Category: ព័ត៌មាន

  • ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ U-13 &U-16 ដណ្តើមពានរង្វាន់ ឆ្នាំ២០២០

    ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ U-13 &U-16 ដណ្តើមពានរង្វាន់ ឆ្នាំ២០២០

    រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ សាលា     ប៊ែលធី អន្តរជាតិ ឆ្នាំ២០២០ (BELTEI CHAMPIONS TROPHY 2020) ដែលមានក្រុមកីឡាករ U-13 ចំនួន ១៨ក្រុម និងU-16 ចំនួន ១៩ក្រុម មកពីសាលា ប៊ែលធី អន្តរជាតិទាំង ២០សាខា និងមានសិស្សានុសិស្សចូលរួមគាំទ្រចំនួន ៦,៤១៦នាក់ នៅទីលានវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធីគ្រុប  និងលោកជំទាវ។លោក ប៊ុត ឌីម៉ង់ ប្រធាននាយកដ្ឋានចំណេះទូទៅបានឱ្យដឹងថា សាលា ប៊ែលធី អន្តរជាតិ បានបញ្ចូលកម្មវិធីកីឡា ៤ប្រភេទរួមមាន៖១-អប់រំកាយ        សម្រាប់សិស្សថ្នាក់ទី១-៦    ២-កីឡា តៃក្វាន់ដូ     សម្រាប់សិស្សថ្នាក់ទី៧&៨៣-កីឡា Futsal (U-13)  …

  • លោកយឹម សារ៉ាន់ ៖ ប្តូរមិនអោយដឹងខ្លួនល្អម៉្យាងដែរ ប្រញាប់ពេក ភ្លេចសរសេរឆ្នាំទៀត ដាក់តែឆ្នាំ២០ ទៅដាក់លេខថែមផងទាន

    លោកយឹម សារ៉ាន់ ៖ ប្តូរមិនអោយដឹងខ្លួនល្អម៉្យាងដែរ ប្រញាប់ពេក ភ្លេចសរសេរឆ្នាំទៀត ដាក់តែឆ្នាំ២០ ទៅដាក់លេខថែមផងទាន

    ភ្នំពេញ ៖ លោកយឹម សារ៉ាន់ ដែលគេបានស្គាល់ថាជាអធិការនគរបាលខណ្ឌដង្កោ ដែលមានស្នាដៃជាច្រើនច្រើនក្នុងការបង្ក្រាបបទល្មើស និងរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយទទួលបានការគាំទ្រយ៉ាងច្រើននោះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ហាក់បានសម្តែងនូវការហួសចិត្ត នូវខ្លឹមសារថា ប្តូរមិនអោយដឹងខ្លួនល្អម៉្យាងដែរ ប្រញាប់ពេក ភ្លេចសរសេរឆ្នាំទៀត ដាក់តែឆ្នាំ២០ ទៅដាក់លេខថែមផងទាន ។ ខ្លឹមសារដែលបានបង្ហើរនេះបន្ទាប់ពីមានលិខិតប្រកាសស្តីពីការផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិមន្រ្តីនគរបាលជាតិ ដែលបានចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺលោកយឹម សារ៉ាន់ ត្រូវទៅកាន់មុខតំណែងទៅកាន់អនុប្រធាននាយកដ្ឋាន នគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះ ដោយលោកវរសេនីយ៍ត្រី ម៉ន វុធី អត្តលេខ ៦២៦៤៤ ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ វិញ។បើដូច្នេះមែននោះ មានន័យថាលោកយឹម សារ៉ាន់ មិនបានដឹងថាខ្លួនត្រូវផ្លាស់ប្តូរ ឬផ្ទេរភារកិច្ចការងារទៅកន្លែងផ្សេងនោះទេ ថាតើមានអ្វីប្លែកនៅក្នុងផ្លាស់ប្តូរតំណែងអធិការនគរបាលខណ្ឌពោធិ៍សែនជ័យនេះ ដែរឬទេ???????          …

  • ប្រជាជនស៊ីរីច្រើនជាង២៣០.០០០នាក់បង្ខំចិត្តភៀសខ្លួន ដោយសារតែការកើនឡើងអំពើហិង្សានៅក្នុងខេត្តអ៊ីដលីប

    ប្រជាជនស៊ីរីច្រើនជាង២៣០.០០០នាក់បង្ខំចិត្តភៀសខ្លួន ដោយសារតែការកើនឡើងអំពើហិង្សានៅក្នុងខេត្តអ៊ីដលីប

    ស៊ីរី៖ អង្គការសហប្រជាជាតិបានបញ្ជាក់ថា ជនស៊ីវិលស្លូតត្រង់ប្រមាណ២៣៥.០០០នាក់បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅភាគពាយ័ព្យប្រទេសស៊ីរី ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមនៅខែនេះ ដោយសារតែលទ្ធផលនៃការប្រើកម្លំាងយោធានៅទីនោះ ។ របាយការណ៍ខាងលើនេះត្រូវបានការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA បង្ហាញឱ្យដឹងបន្ទាប់ពីប្រធា នាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានប្រទេសរុស្ស៊ី ស៊ីរី និងអ៊ីរ៉ង់កុំឱ្យបង្កគ្រោះថ្នាក់ ឬសម្លាប់ជនស៊ីវិលនៅក្នុងខេត្ត អ៊ីដលីប ជាទីដែលកងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងបើកការវាយលុក ដើម្បីដណើ្ដមខេត្តមួយនេះពីក្រុមឧទ្ទាមស៊ីរីមកវិញ ក្រោមការគាំទ្រដោយការវាយប្រហារ តាមផ្លូវអាកាសរបស់យន្ដហោះចម្បាំងរុស្ស៊ី ។ សូមជម្រាបថា ខេត្តអ៊ីដលីប គឺជាមូលដ្ឋានរឹងមាំចុងក្រោយបំផុតមួយរបស់ក្រុមឧទ្ទាមស៊ីរី ដែលកំពុងរងការវាយប្រហារតាមផ្លូវអាកាសយ៉ាងសន្ធាប់ ពីសំណាក់កងកម្លាំងរុស្ស៊ី និងស៊ីរី ។ ប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាសាដ បានសន្យាថា នឹងវាយយកខេត្តមកគ្រប់គ្រងទាំងស្រុងវិញឱ្យបាន ខណៈជនស៊ីវិលរាប់រយនាក់ត្រូវបានគេរាយការណ៍ថា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ប្រទេសទាំងពីរ ៕ធ.ដ

  • រដ្ឋាភិបាលហ្វីលីពីនចេញបម្រាមហាមឃាត់សមាជិកព្រឹទ្ធសភាអាមេរិក០២រូបមិនអោយចូលប្រទេសខ្លួន

    រដ្ឋាភិបាលហ្វីលីពីនចេញបម្រាមហាមឃាត់សមាជិកព្រឹទ្ធសភាអាមេរិក០២រូបមិនអោយចូលប្រទេសខ្លួន

    ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីនបានធ្វើការហាមឃាត់សមាជិកព្រឹទ្ធសភាអាមេរិក០២រូបមិនអោយចូលប្រទេសខ្លួន ហើយថែមទំាងតម្រូវឱ្យជនជាតិអាមេរិកត្រូវតែមានទិដ្ឋាការ ឬ Visa មុននឹងចង់ចូលមកហ្វីលីពីន ក្នុងករណីដែលសហរដ្ឋអាមេរិកហាមឃាត់មន្ត្រីហ្វីលីពីនមានជាប់ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនសមាជិកព្រឹទ្ធសភាបក្សប្រឆាំងលោកស្រី លៃឡា ដឺ លីម៉ា ចូលក្នុងសហរដ្ឋអាមេរិក ។ ជាធម្មតាពលរដ្ឋអាមេរិក ដែលមានបំណងចូល ឬមកកម្សាន្តប្រទេសហ្វីលីពីនក្នុងរយៈពេល៣០ថ្ងៃ ឬតិចជាងនេះមិនចាំបាច់មានវីសាសម្រាប់ ការធ្វើដំណើរឡើយ បើសិនជាពួកគេមានលិខិតឆ្លងដែនអាមេរិកមានសុពលភាព ព្រមទាំងមានសំបុត្រយន្ដហោះទៅ និងមកមានសុពលភាព ។ យ៉ាងណាមិញ ការលើកឡើងរបស់អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន គឺលោក សាលវ៉ាដ័រ ផេណេឡូ ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បានចុះហត្ថលេខាលើច្បាប់កញ្ចប់ថវិកាឆ្នាំ២០២០ ដែលរួមមានបញ្ចូលទាំងការដាក់បម្រាមចូលសហរដ្ឋអាមេរិក លើមន្ត្រីហ្វីលីពីនទាំង ឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងការឃុំខ្លួនលលោកស្រី លីម៉ា ។ លោកស្រី លីម៉ា ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារពីបទទាក់ទងនឹងគ្រឿងញៀន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧មកម្ល៉េះ ៕ធ.ដ

  • ប្រមុខការពារជាតិអ៊ុយក្រែនអះអាងថា អ៊ុយក្រែនបានចុះកិច្ចព្រមព្រៀងទិញមីស៊ីលប្រឆាំងរថក្រោះបន្ថែមទៀតពីសហរដ្ឋអាមេរិក

    ប្រមុខការពារជាតិអ៊ុយក្រែនអះអាងថា អ៊ុយក្រែនបានចុះកិច្ចព្រមព្រៀងទិញមីស៊ីលប្រឆាំងរថក្រោះបន្ថែមទៀតពីសហរដ្ឋអាមេរិក

    អ៊ុយក្រែន៖ អ៊ុយក្រែនបានចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីទិញយកមីស៊ីលប្រឆាំងរថក្រោះឈ្មោះ Javelin បន្ថែមពីរទៀត នេះបើតាមអនុរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនលោក Anatolii Petrenko ។ អនុរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនរូបនេះ បានបន្ថែមទៀតថា អំឡុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៩នេះ ក្រសួងការពារជាតិអ៊ុយក្រែនបានសម្រេចចុះកិច្ចព្រមព្រៀងមួយ ដើម្បីទិញមីស៊ីលប្រឆាំងរថក្រោះ Javelin បន្ថែមទៀតពីសហរដ្ឋអាមេរិក ។ កាលពីខែតុលាកន្លងទៅ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខនៃក្រសួងការពារជាតិអាមេរិក បានប្រកាសថា អ៊ុយក្រែនទទួលបានការអនុញ្ញាតដើម្បីទិញមីស៊ីលសរុប១៥០ដើម ក្នុងតម្លៃជិត៤០លានដុល្លារពីអាមេរិក ។ ដោយឡែកកាលពីខែមេសា ឆ្នាំ២០១៨ អ៊ុយក្រែនទទួលបានមីស៊ីល Javelin ជាលើកដំបូង ក្រោយទិញក្នុងតម្លៃខ្ទង់៤៧លានដុល្លារ ដែលវាជាផលិតផលរួមរបស់ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Raytheon និង Lockheed Martin ៕ធ.ដ

  • រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីអះអាងពីការដាក់ពង្រាយកាំជ្រួចនុយក្លេអ៊ែរ ដែលអាចហោះលឿនជាងសំឡេង២៧ដង

    រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីអះអាងពីការដាក់ពង្រាយកាំជ្រួចនុយក្លេអ៊ែរ ដែលអាចហោះលឿនជាងសំឡេង២៧ដង

    រុស្ស៊ី៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក សឺហ្គី ស៊យហ្គូ នៅថ្ងៃសុក្រនេះ បានរាយការណ៍ទៅប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថា សព្វាវុធឆ្លងអន្តរទ្វីបថ្មីមួយដែលអាចហោះលឿនជាងសំឡេងដល់ទៅ២៧ដង គឺអាចប្រើការបានពេញលេញហើយ ។ ក្រោយមកលោក ស៊យហ្គូ បាននិយាយអំឡុងការតេទូរស័ព្ទខុនហ្វើរិនជាមួយក្រុមមេដឹកនាំយោធារុស្ស៊ីថា លោកសូមអបអរសាទរលោក ពូទីន ចំពោះព្រឹត្តិ ការណ៍ដ៏សំខាន់នេះសម្រាប់យោធា និង ប្រទេសជាតិទាំងមូល ។ ទន្ទឹមគ្នា ប្រធា នកងកម្លាំងមីស៊ីលយុទ្ធសាស្រ្ត លោកឧត្តមសេនីយ៍ សឺហ្គី ការ៉ាកាយ៉េវ បាននិយាយអំឡុងការតេទូរស័ព្ទខុនហ្វើរិនដែរថា សព្វាវុធថ្មី Avangard នឹងត្រូវដាក់ឱ្យបំពេញភារកិច្ចជាមួយអង្គភាពមួយនៅតំបន់ អូរីនបឺក នៅជួរភ្នំ អ៊ុយរ៉ាល់ខាងត្បូង ។ បើតាមប្រធានាធិបតីរុស្ស៊ី សព្វាវុធលឿនជាងសំឡេងឈ្មោះ Avangard នេះ គឺជារបកគំហើញខាងបច្ចេកវិជ្ជា ដែលអាចប្រៀបធៀបបានទៅនឹងការបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់របស់សូវៀតក្នុងឆ្នាំ១៩៥៧ ៕ធ.ដ

  • ចិនបាញ់កាំជ្រួចរ៉ុក្តែតដ៏ធំបំផុតលើពិភពលោក ដែលផ្ទុកផ្កាយរណបសម្រាប់បេសកកម្មភពអង្គារឆ្នាំ២០២០

    ចិនបាញ់កាំជ្រួចរ៉ុក្តែតដ៏ធំបំផុតលើពិភពលោក ដែលផ្ទុកផ្កាយរណបសម្រាប់បេសកកម្មភពអង្គារឆ្នាំ២០២០

    ចិន៖ នៅក្នុងការបោះជំហានដ៏សំខាន់មួយ សម្រាប់បេសកកម្មទៅកាន់ភពព្រះអង្គារនៅឆ្នាំ២០២០ខាងមុខនេះ ប្រទេសចិននៅក្នុងថ្ងៃសុក្រនេះបានបាញ់កាំជ្រួចរ៉ុក្តែតដ៏ធំបំផុតលើពិភពលោកដែលផ្ទុកផ្តាយរណប។សារព័ត៌មានចិន CGTN បានចុះផ្សាយថា គ្រាប់រ៉ុក្កែត Long March 5 ដែលផ្ទុកផ្តាយរណបស្រាវជ្រាវ ត្រូវបានបាញ់បង្ហោះចេញពីតំបន់បាញ់សាកល្បងផ្តាយរណបWenchang នៅកោះ ហៃណាន់ ភាគខាងត្បូងប្រទេសចិន ។ បន្ទាប់ពីត្រូវបានបាញ់បង្ហោះ ផ្កាយរណប Shijian 20 នេះ ត្រូវបានបញ្ជូនទៅក្នុងគន្លងផែនដីដូចតាមការគ្រោងទុក ។ ប្រភពបានឱ្យដឹងថា ការបាញ់រ៉ុក្កែតផ្ទុកផ្តាយរណបនេះ គឺជាការសាកល្បងបច្ចេកវិទ្យាសំខាន់ៗ ដែលទាក់ទងនឹងបេសកកម្មអវកាសនៅពេលអនាគត ។ គួរបញ្ជាក់ផងដែរថា ការបាញ់បង្ហោះប្រកបដោយជោគជ័យនេះ គឺជាផ្នែកសំខាន់នៃផែនការប្រកបដោយមហិច្ឆតារបស់ចិន សម្រាប់បេសកកម្មទៅកាន់ភពក្រហម ឬ ភពអង្គារនៅឆ្នាំក្រោយ ក៏ដូចជាការសង្ឃឹមថា នឹងមានស្ថានីយអវកាសមានមនុស្សប្រចាំការមួយនៅឆ្នាំ២០២២ខាងមុខនេះ ៕ធ.ដ

  • ប្រធានសហព័ន្ធគុនល្បុក្កតោ យកការប្រកួតជើងឯកផ្តោតលើការអភិរក្ស និងអភិវឌ្ឍឈានឆ្ពោះទៅ ស៊ីហ្គេម ២០២៣

    ប្រធានសហព័ន្ធគុនល្បុក្កតោ យកការប្រកួតជើងឯកផ្តោតលើការអភិរក្ស និងអភិវឌ្ឍឈានឆ្ពោះទៅ ស៊ីហ្គេម ២០២៣

    ភ្មំពេញ៖ ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ ត្រូវបានបើកឲ្យដំណើរការជាផ្លូវការ នារសៀលថ្ងៃទី២៧ ធ្នូនេះ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងគោលដៅដ៏ចម្បងរបស់ខ្លួន គឺដើម្បីអភិរក្ស និងអភិវឌ្ឍក្បាច់គុនដួងព្រលឹងវប្បធម៌ប្រពៃណីជាតិខ្មែរមួយនេះក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្តមទេសរដ្ឋមន្ត្រី ច័ន្ទ សារុន ប្រធាន សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះព្រឹទ្ធាចារ្យគុនល្បុក្កតោ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីរាជធានី-ខេត្ត ដែលបានមកចូលរួមការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ នាពេលនេះ។ ឯកឧត្តមមានប្រសាសន៍ថា ដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលក្នុងនោះ គុនល្បុក្កតោជាប្រភេទកីឡាប្រពៃណីមួយ ដែលនឹងដាក់បញ្ជូលក្នុងព្រឹត្តិការណ៍នោះ ដែលមានការចូលពីប្រទេសដែលជាសមាជិករបស់សហព័ន្ធល្បុក្កតោនៅតំបន់អាស៊ាន ហើយនេះគឺជារបត់ថ្មីមួយក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបន្ថែមថា “យើងបានធ្វើកិច្ចការងារធំៗចំនួនពីរ គឺការអភិរក្ស និងអភិវឌ្ឍវិស័យកីឡាគុនល្បុក្កតោ ដែលជាយុទ្ធសាស្ត្រស្នូលមួយ ក្នុងការប្រមូលផ្តុំនូវព្រឹទ្ធាចារ្យគុន និងអ្នកចេះគុនតាមតំបន់នានាចូលរួលរួមសហការការងារ ក្នុងការផ្ទេរចំណេះ ដឹងដល់កូនចៅខ្មែរជំនាន់ក្រោយ ដើម្បីធ្វើឲ្យមាននិរត្តរភាពនៃក្បាច់គុនបុរាណខ្មែរល្បុក្កតោ”។ កិច្ចការងារអភិរក្សនោះគឺ គឺសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានផ្តល់ឱកាស និងជំរុញទឹកចិត្តដល់ការប្រមូលផ្តុំ បង្កើតជាសាលាគុន…

  • បុរីភ្នំពេញថ្មី ក្រុងពាលីបើកការដ្ឋានសាងសង់គម្រោងថ្មី អេលីតផាក១និង២ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

    បុរីភ្នំពេញថ្មី ក្រុងពាលីបើកការដ្ឋានសាងសង់គម្រោងថ្មី អេលីតផាក១និង២ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

    ភ្នំពេញ ៖ ក្រុមហ៊ុនបុរីភ្នំពេញថ្មី បានរៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់គម្រោងថ្មី អេលីតផាក១និង២ ស្ថិតនៅភូមិព្រៃទា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ លើផ្ទៃដីមានទំហំសរុបប្រមាណ២៥ហិតា ដែលមានផ្ទះសរុបជិត១.០០០ខ្នង ក្រោយសាសាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ។ តំណាងលោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី បានឱ្យដឹងថា  បុរីភ្នំពេញគម្រោងថ្មី អេលីតផាកទី១ និងទី២ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃទា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រុងភ្នំពេញ លើផ្ទៃដីសរុបទំហំសរុបប្រមាណ២៥ហិតា ដែលមានផ្ទះសរុបជិត ១.០០០ខ្នង ក្រោយសាសាសង្កាត់ក្រាំងធ្នង់ ដែលស្របតាមស្តង់ដាមិនធ្លាប់មាន ក្រុមហ៊ុនបានខិតខំរៀបចំឡើងដោយជ្រើសរើសយក ទីតាំងសម្រាប់លក់ដែលមានភូមិសាស្ត្រល្អ នៅក្នុងតំបន់ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន និងពេលខាងមុខ ជាពិសេសគម្រោងបុរីភ្នំពេញថ្មីនេះមានទីតាំងតាមបណ្តោយផ្លូវ៩២ ឬផ្លូវក្រាំជ្រៃ ចេញពីពីផ្សារទំនើបអ៊ីអនទី២ ដែលមានចំងាយប្រមានត្រឹមតែ៣គីឡូមែត្រ ហើយផ្លូវនេះតភ្ជាប់ជាមួយផ្លូវលេខ ២០១១ ឬផ្លូវឩកញ៉ាទ្រីហេង រហូតដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលជាផ្លូវយុទ្ធសាស្រ្ត ដែលអាចជួយសម្រួលចរាចរណ៏ ប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខ ខណ្ឌទួលគោក ខណ្ឌឬស្សីកែង…

  • ឯកឧត្តម នាយត្តម សេនីយ៍កិត្តបណ្ឌិត ហ៊ីងប៊ុនហៀងលើកឡើងថាមានសម្តេច ហ៊ុន សែន គឺមានសន្តិភាព មានសម្តេចហ៊ុនសែនគឺមានការអភិវឌ្ឍន៍

    ឯកឧត្តម នាយត្តម សេនីយ៍កិត្តបណ្ឌិត ហ៊ីងប៊ុនហៀងលើកឡើងថាមានសម្តេច ហ៊ុន សែន គឺមានសន្តិភាព មានសម្តេចហ៊ុនសែនគឺមានការអភិវឌ្ឍន៍

    ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹងបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំរកាស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលនិងបានដង្ហែអង្គផ្កាប្រាក់វេរប្រគេនព្រៈសង្ឃក្នុងវត្តពោធារាមហៅវត្តថ្មី ព្រឹកថ្ងៃទី២៨ធ្ន ឆ្នាំ២០១៩។ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា កងទព័សហប្រជាជាតិ(អ៊ុនតាក់)បានចំណាយថវិការរាប់ពាន់លានដុល្លានៅតែមិនអាចស្វែងរកសន្តិភាពនៅកម្ពុជាបាននោះទេ។ ដោយសារនយោបាយឈ្នៈឈ្នៈរបស់សម្ដេចតេជោហ៊ុនសែន បានធ្វើឱ្យអង្គការចាត់តាំងនយោបាយរបស់ខ្មែរក្រហមរលំរលាយ បង្រួបបង្រួមជាតិ ឯកភាពទឹកដី កងទព័ជាតិតែមួយគ្មានតំបន់អប្បគមន៍ នាំលទ្ធិប្រជាធិប្បតេយ្យនិងការបោះឆ្នោតដោយសេរីពហុបក្សនៅកម្ពុជានាំប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍជាបន្តបន្ទាប់កំណើនសេដ្ឋកិច្ចជាលំដាប់។សម្ដេចតេជោហ៊ុនសែនជាវីរៈបុរសរដ្ឋមានទឹកចិត្តក្លាហានមិនអាចកាត់ថ្លៃបានក្នុងបុព្វហេតុការពារជាតិសាសនាព្រៈមហាក្សត្រនិងប្រទេសជាតិ សម្ដេច បានទទួលគោរម្យងារមេដាយសន្តិភាពជាច្រើនពីអន្តរជាតិ។ សព្វថ្ងៃនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រែក្លាយអតីតតំបន់សមរភូមិសង្រ្គាមនិងតំបន់ព្រំដែនជាប់ប្រទេសជិតខាងឱ្យក្លាយជាតំបន់ទីផ្សារអភិវឌ្ឍន៍ ព្រំដែនសន្តិភាព មិត្តភាពសាមគ្គីភាព រក្សាការពារនូវបូរណៈភាពទឹកដីឱ្យបានគង់វង្ស១៨១០៣៥គីឡូម៉ែត្រការ៉េ។ ឯកឧត្ដម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿកុំចាញ់បោកការឃោសនារបស់ជនអគតិនិងកុំចូលរួមសកម្មភាព ប៉ុនប៉ងណាមួយដែលបំផ្លាញដល់សន្តិសុខជាតិសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ ឱ្យសោះជាទង្វើខុសច្បាប់ និងបន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម អភិវឌ្ឍន៍ជាតិ និងបន្តគាំទ្របេក្ខភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិទី៦ និងនៅអាណត្តិជាបន្តបន្ទាប់ ដើម្បីដឹកនាំ ប្រទេសធ្វើការអភិវឌ្ឍឱ្យរីកចម្រើនបន្តទៅមុខទៀត។ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងនិងលោកជំទាវ បានវេរប្រគេនបច្ច័យបុណ្យផ្កា៥០លានរៀលសម្រាប់បន្តកសាងសមិទ្ធផលនានាក្នុងវត្តពោធារាម និងប្រកាសជួយជីកស្រៈ១កន្លែង  ចែកអំណោយក្រណាត់សនិងថវិការជូនយាយជីតាជីលោកគ្រូអ្នកគ្រូ គ្រូពេទ្យសាលាស្រុក ក្រុមប្រឹក្សាឃុំ…