Category: ព័ត៌មាន

  • រដ្ឋបាលខេត្តបាត់ដំបងនៅតែប្រកាន់គោលការណ៍រក្សាទុកស្ពានថ្មចាស់ដែលជាសំណង់ស្ថាបត្យកម្មពីសម័យអាណានិគមបារាំង និងសាងសង់ស្ពានថ្មី (ស្ពានថ្មឯកទឹស) នៅក្បែរទន្ទឹមគ្នាមុខសាលាខេត្តចាស់

    រដ្ឋបាលខេត្តបាត់ដំបងនៅតែប្រកាន់គោលការណ៍រក្សាទុកស្ពានថ្មចាស់ដែលជាសំណង់ស្ថាបត្យកម្មពីសម័យអាណានិគមបារាំង និងសាងសង់ស្ពានថ្មី (ស្ពានថ្មឯកទឹស) នៅក្បែរទន្ទឹមគ្នាមុខសាលាខេត្តចាស់

       នៅក្នុងកិច្ចប្រជុំពិភាក្សា ជាមួយអន្តរក្រសួងនិងមន្ត្រីតំណាងក្រសួងជំនាញពាក់ព័ន្ធដែលមកពីក្រសួងដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តមលោកជំទាវ ជាអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំបណ្តាមន្ទីរវិស័យជំនាញក្នុងខេត្តសំខាន់ៗមួយចំនួនដើម្បីផ្តោតការពីភាក្សាស៊ីជម្រៅសិក្សាលម្អិតបន្ថែម ពីគម្រោងក្នុងការសាងសង់នូវស្ពានថ្មថ្មីបន្ថែមមួយទៀតនៅក្បែរទន្ទឹមគ្នា និងស្ពានថ្មចាស់ ដែលបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង និងមានចំណាស់អាយុកាលប្រមាណ១០៣ឆ្នាំមកហើយ នៅមុខសាលាខេត្តបាត់ដំបងចាស់។        កិច្ចប្រជុំនេះធ្វើឡើង នៅរសៀលថ្ងៃទី០២ ខែមករាឆ្នាំ២០២០នេះ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ការជម្រុញឲ្យមានការសាងសង់ស្ពានថ្មថ្មីនេះ នឹងគ្រោងធ្វើនៅផ្នែកខាងលើ (ខាងត្បូងស្ពានចាស់)ដោយស្ថិតនៅចន្លោះពីគ្នាប្រវែង៦ម៉ែត្រនៃស្ពានថ្មចាស់។ក្នុងកិច្ចប្រជុំពិភាក្សានេះ ស្ពានថ្មដែលគ្រោង និងសាងសង់ថ្មីនេះគឺ៖មានប្រវែង១០០ម៉ែត្រទទឹង៨ម៉ែត្រ ស្ពានថ្មីនេះមានរចនាបថសំណង់ស្ថាបត្យកម្មដូចស្រដៀងគ្នានិងស្ពានថ្មចាស់ដដែល។ប៉ុន្តែវាអាចខុសគ្នាពីរបៀបបច្ចេកទេសក្នុងការសាងសង់សំណង់ថ្មីផ្នែកគ្រឹះបាតស្ពាន ដើម្បីធានាដល់ការបើកឲ្យធ្វើចរាចរគ្រប់យានជំនិះ។ ដោយកំណត់ ឲ្យធ្វើចរាចរណ៍ជាប្រភេទ(ផ្លូវឯកទិស)សម្រាប់ធ្វើដំណើរចេញពីក្រុងបាត់ដំបង។ ហើយនៅក្រោយពេលស្ពានថ្មីនេះធ្វើរួចរាល់ជាស្ថាពរ ស្ពានថ្មសម្ដេចតេជោសែនមុខសាលាខេត្តថ្មី ដែលនៅជិតគ្នានោះ រដ្ឋបាលខេត្តបាត់ដំបង និងកំណត់តម្រូវឲ្យធ្វើចរាចរណ៍នូវយានយន្តគ្រប់ប្រភេទដោយកំណត់ជាស្ពានឆ្លងផ្លូវឯកទិស ក្នុងការធ្វើចរាចរណ៍ចូលមកកាន់ក្រុងបាត់ដំបង។       ក្នុងកិច្ចពិភាក្សាជាមួយនឹងមន្ត្រីសំខាន់ៗឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងរំលេចនិងពញ្ញាក់ដល់មន្ត្រីជំនាញមកពីអន្តរក្រសួងពាក់ព័ន្ធថា៖សម្រាប់ការសាងសង់ស្ពានថ្មីនិងការជួសជុលស្ពានចាស់គឺត្រូវតែធ្វើនៅពេលឆាប់ៗនេះ។ដោយមិនត្រូវរង់ចាំឬធ្វើការពន្យាពេលនិងមិនអាចទុកឲ្យយូរឡើយ ព្រោះឱកាសពេលវេលាដែលត្រូវគិតគូរទាំងការសាងសង៉ស្ពានថ្មីនិងជួសជុលស្ពានចាស់ ត្រូវធ្វើការសម្រេចចិត្តឲ្យចេញនូវថវិកា សំរាប់ប្រើប្រាស់អនុវត្តគម្រោងបន្ទាន់ដោយប្រញាប់ ពីព្រោះតែកាលណាទំនប់ទប់ទឹកនៅសាលាតាអន នៅក្នុងស្រុកឯកភ្នំធ្វើរួចនោះវានឹងមានទឹកជ្រៅ ដូចនេះការសាងសង់ គឺពិតជាពិបាកខ្លាំងនិងចំណាយទុនច្រើនក្នុងការសាងសង់ និងការជួសជុល ត្រូវចាយទុនច្រើន ជាមិនខាន។ ឯកឧត្តម បានជម្រុញដល់អ្នកធ្វើគម្រោងសាងសង់នឹងជួសជុលស្ពានត្រូវប្រញាប់ ឲ្យដឹងដំណឹង នៅចុងខែមករា២០២០ នេះ ក្រោយពីក្រសួងពាក់ព័ន្ធបានចេញសេចក្តីសម្រេចរបស់ខ្លួនរួចនោះ…

  • សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកួតឈ្នះទទួលបានជ័យលាភីលេខ១ លើជំនាញចំនួនបី

    សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកួតឈ្នះទទួលបានជ័យលាភីលេខ១ លើជំនាញចំនួនបី

    អបអរសាទរ!និស្សិតជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកួតឈ្នះទទួលបានជ័យលាភីលេខ១ លើជំនាញចំនួនបី ក្នុងកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិលើទី៧ ឆ្នាំ២០១៩ (Cambodia Skills 2019) ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ជ័យលាភីទទួលបាន៖• លេខ១ បេក្ខជន អោ សុជាតិ លើជំនាញរចនាគេហទំព័រ (Web Design)• លេខ១ បេក្ខជន លី គីមអាង លេខ៣ បេក្ខនារី យ៉ែម សៀកលីន លើជំនាញរចនាក្រាហ្វិក (Graphic Design Technology)• លេខ១ បេក្ខជន ឌី រក្សា លើជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច (IT Software Solution For Business)ការប្រកួតប្រជែងជំនាញថ្នាក់ជាតិ លើកទី៧ ឆ្នាំ២០១៩ នេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបញ្ជូនថ្នាក់ដឹកនាំ គ្រូជំនាញ និងបេក្ខជនចំនួន១០រូប ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ចូលរួមប្រកួតប្រជែងលើ ជំនាញរចនាគេហទំព័រ ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច…

  • រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តកោះកុង អញ្ជើញក្រុងពាលីមុនព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតារាសាគរ

    រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តកោះកុង អញ្ជើញក្រុងពាលីមុនព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតារាសាគរ

    (កោះកុង)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោក លី ថាវ អគ្គនាយកតំបន់វិស្សមកាលតារាសាគរ នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ ឆ្នាំ២០២០ ដែលនឹងត្រូវឆ្លងកាត់ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា។ ពិធីក្រុងពាលីនេះធ្វើឡើងនៅតំបន់វិស្សមកាលតារាសាគរ ស្ថិតនៅស្រុកបុទុមសាគរ ខេត្តកោះកុង។ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជានេះ ត្រូវបានរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា សហការជាមួយសហព័ន្ធប្រណាំងកង់ពិភពលោក (UCI) និងសហព័ន្ធកីឡាទោចក្រយានកម្ពុជា។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជានេះ ត្រូវបានបែងចែកជា៣ដំណាក់កាល ក្នុងនោះរួមមាន ទី១៖ ប្រណាំងថ្ងៃទី០៤ ចេញពីតារាសាគរឆ្ពោះទៅទីរួមខេត្តកោះកុង, ទី២៖ ប្រណាំងថ្ងៃទី០៥ ចេញពីរង្វង់មូលសាយភូថងឆ្ពោះទៅភ្នំបូកគោ ដោយឆ្លងកាត់ស្រុកព្រៃនប់ និងទី៣៖ ប្រណាំងថ្ងៃទី០៦ ចេញពីជើងភ្នំបូកគោកឆ្ពោះទៅខេត្តកែប។ ពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះផងដែរ អាជ្ញាធរបានចេញសេចក្តីជូនដំណឹងរួចហើយ ដោយហាមយានយន្តដឹកជញ្ជូនដី រថយន្តដឹកសម្ភារសំណង់ រថយន្តធ្ងន់ៗគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៤៨ ក្នុងភូមិសាស្ត្រខេត្តកោះកុង មិនឲ្យឆ្លងកាត់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែមករា ខាងមុខនេះ៕ …

  • រាជរដ្ឋាភិបាលកម្ពុជា៖ សារាចរស្តីពី វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ

    រាជរដ្ឋាភិបាលកម្ពុជា៖ សារាចរស្តីពី វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
  • មេទ័ពកំពូលតៃវ៉ាន់ធ្លាក់ឧទ្ធម្ភាគចក្រស្លាប់ មុនការបោះឆ្នោតប៉ុន្មានថ្ងៃទៀត

    មេទ័ពកំពូលតៃវ៉ាន់ធ្លាក់ឧទ្ធម្ភាគចក្រស្លាប់ មុនការបោះឆ្នោតប៉ុន្មានថ្ងៃទៀត

    មេបញ្ជាការយោធាកំពូលរបស់តៃវ៉ាន់បានស្លាប់ ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅថ្ងៃទី២ មករា ២០២០នេះ នេះបើតាមការក្រសួងការពារជាតិតៃវ៉ាន់ ចេញផ្សាយដោយសារព័ត៌មាន AFP ជាការស្លាប់មុនពេលប៉ុន្មានថ្ងៃដែលកោះតៃវ៉ាន់រៀបនឹងបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មី។ លោក Shen Yin Min ស្ថិតក្នុងចំណោមមនុស្ស៨នាក់ដែលបានស្លាប់ អំឡុងជិះលើឧទ្ធម្ភាគចក្រមួយគ្រឿងធ្វើដំណើរទៅបុកភ្នំ នៅតៃប៉ិ ។ មេបញ្ជាការយោធាកំពូល វ័យ៦២ឆ្នាំរូបនេះបានជិះលើឧទ្ធម្ភាគចក្រម៉ាក Black Hawk បានចាកចេញពីបន្ទាយទ័ពអាកាស Songshan ក្នុងដំណើរទៅកាន់តំបន់ Yilan ដែលលោក Shen ត្រូវចុះសួរសុខទុក្ខទាហាននាឱកាសបុណ្យចូលឆ្នាំប្រពៃណី៕ធ.ដ

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំគណៈអចិន្ត្រៃយ៍របស់សមាគមនារី និងគណៈចលនាស្រ្តី

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំគណៈអចិន្ត្រៃយ៍របស់សមាគមនារី និងគណៈចលនាស្រ្តី

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំគណៈអចិន្ត្រៃយ៍របស់សមាគមនារី និងគណៈចលនាស្រ្តី នៅរាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ ២០២០។ កិច្ចប្រជុំនាថ្ងៃនេះមានរបៀបវារៈចំនួនបី ទី១. ស្តីពីវឌ្ឍនៈភាពរបស់សមាគមនារី និងគណៈចលនាស្រ្តី ទី២.ឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់សមាគមនារី និងគណៈចលនាស្រ្តី ទី៣. ពិភាក្សាការងារ និងកំណត់កាលបរិច្ឆេទត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលរបស់សមាគមនារី និងគណៈចលនាស្ត្រីដែលទទួលបាននៅឆ្នាំ២០១៩៕ធ.ដ

  • ប្រភេទកីឡាប្រពៃណី និងកីឡាទំនើប បានសម្តែងអបអរថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីផ្សព្វផ្សាយ និងអនុវត្តន៍ផែនការមេ ដំណើរឆ្ពោះ ទៅព្រឹត្តការណ៍ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

    ប្រភេទកីឡាប្រពៃណី និងកីឡាទំនើប បានសម្តែងអបអរថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីផ្សព្វផ្សាយ និងអនុវត្តន៍ផែនការមេ ដំណើរឆ្ពោះ ទៅព្រឹត្តការណ៍ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

    ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ការរៀបចំឲ្យសម្តែងកីឡា ចំនូន៩ប្រភេទ ជូនសាធារណជនបានទស្សនា ដើម្បីអបអរថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០១៩ចូល ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាឆ្នាំសម្រាប់កម្ពុជាត្រៀមលក្ខណៈក្នុងការអនុវត្តផែនការមេ ស៊ីហ្គេម ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ។ ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា ប្រភេទកីឡាដែលបានដាក់ឲ្យសម្តែងអបអរនេះ មានដូចជាកីឡារាំ គុនល្បុក្កតោ ដែលជាក្បាច់ គុនប្រលឹងវប្បធម៌ជាតិខ្មែរ វូស៊ូ តេក្វាន់ដូWT តេក្វាន់ដូ ITF វ៉ូវីណាម យូដូជាដើម និងការប្រគុំតន្ត្រីទេសចរណ៍។ ក្រៅពីការកម្សាន្តលើប្រភេទកីឡា ក៏មានការសម្តែងសិល្បៈចម្រុះ និងការបាញ់កាំជ្រួចអបអរ ផងដែរ។ ក៏ជាឆ្នាំ ដែលកម្ពុជាត្រៀមលក្ខណៈក្នុងការអនុវត្តផែនការមេ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្តមបញ្ជាក់ថា នៅពេលនេះជាការបង្ហាញជូនមហាជនឲ្យបានជ្រួតជ្រាបអំពីការលេងកីឡា ការប្រគុំតន្រ្តីផ្សារភ្ជាប់នឹងការអបអរឆ្នាំទី២នៃវិមានឈ្នះឈ្នះផង ដែលទទួលបានការគាំទ្រយ៉ាង ពេញទំហឹងពីសម្តេចពិជ័យសេនា…

  • ចោរមួយក្រុមធាក់ផ្តួលប្លន់យកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ សេរី ០២០ បានសម្រេច នៅខណ្ឌពោធិ៍សែនជ័យ

    ចោរមួយក្រុមធាក់ផ្តួលប្លន់យកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ សេរី ០២០ បានសម្រេច នៅខណ្ឌពោធិ៍សែនជ័យ

    ភ្នំពេញ៖ បន្ទាប់ពីផ្លាស់ប្ដូរតំណែងឲ្យលោក ម៉ន វុធី ឡើងកាន់ជាអធិការខណ្ឌ ពោធិ៍សែនជ័យ ជំនួស លោក យឹម សារ៉ាន់ ស្រាប់តែក្រុមលោកចោរធាក់ផ្តួលប្លន់យកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ សេរី ០២០ ទើបតែទិញថ្មីបានសម្រេច កាល ពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ នៅភ្លើងស្តុបផ្លូវចោមចៅ កែងផ្លូវទួលពង្រ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ ម្ចាស់ជាជនរងគ្រោះឈ្មោះ មុំ ម៉េងអៀន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកកាសុីណូ ស្នាក់នៅក្បែរផ្សារស្ទឹងមាន ជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិតំណាក់ចារ ឃុំចិញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ម៉ូតូដែលចោរប្លន់យកទៅបាត់ ម៉ាកហុងដា សេ១២៥ សេរី២០២០ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ត្បូងឃ្មុំ 1H-8082 ។ តាមប្រភពបានឲ្យដឹងថា…

  • ចាប់ឡានធនធំមួយគ្រឿង លួចដឹកឈើ ដោយដាក់បង្កប់ក្រោយដំឡូង នៅខេត្តសៀមរាប

    ចាប់ឡានធនធំមួយគ្រឿង លួចដឹកឈើ ដោយដាក់បង្កប់ក្រោយដំឡូង នៅខេត្តសៀមរាប

    សៀមរាប៖ សមត្ថកិច្ចរដ្ឋបាលព្រៃ ឈើ កាលពីរសៀលថ្ងៃទី១ខែមករា២០២០ បានស្ទាក់ចាប់រថយន្តធនធំមួយគ្រឿង ដឹកដំឡូងពីលើ និងបង្កប់ឈើពីក្រោមនៅចំណុចស្រុកស្វាយលើ។ នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក ម៉ុង ប៊ុនលីម ឲ្យដឹងថា រថយន្តដែលបានចាប់ឃាត់នោះម៉ាកហ៊ីយានដាយធុន(វេអង)។ ម្ចាស់ឈ្មោះឡុង រដ្ឋា ប្រុសអាយុ៣២ឆ្នាំ ទីលំនៅខេត្តព្រៃវែង។ លោកបន្តថា រថយន្តខាងលើបានដឹកដំឡូងហើយបង្កប់ឈើខាងក្រោម ដែលក្នុងនោះរកឃើញឈើប្រភេទលេខ១(ស្រឡៅ)២១៣សន្លឹកស្មើ១១,៣០៣ ម៉ែត្រគូប.ឈើអារលេខ២១១សន្លឹកស្មើ០,៤១២ ម៉ែត្រគូប និងឈើអារចម្រុះ៣៩សន្លឹកស្មើ១,៦០៥ ម៉ែត្រគូប សរុប=១៣,320ម៉ែត្រគូប។ ឈើទាំងនេះបានដឹកចេញពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ បំរ៉ុងឆ្ពោះទៅខេត្តព្រៃវែង។ លោកនាយខណ្ឌបន្ថែមថា ក្រោយពីបាននាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ  យើងបានផ្តល់ឱកាសឲ្យម្ចាស់ចូលខ្លួនមកទទួល ពិន័យជាអន្តរកាល ក្នុងរយៈពេល៣០ថ្ងៃ។ ក្នុងករណីម្ចាស់មិនចូលខ្លួន នឹងបញ្ជូនសំណុំរឿងទៅតុលាការ អនុវត្តន៍តាមច្បាប់៕ធ.ដ

  • លោក ដូណាល់ ត្រាំ ថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ រវាងសហរដ្ឋអាម៉េរិក-ចិននឹងចុះហត្ថលេខានាពាក់កណ្តាលខែមករានេះ

    លោក ដូណាល់ ត្រាំ ថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ រវាងសហរដ្ឋអាម៉េរិក-ចិននឹងចុះហត្ថលេខានាពាក់កណ្តាលខែមករានេះ

    សហរដ្ឋអាមេ៉រិក៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយផ្នែករវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង គ្រោងចុះហត្ថលេខានាពាក់កណ្តាលខែមករា ដើមឆ្នាំ២០២០នេះ នេះបើតាមប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។ លោក ដូណាល់ ត្រាំ បានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើយ៉ាងដូច្នេះថា លោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ដ៏ធំ និង គ្រប់ជ្រុងជ្រោយរបស់យើងជាមួយចិននៅថ្ងៃទី១៥ ខែមករាដើមឆ្នាំនេះ លោកថា ពិធីនេះនឹងប្រព្រឹត្តទៅនៅសេតវិមាន ខណៈតំណាងជាន់ខ្ពស់មកពីប្រទេសចិនក៏នឹងមានវត្តមានដែរ ។ លោក ត្រាំ បានបន្ថែមទៀតថា នៅថ្ងៃបន្ទាប់ រូបលោកនឹងធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំង របស់ប្រទេសចិន ជាទីដែលលោកនឹងធ្វើកិច្ចពិភាក្សាស្តីពីការចាប់ផ្តើមការចុះកិច្ចព្រមព្រៀងដំណាក់កាលទីពីរ ។ បើតាមមន្ត្រីអាមេ៉រិក និង ចិន នោះ កិច្ចព្រមព្រៀងនេះ រួមមានការការពារកម្មសិទ្ធិបញ្ញា ម្ហូបអាហារ និងទំនិញកសិកម្ម សេវាកម្មហិរញ្ញវត្ថុ និងអត្រាប្តូរប្រាក់បរទេសព្រមទាំងវិធានការរកដំណោះស្រាយសម្រាប់ជម្លោះ ៕ធ.ដ