Category: ព័ត៌មាន

  • ចៅក្រមភាគច្រើននៃអង្គបុរេជំនុះជម្រះបានបញ្ជាក់ពីការលើកលែងការចោទ ប្រកាន់ក្នុងបណ្តឹងឧទ្ធរណ៍លើ លោក អោ អាន ត្រូវបានបញ្ជាក់នៅបណ្តឹង

    ចៅក្រមភាគច្រើននៃអង្គបុរេជំនុះជម្រះបានបញ្ជាក់ពីការលើកលែងការចោទ ប្រកាន់ក្នុងបណ្តឹងឧទ្ធរណ៍លើ លោក អោ អាន ត្រូវបានបញ្ជាក់នៅបណ្តឹង

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមមេធាវីការពារក្តី លោក អោ អានបានចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានអោយដឹងថា ចៅក្រមភាគច្រើននៃអង្គបុរេជំនុះជម្រះបានបញ្ជាក់ពីការលើកលែងការចោទ ប្រកាន់ក្នុងបណ្តឹងឧទ្ធរណ៍លើ លោក អោ អាន ត្រូវបានបញ្ជាក់នៅបណ្តឹង។ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ អង្គបុរេជំនុំជិះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសេចក្តីសម្រេចរបស់ខ្លួនលើបណ្តឹងឧទ្ធរណ៍របស់ភាគីនានាជំទាស់នឹងដីកាដំណោះស្រាយពីរផ្ទុយគ្នាដែលចេញដោយសហចៅក្រមស៊ើបអង្កេត ។ ថ្ងៃនេះ សម្លេងភាគច្រើននៃចៅក្រម (ចៅក្រមបីរូប) នៃអង្គបុរេជំនុំជម្រះ បានទទួលយកនូវទឡឺករណ៍ដែល ក្រុមមេធាវីការពារក្តីបានលើកឡើងថាសំណុំរឿងនេះគួរតែត្រូវលើកលែងការចោទប្រកាន់ដោយសារកង្វះ យុត្តាធិការបុគ្គល។ ចៅក្រមភាគច្រើន បានរកឃើញថា អោ អាន មិនមែនជាមេដឹកនាំជាន់ខ្ពស់ ឬជាអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហមនោះទេ ហេតុដូច្នេះសំណុំរឿង នេះមិនត្រូវបញ្ជូនទៅជំនុំជម្រះនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឡើយ។ លើសពីនេះ ចៅក្រមទាំងប្រាំ(៥)រូបនៅអង្គបុរេ បានយល់ស្របជាមួយនឹងក្រុមមេធាវីការពារក្តី ក្នុងការលើកឡើងថា ការចេញដីការដំណោះស្រាយចំនួនពីរដែលមានខ្លឹមសារផ្ទុយគ្នា មិនធ្លាប់មានពីមុនមក និងខុសច្បាប់ជាធរមាននៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ យោបល់ជាឯកច្ឆ័ន្ឋនៃអង្គបុរេជំនុំជម្រះបានលើកឡើងថា “ដោយចេញដីការដំណោះស្រាយ(ពីរ)ដាច់ពីគ្នា សហចៅក្រមស៊ើបអង្កេតបានរំលោភបំពានទៅលើក្របខណ្ឌគតិយុត្តិរបស់ អ.វ.ត.ក ប្រាសចាកពីតួនាទីខ្ពស់បំផុតរបស់ពួកគេ និងបង្កើតជាស្ថានភាពគតិយុត្តិដែលមិនធ្លាប់មាន ដែលធ្វើឲ្យប៉ះពាល់ដល់មូលដ្ឋានសំខាន់ៗនៃអង្គភាពតុលាការការិយាល័យ) របស់ពួកគេ” ៕ធ.ដ…

  • ការប្រកួតប្រណាំងម៉ូតូទឹក អបអរបុណ្យសមុទ្រ នៅខេត្តកំពត

    ការប្រកួតប្រណាំងម៉ូតូទឹក អបអរបុណ្យសមុទ្រ នៅខេត្តកំពត

    ខេត្តកំពត៖ ព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាការអន្តរក្រសួង និងរដ្ឋបាលខេត្តកំពត បានរៀបចំការប្រកួតប្រណាំងម៉ូតូទឹក ដើម្បីអបអរពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ប៉ឹល កុសល  អភិបាលរងខេត្តកំពត ដោយមានការចូលរួមពីប្រជាពលរដ្ឋចូលរួមសរុបប្រមាណ២០០នាក់។ សូមជម្រាបថា ពិធីបុណ្យសមុទ្រឆ្នាំនេះ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ២០-២២ ខែធ្នូ ឆ្នាំ២០១៩ ដែមមានសកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដូចជា ការរៀបចំសិក្ខាសាលា ពិធីសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ ពិធីដាំដើមឈើ សកម្មភាពកីឡាច្រើនប្រភេទ ការតាំងពិពរណ៍សមិទ្ធិផល គម្រោងអភិវឌ្ឍន៍ និងផលិតផលខ្មែរ ការសម្ពោធវិថីលក់ម្ហូបអាហារ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការសំដែងទស្សនីយភាពសិល្បៈកម្ពុជា និងសិល្បៈបរទេស ការប្រគំតន្ត្រី និងកំប្លែង និងសកម្មពនានាជាច្រើនទៀត។ គួតកត់សំគាល់ នៅថ្ងៃស្អែក…

  • ព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត អបអរសាទរពិធីបុណ្យសមុទ្រ នៅខេត្តកំពត ទាកទាញបានអ្នកចូលរួមរត់ទាំងជាតិ-អន្តរជាតិ ជាង១ពាន់នាក់

    ព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត អបអរសាទរពិធីបុណ្យសមុទ្រ នៅខេត្តកំពត ទាកទាញបានអ្នកចូលរួមរត់ទាំងជាតិ-អន្តរជាតិ ជាង១ពាន់នាក់

    ខេត្តកំពត៖ បើតាមការឲ្យដឹងពីគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡារត់ប្រណាំងកម្សាន្ត ៣-៥ គីឡូម៉ែត្រ ដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅក្រុងខេត្តកំពត បានបើកការប្រកួតជាផ្លូវការ នាព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩ ទាក់ទាញបានអ្នកចូលរួម ទាំងយុវជន សិស្សនិស្សិត កីឡាករជាតិ-អន្តរជាតិសរុបប្រមាណ១.០០០នាក់ ។ ដែលព្រឹត្តិការណ៍នេះបានចាប់ផ្តើមការប្រកួត ក្នុងថ្ងៃដំបូងនៃពិធីបុណ្យសមុទ្រ ក្រោមអធិបតីភាពបញ្ជាបាញ់កាំភ្លើងចេញដំណើរពីសំណាក់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តមអភិបាលរងខេត្ត រួមនឹងប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនទៀតផងដែរ ។ សូមជម្រាប់ផងដែរថា នៅថ្ងៃស្អែក ទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវការបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅខេត្តកំពតនេះ។សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រឆ្នាំនេះ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ២០-២២…

  • ជនសង្ស័យម្នាក់លួចរថយន្ត និងម៉ូតូក្រុមហ៊ុនទៅលក់បានលុយជាង៣ម៉ឺនដុល្លារទៅល្បែងចាញ់អស់ ត្រូវថៅកែឃាត់ប្រគល់ឲ្យសមត្ថកិច្ច

    ជនសង្ស័យម្នាក់លួចរថយន្ត និងម៉ូតូក្រុមហ៊ុនទៅលក់បានលុយជាង៣ម៉ឺនដុល្លារទៅល្បែងចាញ់អស់ ត្រូវថៅកែឃាត់ប្រគល់ឲ្យសមត្ថកិច្ច

    ភ្នំពេញ៖ បុរសម្នាក់បានក្បត់ថៅកែក្រុមហ៊ុន  លួចយករថយន្តនឹងម៉ូតូទៅលក់យកលុយលេងល្បែង អស់ ជាង៣មុឺនដូល្លារ រហូតធ្វើឲ្យថៅកែទ្រាំមិនបានខឹងនឹងទង្វើនេះក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៩  នៅចំណុចហាងលក់រថយន្ត៣៦៨អូតូ  ផ្ទះលេខ៧៥៦ ផ្លូវជាតិលេខ២  ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ  ។ សមត្ថកិច្ចបានឲ្យដឹងថា បុរសជាជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ជួប ប៊ុនរិទ្ធ ហៅ ម៉ាប់ ភេទ ប្រុស អាយុ ៣២ឆ្នាំមុខរបរ អ្នកគ្រប់គ្រងហាងលក់រថយន្ត៣៦៨អូតូ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ ។ចំណែកម្ចាស់ក្រុមហ៊ុនលក់ឡានឈ្មោះ ម៉ា វៃម៉ាន់  ភេទ ប្រុស  អាយុ ៣២ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ  ។ សមត្ថកិច្ចបន្តថា  កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ ជនសង្ស័យឈ្មោះ ជួប ប៊ុនរិទ្ធ ហៅ ម៉ាប់…

  • រដ្ឋបាលខណ្ឌឫស្សីកែវ ព្រមានចាត់ការលើជនណា ដែលបន្តបំពានកាន់កាប់ដីរដ្ឋខុសច្បាប់ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ

    រដ្ឋបាលខណ្ឌឫស្សីកែវ ព្រមានចាត់ការលើជនណា ដែលបន្តបំពានកាន់កាប់ដីរដ្ឋខុសច្បាប់ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ

    ភ្នំពេញ៖ បើជនរូបណានៅតែបន្តបំពានកាន់កាប់ដីរដ្ឋខុសច្បាប់ ហើយមិនព្រមទទួលយកការដោះស្រាយដោយសន្តិវិធី ពីអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវនោះទេ ក្នុងពេលដ៍ខ្លីខាងមុខនេះ ប្រហែលជាអាចប្រឈម និងវិធានរដ្ឋបាលផ្លូវច្បាប់ របស់អាជ្ញាធរពាក់ព័ន្ធជាក់ជាពុំខានឡើយ បើគ្មានអ្វីប្រែប្រួល។ ការព្រមានខាងលើនេះ ត្រូវបានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដាក់ចេញជាផែនការរួមមួយ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ លោក ជា ពិសី បានគូសបញ្ជាក់ថា គណៈបញ្ជាការឯកភាពខណ្ឌ ក្នុងពេលដ៍ខ្លីខាងមុខនេះ និងរៀបចំផែនការអនុវត្តវិធានការរដ្ឋបាល ចំពោះជនណារឹងរូស មិនព្រមទទួលយកការដោះស្រាយ របស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដែលអ្នកទាំងនោះ កំពុងគ្រប់គ្រងកាន់កាប់ដីរដ្ឋខុសច្បាប់ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ  ភូមិទួលពពែ សង្កាត់ទួលសង្កែ ទី២ ៕ធ.ដ ដោយ ហាស់ កំសាន្ដ …

  • បុរសវ័យចំណាស់ម្នាក់សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយចងកសម្លាប់ខ្លួនដែលបន្សល់ទុកពាក្យបណ្ដាំចុងក្រោយមួយសន្លឹក

    បុរសវ័យចំណាស់ម្នាក់សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយចងកសម្លាប់ខ្លួនដែលបន្សល់ទុកពាក្យបណ្ដាំចុងក្រោយមួយសន្លឹក

    ភ្នំពេញ៖ បុរសចំណាស់ម្នាក់ ខណៈដែលអារម្មណ៍មិនសូវល្អ ហូបស្រាស្រវឹង បែជាទៅចងកសម្លាប់ខ្លួន ដោយមានសរសេរបណ្តាំទុកជាប់នឹងខ្លួន នៅរោងចាស់ ក្នុងបរិវេណវត្ត ពូនភ្នំ ភូមិព្រៃពពេលថ្មី សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នេះ ។ សាកសពមានឈ្មោះ គ្រីម ខេវ ភេទប្រុស អាយុជាង៥៨ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន មានប្រពន្ធ ឈ្មោះហួត សុីណយ អាយុ៦០ឆ្នាំ មានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ នៅក្នុងបន្ទុកគ្រួសារ ។ បើតាមក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ គាត់មានអារម្មណ៍ មិនល្អ ចេះតែនិយាយប៉ប៉ាច់ប៉ប៉ោច យកស្រា មកហូប ការរំងាប់អារម្មណ៍ រាល់ថ្ងៃទៅហើយ ហូបស្រា ស្រវឹង ខឹងមួមៅ ហើយមុនកើតហេតុ នៅព្រលប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះ…

  • ប្រធាន KW Cambodia បានអះអាងថា កត្ដាសេដ្ឋកិច្ច នយោបាយ និងកត្ដាធម្មជាតិ ធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនផ្នែកអចលនទ្រព្យ

    ប្រធាន KW Cambodia បានអះអាងថា កត្ដាសេដ្ឋកិច្ច នយោបាយ និងកត្ដាធម្មជាតិ ធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនផ្នែកអចលនទ្រព្យ

    ភ្នំពេញ ៖ ថ្លែងក្នុងពិធីចុះហត្ថលេខា ដើម្បីប្រគល់សិទ្ធិធ្វើអាជីវកម្មពិសេសរបស់ក្រុមហ៊ុន  KW Cambodia ដល់សាខាចំនួន ៤ រួមមានសាខាខណ្ឌដង្កោ, ខេត្តសៀមរាប, ខេត្តកំពង់ស្ពឺ និងខណ្ឌពោធិសែនជ័យ រួមទាំងអនុសាខា ២ គឺអនុសាខាក្រុងប៉ោយប៉ែត និងក្រុងកំពត កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ប្រធាន KW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានអះអាងថា វិស័យអចលនទ្រព្យ ក៏ដូចជាវិស័យផ្សេងៗ ក្នុងប្រទេសកម្ពុជា នឹងបន្ដភាពរីកចម្រើនឥតឈប់ឈរ ដោយសារកត្ដាសំខាន់ៗ ៣ ដែលជាគ្រឹះដ៏រឹងមាំក្នុងការជំរុញការអភិវឌ្ឍ រួមមានកត្ដាសេដ្ឋកិច្ច នយោបាយ និងកត្ដាធម្មជាតិ ។ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបង្ហាញសុទិដ្ឋិនិយមថា ដោយសារកម្ពុជា គ្មានគ្រោះធម្មជាតិធំៗ នយោបាយរឹងមាំ ហើយកំណើនសេដ្ឋកិច្ចជាតិ ៧% ជាង ២០ឆ្នាំ បានធ្វើឲ្យវិស័យទាំងអស់ រួមទាំងវិស័យអចលនទ្រព្យរីកចម្រើនតាមហ្នឹងដែរ ពិសេសចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ។…

  • នាយទាហាន នាយទាហានរង និងពលទាហានបញ្ជាការដ្ឋានកងទ័ពជើងគោកបានចូលរួមស្តាប់ការផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ សភាពកាណ៍ថ្មីៗ

    នាយទាហាន នាយទាហានរង និងពលទាហានបញ្ជាការដ្ឋានកងទ័ពជើងគោកបានចូលរួមស្តាប់ការផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ សភាពកាណ៍ថ្មីៗ

    បញ្ជាកាដ្ឋានកងទ័ពជើងគោក ព្រឹកថែ្ងទី២០ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម់ៅ ផល្លា នាយសេនាធិការរង  នាយការិយាល័យទី៥ កងទ័ពជើងគោក បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ជាតី អន្តរជាតិថ្មីៗ ការងារនយោបាយ នីងការងារអប់រំចិត្តសាស្រ្តជូនដល់ នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន ចំណុះបញ្ជាការដ្ឋាន កងទ័ពជើងគោក ប្រមាណចំនួន ២៣៥នាក់ចូលរួមស្តាប់ ។ អញ្ជើញមានប្រសាន៍ក្នុងឪកាសនោះ ឯកឧត្តម ម៉ៅ ផល្លា បានគូសបញ្ជាក់ ពីតួនាទី ភារកិច្ច គោលបំណង នីង អត្តន័យក្នុងការផ្សព្វផ្សាយដើម្បីបញ្ជា្របជាព័ត៌មានព្រមទាំងសារៈសំខាន់នៃការងារអប់រំចិត្តសាស្ត្រក្នុងជួរកងយោធពលខេមរភូមីន្ទ និងបានគូសបញ្ជាក់ពីតួនាទី ភារកិច្ច លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងបទបញ្ញត្តិទូទៅរបស់ ខភម ក្នុងភារកិច្ចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងជាតិមាតុភូមិ និងការពារសុវត្ថភាពជូនប្រជាជន ។ ឯកឧត្តម ម៉ៅ ផល្ឡា បានមានប្រសាសន៍បន្តថា ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តិនៃព្រះរាជាណាចក្រកម្ពុជាប្រទេសជាតិបានទទួលនូវបរិយាកាសសន្តិភាពបរិបូរណ៍ពេញផ្ទៃប្រទេស…

  • សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅវិទ្យាល័យកោះកុង ខេត្តកោះកុង ទទួលបានប៉មចម្រោះទឹកស្អាតពីក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)

    សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅវិទ្យាល័យកោះកុង ខេត្តកោះកុង ទទួលបានប៉មចម្រោះទឹកស្អាតពីក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)

    ខេត្តកោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និង លោកស្រី ស៊ឺ បុប្ផា តំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ប្រចាំតំបន់ នៅថ្ងៃទី១៩ ខែធ្នូនេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ប៉មចម្រោះទឹកស្អាតអាឃ្វ័រថាវើ (Aquatower) នៅក្នុងវិទ្យាល័យកោះកុង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ នេះជាប៉មចម្រោះទឹកស្អាតទី២៤ហើយ នៃគម្រោងយុទ្ធនាការរួមគ្នារបស់អង្គការ Planet Water និងក្រុមហ៊ុនកូកា-កូឡា ដែលបានចាប់ផ្តើមសាងសង់ប៉មចម្រោះទឹកស្អាតតាំងពីឆ្នាំ២០១៦ សម្រាប់សហគមន៍ជនបទ ពិសេសក្នុងវិទ្យាល័យ ដើម្បីផ្តត់ផ្គង់ទឹកស្អាតដល់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលខ្វះទឹកស្អាតសម្រាប់បរិភោគ ។ លោកស្រី ស៊ឺ បុប្ផា ប្រធានប្រធានផ្នែកលក់ប្រចាំតំបន់ភូមិភាគខាងត្បូងនៃ ក្រុមហ៊ុនកូកា-កូឡា បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធប៉មចម្រោះទឹកស្អាតនោះថា ក្រុមហ៊ុនកូកា-កូឡា មានមោទនភាពដែលជាផ្នែកមួយនៃសង្គមកម្ពុជា អស់រយៈពេលជាង២០ឆ្នាំមកហើយ  ហើយកូកា-កូឡាប្តេជ្ញាចិត្តចូលរួមកសាងសហគមន៍ មួយនេះប្រកបដោយនិរន្តភាពតាមរយៈគំនិតផ្តួចផ្តើមគំរោងទឹកស្អាត ។ ប៉មចម្រោះទឹកស្អាតនេះដើរតួនាទីយ៉ាងសំខាន់នៅក្នុងយុទ្ធសាស្រ្តនិរន្តរភាពនេះ ។ លោកស្រីបន្តថា គម្រោងប៉មចម្រោះទឹកស្អាតនេះ មិនបញ្ចប់ត្រឹមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះប៉ុណ្ណោះឡើយ ។…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បើកវគ្គបណ្ដុះបណ្ដាល អំពី ច្បាប់ស្ដីពីសំណង់ ដល់ថ្នាក់ដឹងនាំ និងមន្រ្តីជំនាញនែក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បើកវគ្គបណ្ដុះបណ្ដាល អំពី ច្បាប់ស្ដីពីសំណង់ ដល់ថ្នាក់ដឹងនាំ និងមន្រ្តីជំនាញនែក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលអំពីច្បាប់ស្ដីពីសំណង់ជូនដល់ថ្នាក់ដឹងនាំ និងមន្រ្តីជំនាញក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួង ។ ក្នុងឧកាលនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តីរដ្ឋ ជា សុផារ៉ា បានអោយដឹងថាការរៀបចំវគ្គបណ្ដុះបណ្ដាល ច្បាប់ស្ដីពីសំណង់នាពេលនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីចង់បានមន្រ្តីជាជនបង្គោល ដែលចាត់ទុកថាជាអ្នកទ្រទ្រង់នៅយន្តការនៃការអនុវត្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទាំង៥៥៨រូប ដែលចាក់ទុកថាជាជនបង្គោលដ៏រឹងមាំធានានៅការអនុវត្តច្បាប់ ស្ដីពីសំណង់នេះ។ ដើម្បីបានយល់ និងក្ដាប់ជាប់នូវខ្លឹមសារថ្នាក់ដឹងនាំ និងមន្រ្តីជំនាញរបស់ក្រសួង ដែលបានចូលរួនមក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺត្រូវយកចំនុចគោលជាសាវ័ន្តហើយដោយសារច្បាប់ស្ដីពីសំណង់នេះ មាន២២ជំពូក និង១១១មាត្រាដែលច្បាប់នេះ បានទទួលការគ្រាំទ្រពីក្រសួងដែនដីរបស់ប្រទេសជប៉ុនដែលបានសហការជាមួយក្រុមការងារទាំងអស់ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់របស់កម្ពុជា ដែលខិតខំបំពេញភារកិច្ចនេះ ប្រកបដោយជោជ័យ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងអំណគុណចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ក្រោមឧវាទ ក្រសួងដែលបានរៀបចំច្បាប់ស្ដីពីសំណង់នេះដោយជាដំបូងសេចក្ដីព្រាងច្បាប់នេះយើងបានព្រាងជាច្រើនអាណត្តិមកហើយ ប៉ុន្តែមិនបានយកមមកសន្និដ្ឋាន តាមមាត្រានិងជំពូកនីមួយៗ ធ្វើអោយខ្លឹមសារនៅដាច់ដោយឡែកៗ មិនអាចមានអនុលោមភាពទៅតាមនីតិវិធីដែលមាន។ ជាមួយនេះ…