-
អភិបាលខណ្ឌច្បារអពៅលោក ចេង មុនីរ៉ា ដាក់ផែនការឲ្យចៅសង្កាត់ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់
ភ្នំពេញ៖ ដើម្បីពង្រឹងការងាររដ្ឋបាលទូទៅនៅក្នុងខណ្ឌឲ្យបានល្អប្រសើរឡើងថែមទៀត រួមមានការងារផ្តល់សេវាសាធារណៈ ការងារសន្តិសុខ សណ្តាប់ធ្នាប់ បរិដ្ឋាន អនាម័យ ជាថ្មីម្តងទៀត លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានស្នើឲ្យអាជ្ញាធរ សមត្ថកិច្ចនៅតាមសង្កាត់និមួយៗ ត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយ “ ភូមិ-សង្កាត់ មានសុវត្ថិភាព “ ឲ្យមាន ប្រសិទ្ធភាព បញ្ហារៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ និងសម្រួលចរាចរតាមដងផ្លូវ ជាពិសេសការងារផ្តល់សេវ៉ាសាធារណៈជូនប្រជាពលរដ្ឋត្រូវធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លារភាព ។ ការស្នើឲ្យមន្ត្រីក្រោមឱវាទចូលរួមអនុវត្តគោលនយោបាយ “ ភូមិ-សង្កាត់ មានសុវត្ថិភាព “ និងរួមគ្នាចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ ក៏ដូចជាចូលរួមសម្រួលចរាចរនេះ និងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនេះ ត្រូវបានលោក ចេង មុនីរ៉ា អភិបាលខណ្ឌថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពខណ្ឌកាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។ ថ្លែងនៅក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានណែនាំឲ្យអាជ្ញាធរភូមិសង្កាត់ត្រូវសហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្នុងការបំពេញភារៈកិច្ច ផ្តល់សេវ៉ាសាធារណៈឲ្យបានឆាប់រហ័សដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាហើយមានប្រសិទ្ធភាព ។ មួយផ្នែកទៀតត្រូវរៀបចំយន្តការក្រុមបដិសណ្ឋារកិច្ច នៅតាមសង្កាត់ឲ្យបានគត់មុតច្បាស់លាស់ ជាពិសេសត្រូវពិនិត្យមើលបញ្ហាអសកម្មនៅក្នុងមូលដ្ឋាន ទាំងការងារសណ្តាប់ធ្នាប់ បទល្មើសផ្សេងៗ ពិសេសល្បែងស៊ីសងនៅក្នុងមូលដ្ឋានត្រូវចាត់វិធានការចុះបង្ក្រាបឲ្យអស់ ។…
-
សមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងបទល្មើសពីរផ្សេងគ្នា
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យពីរនាក់ ដោយម្នាក់ពាក់ព័ន្ធនឹងបទល្មើស ប៉ុនប៉ងរំលោភសេពសន្ថវៈនឹងម្នាក់ទៀតពាក់ពន្ធករណីកាច់កម៉ូតូប្រជាពលរដ្ឋ ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើស ប៉ុនប៉ងរំលោភសេពសន្ថវៈមានឈ្មោះ យឿន សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីរូបគេបានប៉ុនប៉ងរំលោភកម្មការិនីរោងចក្រម្នាក់មិនបានសម្រេចកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលពាក់ព័ន្ធនឹងករណីលួចកាច់កម៉ូតូ មានឈ្មោះ សេង សុខណារ៉ា ហៅ សូរិយ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៤ ភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានឃាត់កាលពីវេលាម៉ោង៦នឹង២០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីរូបគេបានលួចកាច់កម៉ូតូប្រជាពលរដ្ឋបានសម្រេចនៅត្រង់ចំណុចផ្ទះលេខ១២-១៣ ផ្លូវលេខ៥ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣…
-
អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ជំរុញឲ្យមន្រ្តី CAMSOC និងសហព័ន្ធកីឡាជាតិទាំងអស់ សហការគ្នាឲ្យបានល្អ លើការប្រើប្រាស់ហិរញ្ញវត្ថុ ឲ្យកាន់តែមានប្រសិទ្ធភាព
អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឯ ឧ ថោង ខុន បានជំរុញអោយមន្រ្តី CAMSOC និងសហព័ន្ធកីឡាជាតិទាំងអស់ សហការគ្នាអោយបានល្អលើ ការប្រើប្រាស់ហិរញ្ញវត្ថុ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងដំណើរឆ្ពោះទៅព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការថ្លែងបែបនេះបានធ្វើឡើងក្នុងសិក្ខាសាលា ស្ដីពីនីតិវិធី និងអនុលោមភាពហិរញ្ញវត្ថុ និងកិច្ចការរដ្ឋបាល នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាល្ងាចម្សិលមិញ ។ ឯ ឧ ថោង ខុន ស្នើរអោយមន្រ្តីពាក់ព័ន្ធរបស់ CAMSOC ទាំងអស់ ជាពិសេសអគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវតែសហការគ្នាអោយបានល្អ និងប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រួតពិនិត្យការងារពាក់ព័ន្ធបច្ចេកទេស និងវិធានកីឡា រួមទាំងផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រឹងលើការចំណាយផ្សេងៗ ទៅលើសហព័ន្ធកីឡាជាតិ សម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាជាតិ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។ ឯ ឧ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC បញ្ជាក់បន្ថែមថា CAMSOC នឹងបន្ដបើកសិក្ខាសាលា និងកិច្ចប្រជុំជាបន្ដបន្ទាប់ទៀត…
-
ជនសង្ស័យម្នាក់ដែលតែងតែជិះកង់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃយ៉ាងសកម្មនៅខណ្ឌមានជ័យ ត្រូវនគរបាលឃាត់ខ្លួនហើយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពេលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៣ ខែធ្នូឆ្នាំ២០១៩ នៅចំនុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុន្នីរ៉េត ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះទៀង វិសាល ភេទប្រុស អាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដ មានសារធាតុញៀន។ ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើនេះ រួចក៏បានបញ្ជូនទៅធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថារូបគេធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេចរហូតទៅដល់៣លើកដោយរូបគេតែងតែធ្វើសកម្មភាពជិះកង់ឆក់ពីជនរងគ្រោះដែលឈប់ម៉ូតូនិយាយទូរសព្ទ័នៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យជាញឹកញាប់។បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕ធ.ដ
-
បារាំងផាកពិន័យក្រុមហ៊ុន Google រហូតដល់១៦៧លានដុល្លារ ដោយសារការបង្កើតច្បាប់ផ្សាយពាណិជ្ជកម្មដែលមិនច្បាស់លាស់
បារាំង៖ អាជ្ញាធរតាមដានការប្រកួតប្រជែងរបស់បារាំង បានសម្រេចផាកពិន័យក្រុមហ៊ុន Google របស់សហរដ្ឋអាមេរិកជាទឹកប្រាក់រហូតដល់១៥០លានអឺរ៉ូ ឬស្មើនឹង១៦៧លានដុល្លារអាមេរិក ពីបទប្រើប្រាស់ច្បាប់គ្រប់គ្រង ការផ្សាយពាណិជ្ជកម្មតាមអនឡាញដោយមិនច្បាស់លាស់ ។ បើតាមសេចក្តីថ្លែងការណ៍របស់និយតករបារាំងបានសង្កត់ធ្ងន់ថា អាជ្ញាធរតាមដានការប្រកួតប្រជែងបារាំងបានសម្រេចដាក់ពិន័យ១៥០លានអឺរ៉ូ និងទាមទារឱ្យក្រុមហ៊ុន Google បកស្រាយឱ្យច្បាស់នូវច្បាប់ធ្វើប្រតិបត្តិការ សម្រាប់ការផ្សាយពាណិជ្ជកម្ម ឬ Google Ads ក៏ដូចជានីតិវិធីសម្រាប់ការព្យួរគណនីនានាឡើងវិញ ។ សូមរំលឹកផងដែរថា កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ក៏បានព្រមព្រៀងក្នុងការបង់ប្រាក់ជាង ១ពាន់លានដុល្លារអាមេរិកផងដែរ ទៅដល់អាជ្ញាធរពន្ធគយរបស់បារាំង ដើម្បីបញ្ចប់ជម្លោះពាក់ព័ន្ធនឹងការបង់ពន្ធ ដែលបានផ្ទុះឡើងកាលពី០៤ឆ្នាំមុន ៕ធ.ដ
-
លោក ដូណាល់ ត្រាំ ថ្លែងថា សហរដ្ឋអាមេ៉រិកត្រៀមខ្លួនរួចរាល់ ដើម្បីទទួលកាដូបុណ្យណូអែលពីកូរ៉េខាងជើង
សហរដ្ឋអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនប្រុងប្រៀបខ្លួនរួចរាល់ហើយ ដើម្បីទទួលកាដូបុណ្យណូអែលពីកូរ៉េខាងជើង ខណៈមានការព្រួយបារម្ភជាច្រើនថា ទីក្រុងព្យុងយ៉ាងទំនងជាធ្វើតេស្តបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប ICBM ឡើងវិញ នេះបើតាមប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅរម្មណីយដ្ឋាន ម៉ាអេឡាហ្គោ នៅថ្ងៃអង្គារនេះលោក ត្រាំ បានបញ្ជាក់ថា នឹងមានភាពភ្ញាក់ផ្អើលអ្វីកើតឡើង ហើយយើងដោះស្រាយវាប្រកបដោយជោគជ័យ… ។ លោកបន្ថែមថា កាដូបុណ្យណូអែលរបស់កូរ៉េខាងជើង អាចជាអំណោយដ៏ស្រស់ស្អាត ឬក៏លោក គីម អាចនឹងផ្ញើកន្ត្រកផ្កាដ៏ស្រស់ស្អាតមកឱ្យលោក ជំនួសការបាញ់សាកល្បងមីស៊ីលក៏បាន… ដូច្នេះយើងមានតែរង់ចាំមើលអ្វីដែលនឹងកើតឡើង ។ ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានធ្វើឡើងក្រោយកូរ៉េខាងជើងបានព្រមាននៅដើមខែធ្នូនេះថា ខ្លួននឹងផ្ញើកាដូបុណ្យណូអែលឱ្យអាមេរិក បន្ទាប់ពីលោក គីម ជុងអ៊ុន ទុកពេលឱ្យលោក ត្រាំ រហូតដល់ចុងឆ្នាំនេះ ដើម្បីផ្ដល់សម្បទានបន្ថែមឱ្យទីក្រុងព្យុងយ៉ាង ដើម្បីកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ៕ធ.ដ
-
ទីភ្នាក់ងារអាកាសចរណ៍អាម៉េរិកព្រមានក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មអំពីលទ្ធភាពដែលអាចទៅរួច ដែលកូរ៉េខាងជើងនឹងធ្វើតេស្តមីស៊ីលជាថ្មីទៀត
សហរដ្ឋអាម៉េរិក៖ អាជ្ញាធរអាកាសចរណ៍អាមេ៉រិកបានចេញសេចក្តីព្រមានមួយដល់ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មនៅដើមខែធ្នូនេះ អំពីលទ្ធភាពដែលអាចទៅរួច ដែលកូរ៉េខាងជើងទំនងជាបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្បាយឆ្ងាយនៅក្នុងសប្តាហ៍ឆាប់ៗនេះ ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក FAA បានចេញសេចក្តីព្រមានអំពីលទ្ធភាពដែលអាចទៅរួច ដែលកូរ៉េខាងជើងអាចនឹងធ្វើតេស្តមីស៊ីលផ្លោងរយៈចម្ងាយនេះ ក្នុងអំឡុងចុងឆ្នំា២០១៩ ឬអាចជានៅដើមឆ្នំា២០២០ខាងមុខ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ABC របស់អាមេ៉រិក ដែលផ្អែកលើប្រភពវិភាគនៃការគំរាមកំហែងដែលខ្លួនទទួលបានពី FAA ។ សូមរំលឹកផងដែរថា កូរ៉េខាងជើងបានព្រមាននៅដើមខែធ្នូនេះថា ខ្លួននឹងផ្ញើកាដូបុណ្យណូអែលឱ្យសហរដ្ឋអាមេរិក បន្ទាប់ពីលោក គីម ជុងអ៊ុន ទុកពេលឱ្យលោក ដូណាល់ ត្រាំ រហូតដល់ចុងឆ្នាំនេះ ដើម្បីផ្ដល់សម្បទានបន្ថែមឱ្យទីក្រុងព្យុងយ៉ាង ដើម្បីកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ៕ធ.ដ
-
អង្គការសហប្រជាជាតិបញ្ជាក់ថា មនុស្សប្រមាណ២.៦លាននាក់នៅសាធារណៈរដ្ឋអាហ្វ្រិកកណ្តាលត្រូវការជំនួយមនុស្សធម៌នៅក្នុងឆ្នាំ២០២០ខាងមុខ
សហរដ្ឋអាម៉េរិក៖ ក្រុមការងារផ្នែកមនុស្សធម៌អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សប្រហែល២.៦លាននាក់នៅសាធារណៈអាហ្វ្រិកកណ្តាល (CAR) ឬច្រើនជាងពាក់កណ្តាលនៃប្រជាជនសរុបរបស់ប្រទេសនេះ នឹងត្រូវការជំនួយមនុស្សធម៌នៅក្នុងឆ្នំា២០២០ខាងមុខ នេះបើតាមអ្នកនំាពាក្យអង្គការសហប្រជាជាតិនៅថ្ងៃអង្គារម្សិលមិញ ។ កាលពីខែវិច្ឆិកាកន្លងមកនេះ មនុស្សប្រមាណ៧០ម៉ឺននាក់បានបង្ខំចិត្តផ្លាស់ប្តូរទីលំនៅនៅទូទំាងប្រទេស ហើយប្រហែល៥៩ម៉ឺន៥ពាន់នាក់ផ្សេងទៀតបានក្លាយជាជនភៀសខ្លួនទៅជ្រកកោណនៅតាមបណ្តាប្រទេសជិតខាង នេះបើតាមអ្នកនំាពាក្យប្រមុខដឹកនំាំអង្គការសហប្រជាជាតិ គឺលោក ស្ទេហ្វែន ឌូហ្សារីគ ។ លោក ស្ទេហ្វែន ឌូហ្សារីគ បានសង្កត់ធ្ងន់ថា ក្មេងប្រុសស្រីដែលជាសិស្សសាលាច្រើនជាង១លាននាក់នឹងត្រូវការជំនួយមនុស្សធម៌ជាចំាបាច់ សម្រាប់ការអប់រំរបស់ពួកគេនៅក្នុងឆ្នំា២០២០ ហើយកុមារច្រើនជាង១៧ម៉ឺន៨ពាន់នាក់ ក៏នឹងត្រូវការការព្យាបាលចំពោះកង្វះខាតអាហារូបត្ថម្ភផងដែរ ដោយលោកបានអះអាងថា ជំនួយមនុស្សធម៌ដើម្បីឆ្លើយតបនឹងផែនការជួយដល់សាធារណៈអាហ្វ្រិកកណ្តាល (CAR) នៅឆ្នំា២០២០ គឺមានទឹកប្រាក់រហូតដល់៤០១លានដុល្លារឯណោះ ៕ធ.ដ
-
រុមបាតុករប៉ះទង្គិចគ្នាយ៉ាងខ្លំាងក្លាយជាមួយមន្រ្តីប៉ូលិសនៅថ្ងៃបុណ្យគ្រឹស្មាស
ហុងកុង៖ ក្តីសង្ឃឹមសម្រាប់បុណ្យណូអែលដែលមានសន្តិភាព ត្រូវបានបំផ្លាញនៅទីក្រុងហុងកុង កាលពីថ្ងៃអង្គារម្សិលមិញ ក្រោយប៉ូលិសប្រឆាំងកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយក្រុមអ្នកតវ៉ាបានដុតបំផ្លាញនៅទីតាំងផ្សេងៗនៅទូទាំងទីក្រុង ។ ហ្វូងមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅតាមផ្សារទំនើប និងតំបន់ទេសចរណ៍ដ៏មមាញឹក ដើម្បីឆ្លើយតបនឹងការអំពាវនាវតាមអ៊ីនធើណេត ក្នុងការបង្ហាញពីការមិនពេញចិត្តរបស់ពួកគេ ប្រឆាំងនឹងរដ្ឋាភិបាល ក៏ដូចជាទាមទារលទ្ធិប្រជាធិបតេយ្យប្រសើរឡើង ។ ក្រុមអ្នកតវ៉ានិយាយថា ពួកគេនឹងមិនចុះចាញ់នោះទេ លុះត្រារដ្ឋាភិបាលឆ្លើយតបតាមការទាមទារផ្នែកនយោបាយរបស់ពួកគេ ដែលរួមមានសិទ្ធិបោះឆ្នោតជាសកល និង ការស៊ើបអង្កេតដោយឯករាជ្យលើអំពើព្រៃផ្សៃរបស់ប៉ូលិស ។ គួរបញ្ជាក់ថា ចលនាប្រឆាំងរដ្ឋាភិបាលនៅហុងកុង ដែលបង្កឡើងដោយច្បាប់បត្យាប័នដ៏ចម្រូងចម្រាសនោះ បានឈានចូលដល់ខែទី៧ហើយ ហើយមិនមានសញ្ញាធូរស្បើយឡើយ ៕ធ.ដ
-
ក្លិបកីឡាក្រសួងមហាផ្ទៃ បន្តឈរលេខ១ ២ឆ្នាំជាប់ៗគ្នា នៃការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ឯកឧត្តម ថោង ខុន លើកទី៣
ក្លិបកីឡាក្រសួងមហាផ្ទៃ បន្តឈរលេខ១ ២ឆ្នាំជាប់ៗគ្នា នៃការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ឯ ឧ ថោង ខុន លើកទី៣ ឆ្នាំ២០១៩ ស្របពេលក្លិបខេត្តក្រចេះ ឈរលេខ២ ។ ក្នុងឱកាសបិទ និងប្រគល់ជយលាភី ជូនកីឡាករ-កីឡាការិនី កីឡាកាយសម្ព័ន្ធ កាលពីល្ងាច មិញធ្វ់ឡើងក្រោមអធិបតីភាព ឯ ឧ វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាង ឯ ឧ បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និង ជាប្រធានសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា ។ លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធ បានឲ្យដឹងថា ជើងឯក ថ្នាក់ជាតិឆ្នាំនេះ សហព័ន្ធសង្កេតឃើញថា កីឡាករ-កីឡាការិនី មានការខិតខំប្រកួតប្រជែងគ្នា ប្រកបដោយ ក្រមសីលធម៌ គោលការណ៍ Fair Play…