-
នគរបាល ខណ្ឌ សែន សុខ បញ្ជូន ខ្លួន ជនសង្ស័យ ៩នាក់ ទៅ តុលាកា
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៩នាក់ ត្រូវបាន នគរបាល ខ ណ្ឌ សែន សុខ បញ្ជូន ខ្លួន ទៅ តុលាកា ដើម្បី ឲ្យ ព្រះរាជអាជ្ញា ចោទសួរ និង ដាក់បន្ទុកនៅ ព្រឹក ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៩ ក្នុង សំណុំរឿង បទល្មើស ពាក់ព័ន្ធ ករណីប្រើប្រាស់គ្រឿងញៀន និង ល្បែងសុីសង ។ សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យ ទាំង ៩នាក់ ពាក់ពន្ធ័ករណីប្រើប្រាស់គ្រឿងញៀន និង ល្បែងសុីសង ។សមត្ថកិច្ចនគរបាល បានបន្តទៀតថា ក្រោយពី កម្លាំង ជំនាញ ប៉ុស្តិ៍ បង្ក្រាប ចាប់ខ្លួនបាន នាំទៅ សាក សួរ នៅ ផ្នែក ជំនាញ តាម…
-
នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត (ខ្ចីទូរសព្ទ៍ដៃយកទៅបញ្ចាំ)
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត(ខ្ចីទូរសព្ទ៍ដៃយកទៅបញ្ចាំ) នៅចំណុច ផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៧ និង០០នាទី ។ ជនសង្ស័យខាងលើមានឈ្មោះ ដេត ប៊ុនម៉ា ភេទប្រុស អាយុ ១៨ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវ២០០២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់នៅតាមផ្ឡូវ២០០២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) បានខ្ចីទូរសព្ទ័ដៃ ពីជនរងគ្រោះ០២នាក់ ៖ ទី១-ឈ្មោះ តាំង ផេងអេង ភេទប្រុស អាយុ ១៣ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល…
-
សាលសន្និសីទមិត្តភាព “បាត់ដំបង-ដាណាំង” តម្លៃ៣០ ម៉ឺនដុល្លាររបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ (មានវីដេអូ)
ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាង សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមអនុប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងដាណាំង នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាតំណាងម្ចាស់ជំនួយផ្ទាល់ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាល សន្និសីទមិត្តភាព “បាត់ដំបង – ដាណាំង” ដែលជាអំណោយដ៏ថ្លៃថ្លា របស់ គណៈកម្មាធិការប្រជាជនទីក្រុងដាណាំង នៃ សាធារណរដ្ឋសង្គនិយមវៀតណាម ដែលមានតម្លៃ៣០ម៉ឺនដុល្លារអាមេរិកនៅព្រឹកថ្ងៃទី២៣ខែធ្នូ២០១ ៩នេះ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងស្វាគមន៍ ដោយបានគូសបញ្ជាក់ថា៖ ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ អាគារសាលសន្និសីទមិត្តភាពរវាងខេត្តបាត់ដំបង-ខេត្តដាណាំង របស់រដ្ឋបាលខេត្តបាត់ដំបងគឺជាជោគជ័យថ្មីមួយទៀតសម្រាប់រដ្ឋបាលខេត្តនិងជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើន ដែលមានក្នុងខេត្តបាត់ដំបងក្នុងការរួមចំណែកអនុវត្តនូវគោលនយោបាយកំណែទម្រង់ ការងាររដ្ឋបាលអោយកាន់តែប្រសើរឡើង។ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបន្ថែមទៀតថា៖ ក្រៅពីសមិទ្ធផល សាលសន្និសីទមិត្តភាពនេះ ថែមទាំងបាន ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា ដល់រដ្ឋបាលខេត្ត ចំនួន០៦កន្លែង ដល់និស្សិត និង កំពុងតែសិក្សានៅទីក្រុងដាណាំង។ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ភាពជាដៃគូនិងជម្រុញនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទ្វេភាគីឲ្យកាន់តែជិតស្និទ្ធទាំងនយោបាយនិងសេដ្ឋកិច្ច និងជា សមិទ្ធផលថ្មីបន្ថែមទៀត…
-
លោក នុត ពុធដារ៉ា ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តក្រចេះ
ក្រចេះ ៖ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង លោក នុត ពុធដារ៉ា ជាអភិបាលរងខេត្តក្រចេះ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ ។លោក នុត ពុធដារ៉ា អភិបាលរងខេត្តក្រចេះដែលត្រូវចូលកាន់តំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តក្នុងការបំពេញមុខងារបម្រើជាតិ និងប្រជាពលរដ្ឋដូចជា៖1> ជ្ញាគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និង គោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដែលបានដាក់ចេញឲ្យមានប្រសិទ្ធិភាពខ្ពស់។2> ប្តេជ្ញាគោរពគាំទ្រ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។3> ខិតខំគោរព និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុរបង្ហាញ និងរាល់ការផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ឲ្យបានល្អ…
-
ក្រុមហ៊ុន ហ៊ួត ជា ប្រារព្វកម្មវិធីគម្រប់ខួប១០ឆ្នាំបង្ហាញពីភាពជោគជ័យរបស់ខ្លួន និង ប្រកាសមហារង្វាន់ប្រចាំឆ្នាំ២០២០
ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ួត ជា បានប្រារព្វពិធីគម្រប់ខួប១០ឆ្នាំនៃការបង្កើត និង បានដំណើរការក្រុមហ៊ុនតាំងពីថ្ងៃ០១ ខែមករា ឆ្នាំ២០១០ រហូតដល់សព្វថ្ងៃនេះ សាខាក្រុមហ៊ុន ហ៊ួត ជា បានពង្រីករហូតដល់៥០សាខានៅទូទាំងប្រទេសកម្ពុជា ផ្នែកផ្គត់ផ្គង់ និងចែកចាយសម្ភារៈសំណង់គ្រប់ប្រភេទ ។ ថ្លែងក្នុងពិធីនេះ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា បានមានប្រសាសន៍ថា ការធ្វើដំណើរដ៏វែងឆ្ងាយនេះ បានដោយសារកិច្ចសហការ និងការគាំទ្រពីសំណាក់ដៃគូរអាជីវកម្ម និង អតិថិជនរហូតមកដែលធ្វើឲ្យក្រុមហ៊ុនមានថ្ងៃនេះ ។ លោកឧកញ៉ា ហ៊ួត ជា បន្តថា ដោយទទូលបានការគាំទ្រពីអតិថិជន និងដៃគូរអាជីវកម្ម ព្រមទាំងសម្លឹងឃើញនូវសក្តានុពលក្នុងទីផ្សារកើនឡើងផ្នែកគ្រឿងសំណង់នោះ ក្រុមហ៊ុន ហ៊ួត ជា មានផែនការពង្រីកសាខាអាជីវកម្មរបស់ខ្លួន១០០សាខា ក្នុងឆ្នាំ ២០២០ ដែលកាន់តែខិតជិតមកដល់នេះ ។ សូមបញ្ជាក់ថា ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមកម្មវិធីដ៏អធិកអធមនេះ រួមមានថ្នាក់ដឹកនាំ បុគ្គលិក ដៃគូរសហការ ម្ចាស់ជំនួញអាជីវកម្ម និង តារាសម្តែងល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការប្រកាសមហារង្វាន់ដ៏អស្ចារ្យជូនអតិថិជនសម្រាប់ឆ្នាំ…
-
ព្រឹត្តិការណ៍ Off Road Festival រៀបចំនៅគិរីរម្យអ្នកចូលរួមច្រើនជាងបណ្តាឆ្នាំកន្លងទៅ៣ដង
ព្រឹត្តិការណ៍ Off Road Festival ឬការជួបជុំមហាគ្រួសារ Off Road កម្ពុជាដែលរៀបចំនៅលើកំពូលភ្នំគិរីរម្យបានដំណើរការប្រកួតផ្លូវការហើយ នៅថ្ងៃទី២១ ខែធ្នូ ។ លោក ញឹម សុវណ្ណារ៉ូ គណៈកម្មការរៀបចំការប្រកួតបានបញ្ជាក់ថា ព្រឹត្តិការណ៍Off Road Festivalលើកទី៣ដែលរៀបចំនៅកំពូលភ្នំគិរីរម្យនេះ គឺមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ និងបញ្ចប់នៅថ្ងៃទី២២ខែ ធ្នូ ឆ្នាំ២០១៩ ដោយមានរថយន្តចូលរួមប្រកួតចំនួន៤២គ្រឿងក្នុងក៍មានរថយន្តមកពីប្រទេសថៃចូលរួមផងដែរ។ លោក អះអាងទៀតថា Off Road Festivalលើកទី៣នេះ ចំនួនអ្នកចូលរួមប្រណាំងទាំងរថយន្ត និងម៉ូច្នៃមានចំនួនច្រើនជាងបណ្តាឆ្នាំមុនៗប្រមាណជា៣ដង ខណៈការរៀបចំលើកទី៣នេះគឺផ្លូវប្រណាំងស្តង់ដា និងទីតាំងរៀបចំកម្មវិធីយើងរៀបនៅជិត ហើយងាយស្រួលសម្រាប់អ្នកគាំទ្រយករថយន្តទៅដល់កន្លែងប្រណាំងតែម្តង។ គណៈកម្មាការទទួលបន្ទុករួមរូបនេះ បញ្ជាក់ទៀតថា នៅថ្ងៃប្រណាំងទី១នេះ យើងសង្កេតឃើញកីឡាករចូលរួមប្រកួតគឺមានទឹកមុខស្រស់ថ្លាសប្បាយរីករាយប្រណាំងមិត្តភាព សាមគ្គីភាពក្នុងនាមជាមហាគ្រួសារ Off road ដោយឡែក លោក វង្ស គីមហួត អ្នកបើករថយន្តប្រណាំងក្នុងចំណោមរថយន្ត៤២គ្រឿងចូលរួមប្រកួតបានបង្ហាញចំណាប់អារម្មណ៍ថា ព្រឹត្តិការណ៍ Off Road Festival ឬការជួបជុំមហាគ្រួសារ Off Road នៅកម្ពុជា…
-
រដ្ឋាភិបាល-វិស័យឯកជន រួមគ្នាបន្តទៀត បង្កើនល្បឿនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព
(ភ្នំពេញ)៖ ការសម្រេចបាននូវលទ្ធផលជាទីមោទនៈនានា រហូតមកដល់ថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ-ឯកជន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្នុងគោលដៅរួមចំណែក បង្កើនល្បឿនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីបើកវេទិកាសំណេះសំណាលប្រចាំឆ្នាំ រវាងតំណាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្រោមប្រធានបទ វឌ្ឍនភាពនៃការអនុវត្តកាតព្វកិច្ចច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីរបបសន្តិសុខសង្គម នាព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ឯកឧត្តម អ៉ិត សំហេង មានប្រសាសន៍បន្តថា ការបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត តាមរយៈការអនុវត្តយន្តការត្រីភាគី និងកិច្ចសន្ទនាសង្គមដែលយើងបានអនុវត្ត ប្រកបដោយប្រសិទ្ធភាពដែលជាមូលដ្ឋានគ្រឹះ នៅក្នុងការធានាបាននូវភាពសុខដុមផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ដែលធ្វើឱ្យមានការថយចុះនូវវិវាទការងារបានប្រសើរជាងមុនច្រើន។ ការបន្តចូលរួមអនុវត្តយ៉ាងសកម្ម ក្នុងការគាំទ្រដល់កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចតុកោណ គោលនយោបាយនានា ដូចជាគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិស្តីពីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គោលនយោបាយជាតិអភិវឌ្ឍវិស័យឧស្សាហកម្ម និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។ ទន្ទឹមនឹងនេះ ការចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវកាតព្វកិច្ចនានាដែលបានចែងក្នុងច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា…
-
លោក ដូណាល់ ត្រាំ អញ្ជើញនាយករដ្ឋមន្រ្តីអង់គ្លេសមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាដើមឆ្នាំក្រោយ
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអញ្ជើញនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន មកបំពេញទស្សនកិច្ចនៅឯសេតវិមាន នាដើមឆ្នាំ២០២០ខាងមុខ នេះបើតាមសារព័ត៌មាន Sunday Time របស់អង់គ្លេស ។ ប្រភពបានឱ្យដឹងថា ការពិភាក្សាជាផ្លូវការដើម្បីកំណត់យកថ្ងៃធ្វើទស្សនកិច្ចរបស់លោក ចនសុន ទៅកាន់សហរដ្ឋអាមេរិក នៅមិនទាន់រៀបចំឡើងទេ ប៉ុន្តែវាអាចនឹងប្រព្រឹត្តទៅកំឡុងពាក់កណ្តាលខែមករា ឆ្នាំក្រោយ ខណៈភាគីទាំងពីរចង់ឲ្យដំណើរទស្សនកិច្ចនេះកើតឡើងនៅដើមឆ្នាំ២០២០ ។បើតាមសារព័ត៌មាន The Mail របស់អង់គ្លេសនោះ លោក ចនសុន កំពុងស្ទាក់ ស្ទើរក្នុងការចេញទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក មុនការនាំអង់គ្លេសចេញផុតពីសហភាពអឺរ៉ុប ព្រោះការធ្វើ Brexit នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមករាខាងមុខនេះហើយ ដោយលោកចង់ទៅ ក្រោយការរុះរើគណៈរដ្ឋមន្រ្តីនៅខែកុម្ភៈ ដែលពេលនោះ លោកនឹងតែងតាំងមន្រ្តីថ្មីទទួលបន្ទុកដឹកនាំកិច្ចចរចាពាណិជ្ជកម្ម ៕ …
-
ប្រមុខការទូតសហរដ្ឋអាមេរិករិះគន់ចិន និង រុស្ស៊ី ដែលប្រឆាំងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិស្ដីពីការបញ្ជូនជំនួយទៅស៊ីរី
សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានជំទាស់ទៅនឹងរុស្ស៊ី និង ចិន កាលពីចុងសប្តាហ៍នេះ ក្រោយរដ្ឋទំាងពីរប្រើសិទ្ធិវេតូប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរារាំងមិនឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ឆ្លងព្រំដែនចូលទៅកាន់ស៊ីរី ។ប្រមុខការទូតអាមេរិករូបនេះបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសថា ការដែលរុស្ស៊ី និង ចិន ប្រើសិទ្ធិវេតូប្រឆាំងនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអនុញ្ញាតឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រជាពលរដ្ឋស៊ីរីរាប់លាននាក់ គឺជារឿងដ៏គួរឲ្យអាម៉ាស់ ។ លោក ប៉ុមប៉េអូ បានសង្កត់ធ្ងន់ទៀតថា សម្រាប់ប្រទេសរុស្ស៊ី និងចិនដែលបានប្រឆាំងនឹងសេចក្ដីសម្រេចនេះ គឺពួកអ្នកមានបាតដៃប្រឡាក់ឈាម ។សូមបញ្ជាក់ថា សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលរុស្ស៊ី និង ចិនរារាំងនេះ មានគោលបំណងបន្ថែមពេលមួយឆ្នាំទៀតឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ឆ្លងព្រំដែនពីប្រទេសតួកគី និងអ៊ីរ៉ាក់ចូលទៅប្រទេសស៊ីរី ដើម្បីជួយជនស៊ីវិលស៊ីរី៤លាននាក់ ដែលបានរងគ្រោះដោយសារជម្លោះនៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១១មក៕
-
ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងរៀបចំកិច្ចប្រជុំជាន់ខ្ពស់មួយ ក្នុងគោលបំណងពិភាក្សាពីការលើកកម្ពស់សមត្ថភាពយោធារបស់ខ្លួន
កូរ៉េខាងជើង៖ មេដឹកនំាកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំមួយជាមួយក្រុមមន្រ្តីយោធាជាន់ខ្ពស់របស់លោក ដើម្បីពិភាក្សាអំពីកិច្ចប្រឹងប្រែងពង្រឹងសមត្ថភាពយោធារបស់កូរ៉េខាងជើង នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KNCA ។នាឱកាសនោះ លោក គីម ជុងអ៊ុន បានលើកឡើងនូវស្ថានការណ៍ស្មុគស្មាញផ្ទៃក្នុង និងនៅផ្នែកខាងក្រៅ បើតាមទីភ្នាក់ងារព័ត៌មាន KCNA កិច្ចប្រជុំខាងលើបានជជែក និង ពិចារណាអំពីចំណាត់ការនយោបាយ និង វិធានការនៃការដឹកនាំ ព្រមទាំងយុទ្ធសាស្រ្តយោធាសំខាន់ៗសម្រាប់ពង្រឹង ក៏ដូចជាពន្លឿនការអភិវឌ្ឍសមត្ថភាពការពារជាតិរបស់ប្រទេសកូរ៉េខាងជើង ។ សូមបញ្ជាក់ថា ក្នុងពេលឆាប់ៗខាងមុខនេះ កូរ៉េខាងជើងអាចនឹងបើកកិច្ចប្រជុំបក្សដ៏ធំមួយ ដើម្បីជជែកនិងសម្រេចអំពីបញ្ហាសំខាន់ៗ រួមជាមួយការប្រែប្រួលនៃស្ថានការណ៍ទាំងនៅក្នុង និងក្រៅប្រទេស នេះបើតាមទីភ្នាក់ងារព័ត៌មាន KCNA ៕