-
ទិវាជាតិលើកទី១៣ នៃការប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស ១២ធ្នូ នៅខេត្តសៀមរាប
សៀមរាប៖ នៅមហោស្រពស្មាមញញឹមអង្គរខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រារព្ធទិវាជាតិលើកទី១៣ នៃការប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស១២ធ្នូ ក្រោមប្រធានបទ(រួមសហការគ្មា ដើមី្បកម្ពុជាគ្មានអំពើជួញដូរមនុស្ស) ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះមេគណខេត្ត ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង បណ្តាអង្គការសង្គមស៊ីវិល ព្រមទាំងមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និសិ្សត ក្រុមយុវជនកាយរឹទ្ធកម្ពុជា និងយុវជនកាកបាទក្រហម សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ប្រមាណ១ពាន់នាក់ចូលរួម។ ក្នុងកិច្ចស្វាគមន៍របស់លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និង ជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានបញ្ជាក់អំពីគោលបំណងនៃការប្រារព្ធទិវាជាតិនេះ គឺដើមី្បបង្ហាញពីឆន្ទះដ៏មុះមុតរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់រូប ក្នុងការរួមសហការគ្នា ដើមី្បកម្ពុជាគ្មានអំពើជួញដូរមនុស្ស ព្រមទាំងបញ្ជាក់ពីលទ្ធផលដែលអនុវត្តបានក្នុងឆ្នាំ២០១៩ យុទ្ធសាស្ត្រប្រឆាំងការជួញដូរមនុស្ស ការការពារ…
-
សមត្ថកិច្ចខេត្តស្ទឹងត្រែង ប្រដេញស្ទាក់ចាប់រថយន្តកាមរីមួយគ្រឿង ដឹកឈើចេញពីដែនដីខេត្ត ឆ្ពោះទៅកាន់ខេត្តក្រចេះ !
ខេតស្ទឹងត្រែង៖ ការបង្ក្រាបរថយន្តដឹកជញ្ជូនឈើមួយគ្រឿងនេះ បានធ្វើឡើងដោយ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នៅម៉ោងប្រមាណ ១២ និង៤០នាទី ថ្ងៃត្រង់ ថ្ងៃទី១៦ធ្នូឆ្នាំ២០១៩នេះ នៅលើដងផ្លូវជាតិលេខ៧ នៃចំណុចប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ស្ថិតក្នុងដែនដីរដ្ឋបាលខេត្តស្ទឹងត្រែង។ សេចក្តីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចបានប្រដេញស្ទាក់ចាប់រថយន្តកាមរីបាឡែនមួយគ្រឿង ដែលគេសង្ស័យថា បានលួចដឹកឈើធ្នង់ ចេញពីខេត្តស្ទឹងត្រែង ក្នុងបំណងបើកឆ្ពោះទៅកាន់ទឹកដី នៃខេត្តក្រចេះ ដោយឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ដែលគេដាក់យាមទាំងយប់ទាំងថ្ងៃ រថយន្តកាមរីដឹកឈើនោះ ក៏ត្រូវជាប់អន្ទាក់ត្រឹមនោះ ក្រោមការប្រដេញបង្ក្រាប ពីកម្លាំងនគរបាលប្រឆាំងបទល្មើសខេត្តស្ទឹងត្រែង។ ក្រោយការចាប់ឃាត់ ជនសង្ស័យមេឈ្មួញ និងជាម្ចាស់រថយន្ត ត្រូវសមត្ថកិច្ចនិយាយថា បានរត់គេចខ្លួនបាត់។ រីឯ រថយន្ត និងឈើ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យមន្ត្រីជំនាញព្រៃឈើ ចាត់ការជាបន្តតាមនីតិវិធី៕ធ.ដ ដោយ: ឡុង សំបូរ
-
អភិបាលខេត្តកំពង់ចាម «ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត១០០% នៅក្នុងឆ្នាំ២០២៥»
កាលើកឡើងបែបនេះគឺធ្វើឡើងនៅក្នុង សន្និសីទប្រចាំឆ្នាំលើក ទីមួយស្ដី ពីអ្នកដឹកនាំឆ្នើម ដើម្បីនិរន្តភាព វិស័យទឹកស្អាត និងអនាម័យជនបទខេត្តកំពង់ចាម ធ្វើឡើងនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩។ ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ បានចាត់ទុកថា ការរៀបចំអង្គសន្និសីទនេះ គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសលោកអភិបាលស្រុក និងលោកមេឃុំទាំងអស់ត្រូវរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅ នៃយុទ្ធសាស្ត្រជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលបានកំណត់ថា៖ នៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៏ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អ១០០% ប្រកបដោយនិរន្តភាព។ ក្នុងនោះដែរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់បានបានមានប្រសាសន៍ នៅក្នុងឆ្នាំ ២០១៨ ប្រជាពលរដ្ឋ ដែលទទួលបានសេវាអនាម័យ (មានបង្គន់អនាម័យប្រើ ប្រាស់) មានចំនួន១៧ម៉ឺន៩ពាន់,៩រយ៨៤ខ្នង ផ្ទះស្មើ ៦៧% និងខ្នងផ្ទះ…
-
រថយន្តឡិចសុីស និងរថយន្តកាមរីបាឡែនពន្លះគ្នាត្រង់ចំនុចផ្លូវបែកជាបួនបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្តឡិចសុីស RX300 និងរថយន្តកាមរីបាឡែនបានបុកគ្នាត្រង់ចំនុចផ្លូវបែកជាបួនបណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។ ហេតុការណ៍នេះបានកេីតឡើងនៅវេលាម៉ោង១២ នឹង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ៤៦៦ កែងផ្លូវ៦៣ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W -9497បេីកបរដោយបុរសម្នាក់ ទិសដៅពីជេីងទៅត្បូង(ផ្លូវ៦៣)បានបត់ឆ្វេងឡេីងទៅ(ផ្លូវ៤៦៦)ក៏មានរថយន្តឡុចសុីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AK -6236បេីកបរដោយបុរសម្នាក់ដូចគ្នាទិសដៅពីកេីតទៅលិចបានជ្រុលបុក និងថយន្តកាមរីបាឡែនពេញទំហឹងបណ្ដាលឲ្យយរងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍នេះមិនមានអ្នកណារងរបួសនោះទេ។ ក្រោយកេីតហេតុសមត្ថកិច្ចបានឲ្យម្ចាស់ភាគីទាំងសងខាងសម្របសម្រួលគ្នាបន្ទាប់មកក៏ម្ចាស់រថយន្តទាំងពីរ បានសម្រេចយករថយន្តទៅជួសជុលរៀងៗខ្លួនដេីម្បីបញ្ចប់រឿង៕ធ.ដ
-
ខេត្តកំពតបានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដែលមានអាកាស ធាតុអំណោយផលគួរជាទីរមណីយ ដល់ការសម្រាកលម្ហែកម្សាន្តរបស់ភ្ញៀវទេសចរនៅគ្រប់រដូវកាល
ខណៈដែលវិស័យទេសចរណ៍កំពុងមានការរីកចម្រើនជាលំដាប់នោះ ខេត្តកំពតក៏មានកន្លែងស្នាក់នៅ និងសេវាកម្មជាច្រើនសម្បូរបែបផងដែរ ក្នុងនោះមានដូចជាសណ្ឋាគារ បឹងហ្គាឡូ និងផ្ទះសំណាក់ជាដើម ដែលមានចំនួនសរុប ២៦៥កន្លែង ស្មើនឹង ៣,៥៨៥បន្ទប់ ជាមួយនឹងការរៀបចំបានយ៉ាងត្រឹមត្រូវ ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។បច្ចុប្បន្ន សេវាកម្មស្នាក់នៅទេសចរណ៍ភាគច្រើននៅខេត្តកំពត បាននិងកំពុងឈានដល់ការរៀបចំអាជីវកម្មរបស់ខ្លួនស្របតាមបរិបទ «ស្អាត និងបៃតង» ដែលបានគិតបន្ថែមជាមួយកិច្ចការពារបរិស្ថាន ការចូលរួមទទួលខុសត្រូវសង្គម និងការបែងចែកប្រកបដោយសមធម៌។មូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅក្នុងខេត្តកំពត បានគិតគូរយកចិត្តទុកដាក់លើការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ និងអនាម័យ ព្រមជាមួយគ្នានោះ ក៏បានរៀបចំតាំងបង្ហាញបញ្ជីរាយនាមសេវាកម្ម ការយកចិត្តទុកដាក់លើការពង្រឹងគុណភាពសេវាកម្ម និងការថែរក្សាអនាម័យបរិស្ថានទាំងក្នុងនិងក្រៅបរិវេណអាជីវកម្ម ពិសេសបានពង្រឹងការទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរផងដែរ។បន្ថែមពីនេះ គ្រប់អាជីវកម្មក៏បានយកចិត្តទុកដាក់ខ្ពស់លើការរក្សាសន្តិសុខសុវត្ថិភាពនៃការស្នាក់នៅ ការផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់បុគ្គលិក និងការរៀបចំឯកសណ្ឋានសម្រាប់បុគ្គលិកគ្រប់គ្នាផងដែរ៕
-
រាជរដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនបរទេស ដែលថតវីដេអូបង្ហោះបំភ័យភ្ញៀវទេសចរមិនឲ្យមកកម្ពុជា
(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះថា បន្ទាប់ពីមានបុរសជនជាតិបរទេស ដែលបានបង្ហោះវីដេអូឲ្យភ្ញៀវបរទេស មកលេងកម្ពុជា ដែលប៉ះពាល់កិត្តិយស និងគោលដៅទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបើកកិច្ចប្រជុំមួយជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងក្រុមមេធាវីផងដែរ ដើម្បីរកវិធីចាត់ការចំពោះជនបរទេសដ៏គម្រក់ម្នាក់នោះ។ក្រៅពីចាត់វិធានការលើជនបរទេសរូបនោះ ក្រសួងទេសចរណ៍ គ្រោងនឹងដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុន Google និងក្រុមហ៊ុន Facebook ដើម្បីស្នើសុំឲ្យលុបវិដេអូនោះចោល។លោករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងទេសចរណ៍បានសម្រេចស្នើ ទៅក្រសួងមហាផ្ទៃ ដើម្បីបិទទិដ្ឋាការជនបរទេសរូបនោះ មិនឲ្យចូលមកកម្ពុជាជាអចិន្ត្រៃយ៍តែម្តង ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឯកភាពតាមសំណើរបស់ក្រសួងហើយ។ មួយវិញទៀត ក្រសួងទេសចរណ៍នឹងដាក់ពាក្យបណ្តឹងទៅក្រុមហ៊ុន Google និង Facebook ដើម្បីស្នើសុំឲ្យលុបវីដេអូដែលជនបរទេសរូបនោះបានបង្ហោះ។ លោក ថោង ខុន បានបញ្ជាក់ថា ចំពោះវីដេអូរបស់ជនបរទេសរូបនោះ ក្រសួងទេសចរណ៍នឹងរៀបចំសំណើ ទៅកាន់ក្រសួងការបរទេស និងកិច្ចហសប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់ការលើជនបរទេសដ៏គំរក់រូបនោះបន្ថែមទៀត»។លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការចាត់វិធានការលើជនបរទេសរូបនោះ ធ្វើឡើងស្របតាមច្បាប់ស្តីពីទេសចរណ៍ មាត្រា៥០ និងមាត្រា៦៨…
-
ចិន នឹងជួយព្យាបាលជំងឺភ្នែកដល់ប្រជាជននៅខេត្តព្រៃវែងបន្តទៀត បន្ទាប់ពី បញ្ចប់បេសកកម្ម នៅខេត្តកំពង់ចាម ដោយទទួលបានជោជ័យ
ភ្នំពេញ៖ ឯកឧត្តម លឿង ជុនយីង( Leung Chun-ying ) អនុប្រធានគណៈកម្មការជាតិនៃក្រុម ប្រឹក្សា នយោបាយ ប្រជា ជ នចិន និងជាប្រធានមជ្ឈមណ្ឌលខ្សែក្រវាត់និងផ្លូវនៃទីក្រុងហុងកុង បាន ថ្លែ ងថា ក្រុមគ្រូ ពេ ទ្យ ស្ម័ គ្រ ចិត្តរបស់ប្រទេសចិន នឹងបន្តជួយវះកាត់ និងព្យាបាលជំងឺភ្នែក ដល់ ប្រជាជននៅខេត្តព្រៃវែង បន្ត ទៀត បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តកំពង់ចាមទទួលបាន ជោ ជ័ យនា ពេលកន្លងមក នោះ ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពី សម្ដេ ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុ ញ្ញាតឱ្យ ឯកឧត្តម លឿង ជុនយីង អនុប្រធានគណៈកម្មការជាតិនៃក្រុមប្រឹក្សានយោបាយ ប្រ ជាជនចិន…
-
ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភថវិកា ៣៦០០០ដុល្លា ដល់អត្តពលិកមេដាយមាស ពីព្រឹត្តការណ៍ កីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន
ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភថវិកាលើកទឹកចិត្ត ៣៦០០០ដុល្លា ដល់អត្តពលិកមេដាយមាស ពីព្រឹត្តការណ៍ កីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន លើ៤ប្រភេទកីឡា ។ គួររម្លឹកថា ក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីត្រៀមខ្លួន នៅពេលកម្ពុជាធ្វើជាផ្ទះម្ចាស់ស៊ីហ្គេម លើកទី៣២ ក្នុងឆ្នាំ២០២៣ អោយទទួលជោគជ័យ ។ ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភរយៈពេលវែងជាងគេ ដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាក្រុមហ៊ុនទីមួយ ដែលបានចុះកិច្ចព្រមព្រៀង ដើម្បីឧបត្ថម្ភដល់អត្តពលិកកម្ពុជា សម្រាប់ពីព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០១១ ក្នុងប្រទេសឥណ្ឌូនេស៊ី និងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០១២ ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ បន្ទាប់មកណាហ្គាវើលដ៍ បានបន្តកិច្ចព្រមព្រៀងឧបត្ថម្ភរយៈពេល៤ឆ្នាំរបស់ខ្លួន ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងឆ្នាំ២០១៥ ដើម្បីផ្តល់រង្វាន់ជាទឹកប្រាក់ដល់អត្តពលិកកម្ពុជាដែលបានទទួលបានជ័យជម្នះ ពីព្រឹត្តិការណ៍កីឡាអន្តរជាតិ ។កាលពីដើមឆ្នាំ ២០១៩នេះ ណាហ្គាវើលដ៍បានបន្តកិច្ចព្រមព្រៀង ជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ៤ ឆ្នាំបន្ថែមទៀតដើម្បីឧបត្ថម្ភនៅក្នុង ៖• ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣០ និងកីឡាជនពិការលើកទី ១០ ក្នុងប្រទេសហ្វីលីពីន•ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ និងកីឡាជនពិការ លើកទី១១…
-
សម្តេចក្រឡាហោម ស ខេង:កីឡាជាចំណុចប្រសព្វ នៃចលនាសង្គម ដែលតម្រូវឲ្យមានការចូលរួមពីគ្រប់សមាសភាពក្នុងសង្គម
នៅម៉ោង៣រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ ទូកនាគ ទូករ៉ូអ៊ីងកម្ពុជា និងទូកកាយ៉ាក់ អញ្ជើញជាអធិបតីក្នុងពិធីបិទ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ជ្រើសរើសជើងឯកថ្នាក់ជាតិ “ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ” លើកទី៦ ឆ្នាំ២០១៩ នាពេលនេះ នៅបឹងតាម៉ោក ខណ្ឌព្រែកព្នៅ។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កីឡាជាចំណុចប្រសព្វ នៃចលនាសង្គម ដែលតម្រូវឲ្យមានការចូលរួមពីគ្រប់សមាសភាពក្នុងសង្គម ការរៀបចំព្រឹត្តិការណ៍កីឡា ក៏ជាវេទិកាសម្រាប់សិក្សារៀនសូត្រ និងផ្តល់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។ នៅទសវត្សរ៍ចុងក្រោយនេះកីឡាបានក្លាយជាឧស្សាហកម្មដែលមានចំណូលរាប់ពាន់លានដុល្លា និងកីឡាជាយានអភិវឌ្ឍសង្គម ។ សម្តេចមានប្រសាសន៍ទៀតថា ជាការពិតណាស់ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ ទូកនាគ ” ទូកកានូ-កាយ៉ាក់ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ” លើកទី៦ រយៈពេល៣ ថ្ងៃនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី បញ្ចេញនូវទេពកោសល្យ…
-
ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ
ការតែងតាំងមន្ត្រីថ្មី ជំនួស មន្ត្រីចូល និវត្តន៍ ឬ មន្ត្រី ដែល ផ្ទេរ ភារកិច្ច គឺជាជីវភាពធម្មតារបស់មន្ត្រីរាជការ ស្របតាមច្បាប់លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដើម្បីរក្សាបាននូវនិរន្តរភាពការងារ និងការបម្រើសេវាជូនប្រជាពលរដ្ឋ។ នារសៀលថ្ងៃចន្ទ ០៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ខ្ញុំបានចូលរួមពិធី ប្រកាសចូលកាន់តំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានផ្ទេរ ភារកិច្ច ទៅបម្រើការងារជាអភិបាលរងខេត្តក្រចេះ ហើយលោកស្រី គឹម ញឹប ជាអភិបាលរងខណ្ឌ ត្រូវបានតែងតាំងចូលកាន់តំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ និងលោក ទុយ ច័ន្ទ ចូលកាន់តំណែងជាអភិបាលរងខណ្ឌដង្កោរាជធានីភ្នំពេញ ជំនួសលោកស្រី គឹម ញឹប ដែលចូលកាន់មុខតំណែងថ្មី៕ …