Category: ព័ត៌មាន

  • លោក Ashraf Ghani អាចនឹងបន្តតំណែងជាប្រធានាធិបតីអាហ្វហ្គានីស្ថានសម្រាប់អាណិត្តទី២ ក្រោយទទួលបានសំឡេងឆ្នោតភាគច្រើន

    លោក Ashraf Ghani អាចនឹងបន្តតំណែងជាប្រធានាធិបតីអាហ្វហ្គានីស្ថានសម្រាប់អាណិត្តទី២ ក្រោយទទួលបានសំឡេងឆ្នោតភាគច្រើន

    អាហ្វហ្គានីស្ថាន៖ លោក Ashraf Ghani ទំនងជាទទួលបានជ័យជម្នះសម្រាប់តំណែងជាប្រធានាធិបតីនៅក្នុងអាណត្តិទីពីររបស់លោក នេះបើយោងតាមលទ្ធផលបឋមនៃការបោះឆ្នោតប្រធានាធិបតីអាហ្វហ្គានីស្ថាន ដែលត្រូវបានប្រកាសនៅថ្ងៃអាទិត្យម្សិលមិញ ។ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឯករាជ្យហៅកាត់ថា IEC អាហ្វហ្គានីស្ថាន អ្នកស្រី Hawa Alam Nuristani បានចេញផ្សាយលទ្ធផលនៃការបោះឆ្នោតដែលត្រូវបានរង់ចាំអស់រយៈពេលយ៉ាងយូរនេះ នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងកាប៊ុល ។ អ្នកស្រីបានបញ្ជាក់ថា លោក Ghani ទទួលបានសំឡេងឆ្នោតគាំទ្រប្រហែល៥១% ក្នុងចំណោមសន្លឹកឆ្នោតជាង១លាន៨សែនសន្លឹក ។ អ្នកស្រីបន្ថែមថា លោក Abdullah Abdullah ដែលជាគូប្រជែងចម្បង និងជាដៃគូគ្រប់គ្រងប្រទេសរបស់លោក Ghani នៅក្នុងរដ្ឋាភិបាលបង្រួបបង្រួមអាហ្វហ្គានីស្ថាន ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន៣៩,៥២% ហើយថា សំឡេងឆ្នោតដែលនៅសេសសល់បានទៅបេក្ខជនដទៃទៀត ។គួរបញ្ជាក់ថា ដំបូងឡើយ អាជ្ញាធររៀបចំការបោះឆ្នោតគ្រោងនឹងចេញផ្សាយលទ្ធផលបោះឆ្នោតបឋមនៅថ្ងៃទី១៩ ខែតុលា ប៉ុន្តែត្រូវពន្យារពេលម្ដងហើយម្ដងទៀត ដោយសារតែមានការចោទប្រកាន់ពីបេក្ខជនដទៃទៀត ជាពិសេសពីលោក Abdullah ដែលថា មានការបន្លំសន្លឹកឆ្នោត រួមជាមួយនឹងបញ្ហាបច្ចេកទេសមួយចំនួនទៀត ខណៈការបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតីនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅ ៕   …

  • សម័យប្រជុំរដ្ឋសភានាថ្ងៃនេះ បានលើកយករបៀបវារៈចំនួន ៧ មកពិភាក្សា និងអនុម័ត

    សម័យប្រជុំរដ្ឋសភានាថ្ងៃនេះ បានលើកយករបៀបវារៈចំនួន ៧ មកពិភាក្សា និងអនុម័ត

    រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដោយមានវត្តមាន សមាជិកសមាជិការដ្ឋសភាពេលផ្តើមសម័យប្រជុំចំនួន ១១០រូប។ សម័យប្រជុំរដ្ឋសភានាថ្ងៃនេះ បានលើកយករបៀបវារៈចំនួន ៧ មកពិភាក្សា និងអនុម័ត ដូចជា៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទបញ្ញត្តិនៃអនុសញ្ញា សហប្រជាជាតិស្តីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផល ស្តុកត្រី ផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។ ២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហ្រ្គីន សឺស្តែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង។ ៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានា…

  • ជនសង្ស័យម្នាក់ ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួន ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោសប្រព្រឹត្តអំពើហិង្សា(ឆក់កាបូប)

    ជនសង្ស័យម្នាក់ ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួន ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោសប្រព្រឹត្តអំពើហិង្សា(ឆក់កាបូប)

      ភ្នំពេញ ៖ លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យភ្ងាក់ងារសារព័ត៌មានវិទ្យុ និងទូរទស្សន៍អប្សរា ដឹងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះថា កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់មុខស្ថានីយ៍រថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ឆក់កាបូប ពណ៌ ត្នោត) ប្រព្រឹត្តនៅចំណុចលើផ្លូវបេតុង ភូមិត្រពាំងសំព័រ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែធ្នូ  ឆ្នាំ២០១៩ ។     ជនសង្ស័យខាងលើមានឈ្មោះ ជឹម ដេវីត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ក្រុមហ៊ុនលាភភព្វ័សំណាង ស្នាក់នៅផ្ទះជួលគ្មាន ផ្លូវBT ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ    ចំណែកសម្ភារៈចាប់យករួមមាន ៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ…

  • នគរបាលប៉ុស្ដិ៍ឃ្មួញ ឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន

    នគរបាលប៉ុស្ដិ៍ឃ្មួញ ឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន

      ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ។    ក្នុងរបាយការណ៍របស់លោកអធិការបានឲ្យដឹងថា  ជនសង្ស័យទី១មានឈ្មោះ គី សីហា ភេទប្រុស អាយុ៣១ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង  ភូមិបន្លាស្អិត  សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចបន្ទប់ជួល ផ្លូវបេតុង  ភូមិបន្លាស្អិត  សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ និងជនសង្ស័យទី២ ឈ្មោះ ជិន វុធ ភេទប្រុស អាយុ២៩ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិអន្លង់ក្ងាន  សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅចំណុចភូមិអន្លង់ក្ងាន  សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។    បច្ចុប្បន្ន  ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឃ្មួញ បញ្ចូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ…

  • ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ត្រូវនគរបាលប៉ុស្ដិ៍អូរបែកក្អម ឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ

    ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ត្រូវនគរបាលប៉ុស្ដិ៍អូរបែកក្អម ឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ

     ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម  នៃអធិការដ្ឋាននគរបាលខន្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ កាលពីវេលាម៉ោង០៥ និង០០នាទី ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៩ ករណីលួចម៉ូតូ នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។      សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវនគរបាលឃាត់ខ្លួនមានឈ្មោះ ប៉ុន ទិត្យ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនេជ័យ (មានសារធាតុញៀន) ដោយគេចខ្លួន០២នាក់ ១- ឈ្មោះស្វិត , ២-ឈ្មោះជាតិ) បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ សៅរិ៍ រក្សា ភេទប្រុស អាយុ ១៩ មុខរបរនិស្សិត ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិកាំកូស៊ីធី សង្កាត់ទូលសង្កែ ខណ្ឌឬស្សីកែវ (សម្ភារៈបាត់បង់គ្មាន…

  • រថយន្ត២គ្រឿង និងបង្គោលភ្លើងមួយ១ដើមបានរងការខូចខាត ដែលបង្កដោយរយន្តមួយគ្រឿងម៉ាកស្ទារិចមួយគ្រឿង

    រថយន្ត២គ្រឿង និងបង្គោលភ្លើងមួយ១ដើមបានរងការខូចខាត ដែលបង្កដោយរយន្តមួយគ្រឿងម៉ាកស្ទារិចមួយគ្រឿង

       ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តហ៊ីយ៉ាន់ដាយស្តារិុចមួយគ្រឿងលឿនដូចហោះជ្រុលទៅបុកគូទរថយន្តមួយគ្រឿងម្ចាស់ចតស្ងៀមតាមចិញ្ចើមផ្លូវរុញទៅបុកបង្គោលភ្លើងថ្មមួយដើមបាក់រៀបដល់ដីដួលកាត់ទទឹងផ្លូវដាច់ខ្សែភ្លើងរប៉ាត់រប៉ាយពេញផ្លូវខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណុំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ឯម្ចាស់រថយន្តបង្កសមត្ថកិច្ចឃាត់ខ្លួន។      ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៥០ នាទីយប់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលអូឬស្សីទី ៣ តាមបណ្តោយផ្លូវលេខ ១៦៤ ក្នុងសង្កាត់អូរឫស្សីទី៣ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។      យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយស្តារិុចមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AQ-2280 បានធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករថយន្តម៉ាក nissan មួយគ្រឿងពាក់ស្លាកលេខចង្កូតស្ដាំPP-1062ដែលម្ចាស់ចតស្ងៀមតាមចិញ្ចើមផ្លូវទិសដៅស្របគ្នាពីក្រោយពេញទំហឹងរុញបុកនឹងបង្គោលភ្លើងថ្មមួយដើមបាក់រាបដល់ដីកាត់ទទឹងផ្លូវដាច់ខ្សែភ្លើងរប៉ាត់រប៉ាយពេញផ្លូវនិងខ្ទាតបង្គូលភ្លើងទៅប៉ះនឹងរថយន្តមួយគ្រឿងទៀតម៉ាកកូរ៉ូឡាពណ៌ស ពាក់ស្លាកលេខកណ្ដាល 2A-1943 រងការខូចខាតផ្នែកខាងក្រោយ។រីឯរថយន្តបង្កនិងរថយន្តរងគ្រោះររងកាខូចខាតយ៉ាងដំណំដូចគ្នា។ភ្លាមៗនោះម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូឬស្សីទី ៣ ទុករងចាំប្រគល់ជូនជំនាញ។     ក្រោយកើតហេតុហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕        

  • រន្ធត់ខ្លាំងណាស់!! បុរស២នាក់ស្លាប់ភ្លាមៗ ឯម្នាក់ទៀតរបួសស្រាល ក្រោយពីបើករថយន្តយ៉ាងលឿនទៅបុកគម្រប លូ ក្រឡាប់ជាច្រើនជុំ

    រន្ធត់ខ្លាំងណាស់!! បុរស២នាក់ស្លាប់ភ្លាមៗ ឯម្នាក់ទៀតរបួសស្រាល ក្រោយពីបើករថយន្តយ៉ាងលឿនទៅបុកគម្រប លូ ក្រឡាប់ជាច្រើនជុំ

       ភ្នំពេញ ៖ បុរស៣នាក់ធ្វើដំណើរដោយរថយន្តម៉ាកព្រូសមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលទៅបុក គម្របលូបណ្ដាលក្រឡាប់ជាច្រើនជុំ ធ្វើឲ្យបុរស២នាក់ស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសស្រាល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ៣និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចមុខបុរី  ឡុងនី តាមបណ្ដោយផ្លូវព្រៃស ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។     ជនរងគ្រោះទាំងអ្នកស្លាប់ និងរបួស នៅមិនទាន់បានស្គាល់ អត្តសញ្ញាណនោះទេ ជិះដោយរថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ2AY-6784 ។     បើតាមសម្ដីសន្តិសុខម្នាក់ ដែលយាមកាមនៅមុខបុរីឡុងនី បានប្រាប់ឲ្យដឹងថា ដំបូងឡើយ គេឃើញម៉ូតូរឺម៉កអេតចាយជិះតាមបណ្ដោយផ្លូវព្រៃស ទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងដៃ មិនប្រយ័ត្នត្រូវបានរថយន្តព្រូសខាងលើ បើកតាមបណ្ដោយផ្លូវ ព្រៃសទិសដៅពីកើតទៅលិច បញ្ច្រាស់ទិសគ្នា ក្នុងល្បឿនយ៉ាងលឿន ហើយក៏វ៉ាក់អឺ បួងចង្កូតមកឆ្វេងដៃ ជ្រុលទៅបុកគម្របលូ បណ្ដាលឱ្យក្រឡាប់ជាច្រើនជុំ ខ្ទាតមនុស្ស២នាក់ចេញមកក្រៅស្លាប់ទាំង២ និងម្នាក់ទៀតរងរបួសស្រាល ហើយចេញពីកន្លែងកើតហេតុបាត់ ។      ក្រោយកើតហេតុ…

  • បុរសម្នាក់ជិះម៉ូតូលឿនប្រញាប់ដឹកម៉ូយជ្រុលទៅបុកឃឿនផ្លូវស្លាប់ ប្រពន្ធមកយំអោបសពប្ដីគួរឲ្យសង្វេគ

    បុរសម្នាក់ជិះម៉ូតូលឿនប្រញាប់ដឹកម៉ូយជ្រុលទៅបុកឃឿនផ្លូវស្លាប់ ប្រពន្ធមកយំអោបសពប្ដីគួរឲ្យសង្វេគ

     ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង២០ និង២០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែរបុរសម្នាក់បានជិះម៉ូតូលឿនពេកជ្រុលទៅបុកឃឿនសួនទ្រូងផ្លូវ ដួលបោកក្បាលស្លាប់់នៅនិងកន្លែង ត្រង់ចំណុចផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយធ្វើឲ្យប្រពន្ធ និងសាច់ញាតិមកទ្រហោយំសោកគួរឲ្យសង្វេគ និងភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ ។     សពជនរងគ្រោះមានឈ្មោះ ពៅ រ៉ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅផ្ទះ៥១ ភូមិព្រៃកន្ទ្រង់ ឃុំសៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។ បើកបរម៉ូតូម៉ាក HONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1H-4431    យោងតាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញបុរសរងគ្រោះជិះម៉ូតូតែម្នាក់ឯង តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលទៅបុកឃឿន សួនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង រីឯម៉ូតូអូសប្រហែល២០ម៉ែត្រពីជនរងគ្រោះ រងការខូចខាតតិចតួច ។    បើតាមសម្ដីសាច់ញាតិជនរងគ្រោះបានឲ្យដឹងដែរថា ជនរងគ្រោះប្រហែលជាជិះម៉ូតូប្រញាប់ទៅដឹកម៉ូយ ព្រោះគាត់តែងតែមានម៉ូយ ខល ហៅដឹក ។    …

  • លោកបណ្ឌិត ជា មុនីឫទ្ធិ ផ្តល់បទបង្ហាញជូនដល់អង្គសន្និសីទអន្តរជាតិលើកទី៣ស្តីពីជំងឺកុមារ ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ ដែលបានរៀបចំដោយវិទ្យាស្ថានព័ត៌មានវិស្វកម្មក

    លោកបណ្ឌិត ជា មុនីឫទ្ធិ ផ្តល់បទបង្ហាញជូនដល់អង្គសន្និសីទអន្តរជាតិលើកទី៣ស្តីពីជំងឺកុមារ ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ ដែលបានរៀបចំដោយវិទ្យាស្ថានព័ត៌មានវិស្វកម្មក

    បាងកក៖ រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានផ្តល់បទបង្ហាញជូនដល់អង្គសន្និសីទអន្តរជាតិលើកទី៣ស្តីពីជំងឺកុមារ ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ ដែលបានរៀបចំដោយវិទ្យាស្ថានព័ត៌មានវិស្វកម្ម (Engineering Information Institute)។ ថ្លែងនៅក្នុងសន្និសីទនេះ លោកបណ្ឌិតបានគូសបញ្ជាក់ពីបេសកកម្មការងាររបស់សមាគមដែលបានសហការជាមួយអង្គការYUNDIលើការងារជួយសម្របសម្រួលជូនដល់កុមារដែលមានជំងឺបេះដូងចំហទៅទទួលការវះកាត់និងព្យាបាលនៅប្រទេសចិន។ លោកបណ្ឌិតបានរំលេចផងដែរថា លទ្ធផលក្នុងរយៈពេល២ឆ្នាំ ដោយគិតចាប់ពីខែមករា ឆ្នាំ២០១៨ ដល់ខែធ្នូ ឆ្នាំ២០១៩នេះ កុមារចំនួន៨២រូបត្រូវបានវះកាត់និងព្យាបាលជំងឺបេះដូងចំហដោយឥតគិតថ្លៃ ហើយបានត្រឡប់មកកាន់មាតុភូមិវិញប្រកបដោយសុខភាពល្អបរិបូរណ៍ ហើយកុមារចំនួន៦៨រូបបន្ថែមទៀតបាននិងកំពុងត្រៀមរៀបចំខ្លួនសម្រាប់ការទទួលយកសេវាឥតគិតថ្លៃនេះ។ លទ្ធផលប្រកបដោយផ្លែផ្កានេះគឺកើតឡើងពីចំណុចសំខាន់៤គឺ ចំណុចទី១-ទំនាក់ទំនងដែកថែបរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ចំណុចទី២-ការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិដែលបានជួយសម្របសម្រួលការងារជូនដល់ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តកម្ពុជា-ចិនក្នុងការចុះពិនិត្យសុខភាពជូនដល់កុមារកម្ពុជា។ ចំណុចទី៣-លំហសេរីភាពរបស់សង្គមស៊ីវិលនៅកម្ពុជាដែលបានផ្តល់ឱកាសយ៉ាងពេញលេញដល់ក្រុមការងាររបស់សមាគមនិងអង្គការសង្គមស៊ីវិលនានាបានបំពេញការងារយ៉ាងរលូនតាមឆន្ទៈរួមក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍសង្គម និងបំពេញបាននូវតម្រូវការជាក់ស្តែងនៅនឹងមូលដ្ឋាន ដែលជាពិសេសគឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាតាមរយៈការកាត់បន្ថយបរិមាណកុមារដែលមានជំងឺបេះដូងចំហ ដោយអង្គការYUNDIដែលជាសង្គមស៊ីវិលមួយរបស់ប្រទេសចិនបានជួយសម្របសម្រួលជូនដល់ក្រុមគ្រួសារកុមារដែលមានជំងឺបេះដូងចំហទាំងមុន ទាំងពេល និងទាំងក្រោយពេលវះកាត់ ដើម្បីធានាថាក្រុមគ្រួសារមិនចំណាយថវិកាលើការព្យាបាលជំងឺបេះដូងចំហ។ ចំណុចទី៤-ជំនឿចិត្តរបស់ប្រជាជនកម្ពុជាលើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ដែលបានរួមរស់ក្នុងសុខសន្តិភាពពេញបរិបូរណ៍ និងការអភិវឌ្ឍ ហើយដែលជាងពេលណាៗទាំងអស់ដែលប្រជាជនកម្ពុជានាសម័យតេជោទទួលបានសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ ដែលជាពិសេសគឺការវះកាត់និងព្យាបាលជំងឺបេះដូងចំហរបស់កុមារកម្ពុជា។ លើសពីនេះ  លោកបណ្ឌិតបានបកស្រាយពីវិធីសាស្ត្រនៃកិច្ចការងារជាក្រុម (TEAM Work) ដែលនាំឱ្យគម្រោងនេះទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១…

  • អត្តពលិក កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកពិភពលោកលើកទី៦ ឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

    អត្តពលិក កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកពិភពលោកលើកទី៦ ឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

    ប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកពិភពលោកលើកទី៦ ឆ្នាំ២០១៩ “The 6th WVVF World Vovinam Cham pionships 2019” ម្ចាស់ផ្ទះកម្ពុជាបានត្រឹមឈរនៅចំណាត់ថ្នាក់លេខ២ ខណៈលេខ១ បានទៅប្រទេសវៀណាម ដែលព្រឹត្តិការណ៍នេះបានបិទបញ្ចប់ការប្រកួតជាផ្លូវការ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ។បើតាមការអោយដឹងពីគណៈកម្មការរៀបចំការប្រកួតបានអោយដឹងថា អត្តពលិកវៀតណាមជាប់ចំណាត់ថ្នាក់លេខ១ ដណ្តើមបានមេដាយសរុបចំនួន២៧គ្រឿង ក្នុងនោះមេដាយមាស១៧គ្រឿង ប្រាក់៩គ្រឿង និងសំរិទ្ធ១គ្រឿង។ អត្តពលិកកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២ ដណ្តើមបានមេដាយ ៣១គ្រឿងមាស៩គ្រឿង ប្រាក់១០ គ្រឿង មាស ៩គ្រឿង ប្រាក់៨គ្រឿង និងសំរិទ្ធ ៧គ្រឿង លេខ៤ បានទៅប្រទេសថៃ ដណ្តើមបានមេដាយ៧គ្រឿង មាស ៣ គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ៣ គ្រឿង។គួររំលឹកផងដែរថា កាលពីប្រកួត ជ្រើស រើស ជើង ឯក វ៉ូវីណាម ពិភពលោក លើក ទី៥  នៅទីក្រុង ក្រុង ញូដេលី…