-
សម្តេចតេជោ អញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម ដែលជាផ្សារលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ ផ្សារដោះដូរទំនិញកម្ពុជា និងវៀតណាមជាលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម ដែលមានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងឯ,ឧ ជីញ ឌិញស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាម ។ ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត២ហិកតា ចម្ងាយប្រមាណជា ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ ទីតាំងផ្សារគំរូនេះ ជាដែនដីអតីតសមរភូមិដែលសម្តេចតេជោ ហ៊ុន សែន បានប្រយុទ្ធគ្នាចំនួន២០លើកក្នុងអំឡុងឆ្នាំ១៩៧១។ ផ្សារគំរូព្រំដែនកម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។…
-
ប្រទះឃើញគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទះចំនួន០៧គ្រាប់នៅស្រុកថ្មពួក
បន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទះចំនួន០៧គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញខណៈពលរដ្ឋជីកស្រះ នៅក្នុងចំការក្នុងភូមិតាសៀវ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយបានរាយណ៍ការសមត្ថកិច្ច ប្រគល់ជូនអង្គភាពស៊ីម៉ាក់ នៅព្រឹកថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៩ ដើម្បីយកទៅធ្វើការបំផ្លាញចោល នេះបើយោងតាមការឲ្យដឹងពីលោក វរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៩នេះ។ លោក សៅ សារឿន បានឲ្យដឹងទៀតថា៖ នៅថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ មានប្រជាពលរដ្ឋ ជាម្ចាស់ដី ឈ្មោះ ឈន់ ភារុណ ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានជួលអេស្ការវេទ័រមួយគ្រឿងដើម្បីធ្វើការជីកស្រះទុកទឹកសម្រាប់ប្រើប្រាស់ក្នុងដីចម្ការមួយកន្លែងចម្ងាយប្រមាណជា២,០០០ម៉ែត្រ ខាងជើងភូមិតាសៀវ ឃុំគោកកឋិន ស្រុកថ្មពួក បានប្រទះគ្រាប់ ប្រភេទB.40 ចំនួន០៧គ្រាប់ និងសាស B.40 ចំនួន១០ ដែលនៅសែសសល់ពីសម័យសង្រ្គាម ហើយបានរាយការណ៍មកកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោកកឋិន ដើម្បីរក្សាទុក ។ ដោយពិនិត្យឃើញគ្រាប់ទាំងនោះ ខូចគុណភាព និងមានសភាពចាស់ៗ…
-
នគរបាលប៉ុស្ដិ៍ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកគ្រឿងញៀន
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបតាមផ្លូវបេតុង ភូមិបុសរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យខាងលើមាន ឈ្មោះ វ៉ាន់ ណាក់ ភេទប្រុស អាយុ១៨ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ដកហូតក្រាម០១កូនថង់តូច) ។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ
-
មន្ទីប្រឆាំងគ្រឿងញៀន ក៦ ចុះបង្ក្រាបករណីគ្រឿងញៀនត្រូវជនដៃដល់បាញ់គំរាម៥គ្រាប់ តែត្រូវនគរបាលឃាត់ខ្លួនបាន២នាក់ ដកហូតកាំភ្លើងខ្លី១ដើម
ភ្នំពេញ៖ មានស្នូរកាំភ្លើងបានផ្ទុះឡើងជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលជាខ្លាំងកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១៥ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយកម្លាំងមន្ទីប្រឆាំងគ្រឿងញៀន ក៦ នៃអគ្គស្នងការនគរបាលជាតិ បានឆ្មក់បង្ក្រាបករណីគ្រឿងញៀន ត្រូវជនដៃដល់បាញ់តដៃមកវិញចំនួន៥គ្រាប់ តែគ្មានអ្នករបួស ក្នុងហេតុការណ៍នេះកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងដកហូតកាំភ្លើងខ្លី១ដើម ។ ក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ២នាក់ដែលត្រូវបានឃាត់ខ្លួន ទី១៖ ឈ្មោះ គិត ម៉េងលី ហៅ លី ភេទប្រុស អាយុ១៨ឆ្នាំ, និងទី២៖ ឈ្មោះ មាស សិលា ហៅសីលា ភេទប្រុស អាយុ២៨ឆ្នាំ។ អ្នកទាំងពីរស្នាក់នៅផ្ទះដីឡូត៍លេខ៩០ ក្រុមទី៣៣ ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ យោងតាមប្រភពព័ត៌មានពីកម្លាំងការិយល័យមន្ទីរគ្រឿងញៀន ក៦ បានប្រាប់ឲ្យដឹងថា មុនកើតហេតុនោះគឺកម្លាំងបានតាមមុខសញ្ញាជនសង្ស័យខាងលើចេញពីម្តុំពេទ្យលោកសង្ឃ តែពេលកំពុងតាមជនសង្ស័យនោះពួកគេក៏បានដឹងខ្លូន ហើយជិះម៉ូតូគេចពីកម្លាំងជំនាញតាមផ្លូវ៥៩៨ បត់មកផ្សារមាន់អាំង រហូតដល់ផ្ទះជនសង្ស័យទើបពួកគេបានបត់ម៉ូតូចូលក្នុងផ្ទះ ជនដៃដល់ក៏បានដកកាំភ្លើងបាញ់មកលើកម្លាំងសមត្ថកិច្ចចំនួន៥គ្រាប់ថែមទៀតដើម្បីកុំឲ្យតាម តែមិនត្រូវ។ …
-
យុវជនម្នាក់មានវិប្បត្តិគ្រួសារ បានដើរមកលោតទឹកលើស្ពានច្បារអំពៅសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលជាខ្លាំង
ភ្នំពេញ ៖ យុវជនម្នាក់បានដើរមកលើស្ពានច្បារអំពៅហើយលោតសម្លាប់ខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ កាលពីវេលាម៉ោង ១៩ និង ២០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចលើស្ពានច្បារអំពៅចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួនខាងលើមានឈ្មោះ ថាង វ៉េងហាន ភេទប្រុស អាយុ១៦ឆ្នាំ ជាកូនទី៣ក្នុងគ្រួសារមួយ ស្ថិតនៅផ្ទះលេខ១៣៨ តាមផ្លូវបេតុង ខាងក្រោយវត្តនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បើតាមសម្ដីស្ត្រីម្នាក់ឈ្មោះ ងៀង ធីង៉ុកហុីវ ជនជាតិវៀតណាម អាយុ៤៣ឆ្នាំ និងត្រូវជាម្ដាយបង្កើតជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានមានទំនាស់ជាមួយបងប្អូនក្នុងគ្រួសារ ហើយមិនមែនតែលើកទី១នោះទេ ទើបកូនគាត់សម្រេចដើរមកលោតទឹកសម្លាប់ខ្លួនលើស្ពានច្បារអំពៅចាស់បាត់ស្រមោលបែបនេះ ។ ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ដែរ តែមិនអាចជួយស្រាវជ្រាវរកជនរងគ្រោះឃើញឡើងវិញបាននោះទេ ដោយបានត្រឹមតែនាំម្ដាយជនរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ដើម្បីធ្វើការសួរនាំ និងធ្វើកំណត់ហេតុតែប៉ុណ្ណោះ ៕ធ.ដ
-
សម្តេចតេជោ នឹងអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម ដែលជាផ្សារលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម នៅព្រឹកនេះ
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ ផ្សារដោះដូរទំនិញកម្ពុជា និងវៀតណាមជាលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម ដែលមានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងឯ,ឧ ជីញ ឌិញស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាម ។ ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត២ហិកតា ចម្ងាយប្រមាណជា ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ ទីតាំងផ្សារគំរូនេះ ជាដែនដីអតីតសមរភូមិដែលសម្តេចតេជោ ហ៊ុន សែន បានប្រយុទ្ធគ្នាចំនួន២០លើកក្នុងអំឡុងឆ្នាំ១៩៧១។ ផ្សារគំរូព្រំដែនកម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។…
-
ការប្រកួត “កីឡាបាល់ទឹក” កំពង់ចាម យកឈ្នះ ភ្នំពេញ លទ្ធផល ៥ទល់នឹង ៤ ក្នុងកម្មពិធីបិទការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ និង“ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩
កំពង់ចាម៖ ថ្ងៃចន្ទ ១២រាច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក បានអញ្ជើញជាអធិបតីក្នុង ពិធីបិទការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ និង “ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩ នៅមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម។ ពិធីបិទការប្រកួតនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមអគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា ឯកឧត្ដមអភិបាល អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ស.ស.យ.ក.ខេត្ត ព្រមទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីផងដែរ។ សូមបញ្ជាក់ថា៖ ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩ នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣…
-
ក្មេងទំនើងជិត១០០នាក់ និងម៉ូតូខុសលក្ខណ:បច្ចេកទេស៤០គ្រឿង ត្រូវបានសមត្ថកិច្ចខេត្តស្ទឹងត្រែងធ្វើការអប់រំណែនាំ
ខេត្តស្ទឹងត្រែង៖ ក្រុមក្មេងទំនើងចំនួន៧០នាក់ រួមនិងម៉ូតូ៤០គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថក្រុងធ្វើការឃាត់ទុក និងបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើការអប់រំណែនាំ ។ ដោយឡែក ក្មេងស្ទាវចំនួន៧នាក់ផ្សេងទៀតត្រូវបានជំនាញអាវុធហត្ថរកឃើញមានសារធាតុញៀននៅក្នុងខ្លួន ក៏កំពុងរៀបចំកសាងសំណុំរឿងរឿងផងដែរ ។ ជាក់ស្តែង នៅរសៀលថ្ងៃទី២៣ធ្នូនេះ កម្លាំងជំនាញនៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការបង្ហាញមុខក្រុមក្មេងទំនើងទាំងនេះ និងមួយចំនួនធ្វើការអប់រំ ឯមួយចំនួនទៀតក៏ត្រូវបានកសាងសំណុំឯកសារ ដើម្បីបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ផងដែរ។ ចំណែកអាជ្ញាធរក្រុងស្ទឹងត្រែង ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងដែរថា:យុទ្ធនាការរៀបចំសណ្តាប់ធ្នាប់ ដែលបានអនុវត្តន៍ទៅលើក្រុមអ្នកបើកបរម៉ូតូដែលកែច្នៃបំពង់ស៊ីម៉ាំងលាន់លឺរំពោងរំខានដល់អ្នកដទៃ និងក្រុមក្មេងទំនើងដើរលេងយប់នោះ គឺត្រូវបានធ្វើឡើង គោលដៅរក្សាសុខសុវត្ថិភាពក្នុងមូលដ្ឋានភូមិ.ឃុំ ។ ទន្ទឹមនេះ អាជ្ញាធរក្រុងក៏បានផ្តាំផ្ញើដល់អណាព្យាបាលដែលមានកូនពេញវ័យ ត្រូវតាមដានកូនរបស់ខ្លួននឹងអប់រំណែនាំ កុំឲ្យកូនដើរយប់អាធ្រាត្រជ្រុលខ្លួនសេពគប់មិត្តភក្តិមិនល្អ និងអាចឈានទៅដល់ការប្រើប្រាស់គ្រឿងញៀន ដែលបណ្តាលឲ្យខូចអនាគត ។ ផ្តោតលើករណីនេះ អាជ្ញាធរក្រុង ក៏បានលើកឡើងដែរថា:កម្លាំងសមត្ថកិច្ច ដែលបានឃាត់ក្រុមក្មេងទំនើងទាំងនេះ គឺដើម្បីរៀបចំសណ្តាប់ធ្នាប់ក្រុង ក៏ដូចជារក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងពេលយប់ផងដែរ ។ក្រោយពីអប់រំណែនាំរួចហើយ សមត្ថកិច្ចជំនាញក៏បានអនុញ្ញាត្តិឲ្យអាណាព្យាបាលមកធានាយកកូនទៅផ្ទះវិញរៀងៗខ្លួន ៕ធ.ដ ម៉ាដេង
-
បញ្ហាកកស្ទះចរាចរណ៍ បង្កប៉ះពាល់ការធ្វើដំណើរនៅរាជធានីភ្នំពេញ ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ ជំរុញឱ្យកងកម្លាំងនគរបាល ត្រូវចេញសហការគ្នា ដោះស្រាយជូនប្រជាពលរដ្ឋ
បញ្ហាកកស្ទះចរាចរណ៍បង្កប៉ះពាល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ លើកឡើងជំរុញឱ្យកងកម្លាំងនគរបាលក្រោមបង្គាប់ត្រូវចេញសហការគ្នាទៅតាមគោលដៅ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅប្រកបមុខរបរ និងទៅធ្វើការងារឱ្យបានឆាប់រហ័ស និងជាពិសេស ចៀសវាងរងការរិះគន់ពីប្រជាពលរដ្ឋមកលើកម្លំាងនគរបាល ។ ការលើកឡើងជំរុញឱ្យមានការដោះស្រាយការកកស្ទះចរាចរណ៍ពីសំណាក់អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត នៅក្នុងពិធីប្រមូលផ្តុំកម្លាំងនគរបាលរាជធានីភ្នំពេញ គោរពទង់ជាតិនៅព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដែលមានកម្លាំងនគរបាលជិត៨០០នាក់បានចូលរួម។ជុំវិញបញ្ហាការដោះការកកស្ទះចរាចរណ៍នេះផងដែរ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងដាក់ចេញវិធានការជំរុញឱ្យកម្លាំងនគរបាលជំនាញផ្សេងៗក្រៅពីនគរបាលចរាចរចេញ ជួយសហការគ្នាដើម្បីដោះស្រាយ។ កម្លាំងនគរបាលតាមបណ្តាខណ្ឌនីមួយៗក៏ត្រូវសហការចាប់ដៃគ្នាឱ្យមានការប្រទាក់ក្រឡាពីព្រោះឯកឧត្តម មើលឃើញថា កន្លងមកការសហការគ្នាពីខណ្ឌមួយទៅខណ្ឌមួយទៀត ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍មិនទាន់បានល្អនៅឡើយនោះទេ។ឯកឧត្តមឧត្តម សេនីយ៍ឯក ស ថេត ក៏បានវាយតម្លៃ និងសរសើរដល់កម្លាំងនគរបាលកន្លងមកបានខិតខំបំពេញភារកិច្ច និងធ្វើសកម្មភាពដោះស្រាយការកកស្ទះចរាចរណ៍នៅតាមគោលដៅជាច្រើននៅរាជធានីភ្នំពេញបានល្អប្រសើរ ប៉ុន្តែត្រូវបន្តបំពេញកិច្ចការងារនេះឱ្យបានជាប្រចាំ និងម៉ឺងម៉ាត់។ សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនសម្រាប់រាជធានីភ្នំពេញ ចំនួនយានយន្តបានកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ការកើនឡើងបែបនេះ ក៏ព្រោះតែសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ចេះតែកើនឡើង ដែលបានធ្វើឲ្យចរាចរណ៍នៅក្នុងទីក្រុង ប្រឈមទៅនឹងការកកស្ទះរាល់ថ្ងៃ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហាប្រឈមនេះ អាជ្ញាធរនិងសមត្ថកិច្ចរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការដោះស្រាយជាបន្តបន្ទាប់៕…
-
ក្រសួងចំនួន៣ រួមគ្នារៀបចំពិធីប្រកាសផ្សព្វផ្សាយផែនការសកម្មភាព ពហុវិស័យស្តីពី ភាពសុំានៃឱសថប្រឆំាងមេរោគ នៅកម្ពុជា ឆ្នំា២០១៩-២០២៣
នៅសណ្ឋាគារសាន់វេ ព្រឹកថ្ងៃទី២៣ធ្នូ ២០១៩ មានរៀបចំពិធីប្រកាសផ្សព្វផ្សាយផែនការសកម្មភាពពហុវិស័យស្តីពីភាពសុំានៃឱសថប្រឆំាងមេរោគ នៅកម្ពុជា ឆ្នំា២០១៩-២០២៣ ដែលរៀបចំឡើងដោយក្រសួង៣រួមគ្នាមាន៖ ក្រសួងសុខាភិបាល ក្រសួងកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទ និងក្រសួងបរិស្ថាន ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯឧត្តម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ ហោ ម៉ា លីន រដ្ឋលេខាធិការក្រសួងកសិកម្ម និងឯឧត្តម ទា ជុប អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមនឹងភាគីពាក់ព័នចូលរួមផងដែរ។ លោកជំទាវ ហោ ម៉ា លីន តាងនាមឯកឧត្តរដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនំា និងក្រុមការងារក្រសួងទំាង៣ ដែលបានរៀបចំផែនការសកម្មភាពនេះឡើង ក្រោមការជួយឧបត្ថម្ភគាំទ្រថវិកា និងបច្ចេកទេសរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា (WHO)។ លោកជំទាវបន្តថា កសិកម្មជាវិស័យមួយដែលមានអតិភាព និងមានសារៈសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ ប្រជាជនប្រមាណ ៨០% នៅតាមជនបទ…