Category: ព័ត៌មាន

  • ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង

    ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង

    ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ស្ថិតក្រោមគណ:អធិបតីភាពលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រី្តក្រសួងអភិវឌ្ឍន៍ជនបទ លោកជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ បណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្តជាច្រើនរូបនាក់ទៀត។ បន្ទាប់ពីទទួលសេចក្តីប្រកាស និងត្រាអង្គភាពពីគណៈអធិបតីរួចមក លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី បានប្តេជ្ញាចិត្តនឹងខិតខំដោះស្រាយឲ្យបាននូវរាល់បញ្ហាប្រឈមនានា ដូចជា បញ្ហាផ្លូវជនបទ បញ្ហាទឹកស្អាត និងបញ្ហាអនាម័យ ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក នៅទូទាំងខេត្តស្វាយរៀង និងសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានសម្ដែងការគាំទ្រចំពោះការសម្រេចចិត្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានតែងតាំង លោក សំ នីតូ ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដើម្បីបន្តដឹកនាំអង្គភាព…

  • សមត្ថកិច្ចប្រកាសដាក់ឱសានវាទបិទទាំងស្រុងអាជីវកម្មល្បែងអនឡាញនៅដំណាច់ខែធ្នូ២០១៩

    សមត្ថកិច្ចប្រកាសដាក់ឱសានវាទបិទទាំងស្រុងអាជីវកម្មល្បែងអនឡាញនៅដំណាច់ខែធ្នូ២០១៩

    ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជកម្ម និងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានបើកកិច្ច ប្រជុំពិនិត្យនិងពិភាក្សាការធ្វើអាជីវកម្មកាស៊ីណូអនឡាញក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជីវករកាស៊ីណូ នៅសាលាខេត្ដព្រះសីហនុ នារសៀលថ្ងៃអង្គារ ថ្ងៃទី ២៤ ខែធ្នូ  ២០១៩។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជកម្ម មានប្រសាសន៍ថា ដើម្បីអនុវត្តន៍តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ យើងត្រូវប្រមូលទិន្នន័យទីតាំងល្បែងអនឡាញក្នុងសង្កាត់ ក្រុង ស្រុកនិមួយៗ និងត្រូវធ្វើការជូនដំណឹងជាសាធារណៈគ្រប់ទីតាំងកាស៊ីណូ ដើម្បីបិទ បញ្ចប់ជាស្ថាពរល្បែងអនឡាញ នៅត្រឹមម៉ោង០០ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។ ក្រោយពេលជូនសេចក្តីជូនដំណឹងរួច មន្ត្រីយើងនឹងចុះត្រួតពិនិត្យទីតាំងនៅក្នុងក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយអនុវត្តតាមចរាចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឱ្យមានល្បែងអនឡាញនៅព្រះរាជាណាចក្រកម្ពុជា គិតត្រឹមម៉ោង០០ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវត្រៀមសហការ ដើម្បីត្រួតពិនិត្យតាមដាននូវរាល់កាស៊ីណូទាំងឡាយណា នៅតែបន្តបើកល្បែង អនឡាញ ។ ដូច្នេះយើងត្រូវធ្វើការជូនដំណឹងដល់កាស៊ីណូក្នុងក្រុង…

  • រដ្ឋបាលខេត្តកោះកុងបានប្រកាស ស្តីពីការចែកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លីឬប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

    រដ្ឋបាលខេត្តកោះកុងបានប្រកាស ស្តីពីការចែកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លីឬប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ
  • ម្ចាស់ផលិតកម្ម Galaxy Navatra រំពឹងយ៉ាងខ្លំាងថា ភាពយន្តរឿង «កុំងាកក្រោយ» នឹងទទួលបានភាពជោគជ័យ ព្រមទំាងការគំាទ្រច្រើនពីទស្សនិកទូទៅ

    ម្ចាស់ផលិតកម្ម Galaxy Navatra រំពឹងយ៉ាងខ្លំាងថា ភាពយន្តរឿង «កុំងាកក្រោយ» នឹងទទួលបានភាពជោគជ័យ ព្រមទំាងការគំាទ្រច្រើនពីទស្សនិកទូទៅ

    ភ្នំពេញ៖ ភាពយន្តរឿង «កុំងាកក្រោយ» ត្រូវបានផលិតឡើងជិតរយៈពេលកន្លះឆ្នាំ ទម្រាំបានបញ្ចាំង ខណៈរំពឹងខ្ពស់ថា ភាពយន្តនេះ នឹងទទួលបានភាពជោគជ័យ និងមានការគាំទ្រច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ ពីព្រោះសម្អាងថា ជារឿងដែលមានរូបភាពភ្លឺច្បាស់ល្អ សម្លេងស្ដង់ដា និង មានគុណភាពពេញលក្ខណៈជាភាពយន្ត និងមានឈុតឆាកភ័យរន្ធត់តាំងពីដើមរហូតដល់ចប់ គឺទាក់ចិត្តតែម្តង ។ នេះជាប្រសាសន៍របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្ម « Galaxy Navatra » ថ្លែងក្នុងពិធីបើកសម្ភោធជាផ្លូវការភាពយន្តរឿង «កុំងាកក្រោយ» ដែលជាស្នាដៃទី២របស់ផលិតកម្ម នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ នៅរោងភាពយន្ត អេឌីន បឹងកក់ ។ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ផលិតកម្មរបស់ លោក និងត្រៀមរៀបចំដើម្បីផលិតនូវរឿងថ្មីៗទៀតជាច្រើន ដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់ទស្សនិកជនទូទៅ ។ លោក ចាន់ណា រ៉ូណាន់ អ្នកនិពន្ធ និងដឹកនាំរឿងបានលើកឡើងថា នេះជាស្នាដៃដែលលោកបានដាក់ចិត្តដាក់បេះដូង…

  • លោក វ៉្លាឌីមៀ ពូទីន និយាយថា រុស្ស៊ីនឹងវិភាគពីសក្ដានុពលនៃការគំរាមកំហែងផ្នែកយោធា ដើម្បីងាយស្រួលចាត់វិធានការឆ្លើយតប និងពង្រឹងសមត្ថភាពយោធា

    លោក វ៉្លាឌីមៀ ពូទីន និយាយថា រុស្ស៊ីនឹងវិភាគពីសក្ដានុពលនៃការគំរាមកំហែងផ្នែកយោធា ដើម្បីងាយស្រួលចាត់វិធានការឆ្លើយតប និងពង្រឹងសមត្ថភាពយោធា

    រុស្ស៊ី៖ រុស្ស៊ីនឹងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះផែនការដាក់ពង្រាយមីស៊ីល រយៈចំងាយខ្លី និងមធ្យមរបស់សហរដ្ឋអាមេរិកនៅគ្រប់ទីកន្លែងលើពិភពលោក ជាពិសេសគឺតំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក នេះបើតាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ។ ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅក្រសួងការពារជាតិ ប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយថា ចាប់ពីពេលនេះតទៅ រុស្ស៊ីត្រូវតែតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះផែនការដាក់ពង្រាយមីស៊ីលរបស់សហរដ្ឋអាមេរិក នៅគ្រប់ទីន្លែងទាំងអស់នៅលើពិភពលោក ជាពិសេសនៅតំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិកតែម្ដង ។ បន្ថែមលើនេះ លោក ពូទីន ក៏បានសង្កត់ធ្ងន់ផងដែរថា ខណៈតាមមើលសកម្ម ភាពអាមេរិក រុស្ស៊ីខ្លួនឯងក៏ត្រូវវិភាគពីសក្ដានុពលនៃការគំរាមកំហែងផ្នែកយោធា ដើម្បីងាយស្រួលចាត់វិធានការឆ្លើយ តប និងពង្រឹងសមត្ថភាពយោធា ៕ធ.ដ

  • ផ្កាយរណបថ្មីមួយបង្ហាញថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តគ្រាប់រ៉ុក្តែត ឬមីស៊ីលបាលីស្ទិគអន្តរទ្វីបនៅមុនចុងឆ្នំាំនេះ

    ផ្កាយរណបថ្មីមួយបង្ហាញថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តគ្រាប់រ៉ុក្តែត ឬមីស៊ីលបាលីស្ទិគអន្តរទ្វីបនៅមុនចុងឆ្នំាំនេះ

    កូរ៉េខាងជើង៖ កូរ៉េខាងជើងអាចនឹងធ្វើតេស្ដគ្រាប់រ៉ុក្កែត ឬមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM នៅមុនចុងឆ្នាំ២០១៩នេះ នេះបើតាមរូបភាពផ្កាយរណបថ្មីនៃរោងចក្រមួយកន្លែង ។ រូបភាពផ្កាយរណបជាច្រើនសន្លឹក ត្រូវបានចេញផ្សាយដោយក្រុមហ៊ុន Planet Lab នៅក្នុងសប្ដាហ៍នេះ ហើយមួយក្នុងចំណោមរូបភាពទាំងនេះ ថតកាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ បានបង្ហាញពីការសាងសង់រចនាសម្ព័ន្ធថ្មីមួយបានចប់ជាស្ថាពរនៅឯរោងចក្រ March 16 Factory ក្បែរទីក្រុង ព្យុងយ៉ាង ជាទីដែលកូរ៉េខាងជើងត្រូវបានគេជឿជាក់ថា កំពុងអភិវឌ្ឍ និងផលិតយានយន្ដទុកសម្រាប់ប្រើប្រាស់ជាយានចល័តបាញ់មីស៊ីល បាលិស្ទីគអន្តរទ្វីប ICBM។ សូមរំលឹកថា កាលពីដើមខែធ្នូកន្លងទៅនេះ កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដដ៏សំខាន់ចំនួនពីរនៅឯទីតាំងធ្វើតេស្ដបាញ់បង្ហោះគ្រាប់រ៉ុក្កែតរយៈចំងាយឆ្ងាយ និងម៉ាស៊ីនមីស៊ីល Sohae ។ ជាមួយគ្នានោះ អ្នកជំនាញជាច្រើនជឿជាក់ថា នេះគឺជាការធ្វើតេស្ដម៉ាស៊ីនថ្មីមួយនៃមីស៊ីល ICBM ឬយានបាញ់បង្ហោះផ្កាយរណប ស្របពេលទីក្រុងព្យុងយ៉ាងប្រកាសថាខ្លួននឹងផ្ញើកាដូឱ្យសហរដ្ឋអាមេរិក នាឱកាសបុណ្យណូអែលខាងមុខនេះ ជាមួយការបញ្ជាក់ថា កាដូដែលខ្លួននឹងផ្ញើឱ្យ គឺអាស្រ័យលើសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន ៕ធ.ដ

  • អាជ្ញាធរឥណ្ឌាចាត់វិធានការពង្រឹងសន្ដិសុខបន្ថែមទៀត ស្របពេលមានការខឹងសម្បាប្រឆំាងនឹងច្បាប់ផ្ដល់សញ្ជាតិថ្មីដ៏ចម្រូងចម្រាស់

    អាជ្ញាធរឥណ្ឌាចាត់វិធានការពង្រឹងសន្ដិសុខបន្ថែមទៀត ស្របពេលមានការខឹងសម្បាប្រឆំាងនឹងច្បាប់ផ្ដល់សញ្ជាតិថ្មីដ៏ចម្រូងចម្រាស់

    ឥណ្ឌា៖ អាជ្ញាធរឥណ្ឌា នៅថ្ងៃអង្គារនេះ បានពង្រឹងសន្ដិសុខបន្ថែមទៀត និងបានកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធើណេតនៅតាមតំបន់មួយចំនួន ខណៈសមាជិកគណបក្សកាន់អំណាចមានគម្រោងនឹងរៀបចំការដើរដង្ហែក្បួននានា ដែលគាំទ្រដល់ច្បាប់ថ្មីស្ដីពីការទទួលបានសញ្ជាតិ ។ មន្ត្រីសន្ដិសុខជាន់ខ្ពស់ម្នាក់នៅក្នុងទីក្រុងញូវដេលី បាននិយាយថា យើងចង់ឱ្យប៉ូលិសទប់ស្កាត់ការផ្ទុះអំពើហិង្សា ប៉ុន្តែយើងក៏ទទួលស្គាល់ថា ស្ថានភាពនេះអាចអាក្រក់រហូតដល់ទប់ទល់លែងបាន ដូច្នេះកងកម្លាំងយោធានឹងត្រូវដាក់បញ្ឈរជើងនៅតាមទីផ្សារ និងទីសាធារណៈនានា‍ ។ ការតវ៉ាយ៉ាងហោចណាស់ចំនួន២០ដែលគាំទ្រ ឬប្រឆាំងនឹងច្បាប់ថ្មីនេះ គ្រោងនឹងធ្វើឡើងនៅតាមទីក្រុងនានា ។ អ្នកតវ៉ាមកពីភាគីទាំងសងខាងបានសរសេរសារលើបណ្ដាញសង្គម ដើម្បីឲ្យមនុស្សម្នានាំគ្នាចេញមកតវ៉ានៅថ្ងៃបុណ្យណូអែល និងថ្ងៃបុណ្យឆ្លងឆ្នាំថ្មី ។ ច្បាប់វិសោធនកម្មសញ្ជាតិហៅកាត់ថា CAA ត្រូវបានអនុម័តកាលពីថ្ងៃទី១១ ខែធ្នូ និងបានបង្កឲ្យមានការតវ៉ានៅក្នុងរដ្ឋ អាសាម ដ្បិតអ្នកតវ៉ាភ័យខ្លាចថា ច្បាប់នេះនឹងធ្វើឲ្យអ្នកស្រុករស់នៅដោយស្របច្បាប់មកពីប្រទេសបង់ក្លាដែស ក្លាយទៅជាជនអន្តោប្រវេសន៍ខុសច្បាប់ ៕ធ.ដ

  • ស្រកាពង្រូល ភ្លុកដំរី និងកុយរមាសទម្ងន់២តោនត្រូវបានអាជ្ញាធរវៀតណាមរឹបអូស

    ស្រកាពង្រូល ភ្លុកដំរី និងកុយរមាសទម្ងន់២តោនត្រូវបានអាជ្ញាធរវៀតណាមរឹបអូស

    វៀតណាម៖ អាជ្ញាធរវៀតណាមចាប់បានភ្លុកដំរី កុយរមាស និងស្រកាពង្រូលជាង២តោន ដែលត្រូវបានគេបង្កប់ក្នុងឡាំងឈើនាំមកពីប្រទេសនីហ្សេរីយ៉ានៅអាហ្វ្រិក នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់នៅថ្ងៃអង្គារម្សិលមិញ ។ ប្រភពដដែលបន្តថា អាជ្ញាធរនៅទីក្រុងកំពង់ផែ ហាយហ្វុងភាគខាងជើង បានរកឃើញភ្លុក និងកុយរមាស៣៣០គីឡូក្រាម និងស្រកាពង្រូល១.៧០០គ្សីឡូក្រាមក្រោយត្រួតពិនិត្យទំនិញក្នុងកុងតេនឺដឹកមកពីនីហ្សេរីយ៉ា ។ បញ្ជីដឹកជញ្ជូនទំនិញដាក់ថា វាជាទំនិញឈើអាររួច ហើយទំនិញខុសច្បាប់ទាំងនេះ ត្រូវគេដាក់ក្នុងឡាំងឈើនៅចុងកុងតេនឺ ។ សូមរំលឹកផងដែរថា កាលពីខែឧសភាកន្លងទៅនេះ អាជ្ញាថរវៀតណាមក៏ធ្លាប់ចាប់បានស្រកាពង្រូល៥,៣តោនលាក់ក្នុងទំនិញនាំមកពីនីហ្សេរីយ៉ាផងដែរ និងនៅ២ខែក្រោយ ភ្លុកដំរី រួមទាំងស្រកាពង្រូលជិត៩តោនត្រូវគេចាប់បាននៅសិង្ហបុរី ហើយត្រូវបានគេជឿជាកថា ទំនិញទាំងនេះតម្រង់ទៅកាន់ប្រទេសវៀតណាម៕ធ.ដ

  • រថយន្តកុងតឺន័របេីកទាក់ដេីមក្ងោកបាក់អស់មួយដេីមសង្កត់លេីរថយន្តបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    រថយន្តកុងតឺន័របេីកទាក់ដេីមក្ងោកបាក់អស់មួយដេីមសង្កត់លេីរថយន្តបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបេីកខ្វះការប្រយ័ត្នទាក់ដេីមក្ងោកបាក់សង្កត់លេីរថយន្តបណ្តាលឲ្យតៃកុងរងរបួស។ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៩ នៅខាងកេីតផ្សារនាគមាសតាមបណ្តោយផ្លូវ២៣០  ស្ថិតក្នុងសង្កាតផ្សារដេីមគ ខណ្ឌទួលគោក ។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រមួយគ្រឿងពណ៌ខៀវ   ពាក់ស្លាកលេខភ្នំពេញ3B 2315 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៣០ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុក៏បានជៀសជាមួយរថយន្តមួយគ្រឿងទៀតទេីបទាក់ជាមួយដេីមក្ងោក ដែលនៅចិញ្ចេីមផ្លូវបណ្តាលឲ្យបាក់អស់មួយដេីមសង្កត់លេីរថយន្ត និងធ្វេីឲ្យតៃកុងរងរបួសបែកក្បាលផងដែរ។ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុ និងទាក់ទងទៅជំនាញមកស្ទូចដេីមឈេីចេញ និងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ធ.ដ

  • ម៉ូតូរឺម៉កកង់បីលោក ឃួង ស្រេង៖ ប្រមូលសំរាមទាន់ពេល មានអនាម័យបរិស្ថានល្អ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ

    ម៉ូតូរឺម៉កកង់បីលោក ឃួង ស្រេង៖ ប្រមូលសំរាមទាន់ពេល មានអនាម័យបរិស្ថានល្អ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ

    ភ្នំពេញ៖ ក្រោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភម៉ូតូរឺម៉កកង់បី ចំនួន៧គ្រឿង ទុកសម្រាប់ដោះស្រាយលើមធ្យោបាយដឹកជញ្ជូនប្រមូលរាល់កាកសំណល់រំរាម និងបញ្ហាផ្សេងៗទៀត ជូនរដ្ឋបាលខណ្ឌឫស្សីកែវ ហើយរដ្ឋបាលខណ្ឌឫស្សីកែវ ឧបត្ថម្ភបន្តទៅឲ្យរដ្ឋបាលសង្កាត់ទាំង៧ ពេលនេះគេសង្កេតឃើញថា បញ្ហាបរិស្ថាន អនាម័យ (សំរាម) ចាប់ផ្ដើមមានសោភ័ណ្ឌភាពល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ សម្រាប់តាមបណ្ដាភូមិនានា ក្នុងសង្កាត់ស្វាយប៉ាក ដែលប្រជាពលរដ្ឋ បានលើកឡើងគិតចាប់ពីដើមខែ មកដល់ចុងខែធ្នូ ថ្ងៃទី២៤ ឆ្នាំ២០១៩នេះ។ ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ពាក់ព័ន្ធបញ្ហាបរិស្ថាន អនាម័យ (សំរាម) ចាប់ផ្ដើមល្អប្រសើរ និងលើកកម្ពស់សោភ័ណ្ឌភាព ខាងលើនេះ ក្រោយពីឃើញលោកស្រី ជុំ សារ៉ុម ចៅសង្កាត់ស្វាយប៉ាក តាមផែនការរបស់លោក ជា ពិសី អភិបាលខណ្ឌ និងសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចុះអនុវត្តផ្ទាល់រាល់ការកំណត់ ជាមួយភ្នាក់ងារបរិស្ថានភូមិ-សង្កាត់ (ក្រុមហ៊ុន ស៊ិន ទ្រី) ដើម្បីប្រមូលរាល់កាកសំណល់សំរាមតាមបណ្ដរភូមិនានា និងដងផ្លូវតូច-ធំ ទាន់ពេលវេលា…