Category: ព័ត៌មាន

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត RULE ជិត ៣ពាន់នាក់ នៅព្រឹកនេះ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត RULE ជិត ៣ពាន់នាក់ នៅព្រឹកនេះ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប្រមាណ ២,៧៩០នាក់ ក្នុងនោះនារី ១,៣៨០នាក់ ដែលពិធីនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាមួយរបស់រដ្ឋ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យបានឱ្យដឹងថា គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាពរពីសាកលវិទ្យាល័យនេះមានចំនួនសរុបប្រមាណ ៥៤,៨៨៩នាក់ នារី ២០,៤០៩នាក់។ ក្នុងនោះមាននិស្សិតបរទេសចំនួន ១៥៨ នាក់ នារី ៥៣នាក់។ បច្ចុប្បន្ននិស្សិតដែលបានបញ្ចប់ការសិក្សា កំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ បច្ចុប្បន្ន សាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង…

  • បញ្ជូនបុរសសតិមិនល្អម្នាក់ ទៅព្យាបាលនៅមន្ទីរសង្គមកិច្ចរាជធានី ក្រោយនគរបាលខណ្ឌឫស្សីកែវ ឃាត់សង្ស័យជក់គ្រឿងញៀនថតបង្ហោះលើ Facebook

    បញ្ជូនបុរសសតិមិនល្អម្នាក់ ទៅព្យាបាលនៅមន្ទីរសង្គមកិច្ចរាជធានី ក្រោយនគរបាលខណ្ឌឫស្សីកែវ ឃាត់សង្ស័យជក់គ្រឿងញៀនថតបង្ហោះលើ Facebook

    (ភ្នំពេញ)៖ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គីមឡុង សម្រេចឯកភាពឲ្យបញ្ជូនបុរស អណាថា សតិមិនល្អម្នាក់ ទៅព្យាបាលនៅមន្ទីរសង្គមកិច្ច និងយុវនិតិសម្បទា រាជធានីភ្នំពេញ បន្ទាប់ពីលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បញ្ជាឲ្យមន្ត្រីក្រោមឱវាទ ចុះឃាត់សាកសួរភ្លាមៗ ដោយសង្ស័យជក់គ្រឿងញៀន នៅទីសាធារណៈ ទាំងគ្មានខ្លាចញញើត ដែលត្រូវបានគេថតបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Facebook។ បើតាមលោកអធិការនគរបាលខណ្ឌឫស្សីកែវ ចំពោះការស្នើរបញ្ជូនបុរស អណាថាសតិមិនល្អ ដើម្បីទៅព្យាបាលនៅមន្ទីរសង្គមកិច្ច និងយុវនិតិសម្បទា រាជធានីភ្នំពេញខាងលើនេះ បានធ្វើឡើងក្រោយសមត្ថកិច្ចឃាត់សាកសួរនៅម៉ោង០១៖០០នាទីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅជាប់ការ៉ាសាំងកាល់តិចមួយកន្លែង លើកំណាត់ផ្លូវជាតិលេខ៥ ក្រុម១ ភូមិផ្សារតូច សងា្កត់ទួលសងែ្កទី១ ខណ្ឧឫស្សីកែវ រាជធានីភ្នំពេញ។ លោកអធិការបានឲ្យដឹងផងដែរថា បុរសអណាថា សតិមិនល្អនេះឈ្មោះ សេង ងួនដា អាយុ៤៥ឆ្នាំ ជនជាតិខែ្មរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ បន្ទាប់ពីឃាត់សង្ស័យជក់គ្រឿងញៀន នៅទីសាធារណៈ ទាំងគ្មានខ្លាចញញើត ដែលត្រូវបានគេថតបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Facebook ដើម្បីយកមកសាកសួរតាមជុំនាញប៉ុន្មានម៉ោងក្រោយបញ្ជូនទៅព្យាបាលនៅមន្ទីរសង្គមកិច្ច និងយុវនិតិសម្បទា…

  • ម៉ូតូរឺម៉កកង់បីលោក ឃួង ស្រេង៖ ប្រមូលសំរាមទាន់ពេល មានអនាម័យបរិស្ថានល្អ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ

    ម៉ូតូរឺម៉កកង់បីលោក ឃួង ស្រេង៖ ប្រមូលសំរាមទាន់ពេល មានអនាម័យបរិស្ថានល្អ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ

    (ភ្នំពេញ)៖ ក្រោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភម៉ូតូរឺម៉កកង់បី ចំនួន៧គ្រឿង ទុកសម្រាប់ដោះស្រាយលើមធ្យោបាយដឹកជញ្ជូនប្រមូលរាល់កាកសំណល់រំរាម និងបញ្ហាផ្សេងៗទៀត ជូនរដ្ឋបាលខណ្ឌឫស្សីកែវ ហើយរដ្ឋបាលខណ្ឌឫស្សីកែវ ឧបត្ថម្ភបន្តទៅឲ្យរដ្ឋបាលសង្កាត់ទាំង៧ ពេលនេះគេសង្កេតឃើញថា បញ្ហាបរិស្ថាន អនាម័យ (សំរាម) ចាប់ផ្ដើមមានសោភ័ណ្ឌភាពល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ សម្រាប់តាមបណ្ដាភូមិនានា ក្នុងសង្កាត់ស្វាយប៉ាក ដែលប្រជាពលរដ្ឋ បានលើកឡើងគិតចាប់ពីដើមខែ មកដល់ចុងខែធ្នូ ថ្ងៃទី២៤ ឆ្នាំ២០១៩នេះ។ ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ពាក់ព័ន្ធបញ្ហាបរិស្ថាន អនាម័យ (សំរាម) ចាប់ផ្ដើមល្អប្រសើរ និងលើកកម្ពស់សោភ័ណ្ឌភាព ខាងលើនេះ ក្រោយពីឃើញលោកស្រី ជុំ សារ៉ុម ចៅសង្កាត់ស្វាយប៉ាក តាមផែនការរបស់លោក ជា ពិសី អភិបាលខណ្ឌ និងសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចុះអនុវត្តផ្ទាល់រាល់ការកំណត់ ជាមួយភ្នាក់ងារបរិស្ថានភូមិ-សង្កាត់ (ក្រុមហ៊ុន ស៉ិន ទ្រី) ដើម្បីប្រមូលរាល់កាកសំណល់សំរាមតាមបណ្ដរភូមិនានា និងដងផ្លូវតូច-ធំ ទាន់ពេលវេលា និងជារៀងរាល់ថ្ងៃ ក្រៅពីលោកស្រីចៅសង្កាត់ស្វាយប៉ាក…

  • សម្ដេចក្រឡាហោម ផ្តាំផ្ញើនិស្សិតអាហារូបករណ៍រដ្ឋាភិបាលណូវែលហ្សេឡង់ខិតខំរៀនសូត្រដើម្បីអនាគត់ខ្លួននិងប្រទេសជាតិ

    សម្ដេចក្រឡាហោម ផ្តាំផ្ញើនិស្សិតអាហារូបករណ៍រដ្ឋាភិបាលណូវែលហ្សេឡង់ខិតខំរៀនសូត្រដើម្បីអនាគត់ខ្លួននិងប្រទេសជាតិ

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យក្រុមនិស្សិតកម្ពុជា១៦រូប ដែលទទួលបានជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល ណូវែលហ្សេឡង់ ចូលជួបសម្ដែងការគួរសម និងទទួលយកអនុសាស្ត្រពីសម្តេចមុនពួកគេចេញទៅសិក្សានៅប្រទេស ណូវែលហ្សេឡង់ ។ជំនួបនេះបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃនារសៀលថ្ងៃទី២៥ ធ្នូ។ ក្នុងឧិកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសរសើរនិស្សិតទាំង១៦រូប ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ ។សម្តេច  ស ខេង បានផ្ដល់ដំបូន្មានឲ្យក្រុមនិស្សិតកម្ពុជាទាំង១៦រូប ខិតខំថែរក្សាសុខភាព ប្រឹងប្រែងរៀនសូត្រ បង្កើនសាមគ្គីភាព មិត្តភាព ដើម្បីក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីប្រទេសណូវែលហ្សេឡង់  ដើម្បីអនាគតខ្លួននិងដើម្បីបំរើប្រទេសជាតិទៅតាមចំណេះ និងជំនាញរៀងៗខ្លួន។ សម្តេច ស ខេងបានលើកឡើងថា  ក្រោយប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ រាជ      រដ្ឋាភិបាលកម្ពុជាបានខិតខំទំនាក់ទំនងល្អជាមួយបណ្តាលប្រទេសនានាលើកសកលលោក និងបានបញ្ជួននិស្សិតអោយទៅសិក្សាក្រៅប្រទេសបានជាច្រើន ។ ក្នុងឧិសនោះដែរ សម្តេច ក្រឡាហោម បានបញ្ជាក់ជូន ក្រុមនិស្សិតថា ប្រទេសណូវែលហ្សេឡង់ ក៏ជាប្រទេសមួយមានទំនាក់ទំនងល្អជាមួយកម្ពុជា និងបានរួមចំណែកជួយ អភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ។ សម្ដេចក្រឡាហោម បន្ថែមថា…

  • ត្រីផ្សោតសមុទ្រមួយក្បាល ទម្ងន់ប្រហែល២០០គីឡូក្រាម ងាប់អណ្តែតមកលើឆ្នេរម្តុំក្រោមស្ពានកោះពស់

    ត្រីផ្សោតសមុទ្រមួយក្បាល ទម្ងន់ប្រហែល២០០គីឡូក្រាម ងាប់អណ្តែតមកលើឆ្នេរម្តុំក្រោមស្ពានកោះពស់

    ខេត្តព្រះសីហនុ៖ ត្រីផ្សោតសមុទ្រមួយក្បាល ទម្ងន់ប្រហែល២០០គីឡូក្រាម ដែលងាប់អណ្តែតមកលើឆ្នេរម្តុំក្រោមស្ពានកោះពស់ ហើយតាមពលរដ្ឋបានប្រទះឃើញកាលពីព្រឹកថ្ងៃ២៥ធ្នូ២០១៩ បើតាមមន្ត្រីជំនាញជលផលមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ថ្លែងថាត្រីផ្សោតនោះងាប់រយៈពេលមួយសប្តាហ៍ហើយ មានទង្ងន់ ប្រហែលជាង២០០គីឡូក្រាមប្រវែង២.៣០ម ទទឹង ០.៤០ម ជាប្រភេទ ផ្សោតឃ្លៀច(Indo-Pacific humpoback dolphin) មាននៅតំបន់កោះព្រីង ឆ្នេរខែមមុខរាម និងនៅប្រជុំកោះរ៉ុង  ជាប្រភេទសត្វកម្រត្រូវការពារដោយអនុត្រឹក្សលេខ១២៣ អ.ន.ក្រ ។ តាមការសន្និដ្ឋាន ត្រីផ្សោតឃ្នៀចនេះ ងាប់ដោយសារជាប់មងរបស់ប្រជានេសាទ បច្ចុប្បន្នមន្ត្រីជលផលបានកប់ទុកនៅក្បែរឆ្នេរតាមបច្ចេកទេស។ ពលរដ្ឋអ្នកនេសាទនៅខេត្តព្រះសីហនុឲ្យដឹងដែរថា ត្រីផ្សោតសមុទ្រនេះអ្នកនេសាទមិនសម្លាប់ឬយកធ្វើជាអាហារទេ ប៉ុន្តែប្រសិនបើមានជាប់មង ហើយនៅរស់ អ្នកនេសាទនឹងដោះលែងជាធម្មតាវិញ ប៉ុន្តែបើត្រីនោះងាប់ហើយ អ្នកនេសាទក៏ដោះចេញពីមង បណ្តែតតាមទឹកសមុទ្រ ជាមួយនឹងការអធិដ្ឋានផ្សេងៗតាមជំនឿ៕ធ.ដ

  • ស្នងការរងនគរបាលរាជធានីភ្នំពេញ សូមឱ្យមន្ត្រីនគរបាលទាំងអស់ យកចិត្តទុកដាក់បំពេញភារកិច្ច បម្រើប្រជាពលរដ្ឋឱ្យបានហ្មត់ចត់ និងរក្សាសណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ

    ស្នងការរងនគរបាលរាជធានីភ្នំពេញ សូមឱ្យមន្ត្រីនគរបាលទាំងអស់ យកចិត្តទុកដាក់បំពេញភារកិច្ច បម្រើប្រជាពលរដ្ឋឱ្យបានហ្មត់ចត់ និងរក្សាសណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ

    ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ចែវ ហាក់ សូមឱ្យមន្ត្រីនគរបាលទាំងអស់ យកចិត្តទុកដាក់បំពេញ ភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យបានហ្មត់ចត់ និងរក្សាសណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ ។ ការស្នើនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណៈលោកឧត្តមសេនីយ៍ទោ ចែវ ហាក់ ស្នងការរងបានអញ្ជើញជាតំណាងរបស់ឯកឧត្តម ឧត្តម សេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយលោកវរៈ សេនីយ៍ឯក សែម គន្ធា ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកនាយ នាយរងការិយាល័យ លោក អធិការ អធិការរង បានចូលរួមពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងប្រគល់បណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលជ្រោយចង្វារ សរុបចំនួន ២០៤នាក់ ក្នុងនោះរួមមាន៖ ប្រកាសតែងតាំងមុខតំណែង ចំនួន៤២នាក់, តំឡើងឋានន្តរសក្តិចំនួន១៦២នាក់, ប្រគល់បណ្ណសរសើរ និងលិខិតសរសើរចំនួន១០០នាក់ ។ លោកឧត្តមសេនីយ៍ទោ ចែវ ហាក់…

  • ក្រុមប្រឹក្សាជាតិគាំពារសង្គម បានបើកកិច្ចប្រជុំ លើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន៣

    ក្រុមប្រឹក្សាជាតិគាំពារសង្គម បានបើកកិច្ចប្រជុំ លើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន៣

    ភ្នំពេញ៖ ព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៩, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារ សង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖ ១. វឌ្ឍនភាពកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ  និងកូនអាយុក្រោម ២ ឆ្នាំ៖ ក្រោយពីរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នៃគ្រួសារមានបណ្ណសមធម៌ ឬបណ្ណអាទិភាពកាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៩ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេស កន្លងមក, គិតត្រឹមតំណាច់ខែ វិច្ឆិកា ឆ្នាំ ២០១៩, ស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២…

  • ក្រសួងកសិកម្ម ប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម (ផ.យ.អ.ក) ២០១៩-២០២៣

    ក្រសួងកសិកម្ម ប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម (ផ.យ.អ.ក) ២០១៩-២០២៣

    នៅស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៩ បានរៀបពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម (ផ.យ.អ.ក) ២០១៩-២០២៣ ស្ថិតក្រោមអធិបតីភាពឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន និងតំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនាយកដ្ឋានក្រោមឱវាទ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល សហគមន៍កសិកម្ម មន្ទីរកសិកម្ម ខេត្ត ក្រុង ចូលរួមផងដែរ។ បន្ទាប់ពី លោក ម៉ក់ មុនី ប្រធាននាយកដ្ឋានផែនការ និងស្ថិតិ បានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាប ដោយសង្ខេបអំពីដំណើរការនៃការរៀបចំឯកសារស្តីពី “ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិកម្ម២០១៩-២០២៣” រួចមក ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេក ទេសរៀបចំកសាងផែនការយុទ្ធសាស្រ្តនេះ ជាពិសេសក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អប្រសើរសម្រេចទទួលបាននូវឯកសារគោលនយោបាយដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គពិធីជ្រាបថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយដែលបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។ ព្រមជាមួយគ្នានេះ…

  • ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំត្រៀមរៀបចំនូវព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦ នៅខែមិនា ឆ្នាំ២០២០ ក្នុងខេត្តរបស់ខ្លួន

    ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំត្រៀមរៀបចំនូវព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦ នៅខែមិនា ឆ្នាំ២០២០ ក្នុងខេត្តរបស់ខ្លួន

    កិច្ចប្រជុំពីការត្រៀមរៀបចំ នូវព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៦ដែលនិងចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមិនាឆ្នាំ២០២០ឆាប់ៗខាងមុខនេះ រវាង រដ្ឋបាលខេត្តបាត់ដំបង និងក្រសួងទេសចរណ៍បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ខែធ្នូនេះក្រោមអធិបតីឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាតំណាង ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ ដោយផ្តោតដំខាន់ ក្នុងការត្រៀមរៀបចំនូវព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ ក្នុងខេត្តខាងមុខ។ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលខាធិការក្រសួងទេសចរណ៍ និងជាប្រធានដឹកនាំ នៃ កិច្ចប្រជុំនេះបានវាយតម្លៃខ្ពស់ពីការអភិវឌ្ឍន៍ និងអំពីការរីកចម្រើន និងកិច្ចអភិវឌ្ឍលើគ្រប់វិស៏យរបស់ខេត្តកន្លងមក និងនៅក្នុងពេលបច្ចុប្បន្ននេះ ដែលខេត្តបាននិងកំពុងតែសម្រេចនូវផ្លែផ្កាបានល្អប្រសើរ។ ជាមួយគ្នានេះក្រសួងទេសចរណ៍ ក៏បានជំរុញអាជ្ញាធរខេត្តបាត់ដំបង ឲ្យត្រៀមរៀបចំការងារសំខាន់ៗ៣ ដែលទាក់ទិនទៅនិងប្រវត្តិសាស្ត្រទឹកដី របស់ខេត្តដើម្បីទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមឲ្យបានកុះករនៅក្នុងព្រឹត្តិការណ៍បុណ្យទនេ្លលើកទី៦ របស់ខេត្តខ្លួន ក្នុងខណៈពេលដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលឲ្យខេត្តបាត់ដំបង ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំនូវពិធីបុណ្យទន្លេលើកទី៦នាឆ្នាំ២០២០រយៈពេល០៣ថ្ងៃ (ចាប់ពីថ្ងៃទី១៣-១៥ ខែមិនាឆ្នាំ២០២០)ឆាប់ៗខាងមុខនេះ។ ក្នុងកិច្ចប្រជុំពិភាក្សាការរៀបចំពិធីបុណ្យទន្លេលើកទី៦ក្នុងខេត្តបាត់ដំបងនេះឯកឧត្តម ប៉ាក់ សុខុម…

  • កម្ពុជាស្រូបយកទុនវិនិយោគក្នុងវិស័យសំណង់បានប្រមាណ ជាង៩ពាន់៣រយលានដុល្លារសម្រាប់ឆ្នាំ២០១៩

    កម្ពុជាស្រូបយកទុនវិនិយោគក្នុងវិស័យសំណង់បានប្រមាណ ជាង៩ពាន់៣រយលានដុល្លារសម្រាប់ឆ្នាំ២០១៩

    សម្រាប់រយៈពេលពេញមួយឆ្នាំ ២០១៩នេះ វិស័យសំណង់នៅកម្ពុជានៅតែមានសន្ទុះកើនឡើងខ្លាំង ដោយមានទំហំទឹកប្រាក់វិនិយោគប្រមាណជាង ៩ពាន់ ៣រយលានដុល្លារ។ ទំហំថវិការនេះកើនឡើងជាង ៧៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨កន្លងទៅ។ ការបង្ហាញពីថវិការប៉ាន់ប្រមាណលើទុនវិនិយោគក្នុងវិស័យសំណង់ក្នុងឆ្នាំ ២០១៩នេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែធ្នូឆ្នាំ ២០១៩ ក្នុងឱកាសសន្និបាតបូកសរុបការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងឱកាសសន្និបាតនេះ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីបានលើកឡើងថា សម្រាប់ឆ្នាំ ២០១៩នេះ មានគម្រោងសាងសង់ចំនួន ៤៤៤៦ គម្រោង ដោយមានផ្ទៃក្រឡាសំណង់ចំនួន ជាង ១៨ លានម៉ែត្រការ៉េ ដោយកើនឡើងជាង ៧៨ ភាគរយ បើធាបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨កន្លងទៅ។ តាមទិន្នន័យក្នុងឆ្នាំ ២០១៨ មានគម្រោងសាងសង់ចំនួន ២៨៦៧ គម្រោង និងមានទុនវិនិយោគត្រឹមតែជាង ៥ពាន់លានតែប៉ុណ្ណោះ។ សម្រាប់ចំនួនគម្រោងសាងសង់ ក្នុងឆ្នាំ២០១៩នេះ…