Category: ព័ត៌មាន

  • ប្រធានាធិបតីសហរដ្ឋអាមេ៉រិកគំរាមវាយប្រហារលើទីតាំង៥២កន្លែងរបស់អ៊ីរ៉ង់ ប្រសិនបើមានការសងសឹកវិញ

    ប្រធានាធិបតីសហរដ្ឋអាមេ៉រិកគំរាមវាយប្រហារលើទីតាំង៥២កន្លែងរបស់អ៊ីរ៉ង់ ប្រសិនបើមានការសងសឹកវិញ

    សហរដ្ឋអាមេ៉រិក៖ យោធាអាមេ៉រិកបានកំណត់គោលដៅលើទីតាំងចំនួន៥២កន្លែងរបស់អ៊ីរ៉ង់ ដែលនឹងត្រូវរងការវាយប្រហារ ប្រសិនបើទីក្រុងតេហេរ៉ង់ហ៊ានធ្វើសកម្មភាពសងសឹកមកលើពលរដ្ឋ កងទ័ព ឬក៏មូលដ្ឋានរបស់សហរដ្ឋអាមេ៉រិក នេះបើតាមការព្រមានរបស់ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ ។ តាមរយៈបណ្តាញសង្គមធ្វីតធើ ប្រធានាធិបតីអាមេ៉រិករូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា អ៊ីរ៉ងពិតជាហ៊ានខ្លាំងណាស់ តាមរយៈការចង់វាយប្រហារសងសឹកមកលើអាមេ៉រិក ដើម្បីឆ្លើយតបចំពោះការធ្វើឃាតលោក ហ្គាហ្ស៊ីម សូឡេម៉ានី ប៉ុន្តែយោធាអាមេ៉រិកបានកំណត់គោលដៅរួចស្រេចលើទីតាំងសំខាន់ៗរបស់អ៊ីរ៉ង់ចំនួន៥២កន្លែង ដែលអាចនឹងត្រូវរងការវាយប្រហារយ៉ាងចាស់ដៃភ្លាមៗ ប្រសិនបើអ៊ីរ៉ង់ហ៊ានប៉ះពលរដ្ឋ កងទ័ព ឬមូលដ្ឋានរបស់អាមេ៉រិក ។ សារព្រមានរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងក្រោយមេដឹកនាំកំពូលៗរបស់អ៊ីរ៉ង់ព្រមានថា សហរដ្ឋអាមេ៉រិកនឹងត្រូវតបស្នងតម្លៃមកវិញ សម្រាប់ទង្វើដ៏អាក្រក់នោះ ខណៈមេទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ម្នាក់ក៏បានព្រមានដែរថា ទីតាំងឈរជើងទាំង៣៥របស់អាមេ៉រិកនៅមជ្ឈិមបូព៌ា នឹងមិនអាចគេចផុតពីមីស៊ីលរបស់អ៊ីរ៉ង់ជាដាច់ខាត ៕ធ.ដ

  • សាកសពមេទ័ពកំពូលអ៊ីរ៉ង់ដែលត្រូវសហរដ្ឋអាមេ៉រិកសម្លាប់នៅអ៊ីរ៉ាក់ ដឹកទៅដល់ប្រទេសកំណើតវិញហើយ

    សាកសពមេទ័ពកំពូលអ៊ីរ៉ង់ដែលត្រូវសហរដ្ឋអាមេ៉រិកសម្លាប់នៅអ៊ីរ៉ាក់ ដឹកទៅដល់ប្រទេសកំណើតវិញហើយ

    អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា សាកសពមេទ័ពកំពូលមួយរូបរបស់អ៊ីរ៉ង់លោក ហ្គាហ្ស៊ីម សូឡៃម៉ានី ត្រូវបានដឹកមកកាន់ទីក្រុង អាវ៉ាស់ នៅភាគនិរតីអ៊ីរ៉ង់ហើយ បន្ទាប់ពីលោកត្រូវយោធាអាមេ៉រិកសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសនៅប្រទេសអ៊ីរ៉ាក់ ។ សពរបស់លោក សូឡៃម៉ានី ត្រូវបានបញ្ជូនទៅកាន់ខេត្ត Khuzestan ក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ហើយនៅថ្ងៃអាទិត្យ ត្រូវបានបញ្ជូនបន្តទៅកាន់ទីក្រុង Mashhad ដែលជាទីក្រុងស័ក្ដិសិទ្ធិរបស់អ៊ីរ៉ង់ មុននឹងបញ្ជូនទៅកាន់ទីក្រុងតេហេរ៉ង់ ។ គេគ្រោងនឹងបញ្ចុះសពរបស់លោក សូឡៃម៉ានី នៅថ្ងៃអង្គារសប្តាហ៍នេះ នៅស្រុកកំណើតរបស់លោកក្នុងខេត្ត Kerman ។ សូមរំលឹកថា លោក ហ្គាហ្ស៊ីម សូឡៃម៉ានី ដែលជាប្រមុខអង្គភាពពិសេសនៃកងកម្លាំងឆ្មាំបដិវត្តន៍ អ៊ីរ៉ង់បានបាត់បង់ជីវិតកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ក្នុងការវាយប្រហារដោយយន្តហោះដ្រូនរបស់យោធាអាមេ៉រិក ទៅលើក្បួនរថយន្តលោក នៅក្បែរអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ។ នៅក្នុងហេតុការណ៍វាយប្រហារតាមផ្លូវអាកាសរបស់យោធាអាមេ៉រិកខាងលើនេះ ក៏មានមនុស្សមួយចំនួនទៀតដែលបានបាត់បង់ជីវិត ក្នុងនោះរួមមានទាំងលោក អាប៊ូ ម៉ាឌី អាល់ ម៊ូហែនឌីស ដែលជាមេដឹកនាំកងជីវពលអ៊ីរ៉ាក់ម្នាក់ផងដែរ ៕ធ.ដ

  • មនុស្សរាប់ម៉ឺននាក់ដើរដង្ហែក្បួននៅក្នុងរដ្ឋធានីប្រទេសអ៊ីរ៉ាក់ ដើម្បីកាន់ទុក្ខមរណភាពរបស់មេដឹកនាំយោធាអ៊ីរ៉ង់ និងអ៊ីរ៉ាក់

    មនុស្សរាប់ម៉ឺននាក់ដើរដង្ហែក្បួននៅក្នុងរដ្ឋធានីប្រទេសអ៊ីរ៉ាក់ ដើម្បីកាន់ទុក្ខមរណភាពរបស់មេដឹកនាំយោធាអ៊ីរ៉ង់ និងអ៊ីរ៉ាក់

    អ៊ីរ៉ាក់៖ មនុស្សរាប់ម៉ឺននាក់បាននាំគ្នាដើរដង្ហែតាមដងផ្លូវនានានៅក្នុងទីក្រុង បាកដាដ ដើម្បីកាន់ទុក្ខមរណភាពរបស់មេដឹកនាំយោធាអ៊ីរ៉ង់ និង អ៊ីរ៉ាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេ៉រិក ។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Adel Abdul Mahdi ក៏បានចូលរួមជាមួយនឹងក្រុមអ្នកកាន់ទុក្ខ ដោយដើរដង្ហែក្បួននៅក្នុងពិធីបុណ្យសព ហើយពួកគេនាំគ្នាស្រែកថា «ស្លាប់ទៅសហរដ្ឋអាមេ៉រិក» និង «សហរដ្ឋអាមេ៉រិកគឺជាបិសាច» ។ ក្នុងចំណោមអ្នកកាន់ទុក្ខទាំងនោះ បុរសជាច្រើននាំគ្នាស្លៀកសម្លៀកបំពាក់ទាហានពណ៌ខ្មៅ ដែលស្មោះស្ម័គ្រនឹងលោកឧត្តមសេនីយ៍ ហ្គាហ្ស៊ីម សូឡៃម៉ានី ៕ធ.ដ

  • អូស្រា្តលីរងគ្រោះកាន់តែធ្ងន់ធ្ងរ ខណៈភ្លើងឆេះព្រៃកើនដល់ជាង១៥០កន្លែង កំពុងឆាបឆេះនៅតំបន់ភាគខាងកើតប្រទេស

    អូស្រា្តលីរងគ្រោះកាន់តែធ្ងន់ធ្ងរ ខណៈភ្លើងឆេះព្រៃកើនដល់ជាង១៥០កន្លែង កំពុងឆាបឆេះនៅតំបន់ភាគខាងកើតប្រទេស

    អូស្រ្តាលី៖ គិតត្រឹមព្រឹកថ្ងៃអាទិត្យម្សិលមិញ ភ្លើងឆេះព្រៃច្រើនជាង១៥០កន្លែងកំពុងតែឆាបឆេះនៅតាមរដ្ឋក្នុងតំបន់ភាគខាងកើតប្រទេស នេះបើតាមអាជ្ញាធរអូស្រ្តាលី ។ ក្នុងចំណោមភ្លើងឆេះព្រៃទាំង១៥០កន្លែង ដែលកំពុងគំរាមកំហែងរដ្ឋ New South Wales និងរដ្ឋ Victoria របស់ប្រទេសអូស្រ្តាលី មាន១៤កន្លែងនៅរដ្ឋ New South Wales ត្រូវបានប្រកាសអាសន្នថា មានកម្រិតគ្រោះថ្នាក់ខ្លាំង រីឯនៅរដ្ឋ Victoria មាន១៤កន្លែង ។ ហើយរហូតមកទល់នឹងពេលនេះ ភ្លើងឆេះព្រៃបានឆក់យកអាយុជីវិតមនុស្ស២៣នាក់ និងជាច្រើននាក់ទៀតបាត់ខ្លួន ខណៈដែលវាក៏បានបំផ្លាញផ្ទះសម្បែងជាង១,៥០០ខ្នង ហើយផ្ទៃដីទំហំជាង៦ម៉ឺនគីឡូម៉ែត្រក្រឡាត្រូវបានឆាបឆេះ ។ ហើយបើតាមការប៉ាន់ស្មានរបស់សាកលវិទ្យាល័យស៊ីដនីនោះ សត្វប្រមាណ៤៨០លានក្បាលទំនងជាបានងាប់ ដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់នេះ ៕ធ.ដ

  • អាជ្ញាធរខេត្តសៀមរាប បានចុះជួបសួរសុខទុក្ខសំណេះសំណាលកុមារកំព្រាចំនួន៣៨នាក់ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប

    អាជ្ញាធរខេត្តសៀមរាប បានចុះជួបសួរសុខទុក្ខសំណេះសំណាលកុមារកំព្រាចំនួន៣៨នាក់ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប

    សៀមរាប៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តសៀមរាប បានចុះជួបសួរសុខទុក្ខសំណេះសំណាលជាមួយកុមារកំព្រាចំនួន ៣៨នាក់ ក្នុងនោះមានកុមារពិការភាព ៤នាក់ផងដែរ នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ស្ថិតនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្តតំណាង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាច្រើននាក់ ។ ក្នុងឪកាសសំណេះសំណាល និងសួរសុខទុក្ខដល់ក្មួយៗកុមារា កុមារី នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាបនាពេលនេះ គឺដើម្បីបង្ហាញពីភាពស្និទ្ឋស្នាល និងក្តីនឹករលឹកដល់ក្មួយៗដែលរស់នៅទីនេះ។ យើងត្រូវតែយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ទាំងអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងគោលបំណងគាំពារ ថែរក្សា ជំរុញការអភិវឌ្ឍលើឲ្យកុមារក្លាយទៅជាយុវជនល្អពលរដ្ឋល្អរបស់សង្គមជាតិក្នុងពេលអនាគត។ ជាមួយគ្នានោះដែរ អាជ្ញាធរខេត្ត បាននាំយកសម្ភារសិក្សាមានសៀវភៅ ប៊ិច ស្បែកជើង ការបូប ព្រមទាំងថវិកាមួយចំនួន និងរៀបចំភេសជ្ជៈនំចំណីម្ហូបអាហារ ជូនដល់កុមារា កុមារី ដែលស្នាក់នៅទីនោះសរុបចំនួន៣៨នាក់។…

  • អគ្គលេខាធិការដ្ឋានរដ្ឋសភា ៖ សេចក្តីជូនដំណឹងស្តីអំពីការបិទសម័យប្រជុំរដ្ឋសភាលើកទី៣​​​​ ​នៃនីតិកាលទី៦ ដែលបានអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ២០

    អគ្គលេខាធិការដ្ឋានរដ្ឋសភា ៖ សេចក្តីជូនដំណឹងស្តីអំពីការបិទសម័យប្រជុំរដ្ឋសភាលើកទី៣​​​​ ​នៃនីតិកាលទី៦ ដែលបានអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ២០

    សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ បានអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ២០ រួមមាន៖១- ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងអង្គការហាមឃាត់អាវុធគីមីស្តីពីបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី។២- ច្បាប់ស្តីពី សំណង់។៣- ច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។៤- ច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។៥- ច្បាប់ស្តីពី របបសន្តិសុខសង្គម។៦- ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។៧- ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។៨- ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្របសម្រួលការដឹកជញ្ចូនទំនិញឆ្លងកាត់។៩- ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។១០- ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។១១- ច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។១២- ច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។១៣- ច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨  មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីព ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។១៤-…

  • អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ជាង១០០ខ្នងទាំងកណ្តាលយប់ក្នុងខណ្ឌឫស្សីកែវ

    អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ជាង១០០ខ្នងទាំងកណ្តាលយប់ក្នុងខណ្ឌឫស្សីកែវ

    ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង១ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅតាមអតីតផ្លូវរថភ្លើង កែង និងទំនប់៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា  មុនកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះជាពលរដ្ឋមួយកន្លែងរួចបង្កចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាសន្ធោសន្ធៅ រួចបានរាលដាលដល់ផ្ទះផ្សេងៗទៀតរួចបងប្អូនជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ មកជាច្រេីនគ្រឿងមកបាញ់ពន្លត់។ សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីគ្រោះអគ្គិភ័យខាងលេីនេះគឺរងការខូចខាតផ្ទះប្រជាពលរដ្ឋអស់១៥១ខ្នងដោយសារផ្ទះប្រជាពលរដ្ឋនៅទីតាំងកើតហេតុខាងលើនេះតូចៗ និងសម្បូរទៅដោយសង់អំពីឈើប្រក់ស័ង្កសី ចំណែកទ្រព្យសម្បត្តិវិញសមត្ថកិច្ចមិនហ៊ានសន្និដ្ឋានថាអស់ប៉ុន្មាននៅឡើយទេ តែក្នុងករណីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះដែរ។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះខាងលេីនេះ សង្ស័យបណ្តាលមកពីឆ្លងចន្តអគ្គិសនី  ។ ចំណែករថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ចំនួន៤១គ្រឿង និងប្រេីប្រាស់អស់៤១គ្រឿងផងដែរ ដោយរលត់ទៅវិញនៅវេលា៣ និង២០នាទីរំលងអាធ្រាត្រ ថ្ងៃដដែល ៕ធ.ដ

  • រថយន្តកុងតឺន័របើកបុកម៉ូតូ និងកិនបុរសម្នាក់បែកក្បាលស្លាប់ភ្នាមៗនៅនឹងកន្លែងកើតហេតុ

    រថយន្តកុងតឺន័របើកបុកម៉ូតូ និងកិនបុរសម្នាក់បែកក្បាលស្លាប់ភ្នាមៗនៅនឹងកន្លែងកើតហេតុ

    ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូមួយគ្រឿង ហើយត្រូវរថយន្តកុងតឺន័រមួយគ្រឿងទៀតមិនចាំស្លាកលេខបើកបុកពីក្រោយកិនពេញទំហឹង រួចរត់បើកគេចខ្លួនបាត់ស្រមោល។   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង ៤៥នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីវិមានឈ្នះ ឈ្នះ កែងនឹងផ្លូវរថភ្លើងក្នុងភូមិ ចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនៅឡើយយនោះទេ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ1L-0943 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខធ្វើដំណើរដើរមកពីក្រោយបុកម៉ូតូជនរងគ្រោះពីក្រោយបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រួចកិនបែកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។បន្ទាប់មករថយន្តបង្កបានបើករត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូជនរកគ្រោះ ទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំប្រគល់ជូនសាច់ញាតិវិញ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ

  • ឯកឧត្តម ចាយ បូរិន បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់មហាជនដើម្បីអបអរសាទរខួបលើកទី៤១នៃទិវាជ័យជំនះ៧មករា ១៩៧៩-២០២០

    ឯកឧត្តម ចាយ បូរិន បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់មហាជនដើម្បីអបអរសាទរខួបលើកទី៤១នៃទិវាជ័យជំនះ៧មករា ១៩៧៩-២០២០

    ត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃអាទិត្យ ១១កើតខែបុស្ស ឆ្នាំកុរឯកស័ក ព ស២៥៦៣ ត្រូវនិងថ្ងៃទី៥ខែមករាឆ្នាំ២០២០នៅស្រុកកតំបែរខេត្តត្បូងឃ្មុំ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ  និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ តំណាងឯកឧត្តម វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាពិធីបិទការប្រកួតកីឡាបាល់ទាត់មហាជនដើម្បីអបអរសាទរខួបលើកទី៤១ទិវាជ័យជំនះ៧មករា នៅឃុំសេដាស្រុកតំបែរខេត្តត្បូងឃ្មុំ ។ ឯកឧត្តម ចាយ បូរិន បានសំដែងនូវមនោសញ្ចេតនាសម្បាយរីករាយជាមួយជាមួយកីឡាករបាល់ទាត់មហាជនដែលបានទទួលជ័យលាភីក្នុងការប្រកួត ។ ឯកឧត្តម ចាយ បូរិន បានសំដែងនូវការកោតសរសើរ និងផ្តាំផ្ញើដល់ ប្អូនៗ ក្មួយៗកីឡាករទាំងអស់អោយបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើនគុណភាពបច្ចេកទេសរបស់ខ្លួនឲ្យកាន់តែខ្លាំងពូកែ ហើយយើងទាំងអស់គ្នាដឹងហើយថា ការលេងកីឡាគឺដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាពិសេសធ្វើឲ្យយើងបានជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម។ ឯកឧត្តមចាយ បូរិ ក៏បានអំពាវនាវដល់ យុវជន យុវជននារីបន្តផ្សព្វផ្សាយ និងបំផុសស្មារតីដល់មិត្តភ័ក្ត្រ បងប្អូន នៅក្នុងការចូលរួមលេងកីឡា ដើម្បីឲ្យសង្គមជាតិផលិតបាននូវធនធានកីឡាប្រកបដោយគុណភាព ឈានទៅប្រកួតថ្នាក់ជាតិ និងអន្តរជាតិ…

  • គ្រឿងចក្រចំនួន០៣គ្រឿងរបស់ JMAC ស្ថិតក្នុងគម្រោងជួយកៀពង្រាបដីស្រៃនិងចម្ការ ដល់ប្រជាកសិករក្រីក្រក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានមកដល់ស្រុកគោលដៅហើយ (មានវីដេអូ)

    គ្រឿងចក្រចំនួន០៣គ្រឿងរបស់ JMAC ស្ថិតក្នុងគម្រោងជួយកៀពង្រាបដីស្រៃនិងចម្ការ ដល់ប្រជាកសិករក្រីក្រក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានមកដល់ស្រុកគោលដៅហើយ (មានវីដេអូ)

    ជំនួយមនុស្សធម៌ជេម៉ាស់ (JMAC) តាមរយៈក្រុមហ៊ុនកូម៉ាតស៊ុ (KOMATSU) ប្រទេសជប៉ុនបាននាំយកគ្រឿងចក្រ ០៣ប្រភេទ ដើម្បីជួយឈូសឆាយ កៀ និង ពង្រាបដីស្រែ ប្រជាកសិករក្រីក្រក្នុងស្រុកឯកភ្នំ​​ និងខែមករាឆ្នាំ២០២០នេះ ក្នុងស្រុកគោលដៅទាំង២ខាងលើខណៈដែលគ្រឿងចក្រទាំង៣ប្រភេទនេះ បានមកដល់ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលចុងសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។        ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តនិងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ក្នុងឱកាសចុះពិនិត្យមើលគ្រឿងចក្រ ទាំង០៣ប្រភេទ ដែលជាគម្រោងជំនួយមនុស្សធម៌ ១០០% របស់ ក្រុមហ៊ុនកូម៉ាតស៊ុ (KOMATSU) តាមរយៈជេម៉ាស់នៃ ប្រទេសជប៉ុន។ដោយក្រុមហ៊ុននេះនាំយកនូវគ្រឿងចក្រ៣ប្រភេទមកពីជប៉ុនដើម្បីសាកល្បងជាលើកដំបូងក្នុងការជួយឈូសឆាយពង្រាបដីស្រែប្រជាកសិករក្នុងខេត្តបាត់ដំបង ដោយមិនយកកម្រៃហើយគម្រោងនេះនឹងត្រូវអនុវត្តន៍នៅក្នុងអំឡុងខែមេសាឆ្នាំ២០២០ឆាប់ៗខាងមុខ ដោយកំណត់យកស្រុកឯកភ្នំ ជាជំហ៊ានដំបូងក្នុងការសាកល្បងនឹងប្រើប្រាស់គ្រឿងចក្រទំនើបក្នុងវិស័យកសិកម្មជួយដល់ប្រជាពលរដ្ឋក្រីក្រដែលគ្មានលទ្ធភាពក្នុងការកែប្រែនិងកៀពង្រាបដីកសិកម្ម សម្រាប់ការដាំដុះដំណាំស្រូវឬចម្ការរបស់ខ្លួន ក្នុងការទាញយកនូវទិន្នផលខ្ពស់។        គម្រោងដែលបានគូសបញ្ជាក់ខាងលើនេះ គឺធ្វើឡើងក្នុងកិច្ចជំនួបមួយរវាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក NAGIRA At sushi អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន KOMATSU Co.Ltd.ជប៉ុន…