរពទៅតាមតួនាទី ភារកិច្ច និងឋានានុក្រមការងារ សំដៅរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម ងី ចន្ទ្រផល បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកន្លងមកបានល្អប្រសើរ។ ឯកឧត្តម បញ្ជាក់ថា ការផ្ទេរភារកិច្ច និងការចូលកាន់មុខដំណែង អភិបាលរងខេត្ត គឺជាតម្រូវការធម្មតា…
-
សមត្ថកិច្ចខេត្តព្រះវិហារ ចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំញៀនប្រមាណ២០គីឡូក្រាម !
ខេត្តព្រះវិហារ៖ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ( ក១ ) នៃក្រសួងមហារផ្ទៃ សហការណ៍ជាមួយ កម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានចុះបង្ក្រាបអំពើរត់ពន្ធគ្រឿងញៀនឆ្លងដែនខុសច្បាប់ មាចំនួន ២០កញ្ចប់ធំ និងបានចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ តាមច្រកអានសេះ នៅចំណុចសេមាន់ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាវេលាម៉ោង២ និង២២នាទីរសៀល ថ្ងៃទី២៥ធ្នូ ឆ្នាំ២០១៩ ។ ប្រតិបត្តិការនេះ បានដឹកនាំបញ្ជាការបង្ក្រាប ពីនាយករង មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ត្រី អ៊ិន សុង និងនាយរងការិយាល័យ ( ក១ ) លោករវសេនីយ៍ទោ ជា សំអឿន ដោយមានការ សម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ ផងដែរ។មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបញ្ជាអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត…
-
ឃាត់ខ្លួនមនុស្សម្នាក់ដកហូតសាច់សត្វជ្រូកព្រៃចំនួន ៣៣kg យកទៅដុតចោល!
ស្ទឹងត្រែង៖ ជនសង្ស័យម្នាក់បានលួចដឹកសាច់សត្វជ្រូកព្រៃចំនួន៣៣គីឡូក្រាមតាមរយៈម៉ូតូហើយត្រូវកម្លាំងឧទ្យានុរក្ស ឧទ្យានជាតិវីរៈជ័យ បានធ្វើការឃាត់ខ្លួននាំយកទៅអប់រំ និងដកហូតវត្ថុតាងយកទៅដុតកម្ទេចចោល។ករណីខាងលើនេះត្រូវបានគេរាយការណ៍ថាបានកើតឡើងកាលពីថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០១៩ ស្ថិតនៅចំណុចភូមិឡាកាយឃុំថ្មកែវស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។ សមត្ថកិច្ចខាងលើបានបញ្ជាក់ថាជនសង្ស័យដែលបានឃាត់ខ្លួន ត្រូវបានជំនាញអាជ្ញាធរឃុំធ្វើកិច្ចសន្យាណែនាំឈប់ឱ្យប្រព្រឹត្តបទល្មើសតទៅទៀត និងដោះលែងឲ្យត្រឡប់ទៅផ្ទះវិញប៉ុន្តែសាច់សត្វជ្រូកព្រៃដែលដកហូតបានត្រូវយកទៅដុតកម្ទេចចោលភ្លាមផងដែរ៕ធ.ដ
-
ក្រសួងដែនដី ចេញប្រកាសអំពីក្រុមប្រជាពលរដ្ឋ២០០គ្រួសាររស់នៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលឡើងមកតវ៉ានៅមុខក្រសួងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩