-
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញចូលរួមក្នុងពិធីបិទមហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី APA
ក្រោយពីបានដំណើរការកិច្ចប្រជុំអស់រយៈពេល៤ថ្ងៃ មហាសន្និបាតសភាតំបន់អាស៊ី APA បានប្រកាសបិទបញ្ចប់នៅវេលាម៉ោង ១៩:៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមជាតិរដ្ឋសភាកម្ពុជា-សភាតំបន់អាស៊ី APA ក៏បានដឹកនាំគណៈប្រតិភូចូលរួមក្នុងពិធីនេះ ជាមួយនឹងគណៈប្រតិភូនៃប្រទេសជាសមាជិក APA ផ្សេងៗទៀតដែរ។ ជាការកត់សំគាល់ គណៈប្រតិភូដែលបានអញ្ជើញចូលរួមក្នុងមហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី APA នៅទីក្រុង អាន់តាលីយ៉ា ប្រទេសតួកគី នាពេលនេះ មានប្រទេសជាសមាជិកចំនួន២១បានចូលរួម។ ក្នុងនោះ គណៈប្រតិភូដឹកនាំដោយប្រធានសភាមានចំនួន៤ប្រទេស និងគណៈប្រតិភូដឹកនាំដោយអនុប្រធានសភាមានចំនួន៤ប្រទេស។ ក្រៅពីនោះក៏មានការចូលរួមពីប្រទេសសង្កេតការណ៍ និងអង្គការសង្កេតការណ៍មួយចំនួនផងដែរ។ នៅក្នុងរបាយការណ៍បូកសរុបរបស់មហាសន្និបាតបានរំលេចឡើងនូវចំណុចសំខាន់ៗមួយចំនួនដូចជា ៖– នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក្នុងនាមសភាកម្ពុជា មានកិត្តិយសត្រូវបានអង្គប្រជុំ ជ្រើសតាំងជាអនុប្រធាននៃកិច្ចប្រជុំ។ – នៅក្នុងមហាសន្និបាត (កិច្ចពិភាក្សាទូទៅ) ដែលបានកំណត់មូលបទ «តួនាទី នៃកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងសភាតំបន់អាស៊ី» ឯកឧត្តមបណ្ឌិត…
-
សម្ដេចក្រឡាហោម ស ខេង ៖ ថវិកាអភិវឌ្ឍន៍ ឃុំ-សង្កាត់ ឆ្នាំ២០២០ នឹងបើកតាមធនាគារ
នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ចើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការអនុវត្តអនុវត្តអនុក្រឹត្យ ស្ដីពី មុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ និងអនុក្រឹត្យស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត សម្ដេច បានថ្លែងថា ការបង្កើនមូលនិធិឃុំ-សង្កាត់ ដើម្បីបង្កលក្ខណៈឲ្យឃុំ-សង្កាត់កាន់តែមានលទ្ធភាពចូលរួមដោះស្រាយតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាន ។ សម្ដេចក្រឡាហោម ស ខេង បានប្រកាសថា ថវិកាសម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់ នៅឆ្នាំ២០២០ ខាងមុខ នឹងបើកតាមប្រព័ន្ធធនាគារ ដើម្បីឲ្យមានតម្លាភាព ហើយបញ្ឈប់អ្នករត់ការដើម្បីយកភាគរយ ។ សម្ដេចមានប្រសាសន៍ថា “លុយនេះ មិនមែនបើកដាក់កាតាបយកទៅទេ លុយហ្នឹងគឺថា ហោះតាមរលកធាតុអាកាស (កុងធនាគារ)។ អត់មានក្រោមតុ អត់មានចរចា អត់កើតទេ ។ បើ ឃុំ-សង្កាត់ មួយបានប៉ុន្មាន ស្រុក-ក្រុង មួយបានប៉ុន្មាន ហោះទៅតាមណុងហើយ អត់មានចរចាកាត់ភាគរយទេ” ។ …
-
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង អំពីការជួសជុល ផ្សារអូរឬស្សី មួយផ្នែកដែលមានសភាពបែកប្រេះស្រាំ ដើម្បីរក្សាសុវត្ថិភាព និងចៀសវាងរាល់ហានិភ័យ ដែលអាចកើតមានជាយថាហេតុ
-
ដំបូលអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានជួសជុលរួចរាល់ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ជីប ម៉ុង
ភ្នំពេញ៖ ដំបូលអគារសិក្សា «D» នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានអាយុកាលប្រមាណមួយសតវត្ស បានបញ្ចប់ការជួសជុលរួចរាល់ និងប្រក់ក្បឿងថ្មី យរក្សានូវរចនាបថដើមបន្ទាប់ពីចំណាយពេលជាងពីរខែក្នុងការកែលម្អជួសជុល។ ការកែលម្អដំបូលអគារសិក្សា «D» នេះ ត្រូវបានរ៉ាប់រងផ្នែកហិរញ្ញវត្ថុទាំងស្រុងដោយក្រុមហ៊ុន ជីប ម៉ុង។ ពិធីប្រគល់ និងទទួលជាផ្លូវការដំបូលអគារសិក្សា «D» នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្រោមការឧត្ថម្ភរបស់ក្រុមហ៊ុន ជីប ម៉ុង ធ្វើឡើងនាព្រឹកមិញ ថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្ទាល់។ អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន ជីប ម៉ុង លោក បូរី ស៊ីលីវណ្ណ បញ្ជាក់ថា «ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគទៅសង្គមវិញ។ ការជួយជួសជុលដំបូលអគារសិក្សា «D» នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនេះ នឹងជួយសម្រួលដល់ការសិក្សារបស់ និស្សិតឲ្យកាន់តែប្រសើរ បញ្ចៀសបញ្ហាលិចទឹក ដែលនាំឲ្យប៉ះពាល់ដល់សម្ភារសិក្សា»។ លោក បូរី ស៊ីលីវណ្ណ បន្ថែមថា ការចូលរួមរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការជួសជុលដំបូលអគារនេះ…
-
រដ្ឋមន្ត្រីក្រសួងបរិស្ថានគោរពវរភាព និងសម្តែងការដឹងគុណ ចំពោះក្រុមការងាររ៉េដបូកជាតិ ដែលបានចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា
«ខ្ញុំសូមគោរពចំពោះវិរភាព និងសូមសម្តែងនូវការដឹងគុណដ៏ជ្រៀលជ្រៅបំផុតចំពោះក្រុមការងាររ៉េដបូកជាតិទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្តស្មារតី និងកម្លាំងបញ្ញាក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិនានាបានល្អប្រសើរ»។ នេះគឺជាប្រសាសន៍របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៩ នៅចំពោះមុខមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរខេត្ត មន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្សរួមនឹងអង្គការដៃគូនានាក្នុងកម្មវិធីផ្តល់ប័ណ្ណសរសើរដល់ក្រុមការងាររ៉េដបូកជាតិនៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា៖«កត្តាសុខសន្តិភាព កំណើនសេដ្ឋកិច្ចជាប់ៗគ្នាក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ និងការអភិវឌ្ឍន៍ប្រទេសបានអនុញ្ញាតឱ្យកម្ពុជាមានឱកាសពេញលេញក្នុងការគិត គូរខ្ពស់ពីបញ្ហាបរិស្ថាននិងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ។ អាស្រ័យដោយ សារកិច្ចខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិបានល្អប្រសើរ យើងបានលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត។ ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លានដុល្លារអាម៉េរិកពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney និង Shall និងក្រុមហ៊ុន Gucci»។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា ថវិកាទាំងអស់ដែលបានមកពីការលក់ឥណទានកាបូននេះត្រូវបានយកទៅប្រើប្រាស់សម្រាប់ការពារ…
-
មហាសេដ្ឋីវៀតណាមចង់នាំរថយន្តចូលទៅទីផ្សារអាម៉េរិកឲ្យបាន ត្រឹមឆ្នាំ២០២១
វៀតណាម៖ ថ្មីៗនេះ សារព័ត៌មានសេដ្ឋកិច្ច Bloomberg បានបង្ហាញអំពីមហិច្ឆតាធំចំនួនពីររបស់មហាសេដ្ឋីវៀតណាម លោក Phan Nhat Vuong ជាម្ចាស់សម្ព័ន្ធ Vingroup ក្មុងនោះ ទីមួយគឺការផលិតរថយន្តប្រើថាមពលអគ្គិសនីសុទ្ធ និងទីពីរគឺចង់ចូលក្នុងទីផ្សារសហរដ្ឋអាម៉េរិកនៅត្រឹមឆ្នាំ ២០២១។ ប្រភពថា គោលបំណងវាយលុកទីផ្សារអាម៉េរិករបស់មហាសេដ្ឋីមានទ្រព្យសម្បត្តិជាង ៩ ពាន់លានដុល្លាររូបនេះនឹងត្រូវចំណាយលុយផ្ទាល់ខ្លួនជាង ២ ពាន់លានដុល្លារ ដើម្បីឲ្យ VinFast ជាម៉ាករថយន្តវៀតណាម ជោគជ័យលើទឹកដីអាម៉េរិក។ ការកំណត់អាម៉េរិកជាគោលដៅនេះ ស្របពេលដែលក្រុមហ៊ុន VinFast បានធ្វើចិត្តថានឹងមិនអាចរកប្រាក់ចំណេញបាននោះទេ ក្នុងមុខជំនួញរយៈពេល ៥ ឆ្នាំដំបូង។ គួរដឹងថា Vingroup គឺជាក្រុមហ៊ុនមេរបស់ VinFast ដែល VinFast គឺជាក្រុមហ៊ុនផលិតរថយន្តវៀតណាមដំបូងគេ និងរីកលូតលាស់ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ បច្ចុប្បន្ន VinFast មានផលិតរថយន្តចំនួនបីម៉ូដែល ដែលមានបីប្រភេទគឺ Hatchback, Sedan និង SUV៕ធ.ដ
-
នគរបាលប៉ុស្ដិ៍ទឹកថ្លា ចាប់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ កាលពីវេលាម៉ោង០១ និង០០នាទីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ក្នុងភូមិបុរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យទាំង ៤នាក់រួមមាន៖ ទី១-ឈ្មោះ អ៊ុក សារ៉ុម ភេទស្រី អាយុ៣៩ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ , ទី២-ឈ្មោះ ហេង ចន្ថា ភេទប្រុស អាយុ៣០ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅបន្ទប់ជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ , ទី៣-ឈ្មោះ កែវ ដារ៉ូ ភេទប្រុស អាយុ២៤ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិដំបូកខ្ពស់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ , និងទី ៤-ឈ្មោះ…
-
បុរសម្នាក់ដេកស្លាប់នៅផ្លូវបេតុងក្នុងខណ្ឌសែនសុខ ដោយសារជំងឺថ្លើម
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ មានករណីមនុស្សដេកស្លាប់ កើតឡើង០១លើក នៅចំណុចលើផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ សពជនរងគ្រោះឈ្មោះ ពាត សុខងី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចផ្ទះលេខ២៧ ភូមិអណ្តូង សង្កាត់កាកាប ខណ្ឌខណ្ឌព្រែកព្នៅ ។ បើតាមការសន្និដ្ឋាន របស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូសពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ថា សពស្លាប់ដោយជំងឺថ្លើម ។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ៕ធ.ដ
-
ក្រសួងថាមពល និងអគ្គិសនីប្រទេសមីយ៉ាន់ម៉ា បានប្រកាសថា កិច្ចព្រមព្រៀងឧស្ម័នមីយ៉ាន់ម៉ា បានផ្តល់ប្រយោជន៍ជាច្រើនដល់ប្រទេសថៃ
ថៃ៖ សារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយ នៅថ្ងៃទី១៧ ធ្នូនេះថា កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការថ្មីរវាងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមហ៊ុនថាមពលឯកជន MPRL E&P នឹងនាំមកនូវដំណឹងល្អសម្រាប់ផ្នែកផលិតកម្មថាមពលរបស់ប្រទេសថៃ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងថាមពល និងអគ្គិសនីប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទម្សិលមិញ។ ប្រភពថា បញ្ចេញរបាយការណ៍បែបនេះ ក្រោយពេលក្រុមហ៊ុន MPRL E&P ទទួលជោគជ័យលើការចរចាជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដោយសម្រេចកិច្ចព្រមព្រៀងជាគន្លឹះចំនួន២ ជាកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌសារពើពន្ធ និងការចែករំលែកលទ្ធផលពីប្លុកឧស្ម័ននៅឈូងសមុទ្រ A-6 ក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្រុមហ៊ុន MPRL E&P គឺជាក្រុមហ៊ុនរុករកថាមពលឯករាជ្យតែមួយគត់ នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបានរកឃើញយ៉ាងសកម្មទាំងអណ្តូងខួង និងគោកក្នុងប្រទេស។ ប្រភពបន្តថា « ខណៈពេលដែលការផលិតថាមពលរបស់ប្រទេសថៃមានតុល្យភាពត្រឹមត្រូវនៅលើកញ្ចប់នៃធនធានក្នុងស្រុក ដូច្នេះលទ្ធផលនៃធនធានទាំងនេះ ជាពិសេសឧស្ម័ន – កំពុងថយចុះប្រមាណជា ៣.៥% ក្នុងមួយឆ្នាំជាមធ្យម ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ»៕ធ.ដ
-
វៀតណាមពេញចិត្តនឹងទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ មាន៥០០ពាន់លានដុល្លារអាម៉េរិក
វៀតណាម៖ ទំហំពាណិជ្ជកម្មរបស់ប្រទេសវៀតណាមក្នុងឆ្នាំ២០១៩នេះ ត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់៥០០ពាន់លានដុល្លារអាម៉េរិក ពោលគឺបន្ទាប់ពីពេល២ឆ្នាំដែលមាន៤០០ពាន់លានដុល្លារអាម៉េរិក ជាកំណើនស្របពេលដែលវៀតណាមបាននឹងកំពុងអភិវឌ្ឍន៍បរិយាកាសពាណិជ្ជកម្មរបស់ខ្លួន និងពង្រឹងការធ្វើសមាហរណកម្មអន្តរជាតិ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី១៧ ធ្នូ ២០១៩នេះ។ ប្រភពបានផ្អែកតាមសម្តីរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងពាណិជ្ជកម្មវៀតណាម Tran Tuan Anh ដែលផ្តល់កិច្ចសម្ភាសន៍ដល់កាសែតក្នុងស្រុកមួយថា នេះគឺជាលទ្ធផលគួរឲ្យស្ងប់ស្ងែង ខណៈដែលបណ្តាប្រទេសជាច្រើនត្រូវបានមើលឃើញថា មានកំណើនពាណិជ្ជកម្មយឺត ហើយលទ្ធផលនេះគឺបង្ហាញពីកំណើនដោយចីរភាពនៃពាណិជ្ជកម្មអន្តរជាតិក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចវៀតណាម។ លោករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនពាណិជ្ជកម្មវៀតណាមជាមធ្យម១៣ភាគរយ ក្នុងមួយឆ្នាំ ខណៈដែលវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៣០ដែលមានកំណើនពាណិជ្ជកម្មដ៏ខ្លាំង។ស្ថិតិពន្ធវៀតណាមបង្ហាញថា វៀតណាមបាននាំចេញទំនិញតម្លៃ២៤១.៦៥ពាន់លានដុល្លារអាមេរិក ពីខែមករា ដល់ខែវិច្ឆិកា ២០១៩ ខណៈដែលខ្លួននាំចូលវិញ២៣០.៧១ពាន់លានដុល្លារអាម៉េរិក។ទំហំពាណិជ្ជកម្មវៀតណាមមាន៤៨០.១៧ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០១៨៕ធ.ដ