-
ខណ្ឌច្បារអំពៅបេីកវគ្គបណ្តុះបណ្តាលស្តីពីសៀវភៅប្រតិបត្តិគោល និងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន
ភ្នំពេញ៖ ក្នុងគោលបំណងផ្តល់ចំណេះដឹងជាមូលដ្ឋានដល់សិក្ខាកាម ស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមាអាយុក្រោម២ឆ្នាំ រដ្ឋបាលខណ្ឌច្បារអំពៅបានបើកសិក្ខាសាលា២ថ្ងៃគីថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោកញាណ ច័ន្ទសោភា នាយករដ្ឋបាលខណ្ឌ ច្បារអំពៅ និងមានការចូលរួមពីជនបង្គោលមកពីសង្កាត់ទាំង៨ និងមន្ត្រីក្រុមការងារទទួលបន្ទុកអនុវត្តន៍កម្មវិធីនេះ ។ ថ្លែងនៅក្នុងកម្មវិធីសិក្សាសាលានេះដែរលោកញាណ ច័ន្ទសោភា នាយករដ្ឋបាលខណ្ឌ ច្បារអំពៅ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងជាមូលដ្ឋានដល់សិក្ខាកាម ស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមាអាយុក្រោម២ឆ្នាំ និងផ្តល់ជំនាញបណ្តុះបណ្តាលដើម្បីពង្រឹងជំនាញសម្របសម្រួលអោយកាន់តែមានប្រសិទ្ធភាព ។ ផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦ដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានដាក់អោយអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ចែកចេញជា២ដំណាក់កាល ។ ដំណាក់កាលទី១ ជាដំណាក់អន្តរកាល ដែលប្រគល់ភារកិច្ចអនុវត្តកម្មវិធីទៅអោយក្រសួងសុខាភិបាលដោយប្រើប្រាស់មូលដ្ឋានសុខាភិបាល និងដំណាក់កាលទី២ ផ្ទេរការអនុវត្តកម្មវិធីពីក្រសួងសុខាភិបាលទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំចាប់ពីខែមករា ឆ្នាំ២០២០តទៅ ។ លោកនាយករដ្ឋបាលបានបន្តថា កម្មវិធីនេះត្រូវបានប្រើប្រាស់យន្តការអនុវត្តជាលក្ខណៈអន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួងស្ថាប័នទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងនោះថ្នាក់ជាតិមាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល …
-
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ៖ បើប្រទេសជាតិគ្មានសន្តិភាព ក៏គ្មានប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែរ
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹងបានថ្លែងក្នុងពិធីសម្ពោធសាលាធម្មសភា ក្នុងវត្តពោធិ៍អណ្តែត ឃុំដើមឬស និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុង ស្រុកកណ្តាល ស្ទឹង ប្រមាណ ២ ០៩១ នាក់ព្រឹកថ្ងៃទី១៧ធ្នូ។ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា បើប្រទេសស្ថិតនៅក្នុងសង្រ្គាមកាប់សម្លាប់គ្នាដូចនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតកន្លងមកនៅលើពិភពលោកសព្វថ្ងៃមានប្រទេសលីប៊ី ស៊ីរី អាប់ហ្គានីស្ថានតើលទ្ធិប្រជាធិប្បតេយ្យនិងសិទ្ធិមនុស្សមានដែរឬទេ?ឯកឧត្ដមបានបញ្ជាក់ថា នៅកម្ពុជា សម្ដេចតេជោហ៊ុនសែន ជាស្ថាបនិកសន្តិភាពបានធ្វើពលីកម្មទាំងរូបកាយកម្លាំងស្មារតីបានតស៊ូពុះពារឆ្លងកាត់ការលំបាក រាប់រយឧបសគ្គដើម្បីរំដោះប្រទេសជាតិនិងប្រជាជនឱ្យរួចផុតពីការកាប់សម្លាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឱ្យប្រទេសជាតិ និងប្រជាជនរស់ឡើងវិញមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅរៀនសូត្រប្រកបការងារផ្សេងៗដោយសេរី។ បច្ចុប្បន្ននេះមានស្ថាប័នសារពត៌មានជាតិនិងអន្តរជាតិមានផ្នែកឯកជននិងរដ្ឋរាប់រយកំពុងមានបេសកម្ម នៅកម្ពុជាកំពុងធ្វើសកម្មភាពដោយ សេរីភាព ។ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិ ហ៊ីង ប៊ុនហៀង បានរំលឹកថា សន្តិភាពដែលមានសព្វថ្ងៃបានមកដោយការលំបាកតស៊ូច្រើនទស្សវត្សប្តូរអាយុជីវិតអ្នកស្នេហាជាតិជាច្រើនរូប។ដោយសារប្រទេសជាតិមាន សុខសន្តិភាព និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុនសែន បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានអ្វីៗដូចសព្វថ្ងៃនេះ។មានសម្តេចតេជោ គឺមានសុខសន្តិភាព មានសម្តេចតេជោ គឺមានការអភិវឌ្ឍន៍។…
-
លោក ដូណាល់ ត្រាំ ថ្លែងថា លោកនឹងខកចិត្តជាខ្លាំង បើសិនកូរ៉េខាងជើងនៅតែបន្តបាញ់សាកល្បងមីស៊ីល
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាននាថ្ងៃ ចន្ទ ម្សិលមិញថា ប្រទេសរបស់លោកបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពរបស់កូរ៉េខាងជើង ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលំអិតនោះទេ ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា លោកនឹងខកចិត្តជាខ្លាំង បើសិនជាស្ថានភាពដូចសព្វថ្ងៃ បន្តកើតឡើងនៅកូរ៉េខាងជើង ប៉ុន្តែយើងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើសកម្មភាពរបស់ទីក្រុងព្យុងយ៉ាង ។ ការថ្លែងអះអាងបែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងក្រោយកូរ៉េខាងជើងបានធ្វើតេស្ដដ៏សំខាន់មួយនៅឯទីតាំងបាញ់បង្ហោះផ្កាយរណប សូហេ កាលពីថ្ងៃទី០៧ និងថ្ងៃទី១៣ ខែធ្នូកន្លងទៅ ហើយយោធាកូរ៉េខាងជើងក៏បានអះអាងដែរថា ការធ្វើតេស្ដនេះគឺជាការអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មី ដើម្បីទប់ទល់នឹងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរពីសំណាក់សហរដ្ឋអាម៉េរិក ៕ធ.ដ
-
សហរដ្ឋអាម៉េរិកស្នើឱ្យតួកគីស្រាយបំភ្លឺ ក្រោយគំរាមបិទមូលដ្ឋានទ័ពអាកាស អ៊ីនសឺលីក ដែលប្រើប្រាស់ដោយកងទ័ពអាម៉េរិក
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ម៉ាក អ៊ែលស្ពើរ នៅថ្ងៃចន្ទនេះបានលើកឡើងថា លោកចាំបាច់ត្រូវជជែកគ្នាជាមួយសមភាគីរបស់លោក ដើម្បីស្វែងយកពីការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី តាយយីប អឺដូហ្គាន់ នៅពេលលោកនិយាយថា លោកអាចនឹងបិទមូលដ្ឋានទ័ពអាកាស អ៊ីនសឺលីក ដែលជាទីតំាងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់សហរដ្ឋអាមេ៉រិក ។ ការកត់សម្គាល់បែបនេះរបស់លោក ម៉ាក អ៊ែលស្ពើរ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធា នាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ បានព្រមានបិទមូលដ្ឋានទ័ពអាកាស អ៊ីនសឺលីក ដែលប្រើប្រាស់ដោយកងទ័ពអាមេរិក បើសិនទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មប្រឆាំងទីក្រុងអង់ការ៉ា ដោយសារការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី ។ ហើយការព្រមានរបស់ប្រធានាធិបតីតួកគីរូបនេះ បានកើតមានឡើងក្រោយគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាម៉េរិក អនុម័តលើសេចក្ដីព្រាងច្បាប់មួយ ដែលមានគោលដៅដាក់ទណ្ឌកម្មប្រឆំាងនឹងប្រទេសតួកគី ៕ធ.ដ
-
ស៊ីរី និងរុស្ស៊ីចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមួយនៅសមុទ្រមេឌីទែរ៉ាណេ ដើម្បីលើកកម្ពស់ការប្រយុទ្ធប្រឆំាងនឹងអំពើភេវរកម្មអន្តរជាតិ
រុស្ស៊ី៖ កងទ័ពជើងទឹកស៊ីរី និងរុស្ស៊ីបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាមួយ នៅថ្ងៃអង្គារ៍នេះ នៅតំបន់សមុទ្រមេឌីទែរ៉ាណេ នេះបើតាមមេបញ្ជាការទ័ពជើងទឹករុស្ស៊ី លោក អេឡិចហ្សានដឺ យូលដាហ្សេវ ។ លោក យូលដាហ្សេវ បានឱ្យដឹងថា សមយុទ្ធទាំងនេះ ត្រូវបានរៀបចំឡើងស្ថិតក្នុងគោលបំណងលើកកម្ពស់ និង ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពរដ្ឋាភិបាលទីក្រុងម៊ូស្គូ និងទីក្រុងដាម៉ាស់ ដែលនឹងជួយសម្រួលដល់កិច្ចប្រឹងប្រែងប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ ។ មេបញ្ជាការទ័ពជើងទឹករុស្ស៊ីរូបនេះបានបន្ថែមទៀតថា ក្បួននាវារបស់យោធាជើងទឹករុស្ស៊ី និងស៊ីរីដែលស្ថិតនៅលើផ្ទៃសមុទ្រមេឌីទែរ៉ាណេកំពុងតែធ្វើការហ្វឹកហ្វឺនរួមគ្នា ខណៈនៅលើឆ្នេរវិញ កងទ័ពប្រទេសទាំងពីរកំពុងរួមគ្នាហ្វឹកហ្វឹនជំនាញ ដើម្បីទប់ទល់ជាមួយយន្តហោះដ្រូន និង ប្រយុទ្ធប្រឆាំងក្រុមប្រដាប់អាវុធខុសច្បាប់ ព្រមទាំងដើម្បីការពារការវាយប្រហារលើមូលដ្ឋានយោធានៅកំពង់ផែតាទូស ៕ធ.ដ
-
ប្រមុខការពារជាតិសហរដ្ឋអាម៉េរិកបញ្ជាក់ថា កូរ៉េខាងជើងទំនងជានឹងធ្វើតេស្តអាវុធថ្មីទៀត
សហរដ្ឋអាម៉េរិក៖ កូរ៉េខាងជើងអាចនឹងដឹកនាំការធ្វើតេស្ដមីស៊ីលទៀត បើសិនជាពួកគេមិនសប្បាយចិត្ត នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ម៉ាក អ៊ែលស្ពើរ ប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទម្សិលមិញ ។ ការលើកឡើងរបស់លោក ម៉ាក អ៊ែលស្ពើរ បានកើតមានឡើងស្របមានការព្រួយបារម្ភថា សហរដ្ឋអាម៉េរិក-កូរ៉េខាងជើងទំនងជាត្រឡប់ទៅរកស្ថានភាពតានតឹងខ្លាំងដូចកាលពីឆ្នាំ២០១៧ ជាពេលដែលទីក្រុងព្យុងយ៉ាងបានបាញ់បោះអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប ICBM ជាច្រើនលើក ។ យ៉ាងណាមិញ ប្រមុខការពារជាតិអាម៉េរិករូបនេះ មិនបានបញ្ជាក់លម្អិតពីប្រភេទអាវុធ ដែលកូរ៉េខាងជើងនឹងធ្វើតេស្ដនោះទេ តែក្រុមអ្នកជំនាញជាច្រើនយល់ថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ជាថ្មីឡើងវិញ ខណៈឱសានវាទដែលលោក គីម ជុងអ៊ុន កំណត់ឱ្យលោក ដូណាល់ ត្រាំ ផ្ដល់សម្បទានបន្ថែម និងស្ដារកិច្ចចរចានុយក្លេអ៊ែរឡើងវិញ នៅត្រឹមចុងឆ្នាំ២០១៩ បើពុំដូច្នោះទេកូរ៉េខាងជើងនឹងរើសផ្លូវដើរថ្មីមួយដោយខ្លួនឯង ៕ធ.ដ
-
អាជ្ញាធរខណ្ឌដង្កោបញ្ជាឲ្យម្ចាស់ក្រុមហុ៑នដឹកដីទាំងអស់ផ្អាកដំណើរការដឹក ខណៈប្រជាពលរដ្ឋបានបិទផ្លូវមិនឲ្យឆ្លងកាត់
ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើននាក់ក្នុងមូលដ្ឋានខណ្ឌដង្កោ បានសម្រេចចិត្តលើកគ្នាមកបិទផ្លូវរេរាំងមិនឲ្យរថយន្តដឹកដីបើកបរឆ្លងកាត់បន្តទៀត ដោយសារទ្រាំនឹងសកម្មភាពដឹកដីបំផ្លាញផ្លូវសាធារណៈនឹងពិបាកក្នុងការធ្វើដំណើរនឹងការរស់នៅ ។ ប្រតិកម្មរបស់ប្រជាពលរដ្ឋខាងលើមានការភ្ញាក់ផ្អើលដល់អាជ្ញាធរខណ្ឌនឹងបង្កការកក់ស្ទះយ៉ាងខ្លាំង កាលពីវេលាព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចផ្លូវលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។ បើតាមមន្ត្រីសាលាសង្កាត់សាក់សំពៅបានបង្ហើបឲ្យដឹកថាម្ចាស់ក្រុមហុ៑នធំដែលមានរថយន្តដឹកដីធ្វើឲ្យផ្លូវខូចខាតសាធារណៈ នឹងមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មានចំនួន ២ គឺក្រុមហុ៑ន លី គឹមហេង នឹងក្រុមហុ៑ន ទ្រី សៀមុី នឹងមាន៣ទៅ ៤ក្រុមហុ៑នទៀតផងដែរ។ តាមសម្តីប្រជាពលរដ្ឋដែលឈរបិទផ្លូវបានឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់ពិបាកក្នុងការរស់នៅ ដោយសារមួយថ្ងៃៗរថយន្តដឹកដីបានបើកបរឆ្លងកាត់លឿនៗ ហើយហុយដី ពេលខ្លះហូបបាយស្ទើមិនព្រផះដីហុយចូល។ ជាមួយគ្នានោះប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរខណ្ឌមេត្តាជួយណែនាំក្រុមហុ៑នដឹកដីទាំងអស់អោយបើកបររថយន្តយឺតៗ ហើយក្រោបឲ្យបានត្រឹមត្រូវ ជាពិសេសសូមជួយស្រោចទឹកលើដងផ្លូវផងកុំអោយហុយ បែបនេះទៀត ។ ក្រោយមានបាតុភាពបិទផ្លូវបែបនេះលោក ជ គឹមសរ អភិបាលរងខណ្ឌដង្កោបានដឹកនាំកម្លាំងចុះអន្តរាគមន៍សម្របសម្រួលជាមួយប្រជាពលរដ្ឋឲ្យបើកផ្លូវដំណើរធម្មតា នឹងសម្រេចឲ្យផ្អាកការដឹកដី ហើយបានហៅម្ចាស់ក្រុមហុ៑នទាំងអស់មកធ្វើការណែនាំ៕ធ.ដ
-
រក្សាទុកថ្នាំញៀនជាប់ខ្លួន ត្រូវនគរបាលអូរបែកក្អមចាប់វាយខ្នោះ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវ២០០៤ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ក្នុងរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យ០២នាក់រួមមាន ៖១- ឈ្មោះ ប៉ោ ធារិទ្ធ ភេទប្រុស អាយុ២៣ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ , ២- ឈ្មោះ ភៀង ថេន ភេទប្រុស អាយុ១៩ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (ដកហូតក្រាម ០១កូនថង់តូច) ។ បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ
-
សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រុមហ៊ុន Smart ពិចារណាជួយដល់សាលារៀន ក៏ដូចជាមន្ទីរពេទ្យ ដើម្បីឱ្យគ្រូបង្រៀន និងសិស្សានុសិស្ស មានឱកាសបានប្រើប្រាស់អ៊ីនធឺណែត ស្រូបយកចំណេះវិជ្ជា និងបន្តផ្ដល់សេវាអ៊ីនធឺណែត ឱ្យទៅដល់ទីជនបទផងដែរ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុន Smart ពិចារណាជួយដល់សាលារៀន ក៏ដូចជាមន្ទីរពេទ្យ ដើម្បីឱ្យគ្រូបង្រៀននិងសិស្សានុសិស្ស មាន ឱកាសបានប្រើប្រាស់អ៊ីនធឺណែត ស្រូបយកចំណេះវិជ្ជា និងឈ្វេងយល់អំពីកត្តាសង្គមផ្សេងៗទៀត តាមរយៈការផ្ដល់សេវាគ្របដណ្ដប់ទៅតាមសាលារៀននៅតាមទីជនបទ ដែលអាចទាក់ទាញការចាប់ អារម្មណ៍ពីសិស្ស និងពីប្រជាជនកម្ពុជាកាន់តែខ្លាំងឡើង ទៅលើប្រព័ន្ធ Smart ដែលមានស្រាប់នេះ។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយកាសម្ដេចតេជោបានថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Tan Sri Jamaludin Ibrahim នាយកចាត់ចែងទូទៅនិងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន បុត្រសម្ព័ន្ធទាំងអស់របស់ Axiata Group Berhad និងជាម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុន Smart ចូល ជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព ។ ក្នុងជំនួបនេះ…
-
អគ្គនាយកពន្ធដារ ណែនាំមន្ត្រី ប្រមូលពន្ធដោយភាពទន់ភ្លន់តែម៉ឺងម៉ាត់ ខណៈរយៈពេល ១១ខែ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានជាង២៦០០លានដុល្លារ
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ឯ,ឧ គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ ឱ្យខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធ និងបានណែនាំបន្ថែមដល់គ្រប់ អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ និងវិន័យការងារ ប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាព ទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រង ប្រមូលចំណូល ជាពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដើម្បី ធានាភាពត្រឹមត្រូវ និងភាពសុក្រឹតយុត្តិធម៌។ សូមបញ្ជាក់ថា រយៈពេល ១១ខែ ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន មានចំនួនជាង ១០,៥២៦ប៊ីលានរៀល ប្រមាណជាង ២,៦៣១លានដុល្លារអាមេរិក ស្មើ នឹង១១៥% នៃផែនការប្រចាំឆ្នាំ។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថា ចំណូល ពន្ធ-អាករ សម្រាប់រយៈពេល ១១ខែ ឆ្នាំ២០១៩ កើនឡើងចំនួនជាង ២,២៨១ប៊ីលានរៀល…