-
ក្រុមហ៊ុនCamemis ណែនាំពីរបៀបប្រើប្រាស់ Appតាមទូរស័ព្ទដៃដល់មាតាបិតាអាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាវត្តបូព៌
សៀមរាប៖ ប្រព័ន្ធ CAMEMIS ជាប្រព័ន្ធកត់ត្រាទិន្នន័យសម្រាប់ជួយសម្រួលដល់មាតាបិតាសិស្ស និងគ្រឹះស្ថានសិក្សាក្នុងការតាមដាន និងកត់ត្រាឯកសារផ្សេងៗរបស់សាសា និងសិស្សានុសិស្សក្រុមហ៊ុនCamemis បានណែនាំពីរបៀបប្រើប្រាស់ Appតាមទូរស័ព្ទដៃដល់មាតាបិតាអាណាព្យាបាលសិស្ស នៅសាលាបឋមសិក្សាវត្តបូព៌ក្រុងសៀមរាប ខេត្តសៀមរាប ពីថ្ងៃទី១៦ដល់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩ ដើម្បីឱ្យមាតាបីតា អាណាព្យាបាលសិស្សបានស្វែងយល់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធCAMEMIS ពីព្រោះថាប្រព័ន្ធនេះ បានផ្តល់អត្ថប្រយោជន៍ដោយអាចកត់ត្រាទិន្នន័យរវាងសាលា និងអាណាព្យាបាល ជាមួយសិស្សានុសិស្ស ដើម្បីតាមដាន និងធ្វើបច្ចុប្បន្នភាព ស្រង់ទិន្នន័យពិន្ទ និងសកម្មភាពរបស់សិស្ស ហើយក្រោយពីបង្កើតបានប្រព័ន្ធនេះនៅលើទូរស័ព្ទដៃស្មាតហ្វូន។ លោកស្រី ធូ សុជាតា អគ្គនាយកក្រុមហ៊ុនខេមមីស បានឱ្យដឹងថា៖ក្រោយពីការទាញយកកម្មវិធីចូលទៅក្នុងទូរស័ព្ទដៃស្មានហ្វូនហើយ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សមាតាបីតា អាណាព្យាបាលសិស្ស ពួកគាត់ងាយស្រួលតាមដានការសិក្សា និងសកម្មភាពផ្សេងៗរបស់បុត្រធីតារបស់ពួកគាត់នៅក្នុងសាលាគ្រប់ពេលវេលាដោយកាត់បន្ថយការចំណាយពេល និងចំណេញទាំងសងខាង ទាំងសាលា ទាំងគ្រួសារមាតាបិតាសិស្ស ។ លោកស្រី ធូ សុជាតា អះអាងថា៖ប្រព័ន្ឋខេមមីសជាប្រព័ន្ធកត់ត្រាទិន្នន័យសម្រាប់ជួយសម្រួលដល់គ្រឹះស្ថានសិក្សា ក្នុងការតាមដាននិងកត់ត្រាឯកសារផ្សេងៗរបស់សាសា មានលក្ខណៈស្រដៀងគ្នាទៅនឹងប្រព័ន្ធហ្វេសប៊ុកនិងប្រព័ន្ធទំនាក់ទំនងសង្គមនានាជាច្រើន ដែលក្នុងពិភពលោកបាននឹងកំពុងតែនិយមប្រើប្រាស់ តាមរយៈការបង្កើតលើស្មាតហ្វូន និងពឹងផ្អែកលើប្រព័ន្ធអ៊ិនធឺណែត ខុសប្លែកត្រង់តែបង្កើតគណនេយ្យចងជាក្រុម និងកំណត់ឱ្យប្រើប្រាស់បាន សម្រាប់តែស្ថាប័នរបស់រដ្ឋ និងគ្រឹះស្ថានសិក្សានានា ដែលស្ថាប័នបង្កើតគណនេយ្យនោះ…
-
ពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ សុំឱ្យអាជ្ញាធរបន្តជួយកសាងផ្លូវ លូ ប្រឡាយ និងប្រព័ន្ធរំដោះទឹក
ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ បាននាំគ្នាស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាបន្តជួយកសាងបណ្តាញផ្លូវបេតុង លូ ប្រឡាយ និងប្រព័ន្ធរំដោះទឹក នៅក្នុងមូលដ្ឋានរស់នៅ ដោយសារបច្ចុប្បន្ន បាននឹងកំពុងជួបប្រទះនូវបញ្ហាលំបាកជាច្រើន ទាំងការធ្វើដំណើរ បញ្ហាសំរាម និងបញ្ហាបរិស្ថាន។ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូម្សិលម៉ិញនេះ មានប្រជាពលរដ្ឋចំនួន១០រូប បានលើកឡើងនូវសំណួរ សំណើរ និងសំណូមពរផ្ទាល់មាត់ និងមានប្រជាពលរដ្ឋប្រមាណជា៥៧នាក់ផ្សេងទៀត បានសរសេរជាលេខល័ក្ខអក្សរ ក្នុងចំណោមប្រជាពលរដ្ឋចំនួន៥២២នាក់ ដែលបានចូលរួមក្នុងវេទិកានេះ បានស្នើសុំឱ្យអាជ្ញាធរបន្តជួយដោះស្រាយលើបញ្ហាជាច្រើន ប៉ុន្តែអ្វីដែលជាកង្វល់រួម គឺបញ្ហាផ្លូវ លូ ប្រឡាយ និងប្រព័ន្ឌរំដោះទឹកកខ្វកចេញពីមូលដ្ឋានតែម្តង។ នៅចំពោះមុខ ប្រជាពលរដ្ឋ និងអង្គវេទិកា លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ បានលើកឡើងថា បើទោះខណ្ឌពោធិ៍សែនជ័យ ជាខណ្ឌចាស់ ហើយសង្កាត់ចំនួន៦ ត្រូវកាត់ទៅខណ្ឌកំបូលក៏ពិតមែន ប៉ុន្តែសង្កាត់ទាំង៧ក្នុងខណ្ឌនេះ បណ្តាញផ្លូវភាគច្រើនជាផ្លូវដី មិនមានបណ្តាញលូ ឬ ប្រឡាយបង្ហូរទឹកគ្រប់គ្រាននិងត្រឹមត្រូវនោះទេ។ ហើយបច្ចុប្បន្ន…
-
រុស្ស៊ី និង ចិនអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដកទណ្ឌកម្មខ្លះលើកូរ៉េខាងជើង
ចិន៖ បើយោងតាមពង្រាងសេចក្តីសំរេចចិត្តនោះ ចិន និងរុស្ស៊ី នៅថ្ងៃចន្ទម្សិលមិញ បានស្នើសុំដកបំរាមនាំចេញរូបចម្លាក់ អាហារសមុទ្រ និង ទំនិញវាយនភណ្ឌលើកូរ៉េខាងជើង ដែលវាជាចំណាត់មួយរបស់ភាគីរុស្ស៊ី ដើម្បីជំរុញឱ្យមានការចរចារវាងអាម៉េរិក-កូរ៉េខាងជើង ។ ពង្រាងសេចក្តីសម្រេចចិត្តនេះ ក៏សុំដកបំរាមលើពលរដ្ឋកូរ៉េខាងជើង ដែលធ្វើការនៅបរទេស និងបញ្ចប់ការតំរូវឱ្យបញ្ជូនខ្លួនកម្មករពលករដូច្នេះទៅកាន់ប្រទេសកូរ៉េខាងជើងវិញនៅយ៉ាងយូរបំផុតត្រឹមសប្តាហ៍ក្រោយ ។ វាក៏ស្នើសុំឲ្យគម្រោងកិច្ចសហប្រតិបត្តិការផ្លូវថ្នល់ និងផ្លូវដែករវាងកូរ៉េទាំងពីរ រួចផុតពីបំរាមរបស់អង្គការសហប្រជាជាតិផងដែរ ។ យ៉ាងណាមិញ គេនៅមិនដឹងថាតើពង្រាងច្បាប់នេះ នឹងត្រូវដាក់ឲ្យក្រុមប្រឹក្សាសន្តិសុខដែលមាន១៥ប្រទេសបោះឆ្នោតសម្រេចនៅពេលណាទេ ។ ជាការឆ្លើយតប មន្ត្រីក្រសួងការបរទេសអាម៉េរិកម្នាក់បាននិយាយថា បច្ចុប្បន្នមិនមែនជាពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិចារណាដកទណ្ឌ កម្មលើកូរ៉េខាងជើងទេ ដោយសារទីក្រុងព្យុងយ៉ាងគំរាមបង្ករឿងខ្លាំងឡើង និង បដិសេធមិនជួបពិភាក្សារឿងរំសាយអាវុធនុយក្លេអ៊ែរ ក៏ដូចជាបន្តរក្សាទុក និងអភិវឌ្ឍអាវុធប្រល័យលោកដែលអន្តរជាតិហាមឃាត់ និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ៕ធ.ដ
-
លោក Boris Johnson គ្រោងប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលថ្មី ក្រោយឈ្នះការបោះឆ្នោតសកលមុនអាណត្តិ
អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ត្រូវបានគេរំពឹងថា នៅក្នុងសប្តាហ៍នេះ នឹងប្រកាសពីការរុះរើ និងបង្កើតគណៈរដ្ឋមន្ត្រីថ្មី ក្រោយគណបក្សអភិរក្សនិយមរបស់លោក ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលមុនអាណត្តិកាលពីសប្ដាហ៍មុន ។ បើតាមការគ្រោងទុកនោះ លោក Boris Johnson អាចនឹងតែងតាំងរដ្ឋមន្ត្រីថ្មី ទទួលបន្ទុកកិច្ចការប្រទេសវែល និងរដ្ឋមន្ត្រីវប្បធម៌ជំនួសលោក អាឡាន់ ខេនស៍ ដែលបានលាលែងចេញពីតំណែង កំឡុងធ្វើយុទ្ធនាការរកសំឡេងឆ្នោត ។ គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតសភាមុនអាណត្តិកាលពីថ្ងៃទី១២ ខែធ្នូកន្លងទៅ គណបក្សអភិរក្សនិយមទទួលបានអសនៈ៣៦៤ ក្នុងចំណោមអសនៈសរុប ៦៥០ ដែលនេះគឺជាជ័យជម្នះដ៏ធំមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ១៩៨៧ ។ ហើយតាមរយៈជ័យជម្នះនេះ នឹងបើកផ្លូវឱ្យលោក Johnson នាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនៅខែមករា ឆ្នាំ២០២០ តាមការពាក្យសន្យា ៕ធ.ដ
-
ឥណ្ឌូនេស៊ីសម្រេចដាក់ពាក្យបណ្តឹងប្រឆំាងនឹងសហភាពអឺរ៉ុបទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO ពាក់ព័ន្ធនឹងរឿងដូងប្រេង
ឥណ្ឌូនេស៊ី៖ ឥណ្ឌូនេស៊ីបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)ប្រឆាំងនឹងសហភាពអឺរ៉ុប ទាក់ទិននឹងផែនការបញ្ឈប់ការប្រើប្រាស់ជីវឥន្ធនៈដូងប្រេងសម្រាប់រថយន្ត នេះបើតាមក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ។ ចំណាត់ការនេះអាចនឹងបង្កើនជម្លោះពាណិជ្ជកម្មរវាងឥណ្ឌូនេស៊ី ដែលជាប្រទេសផលិតដូងប្រេងកំពូលរបស់ពិភពលោក និង សហភាពអឺរ៉ុប ដែលគ្រោងនឹងបញ្ចប់ការប្រើប្រាស់ជីវឥន្ធនៈនៅត្រឹមឆ្នាំ២០៣០ ដោយលើកឡើងពីក្តីបារម្ភជុំវិញការកាប់បំផ្លាញព្រៃឈើដែលបណ្តាលមកពីវិស័យនេះ ។គួរបញ្ជាក់ថា ការដាក់ពាក្យបណ្តឹងរបស់ឥណ្ឌូនេស៊ីខាងលើ បានកើតមានឡើងស្របពេលដែលសហភាពអឺរ៉ុប បានដំឡើងពន្ធលើការនាំចូលជីវឧស្ម័នពីប្រទេសឥណ្ឌូនេស៊ី ដោយនិយាយថា ខ្លួនចាំបាច់ត្រូវធ្វើឱ្យមានតុល្យភាព និងយុត្តិធម៌សម្រាប់អ្នកផលិតរបស់ខ្លួន ។ ហើយជាការឆ្លើយតបទៅនឹងអ្វីដែលគេហៅថាគោលនយោបាយរើសអើងប្រឆាំងនឹងការនាំចេញដូងប្រេងសំខាន់របស់ខ្លួននោះ ប្រទេសឥណ្ឌូនេស៊ីបាននិយាយថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក WTO កាលពីសប្តាហ៍មុន ៕ធ.ដ
-
ក្រុមហ៊ុន Boeing បើកបង្ហាញយានអវកាស Starliner ដែលត្រៀមធ្វើតេស្តដឹកមនុស្សជាលើកដំបូងទៅកាន់ទីអវកាសនៅឆ្នាំ២០២០
សហរដ្ឋអាម៉េរិក៖ យានអវកាស Starliner ត្រូវបានក្រុមហ៊ុន Boeing បើកបង្ហាញវត្តមានជាផ្លូវការ ដែលវានឹងត្រូវប្រើប្រាស់ដើម្បីនាំយកអវកាសយានិកឡើងទៅកាន់ទីអវកាសនៅឆ្នំាំ២០២០ ។ ទន្ទឹមគ្នាយានអវកាសនេះដែរ នឹងត្រូវសាកល្បងសមត្ថភាពក្នុងការធ្វើតេស្តហោះហើរ ដោយផ្ទុកមនុស្សជាលើកដំបូង ។ អវកាសយានិករបស់ Boeing ផ្ទាល់គឺលោក Chris Ferguson ព្រមទាំងអវកាសយានិកពីរនាក់ នៃទីភ្នាក់ងារអវកាសអាម៉េរិក NASA គឺលោកស្រី Nicole Aunapu Mann និងលោក Mike Fincke នឹងចូលរួមការធ្វើតេស្តនោះ ដែលអាចនឹងកើតឡើងនាពាក់កណ្តាលឆ្នាំ២០២០ ។ បើតាមការគ្រោងទុកនោះ យានអវកាស Starliner មួយគ្រឿងកំពុងត្រៀមខ្លួន នៅក្នុងសប្តាហ៍នេះ សម្រាប់ការហោះហើរសាកល្បងជាលើកដំបូងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ។ ការធ្វើតេស្តខាងមុខនេះ មិនមានផ្ទុកមនុស្សឡើយ ហើយនឹងត្រូវធ្វើឡើងនៅសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយវានឹងចូលចតនៅស្ថានីយ ISS រយៈពេល១សប្តាហ៍ ហើយត្រឡប់ចុះមកផែនដីវិញនៅថ្ងៃទី២៨ ខែធ្នូនេះ ៕ធ.ដ
-
ទិវាជាតិលើកទី១៣ នៃការប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស ១២ធ្នូ នៅខេត្តសៀមរាប
សៀមរាប៖ នៅមហោស្រពស្មាមញញឹមអង្គរខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រារព្ធទិវាជាតិលើកទី១៣ នៃការប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស១២ធ្នូ ក្រោមប្រធានបទ(រួមសហការគ្មា ដើមី្បកម្ពុជាគ្មានអំពើជួញដូរមនុស្ស) ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះមេគណខេត្ត ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង បណ្តាអង្គការសង្គមស៊ីវិល ព្រមទាំងមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និសិ្សត ក្រុមយុវជនកាយរឹទ្ធកម្ពុជា និងយុវជនកាកបាទក្រហម សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ប្រមាណ១ពាន់នាក់ចូលរួម។ ក្នុងកិច្ចស្វាគមន៍របស់លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និង ជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានបញ្ជាក់អំពីគោលបំណងនៃការប្រារព្ធទិវាជាតិនេះ គឺដើមី្បបង្ហាញពីឆន្ទះដ៏មុះមុតរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់រូប ក្នុងការរួមសហការគ្នា ដើមី្បកម្ពុជាគ្មានអំពើជួញដូរមនុស្ស ព្រមទាំងបញ្ជាក់ពីលទ្ធផលដែលអនុវត្តបានក្នុងឆ្នាំ២០១៩ យុទ្ធសាស្ត្រប្រឆាំងការជួញដូរមនុស្ស ការការពារ…
-
សមត្ថកិច្ចខេត្តស្ទឹងត្រែង ប្រដេញស្ទាក់ចាប់រថយន្តកាមរីមួយគ្រឿង ដឹកឈើចេញពីដែនដីខេត្ត ឆ្ពោះទៅកាន់ខេត្តក្រចេះ !
ខេតស្ទឹងត្រែង៖ ការបង្ក្រាបរថយន្តដឹកជញ្ជូនឈើមួយគ្រឿងនេះ បានធ្វើឡើងដោយ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នៅម៉ោងប្រមាណ ១២ និង៤០នាទី ថ្ងៃត្រង់ ថ្ងៃទី១៦ធ្នូឆ្នាំ២០១៩នេះ នៅលើដងផ្លូវជាតិលេខ៧ នៃចំណុចប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ស្ថិតក្នុងដែនដីរដ្ឋបាលខេត្តស្ទឹងត្រែង។ សេចក្តីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចបានប្រដេញស្ទាក់ចាប់រថយន្តកាមរីបាឡែនមួយគ្រឿង ដែលគេសង្ស័យថា បានលួចដឹកឈើធ្នង់ ចេញពីខេត្តស្ទឹងត្រែង ក្នុងបំណងបើកឆ្ពោះទៅកាន់ទឹកដី នៃខេត្តក្រចេះ ដោយឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ដែលគេដាក់យាមទាំងយប់ទាំងថ្ងៃ រថយន្តកាមរីដឹកឈើនោះ ក៏ត្រូវជាប់អន្ទាក់ត្រឹមនោះ ក្រោមការប្រដេញបង្ក្រាប ពីកម្លាំងនគរបាលប្រឆាំងបទល្មើសខេត្តស្ទឹងត្រែង។ ក្រោយការចាប់ឃាត់ ជនសង្ស័យមេឈ្មួញ និងជាម្ចាស់រថយន្ត ត្រូវសមត្ថកិច្ចនិយាយថា បានរត់គេចខ្លួនបាត់។ រីឯ រថយន្ត និងឈើ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យមន្ត្រីជំនាញព្រៃឈើ ចាត់ការជាបន្តតាមនីតិវិធី៕ធ.ដ ដោយ: ឡុង សំបូរ
-
អភិបាលខេត្តកំពង់ចាម «ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត១០០% នៅក្នុងឆ្នាំ២០២៥»
កាលើកឡើងបែបនេះគឺធ្វើឡើងនៅក្នុង សន្និសីទប្រចាំឆ្នាំលើក ទីមួយស្ដី ពីអ្នកដឹកនាំឆ្នើម ដើម្បីនិរន្តភាព វិស័យទឹកស្អាត និងអនាម័យជនបទខេត្តកំពង់ចាម ធ្វើឡើងនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩។ ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ បានចាត់ទុកថា ការរៀបចំអង្គសន្និសីទនេះ គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសលោកអភិបាលស្រុក និងលោកមេឃុំទាំងអស់ត្រូវរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅ នៃយុទ្ធសាស្ត្រជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលបានកំណត់ថា៖ នៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៏ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អ១០០% ប្រកបដោយនិរន្តភាព។ ក្នុងនោះដែរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់បានបានមានប្រសាសន៍ នៅក្នុងឆ្នាំ ២០១៨ ប្រជាពលរដ្ឋ ដែលទទួលបានសេវាអនាម័យ (មានបង្គន់អនាម័យប្រើ ប្រាស់) មានចំនួន១៧ម៉ឺន៩ពាន់,៩រយ៨៤ខ្នង ផ្ទះស្មើ ៦៧% និងខ្នងផ្ទះ…
-
រថយន្តឡិចសុីស និងរថយន្តកាមរីបាឡែនពន្លះគ្នាត្រង់ចំនុចផ្លូវបែកជាបួនបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្តឡិចសុីស RX300 និងរថយន្តកាមរីបាឡែនបានបុកគ្នាត្រង់ចំនុចផ្លូវបែកជាបួនបណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។ ហេតុការណ៍នេះបានកេីតឡើងនៅវេលាម៉ោង១២ នឹង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ៤៦៦ កែងផ្លូវ៦៣ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W -9497បេីកបរដោយបុរសម្នាក់ ទិសដៅពីជេីងទៅត្បូង(ផ្លូវ៦៣)បានបត់ឆ្វេងឡេីងទៅ(ផ្លូវ៤៦៦)ក៏មានរថយន្តឡុចសុីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AK -6236បេីកបរដោយបុរសម្នាក់ដូចគ្នាទិសដៅពីកេីតទៅលិចបានជ្រុលបុក និងថយន្តកាមរីបាឡែនពេញទំហឹងបណ្ដាលឲ្យយរងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍នេះមិនមានអ្នកណារងរបួសនោះទេ។ ក្រោយកេីតហេតុសមត្ថកិច្ចបានឲ្យម្ចាស់ភាគីទាំងសងខាងសម្របសម្រួលគ្នាបន្ទាប់មកក៏ម្ចាស់រថយន្តទាំងពីរ បានសម្រេចយករថយន្តទៅជួសជុលរៀងៗខ្លួនដេីម្បីបញ្ចប់រឿង៕ធ.ដ