-
ចិនផ្អាកការដំឡើងពន្ធបន្ថែមលើសហរដ្ឋអាម៉េរិក បន្ទាប់ពីឯកភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទំាងពីរ
ចិន៖ ចិនបានសម្រេចផ្អាកការដំឡើងពន្ធបន្ថែមលើផលិតផលមួយចំនួននាំចូលពីសហរដ្ឋអាម៉េរិក ក្រោយប្រទេសទំាងពីរបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ កាលពីថ្ងៃសុក្រសប្តាហ៍មុន នេះបើតាមគណៈកម្មាការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិននៅថ្ងៃអាទិត្យម្សិលមិញ ។ ជាមួយគ្នានេះ គណៈកម្មាការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិនបានលើកឡើងថា ឈរនៅលើមូលដ្ឋានស្មើភាព និងការគោរពគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាម៉េរិក ហើយចិនសង្ឃឹមថា អាចនឹងដោះស្រាយបញ្ហាជាក្ដីកង្វល់រវាងគ្នាទៅវិញទៅមក ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថេរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មអាម៉េរិក-ចិន ។ បើតាមប្រភពពីមន្ត្រីចិនកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ ដែលត្រូវបានពិភាក្សាគ្នារវាងមន្ត្រីអាមេរិក និងចិននោះ ត្រូវបានភាគីទាំងពីរសម្រេចជាថ្មីថា នឹងចុះហត្ថលេខាយកជាផ្លូវការនៅដើមឆ្នាំ២០២០ ក្នុងនោះអាម៉េរិកសន្យាមិនដំឡើងពន្ធបន្ថែមលើទំនិញចិន និងដកការរឹតត្បិតមួយចំនួនទៀត ហើយចិនវិញ សន្យាបង្កើនការទិញទំនិញកសិកម្មពីអាម៉េរិក៥០ពាន់លានដុល្លារ ដែលច្រើនជាងកាលពីឆ្នាំ២០១៧រហូតដល់ទៅ២ដង ៕ធ.ដ
-
រដ្ឋាភិបាលប្រេស៊ីលបញ្ជាក់ថា អត្រានៃការបាត់បង់ព្រៃអាម៉ាហ្សូន កើនឡើងខ្លាំងក្នុងឆ្នាំនេះ បើធៀបនឹងឆ្នាំមុន
ប្រេស៊ីល៖ របាយការណ៍បឋមរបស់ទីភ្នាក់ងាររដ្ឋាភិបាលប្រេស៊ីលបានឱ្យដឹងថា អត្រានៃការបាត់បង់ព្រៃអាម៉ាហ្សូននៅប្រេស៊ីលក្នុងខែវិច្ឆិកាឆ្នំានេះ បានកើនឡើងខ្លាំងលើស១០០ភាគរយ បើធៀបនឹងកំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ។ បើតាមទិន្នន័យរបស់ទីភ្នាក់ងារស្រាវជ្រាវ INPE នៃរដ្ឋាភិបាលប្រេស៊ីល ក្នុងខែវិច្ឆិកាកន្លងទៅនេះ ការបាត់បង់ព្រៃអាម៉ាហ្សូន ដែលជាព្រៃទាក់ទាញទឹកភ្លៀងធំបំផុតនៅលើលោក មានទំហំសរុប៥៦៣គីឡូម៉ែត្រក្រឡា ដែលជាអត្រាកើនឡើងដល់ទៅ១០៣ភាគរយ បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០១៨ ។ ប្រការនេះធ្វើឲ្យទំហំនៃការបាត់បង់ព្រៃអាម៉ាហ្សូននៅប្រេស៊ីល កាលពីចន្លោះខែមករា និងខែវិច្ឆិកា ឆ្នាំ២០១៩នេះ កើនដល់៨,៩៣៤គីឡូម៉ែត្រក្រឡា ។ ទំហំនេះគឺ៨៣ភាគរយច្រើនជាងកាលពីអំឡុងពេលដូចគ្នានៅឆ្នាំ២០១៨ ហើយស្ទើរតែស្មើទំហំនៃដែនដី Puerto Rico របស់សហរដ្ឋអាម៉រិក៕ធ.ដ
-
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩
-
ចំនួនអ្នកស្លាប់ និងរបួសកើនជិត៤០នាក់ ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦.៨រ៉ិចទ័រវាយប្រហារប្រទេសហ្វីលីពីន
ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦.៨រ៉ិចទ័រ ដែលបានវាយប្រហារលើកោះមិនដាណាវ ភាគខាងត្បូងប្រទេសកាលពីថ្ងៃអាទិត្យម្សិលមិញ បានកើនឡើងដល់០៧នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស ខណៈអគារមួយចំនួនដួលរលំ និងមានមនុស្សកំពុងជាប់ខ្លួនក្នុងនោះផងដែរ ។ ជាមួយគ្នានេះ បើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះមហន្តរាយធម្មជាតិខាងលើ បានវាយប្រហារលើតំបន់ក្បែរទីក្រុងដាវ៉ៅ កោះមិនដាណាវ ហើយវាក៏ជាលើកទី៥ផងដែរគិតចាប់តាំងពីខែតុលាកន្លងមក ។ គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយទៅក្នុងដី២៨.២គីឡូម៉ែត្រ និងមានចំណុចរញ្ជួយនៅ ចំងាយ៦១គីឡូម៉ែត្រពីភាគនិរតីពីតំបន់ឆ្នេរនៃទីក្រុងដាវ៉ៅ ។ ហើយអ្វីដែលគួរកត់សម្គាល់នោះ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ និងក្រុមគ្រួសារក៏ស្ថិតនៅក្នុងទីក្រុងដាវ៉ៅ នៅពេលគ្រោះរញ្ជួយដីនេះកើតឡើងផងដែរ ប៉ុន្តែលោកមិនបានទទួលរងគ្រោះថ្នាក់អ្វីឡើយ ខណៈតំបន់ដែលក្រុមគ្រួសារលោកស្ថិតនៅ គឺមានចម្ងាយ៦១គីឡូម៉ែត្រពីចំណុចរំញ័រ ៕ធ.ដ
-
បុរសម្នាក់ជិះម៉ូតូធន់ធំបុករបាំងថ្មចែកទ្រូងផ្លូវដួលបោកទៅនឹងថ្នល់បាក់ ក ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូធន់ធំម៉ាក CBRមួយគ្រឿងក្នុងល្បឿនលឿនខណៈដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ជ្រុលទៅបុកខឿនចែកទ្រូងផ្លូវផ្លោងម៉ូតូ និងមនុស្សទៅផ្លូវម្ខាងទៀតបោកនឹងថ្នល់បាក់ ក ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ R៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ សោម ចន្ទថា ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើត ឃុំក្រញូង ស្រុករមាសហែក ខេត្តស្វាយរៀង។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុហេតុបានឲ្យដឹងថា មុនកើតហេតុឃើញបុរសម្នាក់ជិះម៉ូតូធន់ធំមួយគ្រឿងម៉ាក CBR ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GF-5382 ធ្វើដំណើរតាមបណ្តោយផ្លូវលេខR៥ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើដោយសារផ្លូវកោងកាច់ចង្កូតមិនទាន់ជ្រុលទៅបុកខឿនចែកទ្រូងផ្លូវបណ្ដាលឲ្យផ្លោងម៉ូតូ និងមនុស្សទៅផ្លូវម្ខាងទៀតបោកនឹងថ្នល់បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់កន្លែងកើតហេតុបានធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្នទុករងចាំប្រគល់ជូនសាច់ញាតិវិញ។ដោយឡែកសពជនរងគ្រោះ (សព) សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ធ.ដ
-
រថយន្តពាក់ស្លាកលេខរដ្ឋបុករះរនាំងដែកមុខព្រលានយន្តហោះពោចិនតុង បាក់អស់ជាច្រើនផ្ទាំង
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ីតស៊ុយម៉ីតស៊ី ត្រាយតុន ពាក់ស្លាកលេខរដ្ឋមួយគ្រឿងមិនប្រយ័ត្នរេចង្កូតទៅបុករះរនាំងដែកបាំងសួនច្បារមុខព្រលានយន្តហោះពោធិ៍ចិនតុងបាក់ជាច្រើនផ្ទាំងរថយន្តជង់ជាប់ និងរនាំងដែកទៅមុខលែងរួច តែអមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចមុខព្រលានយន្តហោះពោធិចិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកមុីតស៊ុយមុីតសុី ត្រាយតុន ពណ៌ស ពាក់ស្លាកលេខរដ្ឋ 25 2-1098 ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករះរនាំងដែកបាំងសួនច្បារនៅមុខព្រលានយន្តហោះពូចិនតុង បាក់អស់ជាច្រើនផ្ទាំងចំណែករថយន្តបង្កជង់ជាប់នឹងរនាំងដែកទៅមុខលែងរួច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានពិនិត្យទីតាំងកន្លែងកើតហេតុ ដោយរនាំងដែកជារបស់ក្រុមហ៊ុនព្រលានយន្តហោះពោចិនតុង ទើបសមត្ថកិច្ចបានឲ្យភាគីម្ចាស់រថយន្តធ្វើការចចារគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ធ.ដ
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតពេទ្យ២,៥៨៨នាក់ នៅព្រឹកនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ ២,៥៨៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាថ្នាលបណ្តុះបណ្តាលនាំមុខគេបង្អស់នៅកម្ពុជា ក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល និងដែលបានទទួលស្គាល់លើឆាកអន្តរជាតិ។ បន្ថែមពីលើការកែលម្អកម្មវិធីសិក្សា ឱ្យទៅជាកម្មវិធីសិក្សាមួយដែលផ្អែកលើកសមត្ថភាពស្នូលជាគោល តាមរយៈការអនុវត្តផ្ទាល់ក្នុងមន្ទីរពិសោធន៍ បង្ហាញត្រាប់ទំនើប មុននឹងឲ្យនិស្សិតចេញទៅអនុវត្តនៅតាមមន្ទីរពេទ្យ។ សាកលវិទ្យាល័យបានធ្វើទំនើបកម្មលើការវាយតម្លៃសមត្ថភាពនិស្សិត ប្រកបដោយគុណភាព និងតម្លាភាព ដោយបានរៀបចំឲ្យមានការប្រឡងតាមប្រព័ន្ធអេឡិចត្រូនិច។ ទន្ទឹមនឹងនេះដែរ សាកលវិទ្យាល័យក៏បានពង្រីកហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធានាឱ្យការបណ្តុះបណ្តាលនិស្សិតឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ចាប់តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសរុបចំនួន ២៧,៥៥៩នាក់។ សាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ៩៧៨នាក់ ទៅធ្វើកម្មសិក្សា និងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់វេជ្ជបណ្ឌិតឯកទេស និងបណ្ឌិតនៅប្រទេសបារាំង អាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េ និង បែលហ្សិក…
-
ដោយមើលឃើញពីសក្តានុពលអចលនទ្រព្យនៅកម្ពុជាកាន់តែរីកចំរើនច្រើនឡើងៗនោះ ទើបក្រុមហ៊ុនអារ៉ាខាវ៉ា បានផ្តល់បទបង្ហាញពីគម្រោងលំនៅដ្ឋាន រ៉ាខាវ៉ា ដល់អតិថិជននិងមិត្តភក្ររស់នៅខេត្តសៀមរាប
សៀមរាប៖ នៅរាត្រីស្រមោលសថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន អារ៉ាខាវ៉ា បានផ្តល់បទបង្ហាញពីគម្រោងលំនៅដ្ឋាន រ៉ាខាវ៉ា ដល់អតិថិជននិងមិត្តភក្ររស់នៅខេត្តសៀមរាបដែលមានបំណងចង់បានលើគម្រោងលំនៅដ្ឋាន អារ៉ាខាវ៉ា បានរៀបចំនៅសណ្ឋាគារ ម៉េម័រ ផាឡេស រីសត និងស្ប៉ា ក្នុងខេត្តសៀមរាប។ ក្រុមហ៊ុន អារ៉ាខាវ៉ា បានបង្កើតឡើងតាំងពីឆ្នាំ២០០៨ ដោយមើលឃើញថា ប្រជាជនកម្ពុជាបច្ចុប្បន្ន កាន់តែរីកចំរើនច្រើនឡើងៗ នឹងមានបំណងចង់បានលំនៅដ្ឋានជាកម្មសិទ្ធិផ្ទាល់ខ្លួននៅចំកណ្តាលទីក្រុងភ្នំពេញ និងនៅជិតសាលារៀន កន្លែងធ្វើការងារ សាកលវិទ្យាល័យ មន្ទីរពេទ្យអន្តរជាតិ ផ្សារទំនើប ដែលងាយស្រួលដល់ការរស់នៅ សិក្សា ធ្វើការ និងប្រកបរបរអាជីកម្មផ្សេងៗ។ លោក ញឹក សំនៀងរាជសីហ៍ ទីប្រឹក្សាគំរោងលំនៅដ្ឋាននៃក្រុមហ៊ុនអារ៉ាខាវ៉ា មានប្រសាសន៏ថា៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមក ក្រុមហ៊ុនបានចាប់ផ្តើមសាងសង់លំនៅដ្ឋាន អារ៉ាខាវ៉ា ដែលជាលំនៅដ្ឋានតម្លៃសមរម្យសម្រាប់ប្រជាជនដែលមានចំណូលមធ្យមចំនួន១៦អគារ ២១ជាន់ ស្មើនឹង២៩៦០យូនីត។ អតិថិជនអាចទិញបានដោយបង់ត្រឹមតែតិចជាង៣០០ដុល្លាប៉ុណ្ណោះក្នុង ១ខែ ដោយគ្មានការប្រាក់និងគ្មានប្រាក់កក់។ ក្រុមហ៊ុនអារ៉ាខាវាប្រើប្រាស់ទុនរបស់ក្រុមហ៊ុនទាំងស្រុងសុទ្ធសាធដើម្បីសាងសង់រហូតដល់ពេលចប់តម្រោងទាំងមូល។ លោកបន្តថា៖ ចំពោះអតិថិជននឹងទទួលបានកម្មសិទ្ធិផ្តាច់មុខតកូនតចៅសម្រាប់ប្រជាជនទូទាំងប្រទេសបានទទួលព័ត៌មានពីតម្រោងដ៏ល្អនេះ ខាងក្រុមហ៊ុនបាននិងកំពុងធ្វើការផ្សព្វផ្សាយទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា មានដូចជាខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត ក្រុងព្រះសីហនុ…
-
លោក ថោង ខុន និងពលរដ្ឋស្រុកបារាយណ៍សាទរចំពោះការស្ដារប្រឡាយមួយខ្សែប្រវែងជាង ១ម៉ឺន២ពាន់ម៉ែត្រ
(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ព្រមទាំងប្រជាពលរដ្ឋជាច្រើនរយនាក់នៅស្រុកបារាយណ៍ បានសម្ដែងនូវការរីករាយសាទរយ៉ាងខ្លាំងចំពោះការស្ដារ និងពង្រីកប្រឡាយតាសួងឱ្យកាន់តែធំ កាន់តែជ្រៅ និងផ្ទុកបរិមាណទឹកកាន់តែច្រើនជាងមុន។ សរុបប្រវែងប្រឡាយដែលត្រូវស្តារឡើងវិញ ១២,៥០០ម៉ែត្រ ក្នុងនោះមានការស្តារប្រឡាយមេនាំទឹកប្រវែង ៤,៨៥០ម៉ែត្រ មានទំនប់សងខាងក្រាលគ្រួសក្រហម និងស្តារប្រឡាយរងប្រវែង ៧,៦៥០ម៉ែត្រ មានទំនប់សងខាងជាផ្លូវក្រាលគ្រួសក្រហមដែរ។ ពិធីបើកការដ្ឋានស្ដារប្រឡាយនេះធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោករដ្ឋមន្ត្រី ថោង ខុន និងមានការចូលរួមពីលោក យិន ងួនកូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម តំណាងរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋនៅស្រុកបារាយណ៍ជាច្រើនរយនាក់ទៀត។ លោក អួង សារឿន អភិបាលស្រុកបារាយណ៍ បានឱ្យដឹងថា «ប្រព័ន្ធធារាសាស្ត្រនេះនឹងបម្រើជូនប្រជាពលរដ្ឋនៅមូលដ្ឋានចំនួន ៣ឃុំ (១៧ភូមិ) ក្នុងនោះរួមមាន៖ ឃុំបារាយណ៍ (១១ភូមិ) ឃុំឈូកខ្សាច់ (៣ភូមិ) និងឃុំទ្រៀល (៣ភូមិ) ដែលមានប្រជាពលរដ្ឋ ១០,៩៤៥នាក់ ស្មើនឹង ២,១៨៩គ្រួសារ។ ប្រឡាយទឹកនេះអាចស្រោចស្រពលើផ្ទៃដីសរុប…
-
រដ្ឋមន្ត្រីលើកទឹកចិត្តម្ចាស់អាជីវកម្មដែលលើកស្ទួយទេសចរណ៍ជាតិ និងព្រមានចំពោះអាជីវកម្មដែលបំផ្លាញគោលដៅទេសចរណ៍ជាតិ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងលើកទឹកចិត្តចំពោះម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងឡាយ ដែលមានឆន្ទៈចូលរួមលើកស្ទួយវិស័យទេសចរណ៍ និងគោលដៅទេសចរណ៍ជាតិ ប៉ុន្តែត្រូវតែចាត់វិធានការយ៉ាងដាច់ខាតចំពោះមូលដ្ឋានអាជីវកម្មណា ដែលបោកប្រាស់ភ្ញៀវ ដើម្បីតែផលចំណេញមួយពេល ហើយប៉ះពាល់ដល់គោលដៅទេសចរណ៍នៅកម្ពុជា។ ការលើកទឹកចិត្ត និងព្រមានបែបនេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងពិធីបើកសម្ពោធហាងលក់គ្រឿងអលង្ការ ច័ន្ទ គឹមទី ស្ថិតនៅតាមបណ្ដោយមហាវិថី ម៉ៅ សេទុង (ខាងលិចស្ដុបបូកគោ) នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។ នាឱកាសបើកសម្ពោធហាងគ្រឿងអលង្ការខាងលើនេះ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញសុទិដ្ឋិនិយមចំពោះហាងលក់គ្រឿងអលង្ការ ច័ន្ទ គឹមទី ដែលអាចបម្រើឱ្យគ្រប់សេចក្ដីត្រូវការរបស់ភ្ញៀវជាតិ-អន្តរជាតិ និងចូលរួមមលើកស្ទួយវិស័យទេសចរណ៍ជាតិផងដែរ។ លោកថា ក្នុងចំណោមភ្ញៀវទេសចរសរុបនៅលើពិភពលោក ក៏ដូចជានៅកម្ពុជា មានប្រមាណ ២៥% តែងតែចូលចិត្តទិញគ្រឿងអលង្កា វត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់សិល្បៈផ្សេងទៀត ដោយលោកបានដាស់តឿនឱ្យអាជីវកម្មទាំងឡាយដែលប្រតិបត្តិការលើផ្នែកនេះ ត្រូវពង្រឹងគុណភាពសេវាកម្ម ធានាគុណភាព បដិសណ្ឋារកិច្ច ពិសេសមិនត្រូវបោកប្រាស់ភ្ញៀវជាដាច់ខាត។ លោកបានបន្តថា នៅពេលមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ពិសេសនៅគោលដៅសៀមរាប-អង្គរ ភ្ញៀវទេសចរអឺរ៉ុបចូលចិត្តទិញវត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់របស់ខ្មែរ ចំណែកភ្ញៀវទេសចរអាស៊ី ពិសេសទេសចរចិនចូលចិត្តទិញគ្រឿងអលង្ការ…