-
ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ
ការតែងតាំងមន្ត្រីថ្មី ជំនួស មន្ត្រីចូល និវត្តន៍ ឬ មន្ត្រី ដែល ផ្ទេរ ភារកិច្ច គឺជាជីវភាពធម្មតារបស់មន្ត្រីរាជការ ស្របតាមច្បាប់លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដើម្បីរក្សាបាននូវនិរន្តរភាពការងារ និងការបម្រើសេវាជូនប្រជាពលរដ្ឋ។ នារសៀលថ្ងៃចន្ទ ០៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ខ្ញុំបានចូលរួមពិធី ប្រកាសចូលកាន់តំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានផ្ទេរ ភារកិច្ច ទៅបម្រើការងារជាអភិបាលរងខេត្តក្រចេះ ហើយលោកស្រី គឹម ញឹប ជាអភិបាលរងខណ្ឌ ត្រូវបានតែងតាំងចូលកាន់តំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ និងលោក ទុយ ច័ន្ទ ចូលកាន់តំណែងជាអភិបាលរងខណ្ឌដង្កោរាជធានីភ្នំពេញ ជំនួសលោកស្រី គឹម ញឹប ដែលចូលកាន់មុខតំណែងថ្មី៕ …
-
ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម
នៅទីស្តីការក្រសួង នារសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។តាមរយ:ឯកឧត្តម ឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនតាមរយ:គម្រោងអភិវឌ្ឍលើគ្រប់វិស័យ។ ដោយឡែកចំពោះវិស័យកសិកម្ម ជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយ:អង្គការ USAID អនុវត្តគម្រោងជាអាទិ៍៖១- សាកវប្បកម្ម (២០១៧-២០២២) ទឹកប្រាក់ ១៧,៥លានដុល្លារ “កសាងសមត្ថភាព ស្វែងរកទីផ្សារកសិផល ការកែលម្អទីផ្សារ និងការកែលម្អអភិបាលកិច្ចល្អ”។២- ការកសាងភាពជាដៃគូរវាង USAID ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ទឹកប្រាក់ ១លានដុល្លារ “កសាងសមត្ថភាពស្ថាប័ន អភិវឌ្ឍធនធានមនុស្ស ការចូលរួមរបស់និស្សិត មន្រ្តីរាជការ និងវិស័យឯកជន”។ ៣- ការពង្រឹងមន្ទីរពិសោធន៍ មជ្ឈមណ្ឌលឧត្តមភាពសម្រាប់កសិកម្មសមស្រប នវានុវត្តន៍ និងអាហារូបត្ថម្ភ (Center of Excellence for Sustainable…
-
រដ្ឋមន្ត្រីក្រសួងការពារជាតិសម្ដេចពិជ័យសេនាទៀ បាញ់ គ្រោងបំពេញទស្សនកិច្ច៥ថ្ងៃនៅវៀតណាម
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅថ្ងៃ១៦ធ្នូនេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាសម្ដេចពិជ័យសេនាទៀ បាញ់ គ្រោងនឹងដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម រយៈពេល៥ថ្ងៃចាប់បិថ្ងៃ១៨ដល់ថ្ងៃ២២ធ្នូឆ្នាំ២០១៩។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅរដ្ឋធានីហាណូយប្រទេសវៀតណាម សម្ដេចពិជ័យសេនាទៀ បាញ់ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ គ្រោងនឹងអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស ព្រមទាំងចូលរួមក្នុងពិធីចុះហត្ថលេខាលើពិធីសារឆ្នាំ២០២០ដល់ឆ្នាំ២០២៤ និងផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងការពារប្រទេសទាំង២ផងដែរ។ បន្ទាប់មក គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ គ្រោងនឹងចូលរួមកិច្ចប្រជុំត្រីភាគីរវាង កម្ពុជា វៀតណាម និងឡាវ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូ គ្រោងនឹងចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម នៅក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាមផងដែរ៕ធ.ដ
-
មន្រ្តីជាន់ខ្ពស់អាម៉េរិកអះអាងថា សហរដ្ឋអាម៉េរិកនៅតែចង់ធ្វើកិច្ចចរចាឡើងវិញជាមួយកូរ៉េខាងជើង
សហរដ្ឋអាម៉េរិក៖ បេសកជនពិសេសអាម៉េរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងលោក ស្ទេហ្វិន ប៊ីហ្គាន់ បានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងងាកមករកតុចរចាគ្នាវិញ ហើយថា ទីក្រុងវ៉ាស៊ីនតោននៅតែមានការប្តេជ្ញាចិត្តធ្វើការចរចាស្តីពីអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ។ បេសកជនពិសេសអាម៉េរិករូបនេះ បាននិយាយយ៉ាងដូច្នេះថា សហរដ្ឋអាម៉េរិកមិនមានការកំណត់ណាមួយឡើយ ប៉ុន្តែចង់បានការបើកកិច្ចចរចាគ្នាឡើងវិញ លោកថា វាដល់ពេលដែលយើងត្រូវធ្វើការងាររបស់ពួកយើង តោះធ្វើកិច្ចការនេះ យើងនៅទីនេះ ហើយអ្នក (កូរ៉េខាងជើង) ដឹងច្បាស់ពីវិធី ដើម្បីឈានដល់យើង ។ ការកត់សម្គាល់បែបនេះរបស់លោក ស្ទេហ្វិន ប៊ីហ្គាន់ ត្រូវបានធ្វើឡងនៅក្នុងពេលធ្វើសន្និសិទសារព័ត៌មានមួយនៅទីក្រុងសេអ៊ូល ក្រោយជួបជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោក គឺលោក លី ឌូហ៊ុន ស្របពេលដែលកូរ៉េខាងជើងត្រូវបានគេរំពឹងថា អាចនឹងបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ICBM ជាកាដូថ្ងៃបុណ្យណូអែលផ្ញើជូនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដអាវុធយុទ្ធសាស្ត្រថ្មីចំនួនពីរលើក នៅឯទីតាំងបាញ់បង្ហោះផ្កាយរណប សូហេ នៅក្នុងខែធ្នូនេះ ៕ធ.ដ
-
រុស្ស៊ីគ្រោងបំពាក់មីស៊ីលផ្លោង-នុយក្លេអ៊ែរប្រភេទថ្មីឲ្យកងទ័ពរបស់ខ្លួន ក្រោយដកខ្លួនចេញពីសន្ធិសញ្ញា INF ជាមួយសហរដ្ឋអាម៉េរិក
រុស្ស៊ី៖ អគ្គមេបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រមីស៊ីលរុស្ស៊ី លោក ស៊ឺហ្គៃ ការ៉ាកេវ បានបញ្ជាក់ថា មីស៊ីលប្រភេទថ្មីឈ្មោះ សារម៉េត ត្រូវបានផលិតឡើងដោយក្រុមហ៊ុនក្នុងស្រុក ហើយវាក៏មានសមត្ថភាពលើសពីជំនាន់មុនៗដ៏គួរឲ្យកត់សម្គាល់ផងដែរ ។ បើតាមអគ្គមេបញ្ជាការកងកម្លំាងយុទ្ធសាស្រ្តមីស៊ីលរុស្ស៊ីរូបនេះ គ្រាប់មីស៊ីល សារម៉េត នឹងត្រូវយកទៅបំពាក់ឲ្យកងកម្លាំងប្រយុទ្ធដោយអាវុធល្បឿនលឿនជាងសំឡេង (hypersonic combat units) នៅក្នុងឆ្នាំ២០២០ខាងមុខ ដើម្បីជំនួសមីស៊ីលស៊េរីចាស់ ។ សូមបញ្ជាក់ផងដែរថា គ្រាប់មីស៊ីល សារម៉េត គឺជាប្រភេទមីស៊ីលផ្លោងឆ្លងទ្វីប (intercontinental ballistic missile) ផងដែរ ដែលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ៕ធ.ដ
-
តួកគីព្រមានសងសឹកវិញ បើសិនសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មប្រឆំាងប្រទេសខ្លួន ជុំវិញការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី
តួកគី៖ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ បានព្រមានបិទមូលដ្ឋានទ័ពអាកាស អ៊ីនសឺលីក ដែលប្រើប្រាស់ដោយកងទ័ពអាម៉េរិក បើសិនទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មប្រឆាំងទីក្រុងអង់ការ៉ា ដោយសារការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី ។ លោក អឺដូហ្គាន់ បាននិយាយថា បើសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើតួកគី នោះយើងនឹងបិទមូលដ្ឋានទ័ពអាកាស អ៊ីនសឺលីក និង ឃើរែស៊ីក ដែលកំពុងប្រើប្រាស់ដោយកងទ័ពអាម៉េរិក ។ការព្រមានរបស់ប្រធានាធិបតីតួកគីរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាម៉េរិក អនុម័តលើសេចក្ដីព្រាងច្បាប់មួយ ដែលមានគោលដៅដាក់ទណ្ឌកម្មប្រឆំាងនឹងប្រទេសតួកគី ៕ធ.ដ
-
អង្គការអវកាសអាម៉េរិក NASA គ្រោងបាញ់បញ្ជូនយានរុករក Mars 2020 ទៅចុះចតនៅលើភពអង្គារ
សហរដ្ឋអាម៉េរិក៖ យានរុករក ម៉ាស់ 2020 របស់អង្គការ NASA ត្រូវបានកំណត់ថា នឹងចេញដំណើរនៅកំឡុងរដូវក្តៅឆ្នាំ២០២០ ហើយចុះទៅដល់ផ្ទៃភពអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១ នៅតំបន់រណ្តៅអាចម៍ផ្កាយ ចេហ្សេរ៉ូ ដែលមានអង្កត់ផ្ចិតប្រវែង៤៥គីឡូម៉ែត្រ ។ ក្រៅពីនេះអំឡុងបេសកកម្មនៅលើភពអង្គារ យានរុករកភពអង្គារ២០២០នឹងប្រមូល ព្រមទាំងស្តុកទុកនូវគំរូតាងមួយចំនួន សម្រាប់ឲ្យបេសកកម្មនាពេលក្រោយទៀត អាចទៅនាំយកពួកវាមកកាន់ភពផែនដី ដើម្បីបន្តការសិក្សាស្រាវ ជ្រាវ ប៉ុន្តែវាស្ថិតនៅពេលយូរទៀតណាស់ ។ បេសកកម្មដើម្បីទៅយកគំរូតាងទាំងនោះ នឹងត្រូវធ្វើឡើងស្របតាមកិច្ចប្រឹងប្រែងរួមគ្នារវាង NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA។ គួរជម្រាបថា បេសកកម្មយានម៉ាស់២០២០ មិនត្រឹមជាបេសកកម្មតាមប្រមាញ់ និងរុករកសញ្ញាជីវិតនោះទេ តែវាក៏នឹងជួយអ្នកវិទ្យាសាស្រ្តយល់ដឹងកាន់តែច្បាស់ជាងមុន អំពីដំណើរវិវត្តនៃភពថ្មីក្រហមនេះផងដែរ ហើយវាក៏ជាការត្រួសត្រាយផ្លូវ សម្រាប់ឲ្យមនុស្សចុះទៅកាន់ទីនោះនៅ អំឡុងទសវត្សរ៍ឆ្នាំ២០៣០ ថែមទៀតផង ៕ធ.ដ
-
ឯកឧត្តម អូនព័ន្ធ មុនីរ័ត្ន ៖ ក្រសួងអប់រំយុវជន និងកីឡាផ្តួចផ្តើមបង្កើតសាលារៀនជំនាន់ថ្មីសំដៅជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណតំម្លៃជំនាញ និងសមត្ថភាពខ្ពស់ដើម្បីឆ្លើយតបទៅទីផ្សារពលកម្មនាសត្យវត្តន៍ទី២១
ឯកឧត្ត អគ្គបណ្ឌិត អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ភោធដាក់ឲ្យអនុវត្តន៍ជាផ្លូវការនៅកម្មវិធីសាលារៀនជំនាន់ថ្មី នាព្រឹកថ្ងៃ ទី១៦ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាល័យព្រះយុគន្ធរ ។ បន្ទាប់ពីឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានធ្វើរបាយការណ៍ស្វាគមន៍ និងលើកឡើងអំពីគោលបំណងផ្តួចផ្តើមបង្កើតសាលារៀនជំនាន់ថ្មីរួចមក។ ឯកឧត្តម អគ្គបណ្ឌិត អូនព័ន្ធ មុនីរ័ត្ន បានមានប្រសាសន៍ថាការសម្ភោធសមិទ្ធផលនាថ្ងៃនេះគឺជាសក្ខីកម្មមួយទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការកែទម្រង់វិស័យអប់រំជាពិសេសធ្វើការអភិវឌ្ឍធនធានមនុស្សឲ្យឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សនៃរចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន។ ឯកឧត្តម អគ្គបណ្ឌិតបានបញ្ជាក់ថាកម្មវិធីសិក្សាអ៊ីយូស៊ននេះ និងចូលរួមក្នុងការបណ្តុះធនធានមនុស្ស ផ្នែកវិទ្យាសាស្ត្រពិតរបសកម្ពុជា ដែលមានសមត្ថភាព និងជំនាញគ្រប់គ្រាន់សំរាប់បំពេញតម្រូវការ ការងារទីផ្សារក្នុងស្រុកនិងជួយបង្កើនការប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិនាពេលអនាគត់។ ឯកឧត្តម អូនព័ន្ធ មុនីរ័ត្ន ក្នុងនាមរាជរដ្ឋាភិបាលបានកោតសសរសើដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡាដែលបានចូលរួមគាំទ្រក្នុងកំណែទម្រង់វិស័យអប់រំរហូតទទូលបានសមិទ្ធផល យ៉ាងប្រចះត្រចង់ជាបន្តបន្ទាប់។ ឯកឧត្តមអគ្គបណ្ឌិត បានលើកឡើងទៀតថាពិភពលោកកំពង់ស្ថិតនៅក្នុងដំណើរបដិវត្តនៃបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ដ៏ធំនៃប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ការវិវត្តន៍នៃបច្ចេកវិទ្យាបាននិងកំពង់ផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងនៅក្នុងសង្គមជាតិរួមទាំងរបៀប និងវិធីសាស្រ្តនៃការអប់រំនិងរៀនសូត្ររបស់យើង។ នៅក្នុបរិបទនៃចរន្តដ៏ខ្លាំងក្លានៃសកលភាវូនីយកម្ម កម្ពុជា មិនគេចផុតពីឥទ្ធពលនិន្នាការពីសកលលោក និងបដិវត្តន៍ឧស្សាហ៍កម្មទីបួនបានឡើយ។ …
-
ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បន្តចុះសាងសង់ផ្ទះជូនសមាជិកអតីតយុទ្ធជន ដែលរងពិការភាព រស់ក្នុងជីវភាពក្រលំបាក និងខ្វះទីជម្រកសមរម្យ !
ខេត្តព្រះវិហារ៖ សមាជិកអតីតយុទ្ធជន ដែលរងពិការភាព នៅក្នុងសម័យតស៊ូ ធ្វើសឹកសង្គ្រាមការពារទឹកដី ទប់ទល់ប្រយុទ្ធជាមួយនឹងសត្រូវ ដើម្បីទទួលបានឯករាជ្យភាព និងបូរណភាពទឹកដី ជូនជាតិ មាតុភូមិ ចំនួន២គ្រួសារបន្ថែមទៀត ទទួលបានការយកចិត្តទុកដាក់ពី អាជ្ញាធរខេត្ត និងប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ដោយជួយសង់ផ្ទះជូន បានរស់នៅសមរម្យ និងស្មើមុខស្មើមាត់ ដូចអ្នកឯទៀត។ ផ្ទះថ្មីទាំង២ខ្នងនេះ ត្រូវគេដឹងថា បានសង់ឡើងសម្រាប់អតីតយុទ្ធជន ២គ្រួសារ នៅក្នុងស្រុកសង្គមថ្មី និងស្រុកគូលែន ខេត្តព្រះវិហារ។ រីឯ សកម្មភាពចុះសង់ផ្ទះទាំងនេះ មានរយះពេល២ថ្ងៃបន្តបន្ទាប់គ្នា ចាប់ពីថ្ងៃសៅរ៍ទី១៤ធ្នូ ដល់ថ្ងៃអាទិត្យទី១៥ធ្នូឆ្នាំ២០១៩ ដែលជាថ្ងៃឈប់សម្រាកចុងសប្តាហ៍ ក្រោមកិច្ចសហការ រវាងអាជ្ញាធរ និងសមត្ថកិច្ចប្រចាំមូលដ្ឋាន។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ឲ្យដឹងថា សមាគមអតីតយុទ្ធជនខេត្ត នៅតែបន្តចុះជួយសាងសង់ទីជម្រក ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនណា ដែលគ្មានដីធ្លី និងទីជម្រកពិតប្រាកដ…
-
សម្តេចតេជោហ៊ុនសែន៖ សូមកុំដណ្តើមអ្នកជំងឺគ្នា តែបើដណ្តើមអ្នកជំងឺគ្នា សុំឲ្យមានការទទួលខុសត្រូវពីដើមដល់ចប់
ភ្នំពេញ៖ សម្តេចតេជោបានស្នើរសុំឲ្យយកចិត្តទុកដាក់គ្លីនិកឯកជន ដ៏ដូចជាការលក់ឱសុទ្ធ ត្រូវធ្វើរអោយបានច្បាស់អំពីបញ្ហានេះ យើងមានទាំងរដ្ឋ យើងមានទាំងឯកជន ក៏ប៉ុន្តែសូមកុំដណ្តើមអ្នកជំងឺគ្នា ប៉ុន្តែបើដណ្តើមអ្នកជំងឺគ្នា សុំឲ្យមានការទទួលខុសត្រូវពីដើមដល់ចប់ កុំអោយដល់ថ្នាក់សង្គ្រោះលែងបានហើយ បានចាប់ផ្តើមមន្ទីរពេទ្យឯកជនបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ទៅស្លាប់នៅមន្ទីរពេទ្យរដ្ឋ។ ចឹងបើនិយាយអាណឹងនិយាយឲ្យចំ មន្ទីរពេទ្យឯកជនដណ្តើមអ្នកជំងឺយកទៅមើល ដល់ទៅពេលសង្គ្រោះលែងបាន ថាបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ អាណឹងបានរស់ ទៅដល់ស្លាប់នៅមន្ទីរពេទ្យរដ្ឋជេបណ្តោយ ហើយដែរធ្ងន់ធ្ងរជាងគេគឺកាលម៉ែត្រ ។ មន្ទីរពេទ្យឯកជនដ៏ទៃ ដោះស្រាយមិនចេញថាទៅកាលម៉ែត្រគេអាចសង្គ្រោះបាន មកដល់កាលម៉ែត្រស្លាប់បណ្តោយ ចឹងត្រូវទទួលខុសត្រូវពីដើមដល់ចប់។ បញ្ហាណឹងក៏ត្រូវពិនិត្យធ្វើរការជាមួយវិស័យឯកជន គ្រូពេទ្យឯកជន បើអ្នកឯងចាប់ផ្តើម ចាប់ផ្តើមពីដើមដល់ចប់ បើអ្នកឯងទទួលមិនបានទេគឺត្រូវបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ អោយមន្ទីពេទ្យរដ្ឋមកចុះ។ ជិតដាច់ដង្ហើមហើយមិនអោយស្លាប់នៅកន្លែងខ្លួនទេ អាគាត់នេះចេះអីចេះហើយចេះនឹងថាចេះស្អី ចេះទាក់ទងជាមួយ និងជីវិតមនុស្សទៅទៀត។ ជួនកាលបញ្ជូនពីមន្ទីរពេទ្យនែក ដែលនៅព្យាបាលពីរបីថ្ងៃនៅកន្លែងនែកយកលុយគេអស់មិនតិចហើយ ចាប់ផ្តើមបញ្ជូនទៅមន្ទីរពេទ្យរដ្ឋណាមួយ រួចហើយស្លាប់តាមផ្លូវក៏មានដែរ។ អារឿងណឹងត្រូវតែយកចិត្តទុកដាក់ បើមិនចឹងទេអាស្រួលៗគិតថាស្រួល អ្នកជំងឺណឹងស្រួល យកទៅព្យាបាលដល់ទៅព្យាបាលមិនជាបញ្ជូនទៅអោយស្លាប់នៅកន្លែងរដ្ឋ ចឹងរដ្ឋគ្រាន់តែជាកន្លែងរុំសពចុងក្រោយ អាណឹងគឺជារឿងមួយដែលមិនគប្បីទេ អ្នកទទួលខុសត្រូវខាងផ្នែក ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យឯកជន ។ ហើយចំណែកការគ្រប់គ្រងឱសុទ្ធខ្លែងខ្លាយឬឱសុទ្ធខូចគុណភាពនេះយើងក៏បាននិយាយគ្នាអំពីបញ្ហាណឹងច្រើនហើយយើងត្រូវបន្តគ្របគ្រង។សម្តេចតេជោ ហ៊ុន…