-
តុលាការសម្រេចឃុំខ្លួនថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់ មូលគួស្រូវ ដាក់ពន្ធនាគារ
ភ្នំពេញ៖ លោក ឯក ប៉ូលីល្វីល ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ ក្នុងខណ្ឌដង្កោ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរលើគ្រូបង្រៀនម្នាក់។ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ បាន ដំណឹងយប់មិញ ឲ្យដឹងនៅល្ងាច ថ្ងៃទី ២០ខែធ្នូ ឆ្នាំ ២០១៩ នេះ ថា ក្រោយពីការសាកសួរលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សារុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT នៅ ជិតរង្វង់មូលគួស្រូវ និង បក្សពួកត្រូវ ពីបទ ហិង្សាដោយចេតនា តាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ បញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីបន្ដនីតិវិធី ។ ចំណែកលោកគ្រូបង្រៀន ដោយមិនឃើញមានដើមបណ្ដឹងណាប្ដឹង ហើយក៏ មិនមានភស្ដុតាងអ្វីពាក់ព័ន្ធរឿង លួចថតរូបទេ…
-
ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាដឹកនាំប្រតិភូ ទស្សនះកិច្ចនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ កោសលវិច័យហ្គូរ៉ាត់នៅសាធារណះរដ្ឋឥណ្ឌា ផ្តោតសំខាន់ៗចាំបាច់សម្រាប់មន្រ្តីនគរបាលក្នុងការស្រាវជ្រាវ សើបអង្កេតនិងបទល្មើសនានា
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងតបតាមការអញ្ជើញរបស់លោក បណ្ឌិត J. M. Vyas ប្រធានសាកលវិទ្យាល័យវិទ្យាសាស្រ្តកោសល្យវិច័យហ្គូចារ៉ាត ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី បានដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា ទៅទស្សនកិច្ចសិក្សានៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩។ក្នុងដំណើរមាតុភូមិនិវត្តន៍ ឯកឧត្តម បានមានប្រសាសន៍ថា ទស្សនកិច្ចនេះជាសក្ខីភាពនៃការពង្រីកកិច្ច- សហប្រតិបត្តិការអន្តរជាតិបន្ថែមទៀតរបស់បណ្ឌិត្យសភានគរបាលកម្ពុជាជាមួយភាគីឥណ្ឌា លើការងារស្រាវជ្រាវ និងការងារបណ្ដុះបណ្ដាលនគរបាល ជាពិសេសផ្ដោតសំខាន់លើ វិទ្យាសាស្រ្តកោសល្យវិច័យគ្រប់ប្រភេទ សន្តិសុខតាមប្រព័ន្ធពត៌មានវិទ្យា និងការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា ដែលជាជំនាញសំខាន់ៗចាំបាច់សម្រាប់មន្រ្តីនគរបាល ក្នុងការស្រាវជ្រាវនិងស៊ើបអង្កេតបទល្មើសនានា។ជាលទ្ធផលនៃទស្សនកិច្ចនេះ បណ្ឌិត្យសភាទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖• បានពង្រីកកិច្ចសហប្រតិបត្តិការការអន្តរជាតិបន្ថែមទៀត ជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តកោសល្យវិច័យហ្គូចារ៉ាត ដែលជាសាកលវិទ្យាល័យលំដាប់ពិភពលោកលេខ១លើជំនាញឯកទេសវិទ្យាសាស្រ្តកោសល្យវិច័យ ដើម្បីធ្វើជាដៃគូសហប្រតិបត្តិការយូរអង្វែង ។• បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យនេះ ដើម្បីផ្លាស់ប្តូរគណៈប្រតិភូ សាស្រ្តាចារ្យ គ្រូបង្រៀន មន្រ្តីស្រាវជ្រាវ និស្សិត សិក្ខាកាម ក្នុងការនាំមកនូវបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងការអប់រំបណ្តុះបណ្តាលនគរបាល។• ក្នុងដំណាក់ដំបូង រដ្ឋាភិបាលឥណ្ឌាយល់ព្រមទទួលគ្រូបង្គោលនគរបាលចំនួន២០រូប មកទទួលការបណ្ដុះបណ្ដាលរយៈពេល ៦ខែ…
-
ឧត្តមប្រយោជន៍នៃការផ្តល់ឈាម គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងផ្តល់សេចក្តីស្រឡាញ់ !
មន្ទីរសុខាភិបាលខេត្តសៀមរាប ប្រកាសឲ្យដឹងថា ធនាគារឈាមរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពុំមានដាច់ស្តុកទឿតទេ រាល់ករណីនៃការប្រើប្រាស់ឈាមរបស់មន្ទីរពេទ្យ ពុំមានការលក់ដូរ នោះឡើយ ! ថ្លែងមតិស្វាគមន៍ ចំពោះវត្តមានរបស់ក្រុមអ្នកស្ម័គ្រចិត្តផ្តល់ឈាមប្រមាណ ជាង១០០នាក់ ដែលដឹកនាំដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត សាខាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២១ ខែធ្នូ នាចុងសប្តាហ៍កន្លងមកនេះ នៅមជ្ឈមណ្ឌលផ្តល់ឈាម ដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា ឆ្នាំ២០១៩នេះ សកម្មភាពការងាររបស់មជ្ឈមណ្ឌលផ្តល់ឈាម មានការកើនឡើងរហូតដល់ទៅ៤ដង បើធៀបទៅនឹងឆ្នាំ២០១៥ ដែលជាឆ្នាំមុនបង្កើតមជ្ឈមណ្ឌលផ្តល់ឈាមនេះ ។ លោកបញ្ជាក់ឲ្យដឹងថា ឆ្នាំ២០១៩នេះ ការប្រមូលឈាមបានចំនួនជាង ៤ ពាន់ប្លោក ច្រើនជាងឆ្នាំ២០១៨ ដែលប្រមូលបានត្រឹមតែជាង ៣ ពាន់ប្លោកប៉ុណ្ណោះ ។ បច្ចុប្បន្ននេះ ធនាគារឈាមនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតក្នុងស្ថានភាពរឹងមាំ មិនមានបញ្ហាដាច់ស្តុកនោះទេ បើទោះជាមានចំនួនអ្នកជម្ងឺ ដែលមានតម្រូវការឈាមកើនឡើងក៏ដោយ រាល់ករណីនៃការប្រើប្រាស់ឈាមរបស់មន្ទីពេទ្យ មិនមានការលក់ដូរនោះឡើយ រួមទាំងមានការចែករំលែកទៅកាន់មន្ទីរពេទ្យផ្សេងៗទៀតក្នុងខេត្តផងដែរ ។ លោកគូសបញ្ជាក់ថា ក្នុងករណីចាំបាច់ដែលត្រូវជួយសង្គ្រោះអ្នកជម្ងឺ…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត វូ គឹមប៉ោរ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ខមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៅរសៀលថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត វូ គឹមប៉ោរ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញានក្ខន្ធរបស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត វូ គឹមប៉ោរ ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សពត្រូវបានតម្កល់ទុក្ខធ្វើបុណ្យតាមបែបប្រពៃណីសាសនា នៅគេហដ្ឋានលេខ២៩ ផ្លូវ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
-
ថៅកែការ៉ាស់សាំង PTT ត្រូវតុលាការចោទប្រកាន់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
ភ្នំពេញ៖នៅល្ងាចថ្ងៃទី២០ ខែធ្នូ នេះ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សារុន វីថូរ៉ាត់ ថៅកែការ៉ាស់សាំង PTT កូនប្រុសលោកតំណាងរាស្ត្រ ច័ន្ទ សារុន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។ ចំណែកគ្រូបង្រៀន ត្រូវបានដោះលែងអោយមានសេរីភាព វិញ ព្រោះរកមិនឃេីញពីការប្រព្រឹត្តបទល្មេីសលួចថតរូបអាក្រាតនារីក្នុងបន្ទប់ទឹក ។ នេះបេីតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ។ បច្ចុប្បន្ន ថៅកែការ៉ាស់សាំង PTT ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ វិញ រង់ចាំនីតិវិធី ចៅក្រមស៊េីបសួរ នៅថ្ងៃទី២១ ខែធ្នូ ។ លោក សារុន វីថូរ៉ាត់ ត្រូវបានជនរងគ្រោះ ចោទប្រកាន់ថា បានបញ្ជាអោយកូនចៅព្រួតវៃស្ទើរស្លាប់ ដោយអះអាងថា បានលួចថតនារីក្នុងបន្ទប់ទឹក កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ថ្មីៗនេះ ៕ …
-
តុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ប្រើអំពើហឹង្សាលើ នាយ ចឺម ដាក់គុករយៈពេល៤ខែ បណ្ដោះអាសន្ន
ខេត្ដប៉ៃលិន ៖ លោក តាន់ គឹមហៀក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ង៉ែត លីទី ដាក់ពន្ធនាគារបណ្ដោះអាសន្នរយៈពេល ០៤ ខែ គិតត្រឹមថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី២០ ខែ មេសា ឆ្នាំ ២០២០ ។ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនត្រូវចោទឈ្មោះ ង៉ែត លីទី ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា» ប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០ ១៩ តាមមាត្រា២១៨ និងមាត្រា ៤១០ នៃ ក្រមព្រហ្មទណ្ឌ ។ គួរជម្រាបថា តារាចម្រៀងនាយចឺម ត្រូវបានយុវជនម្នាក់ប្រើប្រាស់អំពើហិង្សា បណ្ដាលឲ្យរងរបួសត្រូវក្បាល និងដង ខ្លួន នៅខេត្តប៉ៃលិន ហើយត្រូវបានគេ…
-
នគរបាល ខណ្ឌ សែន សុខ បញ្ជូន ខ្លួន ជនសង្ស័យ ៤នាក់ ទៅ តុលាកា
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៤នាក់ ត្រូវបាន នគរបាល ខ ណ្ឌ សែន សុខ បញ្ជូន ខ្លួន ទៅ តុលាកា ដើម្បី ឲ្យ ព្រះរាជអាជ្ញា ចោទសួរ និង ដាក់បន្ទុកនៅ ព្រឹក ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩ ក្នុង សំណុំរឿង បទល្មើស ពាក់ព័ន្ធ ករណីករក្សាទុក គ្រឿងញៀន ។ សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យ ទាំង ៤នាក់ ពាក់ពន្ធ័ករណីរក្សាទុក គ្រឿងញៀន សមត្ថកិច្ចនគរបាល បានបន្តទៀតថា ក្រោយពី កម្លាំង ជំនាញ ប៉ុស្តិ៍ បង្ក្រាប ចាប់ខ្លួនបាន នាំទៅ សាក សួរ នៅ ផ្នែក ជំនាញ តាម នីតិវិធី រហូតដល់…
-
លោកជំទាវ ហេង ហ៊ាប ម៉ែនសារុន ព្រមទាំងបុត្រធីតា ចៅប្រុស ចៅស្រី បានប្រារព្វពិធីបុណ្យគម្រប់ខួប៨ឆ្នាំ នៃការទទួលមរណណភាព របស់ឯកឧត្តម អ្នកឧកញ៉ា ម៉ែន សារុន អតីតសមាជិកព្រឹទ្ធសភា និងជាអតីតប្រធានក្រុមហ៊ុនម៉ែន សារុន
ភ្នំពេញ៖ នៅថ្ងៃនេះ លោកជំទាវ អ្នកឧកញ៉ា ហេង ហ៊ាប ម៉ែនសារុន និងបុត្រធីតា ចៅប្រុស ចៅស្រី សូមឧទ្ទិសកុលជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ឯកឧត្តម អ្នកឧកញ៉ា ម៉ែន សារុន បានទៅកាន់សុគតិភព ។ឯកឧត្តមអ្នកឧកញ៉ា ម៉ែន សារុន អតីតសមាជិកព្រឹទ្ធសភា និងជាស្ថាបនិកក្រុមហ៊ុនម៉ែនសារុន អ្នកវិយោគទុនជាជនជាតិខ្មែរដំបូងគេនៅកម្ពុជា បានទទួលមរណភាពអស់រយៈពេល៨ឆ្នាំ បើកគិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ។ បើតាមកម្មវិធីបុណ្យ ពិធីបុណ្យគម្រប់ខួប៨ឆ្នាំ នៃការទទួលមរណណភាព របស់ឯកឧត្តម អ្នកឧកញ៉ា ម៉ែន សារុន គឺនិមន្តព្រះសង្ឃចំនួន១៦០អង្គ ធ្វើបទនមសក្កា ព្រះរតនត្រ័យ សមាទានសីល សម្រើនព្រះបរិត្ត បង្សុកូល ទៅតាមប្រពៃណីនៃព្រះពុទ្ឋសាសនា ។ សូមរំលឹកថា៖ ឯកឧត្តមអ្នកឧកញ៉ា ម៉ែន សារុន កាលពីនៅមានព្រះជន្ម ឯកឧត្តម អ្នកឧកញ៉ា មិនត្រឹមតែបានចូលរួមបង្កើតនូវផែនការវិនិយោគ លើកទឹកចិត្តឲ្យកូនខ្មែរមានឆន្ទៈ ធ្វើជាម្ចាស់វិនិយោគដោយខ្លួនឯង និងមិនត្រូវពឹងផ្អែកលើទុនបរទេសប៉ុណ្ណោះទេ តែឯកឧត្តម និងលោកជំទាវ…
-
ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឱ្យឯអគ្គរដ្ឋទូតសមាគមន៍អឺរ៉ុប ប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម ជា សុផារ៉ា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានអនុញ្ញាតឱ្យលោកជំទាវ Mariadel Carmen Moreno ឯកអគ្គរដ្ឋទូចសហគមន៍អឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្ដែងការគូរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួង។ក្នុងជំនួបនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបង្ហាញពីក្ដីរីករាយដែលបានជួបពិភាក្សាការងារ នៅក្នុងអាណត្តិបេសសកម្មការងាររបស់លោកជំទាវ Mariadel Carmen Moreno ដែលជាឯកអគ្គរដ្ឋទូចថ្មីរបស់សហគមន៍អឺរ៉ុបប្រចាំកម្ពុជា។ ឯកឧត្តមឧបនាយរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងអាណត្តិមុន ក្រសួងរៀបចំដែនដី នគរូបណីកម្ម និងសំណង់ បានបំពេញកិច្ចការជាច្រើនជាមួយ ឯកឧត្តម George Edgar អតីតឯកអគ្គរដ្ឋទូចសហគមន៍អឺរ៉ុបប្រចាំកម្ពុជា ជាពិសេសបានសហការគ្នាលើបញ្ហាដោះស្រាយវិវាទដីធ្លីដែលជាបេសសកម្មដ៏នឿយហត់របស់ឯកឧត្តម George Edgar ជាមួយការចុះបំពេញបេសសកម្មស្វែងយល់កាពិតនៅតាមបណ្ដាលខេត្តគោលដៅ។ កិច្ចការនេះចាត់ទុកថាយើងបានបោសសំអាតនូវវិវាទទាំងនោះយ៉ាងល្អប្រសើរ ដែលវិវាទខ្លះបានអូសបន្លាយអស់រយៈពេលជាង ១៦ឆ្នាំមកហើយ ហើយយើងបានធ្វើការវែកញែក និងធ្វើសេក្ដីសន្និដ្ឋានជូនដល់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលក៏បានផ្ដល់ជំនឿជឿជាក់ជាមួយនឹងដំណោះស្រាយទាំងនោះ មិនតែប៉ុណ្ណោះសហគមន៍អន្តរជាតិក៏ទទួលស្គាល់នូវអ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងរៀបចំដែនដី នគរូបណីកម្ម និងសំណង់ផងដែរ។ ឯកឧត្តមឧបនាយរដ្ឋមន្រ្តី បានកត់សម្គាល់ថា គ្រប់ប្រតិភូសហគមន៍អឺរ៉ុបទាំងអស់តែងតែលើកឡើងពីការជំរុញឱ្យក្រសួងចុះបញ្ជីដីធ្លីសហគមន៍ជនជាតិដើមភាគតិចនៅខេត្តព្រះវិហារ ដែលតាមការពិតក្រសួងបានណែនាំឱ្យសហគមន៍ទាំងនោះដាក់ពាក្យសុំចុះបញ្ជីដី ប៉ុន្តែពួកគាត់មិនបានដាក់ពាក្យនោះទេដែលករណីនេះគឺជាបញ្ហា និងជាការកត់សម្គាល់មួយនៅក្នុងបេសសកម្មរបស់លោកជំទាវអគ្គរដ្ឋទូចថ្មីរបស់សហគមន៍អឺរ៉ុបប្រចាំកម្ពុជា ក្នុងបញ្ហានៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រះវិហារ…
-
ទីបំផុតប្រធានាធិបតីសហរដ្ឋអាមេរិកចុះហត្ថលេខាលើកញ្ចប់ថវិកាបង្កើតកងទ័ពអវកាសជាផ្លូវការ
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ បានសម្រេចចុះហត្ថលេខាលើកញ្ចប់ថវិកាយោធាប្រចាំឆ្នាំ២០២០ ក្រោមច្បាប់ស្ដីពីវិស័យការពារជាតិ NDAA ដែលមានទំហំលើសលប់ដល់ទៅ៧៣៨ពាន់លានដុល្លារ ដើម្បីបង្កើតកងទ័ពអវកាសសម្រាប់ការប្រយុទ្ធនៅទីអវកាស ។ កងទ័ពអវកាសគឺជាកងអង្គភាពយោធាអាមេរិកទី០៦ បន្ទាប់ពីកងទ័ពជើងគោក កងនាវា កងទ័ពអាកាស កងម៉ារីន និងកងឆ្មាំសមុទ្រ ហើយកងទ័ពដ៏ថ្មីសន្លាងមួយនេះនឹងមានសមាជិក១ម៉ឺន៦ពាន់នាក់មកពីកងទ័ពអាកាស និង បុគ្គលិកយោ ធាស៊ីវិល ។កងទ័ពអវកាសនឹងត្រូវធ្វើប្រតិបត្តិការក្រោមកងទ័ពអាកាសអាមេរិក ហើយទីបញ្ជាការកងទ័ពអវកាសនឹងផ្ដោតជាសំខាន់លើសង្រ្គាមប្រយុទ្ធ ដូចទីបញ្ជាការអាមេរិកមួយចំនួនដូចជា CentCom ជាដើម ។ កងទ័ពនៃអង្គភាពថ្មីមួយនេះទៀតសោត នឹងដឹកនាំបេសកកម្មក្នុងនោះរួមមានការបណ្ដុះបណ្ដាល ការផ្ដល់ជំនួយ ការរៀបចំផែនការរយៈពេលវែង និងបំពេញមុខងារជាច្រើនទៀត ៕