-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតរបស់គណៈចលនាមហាជន
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារបន្តរបស់គណ:ចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណ បក្សប្រជាជនកម្ពុជាដែលប្រារព្ធនៅសាលមហោស្រពកោះពេជ្រ អស់រយៈ ពេល ២ថ្ងៃកន្លងមកនេះ បានប្រារព្ធពិធីបិទក្រោមអធិបតីភាព សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃដំណើរការសន្និបាតរយៈពេល២ថ្ងៃកន្លងមកនេះថា: អង្គសន្និបាតប្រព្រឹត្តទៅដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបានរបស់គណៈចលនាមហាជន នាពេលកន្លងមក ជាពិសេសសម្រាប់ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគណៈចលនាមហាជនថ្នាក់កណ្ដាល គណៈចលនាយុវជន គណចលនាស្ត្រី គណចលនាសហជីព គណៈចលនាអង្គការសមាគមនិងដៃគូអភិវឌ្ឍន៍ថ្នាក់កណ្ដាលថ្នាក់ដឹកនាំនិងជនបង្គោលគណៈចលនាមហាជននិងគណៈចំណុះថ្នាក់រាជធានី ខេត្ត ទាំង២៥ ថ្នាក់ក្រុងស្រុកខណ្ឌទាំង២០៣ ថ្នាក់ក្រសួងស្ថាប័នចំនួន៣៩ អង្គការសមាគមក្រុមចលនាយុវជនចំណុះសរុបចំនួន១៥អង្គភាពហើយក៏មានការអញ្ជើញចូលរួមពីក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស គណៈសាខាគណៈចលនាមហាជននិងយុវជនស្ថាប័នជំនាញគណៈកម្មាធិការកណ្ដាលដែលសរុបមានចំនួន៨៦ប្រតិភូ ត្រូវនឹងចំនួន ១.៣៨៦ រូប។ សន្និបាត មានការពិភាក្សាផុលផុសពីសភាពការណ៍ សកម្មភាពនានាដែលគណៈចលនាមហាជនបានអនុវត្ត បង្ហាញសមិទ្ធផលជាវិជ្ជមាននិងចំណុចសេសសល់ដែលត្រូវកែលម្អដែលអង្គការមហាជននិងចលនាមហានេះមានតួនាទីសំខាន់ជាជំនួយការគណបក្សដែលត្រូវខិតខំចូលរួមធ្វើយ៉ាងណាឲ្យមានភាពរឹងមាំនិងគោរពតាមគោលការណ៍ដឹកនាំរបស់គណបក្ស ហើយធ្វើការងារមហាជនជាប់ជាប្រចាំនិងម៉ត់ចត់ដោយផ្សារភ្ជាប់ជាមួយមហាជនកាន់តែជិតស្និត៕
-
ក្រសួងសាធារណៈការ បានប្រើប្រាស់ App Storeសម្រាប់ឲ្យប្រជាពលរដ្ឋឆ្លើយសំនួរ និងរៀនពីច្បាប់ចរាចរណ៍ផ្លូវគោក
ក្រសួងសាធារណៈការបានប្រើប្រាស់ App Store សម្រាប់ឲ្យប្រជាពលរដ្ឋឆ្លើយសំនួរ និងរៀនពីច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការរៀន និងទទួលបានចំណេះដឹងពីច្បាប់ចរាចរណ៍ឲ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយបានអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ។ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន សហការជាមួយអាជ្ញាធរខេត្តសៀមរាប បានបន្តធ្វើយុទ្ធនាការការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្តឱ្យមានការប្រុងប្រយ័ត្ន នៅរាល់ពេលធ្វើដំណើរតាមដងផ្លូវ និងមានការចែកជូននូវឯកសារពាក់ព័ន្ធ នឹងច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ។ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការធ្វើយុទ្ធនាការការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូនដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាបលើកនេះ មានភាពខុសប្លែកជាលើកមុនបន្តិចដោយសារលើកនេះកម្មវិធីសួរឆ្លើយសំនួរ គឺត្រូវឱ្យប្រជាពលរដ្ឋឆ្លើយតាម App Store ហើយ App Store នេះក្រៅពីឆ្លើយសំនួរនៅទីនេះ ប្រជាពលរដ្ឋក៏អាចដោនលោតសម្រាប់រៀនពីច្បាប់ចរាចរណ៍ដោយខ្លួនឯងបានផងដែរ ។ លោកបានបន្តថា បច្ចុប្បន្ននេះ នៅកម្ពុជា កាន់តែវិវឌ្ឍន៍ រីកចម្រើនធ្វើឲ្យជីវភាពប្រជាពលរដ្ឋទូទាំងប្រទេសកាន់តែល្អប្រសើរ បានធ្វើឲ្យកំណើនមធ្យោបាយយានយន្តគ្រប់ប្រភេទ កើនឡើងយ៉ាងគំហុកនាប៉ុន្មានឆ្នាំថ្មីៗនេះ ដែលទន្ទឹមនឹងនេះ គ្រោះថ្នាក់ចរាចរណ៍ក៏ស្ថិតក្នុងកំណើនមួយគួរឲ្យព្រួយបារម្ភ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាជាមធម្យម មានមនុស្សស្លាប់ ៥នាក់…
-
ឧត្តមប្រយោជន៍នៃការផ្តល់ឈាម គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងផ្តល់សេចក្តីស្រឡាញ់ !
មន្ទីរសុខាភិបាលខេត្តសៀមរាប ប្រកាសឲ្យដឹងថា ធនាគារឈាមរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពុំមានដាច់ស្តុកទៀតទេ រាល់ករណីនៃការប្រើប្រាស់ឈាមរបស់មន្ទីរពេទ្យ ពុំមានការលក់ដូរ នោះឡើយ ! ថ្លែងមតិស្វាគមន៍ ចំពោះវត្តមានរបស់ក្រុមអ្នកស្ម័គ្រចិត្តផ្តល់ឈាមប្រមាណ ជាង១០០នាក់ ដែលដឹកនាំដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត សាខាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២១ ខែធ្នូ នាចុងសប្តាហ៍កន្លងមកនេះ នៅមជ្ឈមណ្ឌលផ្តល់ឈាម ដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា ឆ្នាំ២០១៩នេះ សកម្មភាពការងាររបស់មជ្ឈមណ្ឌលផ្តល់ឈាម មានការកើនឡើងរហូតដល់ទៅ៤ដង បើធៀបទៅនឹងឆ្នាំ២០១៥ ដែលជាឆ្នាំមុនបង្កើតមជ្ឈមណ្ឌលផ្តល់ឈាមនេះ ។ លោកបញ្ជាក់ឲ្យដឹងថា ឆ្នាំ២០១៩នេះ ការប្រមូលឈាមបានចំនួនជាង ៤ ពាន់ប្លោក ច្រើនជាងឆ្នាំ២០១៨ ដែលប្រមូលបានត្រឹមតែជាង ៣ ពាន់ប្លោកប៉ុណ្ណោះ ។ បច្ចុប្បន្ននេះ ធនាគារឈាមនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតក្នុងស្ថានភាពរឹងមាំ មិនមានបញ្ហាដាច់ស្តុកនោះទេ បើទោះជាមានចំនួនអ្នកជម្ងឺ ដែលមានតម្រូវការឈាមកើនឡើងក៏ដោយ រាល់ករណីនៃការប្រើប្រាស់ឈាមរបស់មន្ទីពេទ្យ មិនមានការលក់ដូរនោះឡើយ រួមទាំងមានការចែករំលែកទៅកាន់មន្ទីរពេទ្យផ្សេងៗទៀតក្នុងខេត្តផងដែរ ។ លោកគូសបញ្ជាក់ថា ក្នុងករណីចាំបាច់ដែលត្រូវជួយសង្គ្រោះអ្នកជម្ងឺ…
-
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិកម្ពុជា
-
ប្រពន្ធយំអោបសពប្ដីគួរឲ្យសង្វេគ ក្រោយពីជនរងគ្រោះជិះម៉ូតូចេញពីធ្វើការដួលបាក់កស្លាប់នៅលើផ្លូវ៣០ម៉ែត្រ
ភ្នំពេញ ៖ ពិតជាគួរឲ្យសង្វេគណាស់ ខណៈដែរបុរសម្នាក់ជិះម៉ូតូចេញពីធ្វើការស្រាប់តែដួលបាក់ ក ស្លាប់លើផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃគីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើឲ្យប្រពន្ធនិងសាច់ញាតិមកទ្រហោយំសោកគួរឲ្យសង្វេគនៅវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ។ សពជនរងគ្រោះមានឈ្មោះ អុិត សារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបប បើករថយន្ត ស្នាក់នៅជាមួយប្រពន្ធម្ដុំផ្សារទួលព្រង ក្នុងចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយជិះម៉ូតូម៉ាក ហុងដា អេប្លេក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1U-0999 ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែដួលម៉ូតូប្រាវ អូសជិត១០ម៉ែត្រ ធ្វើឲ្យជនរងគ្រោះបាត់មាត់បាត់ក រហូតដាច់ខ្យល់ស្លាប់ភ្លាមៗតែម្ដង ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចពិនិត្យមើលឃើញថា ជនរងគ្រោះបានស្លាប់ដោយសារបាក់ ក ។ បន្ទាប់មកក៏ទំនាក់ទំនងទៅសាច់ញាតិ…
-
ជិះម៉ូតូឌុបគ្នាលឿនទៅប៉ះនឹងរថយន្តកុងតឺន័របត់ឆ្លងផ្លូវដួល ត្រូវរថយន្តមួយគ្រឿងទៀតកិនស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនទៅប៉ះនឹងរថយន្តកុងតឺន័រមួយគ្រឿងបត់ឆ្លងផ្លូវដួលទៅនិងថ្នល់ត្រូវរថយន្តឡិចស៊ីសមួយគ្រឿងបើកបញ្ច្រាស់ទិសដៅគ្នាកិនពេញទំហឹង រួចបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ២០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចមុខវត្តអរុណវតី តាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះផាន ដារ៉ា ភេទប្រុស អាយុប្រមាណជិត ៣០ ឆ្នាំ ស្នាក់នៅម្ដុំកាណាស៊ីធី។ តាមសាក្សីដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GW-2465 ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើក៍បានទៅប៉ះនឹងរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកបញ្រ្ចាសទិសដៅគ្នាពីលិចទៅកើតបានបត់ឆ្វេងដៃចូលទៅវត្តអរុណវតី បណ្តាលជនរងគ្រោះទាំងពីរនាក់ដួលទៅលើថ្នល់ខណៈនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក lexus ពណ៌ខ្មៅមិនចាំស្លាកលេខបើកបញ្រ្ចាសទិសដៅគ្នាមកកិនបុរសម្នាក់ពីលើបណ្ដាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម។ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោលអស់ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់និងធ្វើការវាស់វែងយកម៉ូតូនិងខ្សែកមួយខ្សែចិញ្ចៀនមួយវង់របស់ជនរងគ្រោះយកទៅរក្សាទុកបណ្ដោះអាសន្នរងចាំប្រគល់ជូនសាច់ញាតិវិញ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
-
ក្លឹបក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្តើមបានមេដាយច្រើនជាងគេ
អត្តពលិកកីឡាហែលទឹករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមមេដាយច្រើនជាងគេ នៃព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ”ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩ នៅមណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម រៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្លិបហែលទឹកក្រសួងសាធារណការនិងដឹកជញ្ជូនដណ្តើមមេដាយចំនួន១០គ្រឿងក្នុងនោះមេដាយមាស៦គ្រឿងមេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង ខណៈក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុដណ្តើមមេដាយចំនួន៧គ្រឿង គឺមេដាយមាស១គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង និងក្លិបហែលទឹកក្រសួងមហាផ្ទៃដណ្តើមមេដាយចំនួន៤គ្រឿង រួមមានមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។ ចំណែកក្លិបហែលទឹកប៉ារ៉ាអូឡាំពិក(ជនពិការ)ដណ្តើមមេដាយចំនួន៣គ្រឿង គឺមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង និងក្លិបហែលទឹកនាគរាជខេត្តកំពង់ចាម ដណ្តើមមេដាយចំនួន៣គ្រឿង គឺមេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។ លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា មានពីរប្រភេទវិញ្ញាសាកីឡា គឺប្រភេទវិញ្ញាសាកីឡាហែលទឹកកម្រិតអាយុ (ហែលទឹកធម្មតា) អ្នកដែលអាចចូលរួមបាន ១ផ្នែកបុរស កីឡាករត្រូវមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ។ ២ផ្នែកនារី កីឡាការិនីត្រូវមានអាយុចាប់ពី១០ឆ្នាំឡើងទៅ និង៣ផ្នែកជនពិការ កីឡាករត្រូវគិតចាប់ពីS3 – s10 ៕ …
-
ស្តេចសមុទ្រនិងទេពមច្ឆាចូលរួមផ្សព្វផ្សាយបរិស្ថានក្នុងបុណ្យសមុទ្រឆ្នាំ២០១៩នៅខេត្តកំពត
រូបសំណាកស្តេចសមុទ្រ និងនាងទេពមច្ឆា បង្កើតឡើងដោយកាកសំណល់សំរាម និងប្លាស្ទិក ចូលរួមផ្សព្វផ្សាយការងារគ្រប់គ្រងបរិស្ថាន នៅក្នុងពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ នៅក្រុងកំពត ខេត្តកំពត។ រូបសំណាកនីមួយៗ មានទំហំបណ្តោយប្រវែង១,៣០សម និងកំពស់ប្រហែល២,០០ម បានដាក់តាំងបង្ហាញនៅមុខស្តង់ពិព័រណ៍របស់ក្រសួងបរិស្ថាន ក្នុងពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងក្រុងកំពត ខេត្តកំពត។ លោក រៀម មុនីស៊ីឡុង វ័យ៣២ឆ្នាំ ជាសិល្បករឆ្នើមកែច្នៃសំរាមធ្វើជាគ្រឿងតុបតែងលម្អ និងវត្ថុអនុស្សាវរីយ៍ នៅខេត្តសៀមរាប បានគាំទ្រដល់កិច្ចគាំពារបរិស្ថាន បានបង្កើតស្នាដៃថ្មីសង់រូបស្តេចសមុទ្រ និងទេពមច្ឆាឡើងដោយមានការពីសិល្បករចំនួន៦រូប ហើយសម្ភារៈ ឬវត្ថុធាតុដើម ច្នៃពីសំរាម រួមមានកាកអំពៅ ដបទឹកសុទ្ធ ស្រកាត្រី សំបកពងទា សំបកពងមាន់ ដើមឈូក និងកែវប្លាស្ទិក ដែលបោះចោលតាមដងផ្លូវសាធារណៈមួយចំនួន។ សិល្បកររូបភាពបន្ថែមថា លោកធ្លាប់មានរបួស និងរងគ្រោះដោយការបំពុលដោយសំរាម ដូចនេះការបង្កើតស្នាដៃសិល្បះសូនរូបពីសំរាមនិងប្លាស្ទិកនេះ មានបំណងចង់ផ្តល់សារអប់រំដល់សាធារណជនឱ្យចេះគិតគូរពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលបច្ចុប្បន្នកំពុងបង្កឱ្យមានផលប៉ះពាល់មនុស្សសត្វ ទាំងនៅលើដី និងនៅក្នុងសមុទ្រ។ លោក រៀម មុនីស៊ីឡុង បានឱ្យដឹងថា រូប…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត
កំពត៖ នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នៅខេត្តកំពត។ ពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ ដែលរៀបចំធ្វើឡើងក្នុងខេត្តកំពត ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» ដោយមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរ សរុបចំនួន៤៦១ស្តង់ ក្នុងនោះរួមមាន ស្តង់គម្រោងអភិវឌ្ឍទេសចរណ៍សំខាន់ៗនៅតំបន់ឆ្នេរ ផលិតផលទេសចរណ៍ផលិតផលក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ស្តង់ពិព័រណ៍បរទេស ហើយពិសេសការរៀបចំវិថីម្ហូបអាហារ (Food Street) អាចសម្រាប់ជាគំរូដល់ខេត្តដទៃ។ ក្រៅពីនោះ ក៏មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបូរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-សិល្បការីជាតិ និងបណ្តាប្រទេសជាមិត្ត រួមមានប្រទេសចិន ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា និងវៀតណាម។ សកម្មភាពកីឡាវិញ រួមមាន៖ កីឡារត់កម្សាន្ត ការប្រណាំងកង់ បាល់ទះលើឆ្នេរខ្សាច់ ចាំបាប់លើឆ្នេរខ្សាច់ កីឡាប្រណាំងម៉ូតូទឹកលក្ខណៈអន្តរជាតិ ប្រដាល់គុនខ្មែរអន្តរជាតិដណ្តើមខ្សែក្រវ៉ាត់អន្តរជាតិ គុនល្បុក្កតោ ការប្រកួតអុកចត្រង្គ និងកីឡាផ្សងព្រេងលើភ្នំជាដើម។ សម្តេចតេជោ ហ៊ុន…
-
ការប្រកួតកីឡាប្រដាល់គុនខ្មែរ អន្តរជាតិលក្ខណ:មិត្តភាព និងដណ្តើមខ្សែក្រវ៉ាត់ពិភពលោក អបអរសាទរ ពិធីបុណ្យសមុទ្រ លើកទី០៨
ការប្រកួតកីឡាប្រដាល់គុនខ្មែរ អន្តរជាតិលក្ខណ:មិត្តភាព និងដណ្តើមខ្សែក្រវ៉ាត់ពិភពលោក អបអរសាទរ ពិធីបុណ្យសមុទ្រ លើកទី០៨ នៅខេត្តកំពត ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ និងធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍អប្សរា ១១ និងផ្សាយតាម page Apsara Central និង Apsara T V News។