-
ទំនាស់ក្នុងក្លិបចេញមកវិញដេញកាប់គ្នាស្លាប់ម្នាក់ រួចប្លន់យកគ្រឿងអលង្ការអស់ពីខ្លួន ផ្អើលដល់សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន៣នាក់
ភ្នំពេញ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពដេញវាយទៅលើជនរងគ្រោះមួយក្រុមទៀត និងដំថ្ម បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុរួចប្លន់យកគ្រឿងអលង្ការអស់ពីខ្លួនរួចនាំគ្នាគេចខ្លួន ធ្វើឲ្យសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន៣នាក់ភ្លាមៗ កាលពីវេលាម៉ោង ១២ និង ៤០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០១៩ នៅចំណុចមុខផ្ទះលេខ៤៦៥ ផ្លូវលេខ១៩៨៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ គីម ឈុនលី ភេទប្រុសអាយុ២៩ ឆ្នាំ មុខរបរអ្នកដឹកឥវាន់តាមអនឡាញ ស្នាក់នៅជាមួយប្រពន្ធឈ្មោះ ជា ដាលីន ភេទស្រីអាយុ ២១ ឆ្នាំមុខរបរធ្វើការរោងចក្រស្នាក់នៅផ្ទះជួលភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតភូមិព្រែកក្របៅ២ ឃុំព្រែកអំពិល ស្រុខ្សាច់កណ្ដាល ខេត្តកណ្ដាល។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបក្ខពួកជនសង្ស័យមួយក្រុមមានគ្នាជាច្រើននាក់ និងជនរងគ្រោះមានគ្នាប្រមាណជា៨នាក់បានឈ្លោះប្រកែកគ្នានៅក្នុង(ក្លិបហ្គោល ឡាញ) ដោយមិនដឹងថាមានរឿងអ្វីនោះទេ បន្ទាប់មកក៏កើតជាជម្លោះដាក់គ្នារវាងជនសង្ស័យ និងជនរងគ្រោះរួចកើតជាហិង្សាបក្ខពួកជនសង្ស័យបានដេញវាយបក្សពួកជនរងគ្រោះដល់កន្លែងកើតហេតុខាងលើបណ្ដាលឲ្យស្លាប់ម្នាក់ រួចបានប្លន់យកគ្រឿងអលង្ការនៅជាប់ខ្លួនជនរងគ្រោះអស់ពីខ្លួន បន្ទាប់មកបក្ខពួកជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់។ តាមប្រភពពីប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថាគ្រឿងអលង្ការដែរនៅជាប់នឹងប្ដីរបស់គាត់ដែលត្រូវជាន់នៅសង្ស័យយកទៅរួមមាន ខ្សែកមាសមួយដំឡឹង ចិញ្ចៀនផ្លាកទីន ៥ជី…
-
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មទ្រូងផ្លូវក្រឡាប់ថ្ងាជេីង រងការខូចខាតយ៉ាងដំណំ នៅខណ្ឌមានជ័យ
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបេីករថយន្តtoyota prius មួយគ្រឿងក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលទៅបុកខឿននផ្លូវក្រឡាប់ថ្ងាជេីងឡើងលើទៅខ្ទប់ នឹងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីនៅវេលាម៉ោង ១១ និង២០នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខសាលាវិទ្យាល័យសាមគ្គីជាស៊ីម តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់មានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត toyota prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AZ-0246 ធ្វើដំណើរតាមដងផ្លូវ២៧១ ទិសដៅពីជើងទៅត្បូងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបួងចង្កូតមិនទាន់បណ្ដាលឲ្យជ្រុលទៅបុកខឿនផ្លូវមុខផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យក្រឡាប់ផ្ងារជើង ផ្ទប់ទៅនឹងជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋសង្កត់ទៅលើតង់លក់ផលិតផលដែលដាក់តាំងនៅមុខផ្ទះបណ្ដាលឲ្យខូចខាតអស់តង់មួយ ចំណែករថយន្តវិញរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកើតហេតុ ដោយមើលឃើញមិនមានការប៉ះពាល់នឹងទ្រព្យសម្បត្តិរបស់រដ្ឋទើបសម្ថកិច្ចឲ្យម្ចាស់រថយន្តបង្កធ្វើការសម្របសម្រួល ជាមួយនឹងភាគីម្ចាស់ផ្ទះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុរួច យករថយន្តយកទៅជួសជុលដោយខ្លួនឯង៕ធ.ដ
-
ចូលក្នុងផ្ទះគេទាំងយប់អាធ្រាតធ្វើសកម្មភាពលួចយកទ្រព្រសម្បតិ្ត ត្រូវសមត្ថកិច្ចក្របួចជាប់
ភ្នំពេញ៖ យុវជនសង្ស័យម្នាក់ បានចូលទៅក្នុងផ្ទះគេទាំង កណ្ដាលអាធ្រាត្រប៉ិនប៉ងធ្វើសកម្មភាពលួចទ្រព្រសម្បត្តិប្រជាពលរដ្ឋនៅក្នុងផ្ទះ ត្រូវសមត្ថកិច្ចចុះមកឃាត់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំនុចក្រោយស្ទឹងមានជ័យ ក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើមាន ឈ្មោះ ខុន ផៃ អាយុ ១៦ឆ្នាំ ភេទប្រុស មុខរបរជាកម្មករសំណង់ មានទីលំនៅមិនពិតប្រាកដ ស្រុកកំណើតនៅភូមិស្រែវាល ឃុំទ្រា ស្រុងស្ទង ខេត្តកំពង់ធំ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុខពេលកើតហេតុ គេបានឃើញជនសង្ស័យខាងលើដើរចុះដើរឡើងនៅលើដំបូលផ្ទះ១ខ្នង រួចចូលទៅក្នុងផ្ទះសំងំ ដើម្បីធ្វើសកម្មភាពលួចយកទ្រព្រសម្បត្តិក្នុងផ្ទះ ដោយសង្ស័យ សភាពការមិនសូវស្រួល ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានធ្វើការអន្តរាគមន៍ជាបន្ទាន់ តែម្ចាស់ផ្ទះមិននៅផ្ទះសមត្ថកិច្ចក៏សម្រេចយកញរញួរដំដោះសោររួចចូលចាប់ខ្លួននៅក្នុងផ្ទះវាយខ្នោះតែម្តង ដើម្បីយកទៅសាក់សួរនាំបន្ត នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ។ បច្ចុប្បន្នជនសង្ស័យខាងលេី កំពុងឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដេីម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគបាលខណ្ឌមានជ័យ ចាត់ការបន្តតាមនីតិវិធី ៕ធ.ដ
-
ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល ដឹកនាំប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ចូលរួមពិធីបិទវគ្គជំនាញការពារសុវត្ថិភាពឥស្សរជនជាន់ខ្ពស់ នៅប្រទេសថៃ
ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្ស តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំ ប្រតិភូបញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ ចូលរួមពិធីបិទវគ្គជំនាញការពារសុវត្ថិភាពឥស្សរជនជាន់ខ្ពស់ នៅមជ្ឈមណ្ឌលរក្សាសន្តិសុខ អគ្គបញ្ជាការដ្ឋាននៃកងទ័ពភូមិន្ទថៃ។ នៅក្នុងពិធីបិទវគ្គនេះ ក៏មានការចូលរួមជាភ្ញៀវកិត្តិយសដោយ លោក អ៊ូក សោភ័ណ្ឌ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ នាយឧត្តមសេនីយ៍ វិឆិត យ៉ាធិប្យ ប្រធានសមាគមន៍មិត្តភាពថៃ-កម្ពុជាផងដែរ។ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះនាយឧត្តមសេនីយ៍ ប្រធានសមាគមនមិត្តភាពថៃ-កម្ពុជា ថ្នាក់ដឹកនាំសាលាគ្រប់ថ្នាក់ ពិសេសថ្នាក់ដឹកនាំមជ្ឈមណ្ឌលរក្សាសន្តិសុខ អគ្គបញ្ជាការដ្ឋាន នៃកងទ័ពភូមិន្ទថៃ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយឧបត្ថម្ភគាំពារទាំងមធ្យោបាយ សម្ភារៈ និងថវិកា ដើម្បីជួយ ហ្វឹកហ្វឺនជំនាញការពារសុវត្ថិភាពឥស្សរជនជាន់ខ្ពស់ ពិសេសប្រកបដោយស្មារតីសាមគ្គីសហប្រតិបត្តិការរឹងមាំ និងជ្រាលជ្រៅបំផុត។ លោកបានបន្តថា បច្ចុប្បន្ននេះស្ថានភាពនយោបាយ…
-
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានអនុញ្ញាតឱ្យប្រតិភូនគរបាលទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិនអញ្ជើញជួបពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅ រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅស្នងការដ្ឋាននករបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យប្រតិភូនគរបាលទីក្រុងសៀងហៃដឹកនាំដោយ លោកyaun zhihang ស្នងការរងនៃមជ្ឈមណ្ឌលបញ្ជាការដ្ឋាននគរបាលទីក្រុងសៀងហៃនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញចូលជួបពិភាក្សាការងារស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខ រក្សាសុវត្ថិភាព ស្ថិរភាព បង្ការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់និងជាពិសេសបង្កើនចំណងមិត្តភាព សាមគ្គឺភាព ការទំនាក់ទំនងរវាងនគរបាលរាជធានីភ្នំពេញនិងនគរបាលទីក្រុងសៀង ហៃឱ្យកាន់តែរឹងមាំ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ស្វាគមន៍យ៉ាងរាក់ទាក់ចំពោះប្រតិភូនគរបាលទីក្រុងសៀង ហៃ ដែលបានអញ្ជើញមកទស្សនៈកិច្ចការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងក៏បានអញ្ជើញមកជួបពិភាក្សាការងារនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពីកិច្ចសហប្រតិបត្តិការ និងលើកឡើងពីការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក លើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីយកចំណុចល្អៗទៅអនុវត្ត ក្នុងការដឹកនាំគ្រប់គ្រងដោយប្រសិទ្ធភាពពាក់ព័ន្ធនិងការងារសន្តិសុខ និងសណ្តាប់ធ្នាប់នោះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានជម្រាបជូនទៀតថា ការទំនាក់ទំនងរវាងនគរបាលជាតិកម្ពុជានិងនគរបាលចិន មានចំណងមិត្តភាពរហូតដល់ពេលនេះគឺដោយសារផ្តើមចេញពីការសហការទំនាក់នងល្អរវាងអគ្គស្នងការនគរបាលជាតិកម្ពុជានិងអគ្គស្នងការនគរបាលចិន។នគរបាលនៃប្រទេសទាំង២ក៏ដូចជាផ្នែកការងារមួយចំនួនរបស់នគរបាលទីក្រុងសៀង ហៃ ក៏ធ្លាប់មានកិច្ចសហប្រតិបត្តិការគ្នាចូលរួមបង្ការទប់ស្កាត់និងបង្រ្កាបបានបទល្មើសជាច្រើនរួចហើយផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត…
-
ក្រុមហ៊ុនចិន មកពីទីក្រុងសៀងហៃ មានគម្រោងបោះទុនវិនិយោគធ្វើការកែច្នៃសំរាមឲ្យទៅជាថាមពលអគ្គិសនី នៅក្នុងខេត្តបាត់ដំបង (មានវឋិដេអូ)
ក្រុមហ៊ុនចិនមួយជាប់លំដាប់ទី៣ មកពីទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងវិនិយោគក្នុងការដាងសង់ នូវ រោងចក្រធ្វើការកែច្នៃសំរាម ឲ្យទៅជារោងចក្រផលិតថាមពលអគ្គិសនី នៅក្នុងខេត្តបាត់ដំបង។ នេះគឺជាលើកទី១ ហើយដែលក្រុមហ៊ុនចិនមួយនេះ បានសម្លឹងឃើញពីសក្តានុពលក្នុងការកែច្នៃសំរាម ឲ្យទៅជាថាពលអគ្គិសនី ក្នុងខេត្ត។ នេះគឺជាការលើកឡើងរបស់តំណាងក្រុមហ៊ុន CITICPE ដែលជាក្រុមហ៊ុនកែច្នៃសំរាមមួយជាប់លំដាប់ទី៣ នៅក្នុងប្រទេសចិន ដែលបានបង្ហាញពីគម្រោងក្នុងការធ្វើវិនិយោគកាកសំណល់សំរាមក្នុងខេត្ត និងមានគោលបំណងក្នុងការសាងសង់នូវរោងចក្រកែច្នៃសំរាមឲ្យទៅជាថាមពលអគ្គិសនីដើម្បីជាការឆ្លើយតបអំពីកង្វល់ និងតម្រូវការក្នុងខេត្ត និងឆ្លើយតបទៅនឹងការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវដល់បណ្តាក្រុមហ៊ុននានាទាំងក្នុង និងក្រៅប្រទេសឲ្យមកវិនិយោគលើវិស័យកែច្នៃសំរាមនៅកម្ពុជា។ ក្នុងឱកាសដែលលោក Zhou Yuhui ជាប្រធានក្រុមហ៊ុន CITICPE មកពីទីក្រុងសៀងហៃ នៃប្រទេសចិន ដែលបានចូលជួបពិភាក្សានូវការងារជាមួយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធមកពីសាលាខេត្ត និង សាលាក្រុងបាត់ដំបង មួយចំនួន នាវេលាល្ងាច ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលាខេត្តបាត់ដំបង ។ …
-
កិច្ចប្រជុំរៀបចំតុបតែងលម្អរសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខ សម្រាប់ថ្ងៃចូលឆ្នាំសកល២០២០ និង បុណ្យទិវាជ័យជំនះ ៧មករា ខួបលើកទី៤១
នៅសាលាខេត្តសៀមរាប នារសៀល ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៩ មានរៀបចំកិច្ចប្រជុំក្នុងការ តុបតែងលម្អរសោភ័ណភាព សណ្តាប់ធ្នាប់សាធារណ និងសន្តិសុខ សម្រាប់ថ្ងៃចូលឆ្នាំសកល២០១៩.២០២០ និង បុណ្យទិវាជ័យជំនះ ៧មករា ក្រោមដឹកនាំប្រជុំរបស់ឯកឧត្តម ពិន ប្រាកដ និងឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ។ក្នុងកិច្ចប្រជុំនាឱកាសនោះ សមាជិកអង្គប្រជុំ បានធ្វើការពិភាក្សា និង លើកនូវមតិយោបល់មួយចំនួន ដើមី្បជាគន្លឹះក្នុងការអនុវត្តឲ្យទទួលបានជោគជ័យ ក្នុងការបម្រើដល់ភាពសម្បាយរីករាយរបស់ភ្ញៀវទេស ចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០១៩.២០២០ខាងមុខ សំខាន់ក្នុងការប្រារព្ធទិវាជ័យជំនះ ៧មករា ខួបលើកទី៤១ ដែលជាថ្ងៃប្រជាជនកម្ពុជាយើងគ្រប់រូបមិនអាចបំភ្លេចបាន នូវការរស់រានមានជីវិតឡើងវិញ ។ ជាលទ្ធផលនៃកិច្ចប្រជុំដោយបានផ្តោតលើចំណុចសំខាន់ៗ រួមមាន លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សំខាន់ចំពោះបញ្ហារាល់សំណង់មួយចំនួននៅក្នុងតំបន់ផាប់ស្ទ្រីត ដែលមានអាយុកាល១០០ឆ្នាំ ព្រមទាំងមានសភាពចាស់ទ្រុឌទ្រោម ដែលគួឲ្យមានការព្រួយបារម្ភ នៅពេលភ្ញៀវឡើងទៅកម្សាន្តលើសកម្រិត ដែលបង្កឲ្យមានហានីភ័យ កើតមានឡើង ។ ក្នុងនោះកិច្ចប្រជុំក៏បានផ្តោតផងដែរ ចំពោះបញ្ហាសុវត្ថិភាពលើចំណីអាហារ…
-
ក្រុមនារីស្វាយរៀង ក្លាយជាជើងឯកពាន បាល់ទាត់នារី ២០១៩ បន្ទាប់យកឈ្នះ ក្រុមនារីភ្នំពេញក្រោម
ជ័យជម្នះ២ទល់នឹង០លើភ្នំពេញក្រោនក្នុងវគ្គផ្ដាច់ព្រ័ត្រ បាល់ទាត់នារី២០១៩នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី ថ្ងៃចន្ទ ទី២៣ ធ្នូ បានផ្ដល់តំណែងជើងឯក ដល់ក្រុមខេត្តស្វាយរៀង ជាលើកទីពីរបន្ទាប់ពីឆ្នាំ២០១៨។មុនឈានឡើងដល់វគ្គលើកពាននេះ ភ្នំពេញក្រោន បានបញ្ចប់នៅលេខ២ពូល A ដោយចាញ់ក្រុមលេខមួយក្នុងពូល កំពង់ស្ពឺមួយលើក ហើយក្រៅពីនោះឈ្នះខេត្តកណ្ដាល និងបន្ទាយមានជ័យ។ ចំណែកខេត្តស្វាយរៀង ក៏ឈរនៅលេខពីរក្នុងពូល B ដែរ ដោយក្រុមលេខមួយសៀមរាប ហើយក្រៅពីនោះឈ្នះកំពង់ឆ្នាំង, កំពង់ធំ និងរតនគិរី។ លុះចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្វាយរៀងទម្លាក់កំពង់ស្ពឺ និងភ្នំពេញក្រោនទម្លាក់សៀមរាប។ចំណាត់ថ្នាក់លេខ៣បានទៅលើសៀមរាបដែលបានយកឈ្នះកំពង់ស្ពឺ២ទល់នឹង១។ ក្រុម Fair Play បានលើស្វាយរៀង។ ដោយឡែកសម្រាប់ការប្រកួតនារីអាយុក្រោម១៨ឆ្នាំ ដែលប្រកួតផ្ដាច់ព្រ័ត្រកាលថ្ងៃអាទិត្យ ទី២២ ធ្នូ តំណែងជើងឯកបានទៅលើខេត្តបាត់ដំបងដែលបានយកឈ្នះក្រុមនារីបឹងកេត ៤ទល់នឹង០។ ចំណាត់ថ្នាក់លេខ៣បានលើកំពង់ស្ពឺ ដែលឈ្នះខេត្តកណ្ដាល២ទល់នឹង០។ ក្រុម Fair Play បានលើកំពង់ស្ពឺ។គួរដឹងដែរថា ការប្រកួតបាល់ទាត់ នារី ២០១៩ ត្រូវបានបែងចែកជាពីរប្រភេទ គឺក្រុមធំនារី និងអាយុក្រោម១៨ឆ្នាំ។ សម្រាប់ក្រុមធំចាប់ផ្ដើមពីថ្ងៃទី១១…
-
នាពិធីបុណ្យសមុទ្រ! ពលរដ្ឋ និងភ្ញៀវទេសចររីករាយក្នុងការពិសាទឹកបរិសុទ្ធ SKH ដោយឥតគិតថ្ងៃ
កំពត៖ ក្រុមហ៊ុន SKH បានចូលរួមសហការជាមួយក្រសួងទេសចរណ៍ GN GREEN NATURAL និងសហពន្ធ័កីឡាអូឡាំពិកកម្ពុជា បានរៀបចំឲ្យមានស្ដង់នៅពហុកីឡដ្ឋានខេត្តកំពត និងផ្តល់ជូនទឹកពិសាជាច្រើនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត ក្នុងពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត។ គោលបំណងធំនៃការរៀបចំឲ្យមានស្ដង់ទឹកពិសាបរិសុទ្ធ SKH នេះ គឺដើម្បីចូលរួមកាត់បន្ថយប្លាស្ទីក រួមវចំណែកធ្វើឲ្យបរិស្ថានស្រស់ស្អាត គ្មានសំណល់ប្លាស្ទីកដែលតែងតែបំផ្លាញ់បរិស្ថាន។ប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុន SKH បានផ្តល់ទឹកពិសាបរិសុទ្ធដោយសេរីមិនគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរមកលេងកម្សាន្តបុណ្យសមុទ្រនៅខេត្តកំពត។ មួយវិញទៀត ក្រុមហ៊ុន SKH ក៏បានធ្វើការបង្ហាញផលិតផលទឹកពិសាដប SKH ដែលមានចំណុះ 250ml. 350ml. 550ml និងមានកម្មវិធីដាក់លក់នៅតម្លៃមួយសមរម្យ ទិញ១ដបថែម១ដប។ ទឹកពិសា SKH ជាទឹកពិសាដបមានគុណភាពខ្ពស់បាន។សម្រាប់ទឹកដប SKH បានអនុលោមតាមកម្រិតស្តង់ដាត្រឹមត្រូវ CS 009-2005 ក្នុងការផ្តល់ទឹកពិសាគុណភាពខ្ពស់។ក្រុមហ៊ុន SKH បានចូលរួមជាមួយសហព័ន្ធកីឡាអូឡាំពិក កីឡាផ្តល់នៅទឹកគ្រប់ព្រឹត្តិការណ៍កីឡា របស់សហព័ន្ធកីឡាអូឡាំពិកបានធ្វើ។ ក្រុមហ៊ុន SKH ក៏បានសហការជាមួយទូរទស្សន៍អប្សរា…
-
មេដឹកនាំចិន កូរ៉េខាងត្បូង និង ជប៉ុន ព្រមព្រៀងរលុបបំបាត់អាវុធនុយក្លេអ៊ែរ ទាំងស្រុងនៅលើឧបទ្វីបកូរ៉េ
ចិន៖ ប្រទេសចិន ជប៉ុន និង កូរ៉េខាងត្បូងបានព្រមព្រៀងធ្វើការជាមួយគ្នា ដើម្បីជំរុញកិច្ចចរចារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង សំដៅឆ្ពោះទៅកាន់ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ នេះបើតាមប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃអង្គារ៍នេះ ។ ការលើកឡើងបែបនេះរបស់លោក មូន ជែអ៊ីន ត្រូវបានធ្វើឡើងបន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលត្រីភាគីជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង និងនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ នៅក្នុងទីក្រុង ចឹងទូ ភាគនិរតីប្រទេសចិន ។ អំឡុងពេលធ្វើសេចក្តីថ្លែងការណ៍រួមគ្នា នាយករដ្ឋមន្ត្រីចិនបាននិយាយថា មេដឹកនាំប្រទេសទាំង៣បានបញ្ជាក់ជាថ្មី ពីភាពចាំបាច់ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាកូរ៉េខាងជើងតាមរយៈការចរចា ។ ហើយនាយករដ្ឋមន្ត្រីជប៉ុនក៏បានបញ្ជាក់ផងដែរ ពីភាពចាំបាច់ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ ។សូមបញ្ជាក់ថា កូរ៉េខាងជើងបានកំណត់ឱសានវាទនៅចុងឆ្នាំនេះ សម្រាប់ឲ្យសហរដ្ឋអាមេរិកផ្លាស់ប្ដូរអ្វីដែលខ្លួនបាននិយាយថា ជាគោលនយោបាយអរិភាព ស្របពេលដែលមានភាពជាប់គាំងនៅក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើងចំពោះការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបង្កើតសន្តិភាពយូរអង្វែង ៕ធ.ដ