-
ការប្រគំតន្ត្រីសប្បុរសធម៌ស្នាមញញឹម រៀបចំដោយក្រុមហ៊ុន Smart ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាមានការចូលរួមយ៉ាងកុះករ
ភ្នំពេញ៖ ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនាពេលបច្ចុប្បន្នបាននឹងកំពុងបំរើអតិថិជនច្រើនជាង៨(ប្រាំបី)លាននាក់ ក្រុមហ៊ុន Smart Axiata ក្រៅពីការខិតខំប្រឹងប្រែងលើកកម្ពស់វិសាលភាពរបស់ខ្លួន ដើម្បីស្វែងរកប្រាក់ចំណូលហើយនោះ ក្រុមហ៊ុនតែងតែបានចែករំលែកប្រាក់ចំណួលរបស់ខ្លួន ដើម្បីចូលរួមសកម្មភាពសប្បុរសធម៌ត្រឡប់ទៅកាន់សង្គមវិញ ។ ជាក់ស្តែងក្រុមហ៊ុន Smart Axiata បានរៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំមួយនៅថ្ងៃទី១៥ ខែធ្នូនេះ នៅរោងមហោស្រពកោះពេជ្រ ក្រោមទស្សនទាន «ធ្វើរឿងល្អថ្ងៃនេះ» ដោយមានកាចូលរួមពីក្រុមសិល្បៈករ-សិល្បៈការិនីល្បីៗក្នុងស្រុកជាច្រើន ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងបន្ថែមពីមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលជាមន្ទីរពេទ្យកុមារឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា និងជាមន្ទីរពេទ្យដែលបានផ្តល់ការព្យាបាលដោយឥតគិតប្រាក់ដល់កុមារកម្ពុជារាប់លាននាក់ ។ សូមបញ្ជាក់ថា សំបុត្រមួយសន្លឹកមានតម្លៃ១០ដុល្លារ ហើយរាល់ប្រាក់ចំណូលពីការលក់សំបុត្រទាំងអស់ នឹងត្រូវបរិច្ឆាកទៅឲ្យមូលនិធិគន្ធបុប្ផាកម្ពុជា ។ ជាមួយគ្នានេះ ក្រុមហ៊ុន Smart បានបរិច្ឆាកថវិការបន្ថែម១០ដុល្លារទៅលើរាល់ចំនួនសំបុត្រដែលបានលក់ចេញ ដើម្បីបន្ថែមថវិការសម្រាប់មូលនិធិពីការលក់សំបុត្រ ។ រាល់អតិថិជនទិញសំបុត្រចូលទស្សនាទាំងអស់ នឹងក្លាយសមាជិកគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ។ សាធារណរជនក៏អាចធើ្វការបរិច្ឆាកបន្ថែមទៀតតាមរយៈការទិញសម្ភារៈផ្សេងៗក្នុងការប្រគំតន្ត្រីនេះផងដែរ ។ ក្នុងនាមជាអ្នកផ្តួចផ្តើមកម្មវិធីប្រគំតន្ត្រីនេះ ក្រុមហ៊ុន Smart រួមជាមួយនឹងដៃគូសហការជាច្រើនទៀត រ៉ាប់រងរាល់ការចំណាយទាំងអស់ ដែលមានចំនួនមិនតិចជាង១០ម៉ឺនដុល្លារឡើយសម្រាប់ការរៀបចំការប្រគំតន្ត្រី ក៏ដូចជាការបង្កើតយុទ្ធនាការស្វែងយល់បន្ថែម ដើម្បីបង្កើនការបរិច្ឆាកជាសាធារណៈសម្រាប់មូលនិធិនេះ…
-
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ធ្វើបទអន្តរាគមន៍ទៅកាន់មហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី ដែលប្រារព្ធធ្វើនៅសាធារណរដ្ឋតួកគី
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមជាតិរដ្ឋសភាកម្ពុជា-សភាតំបន់អាស៊ី APA បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតលើកទី១២ របស់សភាតំបន់អាស៊ី(APA) ក្រោមប្រធានបទ “តួនាទីនៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងតំបន់អាស៊ី The Role of Multilateral Cooperation Among Asian Parliaments” ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងអានតាលីយ៉ា សាធារណរដ្ឋតួកគី តបតាមការអញ្ជើញរបស់ ឯកឧត្តម សាស្ត្រាចារ្យ ម៉ូស្តាហ្វា សេនតុប (Professor, Mustafa SENTOP) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋតួកគី និងជាប្រធានសភាតំបន់អាស៊ី (APA) ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងមហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ីនេះ ដោយបានធ្វើការកត់សម្គាល់ថា ពិភពលោកនាពេលបច្ចុប្បន្នកំពុងជួបប្រទះនូវការប្រឈមជាច្រើន ដែលក្នុងនោះ បញ្ហាប្រឈមសំខាន់ៗមានដូចជា សង្គ្រាមពាណិជ្ជកម្ម…
-
ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បើកកម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ សម្រាប់ថ្ងៃអនាគតលើកទី១៤ នៅផ្សារទំនើបអ៊ីអន២សែនសុខ
ភ្នំពេញ៖ សម្រាប់ឆ្នាំនេះ គឺជាលើកទី១៤ហើយដែលកម្មវិធីប្រកួតគូរគំនូរថយន្តត្រូវបានប្រារព្ធឡើងនៅជុំវិញពិភពលោក ស្របពេលដែលការប្រកួតនេះត្រូវបានធ្វើឡើងជាលើកទី១០ នៅក្នុងប្រទេសកម្ពុជាយើងផងដែរ ។ការថ្លែងបែបនេះត្រូវបានលោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ធ្វើឡើងក្នុងកម្មវិធីស្តីពីការប្រកាសបើកជាផ្លូវការ នៃកម្មវិធីគូរគំនូរលើកទី១៤ ក្រោមប្រធានបទ “គូរគំនូររថយន្តតូយ៉ូតា ក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត” នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ រាជធានីភ្នំពេញ ។ លោក ហ៊ីរ៉ូយូគិ អ៊ីតុ បានបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនពិតជាមានមោទនភាព ដែលកម្មវិធីប្រកួតគូរគំនូរនេះ កាន់តែទទួលបាននូវការគាំទ្រ និងប្រជាប្រិយភាពខ្លាំងឡើងៗពីឆ្នាំទៅមួយឆ្នាំ មិនថានៅទូទាំងប្រទេសកម្ពុជា ឬនៅទូទាំងសកលលោកនោះទេ ។ លោកអគ្គនាយកបន្ថែមថា គោលបំណងសំខាន់ៗ ក្នុងការបង្កើតឲ្យមានកម្មវិធីប្រកួតគូរគំនូររថយន្តក្នុងក្តីស្រមៃនេះឡើង គឺដើម្បីផ្តល់ឱកាសឲ្យប្អូនៗជំនាន់ក្រោយ ដែលស្រលាញ់ និងមានភាពប៉ិនប្រសព្វក្នុងការគូរគំនូរ អាចបញ្ចេញនូវសមត្ថភាព និងគំនិតច្នៃប្រឌិតទៅតាមក្តីស្រមៃរបស់ពួកគេ ហើយម៉្យាងវិញទៀត ក្រុមហ៊ុន តូយ៉ូតា ក៏ចង់ចូលរួមលើកកម្ពស់សារៈសំខាន់នៃសិល្បៈ គំនូររថយន្តនេះនៅកម្ពុជា ។ ចំពោះលក្ខខណ្ឌនៃប្រភេទអាយុដែលអាចចូលរួមប្រកួតប្រជែងគូរគំនូររថយន្តនេះមានដូចជា: ក្រោមអាយុ ៨ឆ្នាំ,ពីអាយុ ៨ឆ្នាំ ដល់ ១១ឆ្នាំ…
-
ជនសង្ស័យ៣នាក់ ត្រូវជាប់ខ្នោះនគរបាលខណ្ឌសែនសុខ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យ០៣នាក់រួមមាន ៖ ១-ឈ្មោះ ឈិន តុង ភេទប្រុស អាយុ២៩ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន, ២-ឈ្មោះ អូន រី ភេទប្រុស អាយុ៣០ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ, ៣-ឈ្មោះ ឡុង ចាន់សុវណ្ណភេទប្រុស អាយុ២៤ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ…
-
ក្រុង ស៊ីដនី របស់អូស្ត្រាលីប្រកាសអាសន្ន អំពីការបំពុលខ្យល់បណ្តាលមកពីភ្លើងឆេះព្រៃ
ទីក្រុង ស៊ីដនី ដែលជាទីក្រុងធំបំផុតរបស់អូស្រ្តាលីកំពុងប្រឈមនឹង“ ភាពអាសន្នផ្នែកសុខភាពសាធារណៈ” ជុំវិញផ្សែងដែលបានឆាបឆេះនៅទីក្រុងស៊ីដនីនេះ អស់រយៈពេលជាច្រើនសប្តាហ៍។ ក្រុមវេជ្ជបណ្ឌិតឈានមុខគេបានព្រមានបែបនេះ នៅថ្ងៃច័ន្ទ ទី១៦ ធ្នូ ពោលគឺបន្ទាប់ពីមន្ទីរពេទ្យបានរាយការណ៍ថាមានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលមានការចុះទៅស្វែងយល់នៅតាមមន្ទីរពេទ្យ។ភ្លើងឆេះព្រៃរាប់រយកន្លែងកំពុងឆេះពាសពេញប្រទេសអូស្ត្រាលីអស់រយៈពេលជាច្រើនខែហើយដោយភ្លើងឆេះសន្ធោសន្ធៅនៅភាគខាងជើង ទីក្រុងស៊ីដនីបំផ្លាញផ្ទះជាច្រើនខ្នងពេញមួយយប់ និងឆេះនៅក្បែរទីប្រជុំជនដែលកំពុងគំរាមកំហែងនៅក្រុង Perth ។ ក្រុមគ្រូពេទ្យជាង២០ រួមទាំងមហាវិទ្យាល័យវេជ្ជសាស្ត្ររ៉ូយ៉ាល់អូស្រ្តាលីដែលតំណាងឱ្យវេជ្ជបណ្ឌិត និងសិក្ខាកាម ២៥.០០០ នាក់បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវដល់រដ្ឋាភិបាលអូស្រ្តាលី ឲ្យ ដោះស្រាយការបំពុលខ្យល់ពុល ជាពិសេស កម្រិតដ៏ខ្ពស់នៃការបំពុល PM2.5៕ធ.ដ
-
វៀតណាមផលិតនាវាមុជទឹកបានដោយខ្លួនឯង
វៀតណាម៖ កាលពីពេលថ្មីៗនេះ វៀតណាមបានដាក់បង្ហាញនាវាមុជទឹកដែលផលិតឡើងដោយខ្លួនឯង ដោយឲ្យឈ្មោះថា “Truong Sa-01” ក្រោមជំនួយពីរដ្ឋាភិបាល។ នាវាមុជទឹក Truong Sa-01 នេះ ត្រូវបានផលិតឡើងដោយអតីតសាស្រ្តាចារ្យផ្នែកវិស្វកម្មកប៉ាល់ Nguyen Quoc Hoa នៃសកលវិទ្យាល័យ Hanoi University។ បច្ចុប្បន្នលោកគឺជាអ្នកជំនួញ និងផលិតកប៉ាល់ នៅក្នុងខេត្ត Thai Binh ប្រទេសវៀតណាម។ គួរបញ្ជាក់ថា គម្រោតផលិតនាវាមុជទឹកនេះក៏ទទួលបានជំនួយ និងការគាំទ្រពីរដ្ឋាភិបាល និងកងទ័ពជើងទឹកវៀតណាមផងដែរ។Truong Sa-01 មានប្រវែង ៥,៨ម៉ែត្រ និងទទឹង ១,៧ម៉ែត្រ អាចមុជទឹកជម្រើស ៦០ម៉ែត្រ និងអាចបញ្ជាពីចម្ងាយដល់ ៨០០គីឡូម៉ែត្រ៕ធ.ដ
-
នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចផ្ទះលេខ១៩ ផ្លូវ២៤៧ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ជនសង្ស័យមានឈ្មោះ ភេ វណ្ណី ភេទប្រុស អាយុ២៤ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១៩ ផ្លូវ២៤៧ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ
-
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រៀបចំព្រឹត្តិការណ៍ទិវាគ្រួសារប្រចាំឆ្នាំ ក្រោមប្រធានបទ «ការសិក្សាពេញមួយជីវិត»
ភ្នំពេញ៖ ចាប់ផ្តើមពីចំនួនសិស្សតិចតួចកាលពី១៥ឆ្នាំមុន បច្ចុប្បន្នសាលាអន្តរជាតិ CIA FIRST បានក្លាយជាសាលាមួយដ៏ធំ និងមានការទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា ។ ដើម្បីអបអរសាទរនូវសមិទ្ធផលនេះ ជាមួយគ្រួសារដៃគូ សហគមន៍សាលាអន្តរជាតិ CIA FIRST បានរៀបចំទិវាគ្រួសារប្រចាំឆ្នាំរបស់ខ្លួន ក្រោមប្រធានបទ «ការសិក្សាពេញមួយជីវិត» ។ ការប្រារព្ធកម្មវិធីក្នុងទិវាគ្រួសាររួមមាន៖ ការលក់ចំណីអារហារ កីឡា និងសកម្ម ភាពជាច្រើន ដែលរៀបចំឡើងដោយដោយសិស្សានុសិស្ស និងមានឈុតឆាកសំដែងនានា បង្ហាញអំពីអាកប្បកិរិយាច្នៃប្រឌិត និងការគិតឆ្ពោះទៅមុខរបស់សាលា ស្របពេលដែលមានការប្រារព្ធនូវវប្បធម៌ចម្រុះ ព្រមទាំងទេពកោសល្យជាច្រើន នៃសិស្សានុសិស្សរបស់សាលាអន្តរជាតិ CIA FIRST ។ ឆ្នាំនេះ មានអ្នកឧបត្ថម្ភធំៗជាច្រើន ដែលគាំទ្រដល់ព្រឹត្តិការណ៍នេះ រួមមាន៖ ក្រុមហ៊ុន Mercedes-Benz, ធនាគារ CIMB Bank, បណ្ណាគារ Monument books and toys, Kids City, Cambodia Country Club…
-
នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីរក្សាទុកគ្រឿងញៀន
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យ០២នាក់រួមមាន ៖១- ឈ្មោះ ញ៉ែម សុគន្ធ ភេទប្រុស អាយុ២៤ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក, ២- ឈ្មោះ អឿន លីហ្សា ភេទប្រុស អាយុ១៩ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក (ដកហូតក្រាម ០១កូនថង់តូច) ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ
-
រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងប្រកាសដកកងទ័ព៤.០០០នាក់ចេញពីអាហ្វហ្គានីស្ថាន នៅក្នុងសប្ដាហ៍នេះ
សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន CNN ផ្អែកលើប្រភពពីមន្រ្តីជាន់ខ្ពស់អាម៉េរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានចុះផ្សាយថា រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងប្រកាសពីការដកកងទ័ពអាម៉េរិក៤,០០០នាក់ចេញពីអាហ្វហ្គានីស្ថាន នៅក្នុងសប្ដាហ៍នេះ ។ ប្រភពដដែលបន្តថា បន្ទាប់ពីការដកកងទ័ព៤,០០០នាក់នោះ កងទ័ពអាម៉េរិកចន្លោះពី៨,០០០ដល់៩,០០០នាក់នឹងបន្តឈរជើងនៅអាហ្វហ្គានីស្ថាន ហើយការដកកងទ័ពនេះ ទំនងជាត្រូវធ្វើឡើងជាដំណាក់កាលក្នុងរយៈពេលជាច្រើនខែ ។ ប៉ុន្តែទន្ទឹមគ្នានេះ ខាងសេតវិមាននៅពុំទាន់ធ្វើការអត្ថាធិប្បាយអ្វី ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍របស់សារព័ត៌មាន CNN នៅឡើយទេ តែលោក ដូណាល់ ត្រាំផ្ទាល់ធ្លាប់បានអះអាងជាច្រើនលើកថា មានបំណងដកកងទ័ពអាម៉េរិកជាច្រើនពាន់នាក់ចេញពីអាហ្វហ្គានីស្ថាន ៕ធ.ដ