-
ផ្អើលពលរដ្ឋទាំងយប់!! ខណៈមន្ទីប្រឆាំងគ្រឿងញៀន ក6 ចុះបង្ក្រាបករណីគ្រឿងញៀនត្រូវជនដៃដល់បាញ់គំរាម៥គ្រាប់ តែត្រូវនគរបាលឃាត់ខ្លួនបាន២នាក់ ដកហូតកាំភ្លើងខ្លី១ដើម
ភ្នំពេញ ៖ មានស្នូរកាំភ្លើងបានផ្ទុះឡើងជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលជាខ្លាំងកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១៥ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយកម្លាំងមន្ទីប្រឆាំងគ្រឿងញៀន ក6 នៃអគ្គស្នងការនគរបាលជាតិ បានឆ្មក់បង្ក្រាបករណីគ្រឿងញៀន ត្រូវជនដៃដល់បាញ់តដៃមកវិញចំនួន៥គ្រាប់ សំណាងគ្មានអ្នករបួស តែត្រូវកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងដកហូតកាំភ្លើងខ្លី១ដើម ។ ក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ២នាក់ដែលត្រូវបានឃាត់ខ្លួន ទី១៖ ឈ្មោះ គិត ម៉េងលី ហៅ លី ភេទប្រុស អាយុ១៨ឆ្នាំ, និងទី២៖ ឈ្មោះ មាស សិលា ហៅសីលា ភេទប្រុស អាយុ២៨ឆ្នាំ។ អ្នកទាំងពីរស្នាក់នៅផ្ទះដីឡូត៍លេខ៩០ ក្រុមទី៣៣ ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ យោងតាមប្រភពព័ត៌មានពីកម្លាំងការិយល័យមន្ទីរគ្រឿងញៀន ក៦ បានប្រាប់ឲ្យដឹងថា មុនកើតហេតុនោះគឺកម្លាំងបានតាមមុខសញ្ញាជនសង្ស័យខាងលើចេញពីម្តុំពេទ្យលោកសង្ឃ តែពេលកំពុងតាមជនសង្ស័យនោះពួកគេក៏បានដឹងខ្លូន ហើយជិះម៉ូតូគេចពីកម្លាំងជំនាញតាមផ្លូវ៥៩៨ បត់មកផ្សារមាន់អាំង រហូតដល់ផ្ទះជនសង្ស័យទើបពួកគេបានបត់ម៉ូតូចូលក្នុងផ្ទះ ជនដៃដល់ក៏បានដកកាំភ្លើងបាញ់មកលើកម្លាំងសមត្ថកិច្ចចំនួន៥គ្រាប់ថែមទៀតដើម្បីកុំឲ្យតាម តែមិនត្រូវ។ ភ្លាមៗនោះកម្លាំងនគរបាលបានដកថយរៀងឆ្ងាយបន្តិច ហើយទាក់ទងទៅខាងកម្លាំងនគរបាលខណ្ឌទួលគោក ព្រមទាំងអាវុធហត្ថខណ្ឌឲ្យចុះមកជួយអន្តរាគមន៍…
-
រដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្តីជូនដំណឹង ស្តីពីគម្រោងកែលម្អសោភ័ណភាពកំណាត់ផ្លូវលេខ១
នៅក្នុងសេចក្តីជូនដំណឹងមួយរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលបានបង្ហោះក្នុងគេហទំព័រ និង ផេកហ្វេសប៊ុករបស់រដ្ឋបាលខេត្តបាត់ដំបងលេខ២៧៤១/១៩សជណចុះថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩ នៅថ្ងៃទី២៣ខែធ្នូ២០១៩ នេះ ស្តីពីគម្រោងកែលម្អសោភ័ណភាពកំណាត់ផ្លូវលេខ១ ចាប់ពីចំណុចស្ពានថ្ម សម្តេចក្រឡាហោម ស ខេង រហូតដល់អនុវិទ្យាល័យសោហឺ សង្កាត់ស្វាយប៉ោ ក្រុងខេត្តបាត់ដំបងដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖
-
រដ្ឋបាលរាជធានីរៀបចំរក្សាសន្តិសុខសណ្តាប់ធ្នាប់បង្កភាពរីករាយថ្ងៃបុណ្យ Christmas
រដ្ឋបាលរាជធានី បានថ្លែងថាគេនឹងជួយរៀបចំថែរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ដើម្បីបង្កលក្ខណៈឲ្យពលរដ្ឋ ជាច្រើនក្នុងរាជធានីកំសាន្តសប្បាយក្នុងបុណ្យណូអែលឬបុណ្យ Christmas នៃប្រពៃណីរបស់ជនបរទេសនានា លើសកលលោក។ អភិបាលរាជធានីភ្នំពេញលោកឃួងស្រេង ដើម្បីការរៀបចំសន្តិសុខនិងសណ្តាប់ធ្នាប់នេះ បានបើកកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី២៣ធ្នូនេះ ជាមួយនឹងបណ្តាគណៈបញ្ជាការឯកភាព រាជធានីដោយមានការ ចូលរួមពីស្នងការនគរបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ មួយចំនួន ទៀត។ កត្តាចរាចរណ៍, សន្តិសុខនិងសណ្តាប់ធ្នាប់ គឺជាកត្តាចម្បងដែលរដ្ឋបាលរាជធានី បានដាស់តឿនមន្ត្រី ក្រោមបង្គាប់ត្រូវយកចិត្តទុកដាក់ថែរក្សាដើម្បីបង្កលក្ខណៈឲ្យពលរដ្ឋរីករាយកំសាន្តនូវបុណ្យណូអែលឬបុណ្យ Christmas។ បុណ្យណូអែលឬបុណ្យ Christmas ត្រូវបានគេប្រារព្ធរៀងរាល់ថ្ងៃទី២៥ធ្នូដែលរំលឹកដល់ថ្ងៃ កំណើតរបស់ ព្រះយេស៊ូ គ្រឹស្ត។
-
សមត្ថកិច្ចរកឃើញឧត្តមសេនីយ៍ទោយោធាម្នាក់នៅពីក្រោយការចាក់ដីលុបសមុទ្ទក្នុងខេត្តកោះកុង
អាជ្ញាធរមានសមត្ថកិច្ច បានចុះពិនិត្យទីតាំងដែលមានសេចក្តីរាយការណ៍ឧត្តមសេនីយ៍ទោយោធាម្នាក់បាន ប្រើអំណាចចាក់ដីលុបសមុទ្ទនៅក្នុងខេត្តកោះកុង។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងពិធីបុណ្យសមុទ្ទក្នុងខេត្ត កំពតបានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់និងអភិបាលខេត្តកោះកុងចុះពិនិត្យជាក់ ស្តែងនូវរបាយការណ៍មួយទាក់ទងនឹងការចាក់ដីចូលក្នុងសមុទ្ទនិងបញ្ជាស្រាវជ្រាវអ្នកនៅពីខាងក្រោយខ្នង។ កាលពីថ្ងៃទី២២ម្សិលមិញនោះទៀត ក្នុងពិធីបិទសន្និបាតគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែនបានរំលឹកផងទៀតដល់មន្រ្តី ដោយដាច់ខាត កុំយកតួនាទីទៅវាតទីយកទ្រព្យសម្បត្តិរដ្ឋធ្វើជារបស់ខ្លួនដូចជាការលុបដីសមុទ្រនៅខេត្តកោះកុងយកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាដើម។ សេចក្តីរាយការណ៍ពីខេត្តកោះកុងបានឲ្យដឹងថានារសៀលថ្ងៃទី២៣ធ្នូនេះ អាជ្ញាធរ បានចុះទៅពិនិត្យជាក់ស្តែងលើករណីនោះដែលមានការចាក់ដីលុបសមុទ្ទនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរភូមិន្ទ។ ការចាក់ដីលុបសមុទ្ទនេះ បានធ្វើឡើងដោយឧត្តមសេនីយ៍ទោយោធាម្នាក់ឈ្មោះទុន ឌៀត ដែលមានតួនាទីជានាយករងទីចាត់ការទំនាក់ទំនងការងារព្រំដែននៃអគ្គបញ្ជាការ។
-
នាយករដ្ឋមន្ត្រីកម្ពុជានិងវៀតណាមរួមគ្នាសម្ពោធផ្សារព្រំដែនតម្លៃជិត២លានដុល្លារនៅត្បូងឃ្មុំ
ផ្សារព្រំដែនតម្លៃជិត២លានដុល្លារក្នុងខេត្តត្បូងឃ្មុំ គ្រោងនឹងសម្ពោធនាវេលាថ្ងៃស្អែកទី២៤ធ្នូក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាគឺសម្តេចតេជោហ៊ុននិងនាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀនសួនហ្វ៊ុក ។ ផ្សារគំរូ ព្រំដែនកម្ពុជាឬផ្សារដារ ស្ថិតក្នុងភូមិដារកណ្តោក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានអនុម័ត លើក ដំបូងកាលពីឆ្នាំ២០១៣ ហើយត្រូវបានបន្តអនុវត្ត ឡើងវិញនៅឆ្នាំ២០១៦ នៅលើផ្ទែដី ១ម៉ឺន៩ពាន់ ៦២៨ម៉ែត្រ ក្រឡា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសត្បូងឃ្មុំ ជាមួយទុនវិនិយោគសរុបជិត ២ លានដុល្លារអាមេរិក ដែលជាជំ នួយរបស់ រដ្ឋាភិបាលវៀតណាម។ ផ្សារព្រំដែនដារ គឺជាផ្សារព្រំដែនធំជាងគេទី១ ដែលបានសាងសង់នៅតំបន់ ព្រំដែន ក្នុងគោលនយោបាយរបស់សម្ដេចតេជោធ្វើឲ្យតំបន់ព្រំដែនជាមួយប្រទេសជិតខាងក្លាយជាព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងព្រំដែនអភិវឌ្ឍន៍។
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឈានដល់គោលដៅទី៦ ដែលជាគោលដៅចុងក្រោយ នៃបេសកកម្មការងាររបស់ខ្លួន
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅតាមបណ្តាគោលដៅនានា គឺជាព្រឹត្តិការណ៍ជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កាន់តែមានល្បឿនទៅមុខ ដែលអាចវាយតម្លៃបានថា ជាយន្តការមួយ ក្នុងការពង្រឹងនីតិរដ្ឋ និងអភិបាលកិច្ចល្អនៅមូលដ្ឋាន ! ថ្លែងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ គោលដៅទី៦ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាក្រុងសៀមរាប ដែលជាគោលដៅចុងក្រោយ បន្ទាប់ពីបានធ្វើឡើងនៅក្នុងទូទាំងខេត្ត ( ១២ក្រុង.ស្រុក ) អស់រយៈពេល៣សប្តាហ៍កន្លងមក ឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត វាយតម្លៃថា អង្គវេទិកាទាំងនោះ គឺជាសញ្ញាវិជ្ជមានថ្មីបន្ថែមទៀត ចំពោះកិច្ចខិតខំប្រឹងប្រែង លើការពិគ្រោះយោបល់ ពិភាក្សា ដើម្បីពិនិត្យពិចារណា ឆ្លុះបញ្ចាំងទៅលើសមិទ្ធផលដែលសម្រេចបាន បញ្ហាប្រឈមនានាក្នុងឆ្នាំ២០១៩ និងគម្រោងសកម្មភាពជាអាទិភាព សម្រាប់ឆ្នាំ២០២០ របស់រដ្ឋបាលខេត្កសៀមរាប ។ ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ វិស័យឯកជន សង្គមស៊ីវិល និងមន្រ្តីជំនាញជាវាគ្មិនមកពីបណ្តាស្ថាប័ន អង្គភាពនានាដែលពាក់ព័ន្ធ គឺជាកម្លាំងចលករ ជំរុញឲ្យការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កាន់តែមានល្បឿនទៅមុខ សំដៅធ្វើឲ្យថ្នាលប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឬសយ៉ាងជ្រៅទៅក្នុងសហគមន៍មូលដ្ឋាន ដែលព្រឹត្តិការណ៍ទាំងនោះ វាគឺជាយន្តការមួយផងដែរ ក្នុងការពង្រឹងនីតិរដ្ឋ និងអភិបាលកិច្ចល្អ…
-
ក្រុមមេធាវីជម្រុញសាលាក្តីខ្មែរក្រហមទម្លាក់ចោលការចោទប្រកាន់ អោ អាន
ក្រុមមេធាវីការពារក្តីរបស់អតីតមេខ្មែរក្រហមលោក អោ អាន ដែលជាអតីតអនុលេខាភូមិភាគកណ្ដាលនិងជា លេខាតំបន់៤១ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បានចេញសេចក្តីប្រកាសព័ត៌ថ្ងៃទី២០ធ្នូនេះ ស្នើរកការបញ្ចប់ សំណុំរឿង០០៤ នៃដំណាក់កាលទី២ ក្រោយសម្លេងភាគច្រើនចៅក្រមនៃអង្គបុរេជំនុំជំរះរបស់សាលាក្តីខ្មែរ ក្រហម បានស្នើលើកលែងការចោទប្រកាន់លោកអោ អានដោយសារតែកង្វះយុត្តាធិការបុគ្គល។ ការទាមទារ បញ្ចប់សំណុំរឿង០០៤ នៃដំណាក់កាលទី២ បានធ្វើឡើងបន្ទាប់ពីចៅក្រមភាគច្រើន៣នាក់ ក្នុងចំណោម៥នាក់ នៃអង្គបុរេជំនុំជំរះ បានរកឃើញថា អោ អាន មិនមែនជាមេដឹកនាំជាន់ខ្ពស់ឬជាអ្នកទទួល ខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហមនោះទេ ហេតុដូច្នេះសំណុំរឿងនោះ មិនត្រូវបញ្ជូនទៅជំនុំ ជម្រះនៅចំពោះមុខសាលាក្តីខ្មែរក្រហមនោះឡើយ។ ក្រុមមេធាវី បានកត់សម្គាល់ថា បើទោះបីជាចៅក្រមភាគ ច្រើនក្នុងសំណុំរឿងនេះ ចង់ឲ្យលើកលែងការចោទប្រកាន់លោកអោ អាន ប៉ុន្តែសម្លេងភាគតិចនៃចៅក្រមបែរជា ឲ្យសំណុំរឿងនេះ ត្រូវបន្តសម្រេចដោយអង្គជំនុំជម្រះសាលាដំបូង។ ក្រុមមេធាវីបាននិយាយដាស់តឿនថា សេច ក្តីសម្រេចលើជោគវាសនារបស់លោកអោអាន មិន អាចធ្វើឡើងដោយត្រឹមចៅក្រមអន្តរជាតិតែ២រូប ប៉ុណ្ណោះទេ ដែលនោះគឺជាការរំលោភសិទ្ធិក្នុងទទួលទទួលបានការកាត់ក្តីដោយយុត្តិធម៌របស់អោ អាន និងជាការប្រមាថ ដល់គោលការណ៍គតិយុត្តិច្បាស់លាស់។ ក្រុមមេធាវី បានទាមទារសុំអោយសាលាក្តីខ្មែរក្រហម ត្រូវបញ្ចប់សំណុំ រឿង០០៤ នៃដំណាក់កាលទី២នេះភា្លម ចាប់ពីពេលនេះទៅ។ …
-
ទូតសឹង្ហបុរីរៀបចំ «កម្មវិធីសិល្បៈគំនូរលើជញ្ជាំង» អបអរខួប៥៥ឆ្នាំ
ស្ថានទូតសិង្ហបុរី បានត្រៀមរៀបចំបង្កើតនូវ «កម្មវិធីសិល្បៈគំនូរលើជញ្ជាំង» ដើម្បីអបអរឱកាសខួប ៥៥ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា សិង្ហបុរី។ «កម្មវិធីសិល្បៈគំនូរលើជញ្ជាំង» ឬ «Street Art Festival» នេះបាន ទទួលការគាំទ្រពីក្រសួងទេសចរណ៍កម្ពុជា។ លោករដ្ឋមន្រ្តីទេសចរណ៍ ថោង ខុន បានបញ្ជាក់ថា លោកមាន សុទិដ្ឋិនិយមចំពោះកម្មវិធីនេះ ដែលនឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-សិង្ហបុរី ឲ្យកាន់តែរឹងមាំថែមទៀត ហើយកម្មវិធីនេះ នឹងជួយជ្រោមជ្រែងដល់ការលើកកម្ពស់ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា ឲ្យកាន់តែមាន សន្ទុះខ្លាំងក្លាផងដែរ។ «កម្មវិធីសិល្បៈគំនូរលើជញ្ជាំង» នឹងមានរយៈពេលពីរសប្តាហ៍ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ដែលនឹងប្រមូលផ្តុំនូវវប្បធម៌និងកេរ្តិ៍តំណែលនានា ក្នុងនោះរួមមានវត្តមានវិចិត្រករឆ្នើម២រូប គឺលោក ហ្វុន គី និងលោក យីព យូឆុង។ វិចិត្រករ លោក Yip Yew Chong គឺជាវិចិត្រករដ៏ល្បីល្បាញមកពីសិង្ហបុរី, ចំណែកលោក ហ្វុន គី គឺជាវិចិត្រករមានដើមកំណើតខ្មែរ កើតក្នុងប្រទេសបារាំងប៉ុន្តែបានរស់នៅក្នុងប្រទេសកាណាដា។ វិភាគ ទានដែលបានមកពីកម្មវិធីនោះ នឹងត្រូវផ្តល់ទៅឲ្យអង្គការមូលនិធិកុមារកម្ពុជា និងអង្គការសិល្បៈខ្មែរអមតៈ។…
-
ក្បាច់គុនខ្មែរប៉ះជាមួយក្បាច់គុនចិនសៅលីងនៅបុណ្យសមុទ្ទខេត្តកំពត
ក្រុមប្រដាល់គុនខ្មែរ និងត្រូវប៉ះជាលើកដំបូងជាមួយនឹងក្បាច់គុនចិនសៅលីង នៅក្នុងការរៀបចំពិធីបុណ្យ សមុទ្ទក្នុងខេត្តកំពតរវាងពីថ្ងៃទី២០ដល់២២ធ្នូចុងសប្តាហ៍នេះ។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាលោកវ៉ាត់ ចំរើន ដែលរៀបចំពិធីបុណ្យសមុទ្ទក្នុងខេត្តកំពត បានប្រាប់អប្សរាណិតថា ការប្រកួតរវាងក្បាច់ គុនខ្មែរ ជាមួយនឹងក្បាច់គុន សៅលីង នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃជាប់គ្នានេះ ដោយកម្ពុជាបានត្រៀមកីឡាករ ជើង ខ្លាំងយ៉ាងហោច៣នាក់ ដើម្បីទប់ទល់ក្នុងនោះរួមមានទាំងកីឡាកររឿង សោភ័ណផងដែរ។ ក្បាច់គុនសៅ លីង ធ្លាប់តែគេឮនិងឃើញតាមការបញ្ចាំងខ្សែវីដេអូក្នុងរឿងតែប៉ុណ្ណោះ ប៉ុន្តែភាពខ្លាំងក្លានៃក្បាច់គុននេះ មាន ប៉ុណ្ណា នោះ នៅមិនទាន់បានដឹងនៅឡើយទេ ប៉ុន្តែក្បាច់គុណខ្មែរដែលបន្សល់ទុកពីដូនតារបស់កម្ពុជា ក៏ធ្លាប់ បំបាក់ កីឡាករបរទេសជាច្រើនរួចមកហើយផងដែរ។ ក្រៅពីការប្រកួតរវាងក្បាច់គុនខ្មែរជាមួយនឹងក្បាច់គុនសៅលីង ការរៀបចំនៅក្នុងបុណ្យសមុទ្ទខេត្តកំពតនោះ ក៏រួមមានការប្រកួតគុនប្រដាល់រវាងកីឡាករខ្មែរជាមួយនឹងកីឡាករ បរទេសជាច្រើនទៀតផងដែរ។ ក្នុងការប្រកួតទាំង៣ថ្ងៃដែលនឹងចាប់ផ្តើមពីថ្ងៃសុក្រទី២០ធ្នូទៅ ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ក៏បានរៀបចំ «ការប្រកួតកីឡាប្រដាល់ដណ្តើមខ្សែក្រវ៉ាត់ពិភពលោក»ដែលនឹងមានកីឡាករពី១១ប្រទេសចូលរួម នៅក្នុង ព្រឹត្តិការណ៍បុណ្យសមុទ្ទនៃក្រុងកំពត ខេត្តកំពតនោះផងដែរ។
-
សម្តេចតេជោ នឹងអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម ដែលជាផ្សារលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម នៅព្រឹកស្អែកនេះ
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ ផ្សារដោះដូរទំនិញកម្ពុជា និងវៀតណាមជាលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម ដែលមានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងឯ,ឧ ជីញ ឌិញស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាម ។ ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត២ហិកតា ចម្ងាយប្រមាណជា ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ ទីតាំងផ្សារគំរូនេះ ជាដែនដីអតីតសមរភូមិដែលសម្តេចតេជោ ហ៊ុន សែន បានប្រយុទ្ធគ្នាចំនួន២០លើកក្នុងអំឡុងឆ្នាំ១៩៧១។ ផ្សារគំរូព្រំដែនកម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។ ផ្សារគំរូព្រំដែនកម្ពុជា ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់កម្ពុជា និងវៀតណាម ដោយមិនអនុញ្ញាតឱ្យលក់ផលិតប្រទេសដទៃនោះឡើយ។…