-
ក្រសួងបរិស្ថាន៖ សេចក្តីជូនដំណឹង ស្តីពីការកែសម្រួលថវិកាឧបត្ថម្ភសម្រាប់បន្ត្រីរាជការរៀបអាពាហ៍ពិពាហ៍ មន្ត្រីរាជការនារីសម្រាលបុត្រ និងមន្ត្រីរាជការទទួលមរណភាព
-
ប្រធានក្រុមហ៊ុន KW Cambodia ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនដល់ក្រុមបាល់ទាត់ ដែលចូលរួមប្រកួតស៊ីហ្គេម នៅហ្វីលីពីន
ភ្នំពេញ៖ លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានប្រគល់ជូននូវទឹកប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួន ៥ពាន់ដុល្លារអាមេរិក នៅព្រឹកថ្ងៃទី១៩ ធ្នូ នៅទីស្នាក់ការរបស់ខ្លួនជូនដល់តំណាងក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ដែលបានចូលរួមប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីពេលថ្មីៗកន្លងទៅនេះ។ លោកឧកញ៉ា គីម ហ៊ាង បានកើតសរសើរចំពោះក្រុមបាល់ទាត់កម្ពុជា ដែលបានខិតខំអស់ពីសមត្ថភាព ហើយដណ្តើមបាននូវលទ្ធផលល្អប្រសើរ បើទោះបីជាមិនអាចប្រជែងបាន មេដាយ ប៉ុន្តែក្រុមបាល់ទាត់កម្ពុចបានកសាងប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ជាតិ ក្នុងការបំបែកកំណត់ត្រា ស៊ីហ្គេមរបស់កម្ពុជា ក្នុងរយៈពេល៦០ឆ្នាំ។ លោកបញ្ជាក់ថា ការប្រគល់ជូននូវប្រាក់លើកទឹកចិត្តនេះ គឺដោយសារលោកស្រឡាញ់ចូលចិត្ត ក្នុងវិស័យបាល់ទាត់ ដោយលោកក៏បានចំណាយលុយផ្ទាល់ខ្លួន ក្នុង១ឆ្នាំៗ ក្នុងការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Khmer Real Estate និងពានរង្វាន់ KW Cambodia ចំនួន៩រដូវកាលមកហើយ។ លោកបានលើកទឹកចិត្តឲ្យក្រុមបាល់ទាត់ខិតខំបន្ថែមទៀត ដើម្បីប្រកួតប្រជែងទទួលបានលទ្ធផលកាន់តែប្រសើរ ដើម្បីកិត្តិយសជាតិខ្មែរយើងទាំងមូលលើឆាកអន្តរជាតិ។ លោក ឈូក ពិសិដ្ឋ តំណាងក្រុមបាល់ទាត់កម្ពុជាបានសម្តែងនូវអំណរគុណជូនចំពោះលោកឧកញ៉ា គីម…
-
សមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនជាតិវៀតណាម៣នាក់ និងខ្មែរម្នាក់ករណីលួចខួងរករ៉ែក្នុងតំបន់ព្រៃពូជឈើធ្នង់
សៀមរាប៖ ជនជនជាតិវៀត ណាម៣នាក់ និងខ្មែរម្នាក់ត្រូវបានក្រុមចម្រុះនៃស្រុកស្វាយលើឃាត់ខ្លួនករណីលួចចូលទៅខួងយករ៉ែក្រោមដីមានតម្លៃក្នុងតំបន់ព្រៃពូជឈើធ្នង់។ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩នៅចំណុចភ្នំ១០០ក្នុងភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានឲ្យដឹងនារសៀលថ្ងៃទី២០នេះថា ប្រតិបត្តិការនេះដឹកនាំដោយលោក សាត ពៅ អភិបាលរងស្រុកស្វាយលើ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយលើ បានធ្វើការចុះទៅចាប់ឃាត់ម៉ាស៊ីនខួងរ៉ែចំនួន២គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀតដែលបានចូខួងរករ៉ែនៅចំណុចភ្នំ១០០ក្នុងភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់៖ទី១ ឈ្មោះ វៀង ឌឹកវិន ភេទប្រុសអាយុ២៧ឆ្នាំជនជាតិវៀតណាម ។ ២ ឈ្មោះ តឹង វឹងងី ភេទប្រុសអាយុ៥៤ឆ្នាំជនជាតិវៀតណាម។ ៣ ឈ្មោះ តឹង វឹងដាក ភេទប្រុសអាយុ២០ឆ្នាំជនជាតិវៀតណាម។ ៤ ឈ្មោះ ទឹង សិត ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ។ លោកបន្តថា ជនសង្ស័យបានសារភាពថា ពួកគេមកលួចធ្វើជិត១សប្តាហ៍ ដោយខួងបានចំនួន២អណ្តូងក្នុងជម្រៅជិត៥០ម៉ែត្រ ។ រ៉ែទាំងនេះជាប្រភេទរ៉ែដែក និងស្ពាន់។ លោកបន្តថា…
-
លោកស្រីអភិបាលខណ្ឌដង្កោដាក់ទិសដៅឲ្យកម្លាំងសន្តិសុខរៀបចំសណ្តាប់ធ្នាប់ជាប្រចាំនឹងសម្រួលចរាចរគ្រប់ចំណុចកក់ស្ទះក្នុងមូលដ្ឋាន
ភ្នំពេញ៖ អភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប បានដាក់ចេញនូវផែនការអោយកម្លាំងសន្តិសុខត្រូវអនុវត្តន៍ជាប្រចាំទៅលើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈគ្រប់ផ្លូវទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌជាពិសេសអ្នកលក់លើចិញ្ចើមផ្លូវ រថយន្តតាក់ស៉ីឈប់ចតនៅលើផ្លូវលេខ២១៧ ហើយរត់ចាប់ម៉ូយប្រសេចប្រសាច នឹងសម្រួលចរាចរគ្រប់ចំណុចដែលកក់ស្ទះ។ ប្រសាសន៍ដាស់តឿនក្រើនរំលឹកដល់កម្លាំងសន្តិសុខប្រចាំខណ្ឌឲ្យពង្រឹងការងារសណ្តាប់ធ្នាប់សាធារណៈនេះបានលើកឡើង នៅគ្រាដែលលោកស្រីអភិបាលជួបសំណេះសំណាលនិងផ្តល់ថវិកាលើកទឹកចិត្តដល់កម្លាំងសន្តិសុខកាលពីរសៀលថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខណ្ឌដង្កោ ។ មានមតិសំណេះសំណាល និងផ្តាំផ្ញើដល់កម្លាំងសន្តិសុខ លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌបានណែនាំឲ្យកម្លាំងសន្តិសុខទាំងអស់ត្រូវពង្រឹងការងារចុះរៀបចំសណ្តាប់ធ្នាប់ ជាប្រចាំនៅគ្រប់ផ្លូវទាំងអស់។ពិតណាស់ថាការចុះរៀបចំសណ្តាប់ធ្នាប់នេះបាន ធ្វើឲ្យប៉ះពាលដល់ផលប្រយោជន៍អ្នកលក់ដូរលើដីចំណីផ្លូវមែន តែប្រជាពលរដ្ឋភាគច្រើនមានការសាទរដល់កងកម្លាំងសន្តិសុខ ក៏ដូចជាអាជ្ញាធរខណ្ឌ ដូច្នេះយើងត្រូវអនុវត្តន៍តាមមតិភាគច្រើន ។ លោកស្រីអភិបាលខណ្ឌបានបន្តថា យើងនាំគ្នាធ្វើល្អទៅប្រជាពលរដ្ឋលោកសរសើហើយខ្លាចតែយើងមិនធ្វើ ។ មតិភាគតិចណាស់ដែលគេរិះគន់ពេលដែលយើងធ្វើ តែមតិភាគច្រើនណាស់ដែលគេសរសើយើង ដូច្នេះយើងត្រូវតែធ្វើតាមមតិភាគច្រើន។ ធម្មតាធ្វើអីក៏ខុសដែរ អ្នកលក់លើចិញ្ចើមផ្លូវគាត់មិនសប្បាយនៅពេលដែលយើងរៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនគាត់សប្បាយចិត្តពេលឃើញសណ្តាប់ធ្នាប់មានរបៀបរាបរយ ដូច្នេះចាប់ពីពេលនេះទៅត្រូវរួមគ្នាពង្រឹងការងាររៀបចំសណ្តាប់សាធារណៈបន្ថែមទៀត ៕ធ.ដ
-
នគរបាលខណ្ឌដង្កោបញ្ជូនថៅកែស្ថានីយ៍ប្រេង PTT នៅក្បែររង្វង់មូលគួរស្រូវ ទៅតុលាការ ក្រោយផ្ទុះហិង្សាលើគ្រូបង្រៀនម្នាក់
ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ជូនលោក សារុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួស្រូវ ខណ្ឌដង្កោ ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី នៅវេលាម៉ោង ៣រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ បន្ទាប់ពីបញ្ចប់ការសួរនាំនៅអធិការដ្ឋានខណ្ឌ ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ ហើយត្រូវបានចែកចាយព្រោងព្រាតនៅតាមបណ្ដាញសង្គម Facebook។ គួរជម្រាបថា ថៅកែស្ថានីយ៍ប្រេង PTT ឈ្មោះ សារុន វិធុរ៉ាក់ ជាកូនរបស់លោក ចាន់ សារុន តំណាងរាស្ដ្រមណ្ឌលតាកែវ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅរសៀលនេះ តាមដីកាចាត់តាំងតំណាងអយ្យការរបស់លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធអំពើហិង្សានេះ។ ដោយឡែក គ្រូបង្រៀនដែលជាជនរងគ្រោះនោះ ក៏ត្រូវបានតំណាងអយ្យការ ចេញដីកាកោះហៅឲ្យខ្លួនដូចគ្នា ហើយសមត្ថកិច្ចកំពុងនាំខ្លួនពីខេត្តតាកែវ មកតុលាការផងដែរ។ សូមបញ្ជាក់ថា លោក សារុន វិធុរ៉ាក់ ត្រូវជាកូនប្រុសលោក ចាន់ សារុន អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលតាកែវ…
-
ទីតាំងជល់មាន់និងអាប៉ោងមួយកន្លែងត្រូវនគរបាលខណ្ឌសែនសុខឆ្មក់បង្ក្រាបឃាត់ខ្លួនមនុស្សម្នាក់និងសម្ភារៈមួយចំនួន
ភ្នំពេញ៖ ទីតាំងលួចលាក់លេងល្បែងជល់មាន់ និងអាប៉ោង មួយកន្លែងត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ ឆ្មក់បង្ក្រាប ឃាត់ខ្លួនមនុស្សម្នាក់នឹងសម្ភារមួយចំនួនចំណែកអ្នកផ្សេងទៀតរត់បាតជើងសព្រាត។ករណីសមត្ថកិច្ចចុះបង្ក្រាបនេះធ្វើឡើងកាលពី ម៉ោង ០១ និង ២០នាទីរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩ នៅ ត្រង់ចំណុចដីឡូត៍ មួយកន្លែងក្បែផ្លូវលេខ ១០០៥ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នេញថី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីទទួល ព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំង ខាងលើមានលេងល្បែងជល់មាន់និងអាប៉ោង ភ្លាមៗកម្លាំងនគរបាល បានចុះមក ដល់តែក្រុមអ្នកញៀនល្បែងទាំងនោះបាន ដឹងខ្លួនមុននាំគ្នារត់ចែកជើងគ្នាអស់ដោយឃាត់ខ្លួនបានតែបុរសម្នាក់និងម៉ូតូចំនួន៣ គ្រឿង ធុងទឹកកកមួយមាន់ ជល់ប្រហែល៣ ក្បល ចាន់អាប៉ោងមួយ និងសម្ភារពាក់ព័ន្ធមួយចំនួន ទៀត។ ក្រោយការបង្ក្រាបបុរសដែលឃាត់ខ្លួនរួម ទាំងវត្ថតាង ត្រូវកម្លាំងសមត្ថកិច្ចនាំយកទៅ ធ្វើការសាកសួរនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ និងកសាងសំណុំរឿងចាត់ ការបន្តតាមនីតិវិធី៕ធ.ដ
-
លោក ដូណាល់ ត្រាំ ថ្លែងថា រូបលោកចង់ឃើញភ្លាមៗ ជុំវិញការបើកសវនាការរឿងដកតំណែងប្រធានាធិបតី
សហរដ្ឋអាមេរិក៖ លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងថា លោកចង់ឱ្យព្រឹទ្ធសភាប្រញាប់បើកសវនាការ លើសំណុំរឿងដកតំណែងប្រធានាធិបតី បន្ទាប់ពីរូបលោកបានរងការចោទប្រកាន់ចំនួនពីរ ទី១ គឺពីបទរំលោភអំណាច និងទី២ ពីបទបង្កការរាំងស្ទះដល់ការងារស៊ើបអង្កេតរបស់សភាពីសំណាក់សមា ជិកតំណាងរាស្រ្តបក្សប្រជាធិបតេយ្យ ។ ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិករូបនេះក៏បានស្នើបក្សសាធារណរដ្ឋគ្រប់គ្រងសវនាការនេះឲ្យបានល្អ ក្នុងនាមជាបក្សសំឡេងភាគច្រើន ហើយឆាប់ផ្ដល់ភាពស្អាតស្អំដល់រូបលោកផងដែរ លោកថា ពួកគេនឹងចាញ់ក្ដី បើមិនមានវត្តមានក្នុងសវនាការទេនោះ ។ គួរបញ្ជាក់ថា បើតាមការគ្រោងទុកនោះ សវនាការកាត់ក្ដីលោក ត្រាំ រំពឹងនឹងធ្វើឡើងនៅដើមខែមករា ឆ្នាំ២០២០ខាងមុខនេះ ។ យ៉ាងណាមិញ បក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យមិនទាន់រកឃើញចំណុចរួម ដើម្បីដំណើការសវនាការនៅឡើយទេ ។ ចំណុចខ្ទាស់ធំជាងគេ គឺបក្សប្រជាធិបតេយ្យចង់ឲ្យសាក្សីសំខាន់ៗមួយចំនួនចូលរួមផ្ដល់សក្ខីកម្ម ប៉ុន្តែបក្សសាធារណរដ្ឋបដិសេធ ៕ធ.ដ
-
រុស្ស៊ីប្តេជ្ញាបញ្ចប់គម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន បើទោះបីជាប្រឈមនឹងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក
រុស្ស៊ី៖ រដ្ឋាភិបាលក្រុងម៉ូស្គូ នៅក្នុងសប្តាហ៍នេះ បានសន្យាបញ្ចប់ឱ្យបានទំាងស្រុងនូវការសាងសង់បំពង់បង្ហូរឧស្ម័នដ៏ធំមួយ នៅក្រោមបាតសមុទ្របាល់ទិក បើទោះបីជាត្រូវប្រឈមនឹងទណ្ឌកម្មរបស់ព្រឹទ្ធសភាអាមេរិកក៏ដោយ ។ ទន្ទឹមគ្នា អ្នកនាំពាក្យវិមានក្រឹមឡំាង លោក ឌីមីតទ្រី ផេសស្កូវ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា យើងរំពឹងថា នឹងអាចបញ្ចប់ទំាងស្រុងនូវការសាងសង់បំពង់បង្ហូរឧស្ម័ន និងបានរិះគន់ថា ការទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាការរំលោភជាក់ស្តែងនៃច្បាប់អន្តរជាតិ ។ សូមបញ្ជាក់ថា គម្រោងសាងសង់បំពង់បង្ហូរឧស្ម័នមានឈ្មោះថា Nord Stream 2 រវាងប្រទេសរុស្ស៊ី និងអាល្លឺម៉ង់ គឺជាកូនសោគន្លឹះយ៉ាងសំខាន់ និងជាផ្នែកមួយនៃយុទ្ធសាស្រ្តនំាចេញរបស់ក្រុមហ៊ុនថាមពលយក្ស Gazprom របស់ទីក្រុងម៉ូស្គូ ដែលមានគោលដៅចែកចាយឧស្ម័នរបស់រុស្ស៊ីទៅកាន់តំបន់អឺរ៉ុប តាមរយៈក្រោមបាតសមុទ្របាល់ទិក ៕ធ.ដ
-
រដ្ឋាភិបាលជប៉ុនអនុម័តជាលើកទី៨ ក្នុងការបង្កើនកញ្ចប់ថវិកាការពារជាតិដ៏ច្រើនសម្បើមសម្រាប់ឆ្នាំ២០២០
ជប៉ុន៖ នៅថ្ងៃសុក្រនេះ ប្រទេសជប៉ុនបានសសម្រេចអនុម័តគម្រោងបង្កើនកញ្ចប់ថវិកាការពារជាតិបន្ថែមទៀតសម្រាប់ឆ្នាំ២០២០ សម្រាប់ការបញ្ជាទិញយន្តហោះចម្បាំង ប្រព័ន្ធមីស៊ីលការពារដែនអាកាស និងគ្រឿងបរិក្ខាដទៃទៀតពីសហរដ្ឋអាមេរិក ។ បន្ទាប់ពីការអនុម័តរបស់រដ្ឋាភិបាលជប៉ុន សភាជប៉ុនដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ នឹងបោះឆ្នោតលើគម្រោងបង្កើនកញ្ចប់ថវិកាការពារជាតិនេះនៅឆ្នាំក្រោយ ។ សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កញ្ចប់ថវិកាការពារជាតិជប៉ុន នឹងកើនដល់ទំហំទឹកប្រាក់៥.៣១ទ្រីលានយេន ឬស្មើនឹងប្រមាណ៤៨.៥៦ពាន់លានដុល្លារ ៕ធ.ដ
-
កងយន្តហោះចម្បាំងអ៊ីស្រាអែលបើកការវាយលុកតាមដែនអាកាសលើតំបន់ហ្គាហ្សា ក្រោយរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត
អ៊ីស្រាអែល៖ កងយន្តហោះចម្បាំងរបស់អ៊ីស្រាអែល នៅល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ(ម៉ោងក្នុងតំបន់)បានបើកការវាយប្រហារទៅលើតំបន់ហ្គាហ្សាស្ទី្រព បន្ទាប់ពីគ្រាប់រ៉ុក្កែតជាច្រើនដែលបាញ់ចេញពីទឹកដីហ្គាហ្សា សំដៅទៅទឹកដីអ៊ីស្រាអែលភាគខាងត្បូង ។ យន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទៅលើទីតាំងហ្វឹកហ្វឺនរបស់ប៉ាឡេស្ទីន ដែលស្ថិតនៅភាគខាងជើង និងខាងត្បូងរបស់តំបន់ហ្គាហ្សាស្ទ្រីព ប៉ុន្តែមិនមាននរណាម្នាក់ស្លាប់ ឬ រងរបួសនោះឡើយ នេះបើតាមប្រភពក្នុងលក្ខខណ្ឌសុំមិនបញ្ជាក់អត្តសញ្ញាណ ។ ស្របពេលជាមួយគ្នានោះដែរ យោធាអ៊ីស្រាអែលបានបន្ថែមទៀតថា គ្រាប់រ៉ុក្កែតដែលហោះចេញពីហ្គាហ្សាស្ទ្រីបនោះ បានធ្លាក់ទៅលើទីវាលនៅភាគខាងត្បូងអ៊ីស្រាអែល និងគ្មាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ ៕ធ.ដ