Category: ព័ត៌មាន

  • រុស្ស៊ីគ្រោងបំពាក់មីស៊ីលផ្លោង-នុយក្លេអ៊ែរប្រភេទថ្មីឲ្យកងទ័ពរបស់ខ្លួន ក្រោយដកខ្លួនចេញពីសន្ធិសញ្ញា INF ជាមួយសហរដ្ឋអាម៉េរិក

    រុស្ស៊ីគ្រោងបំពាក់មីស៊ីលផ្លោង-នុយក្លេអ៊ែរប្រភេទថ្មីឲ្យកងទ័ពរបស់ខ្លួន ក្រោយដកខ្លួនចេញពីសន្ធិសញ្ញា INF ជាមួយសហរដ្ឋអាម៉េរិក

    រុស្ស៊ី៖ អគ្គមេបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រមីស៊ីលរុស្ស៊ី លោក ស៊ឺហ្គៃ ការ៉ាកេវ បានបញ្ជាក់ថា មីស៊ីលប្រភេទថ្មីឈ្មោះ សារម៉េត ត្រូវបានផលិតឡើងដោយក្រុមហ៊ុនក្នុងស្រុក ហើយវាក៏មានសមត្ថភាពលើសពីជំនាន់មុនៗដ៏គួរឲ្យកត់សម្គាល់ផងដែរ ។ បើតាមអគ្គមេបញ្ជាការកងកម្លំាងយុទ្ធសាស្រ្តមីស៊ីលរុស្ស៊ីរូបនេះ គ្រាប់មីស៊ីល សារម៉េត នឹងត្រូវយកទៅបំពាក់ឲ្យកងកម្លាំងប្រយុទ្ធដោយអាវុធល្បឿនលឿនជាងសំឡេង (hypersonic combat units) នៅក្នុងឆ្នាំ២០២០ខាងមុខ ដើម្បីជំនួសមីស៊ីលស៊េរីចាស់ ។ សូមបញ្ជាក់ផងដែរថា គ្រាប់មីស៊ីល សារម៉េត គឺជាប្រភេទមីស៊ីលផ្លោងឆ្លងទ្វីប (intercontinental ballistic missile) ផងដែរ ដែលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ៕ធ.ដ

  • តួកគីព្រមានសងសឹកវិញ បើសិនសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មប្រឆំាងប្រទេសខ្លួន ជុំវិញការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី

    តួកគីព្រមានសងសឹកវិញ បើសិនសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មប្រឆំាងប្រទេសខ្លួន ជុំវិញការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី

    តួកគី៖ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ បានព្រមានបិទមូលដ្ឋានទ័ពអាកាស អ៊ីនសឺលីក ដែលប្រើប្រាស់ដោយកងទ័ពអាម៉េរិក បើសិនទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មប្រឆាំងទីក្រុងអង់ការ៉ា ដោយសារការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី ។ លោក អឺដូហ្គាន់ បាននិយាយថា បើសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើតួកគី នោះយើងនឹងបិទមូលដ្ឋានទ័ពអាកាស អ៊ីនសឺលីក និង ឃើរែស៊ីក ដែលកំពុងប្រើប្រាស់ដោយកងទ័ពអាម៉េរិក ។ការព្រមានរបស់ប្រធានាធិបតីតួកគីរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាម៉េរិក អនុម័តលើសេចក្ដីព្រាងច្បាប់មួយ ដែលមានគោលដៅដាក់ទណ្ឌកម្មប្រឆំាងនឹងប្រទេសតួកគី ៕ធ.ដ

  • អង្គការអវកាសអាម៉េរិក NASA គ្រោងបាញ់បញ្ជូនយានរុករក Mars 2020 ទៅចុះចតនៅលើភពអង្គារ

    អង្គការអវកាសអាម៉េរិក NASA គ្រោងបាញ់បញ្ជូនយានរុករក Mars 2020 ទៅចុះចតនៅលើភពអង្គារ

    សហរដ្ឋអាម៉េរិក៖ យានរុករក ម៉ាស់ 2020 របស់អង្គការ NASA ត្រូវបានកំណត់ថា នឹងចេញដំណើរនៅកំឡុងរដូវក្តៅឆ្នាំ២០២០ ហើយចុះទៅដល់ផ្ទៃភពអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១ នៅតំបន់រណ្តៅអាចម៍ផ្កាយ ចេហ្សេរ៉ូ ដែលមានអង្កត់ផ្ចិតប្រវែង៤៥គីឡូម៉ែត្រ ។ ក្រៅពីនេះអំឡុងបេសកកម្មនៅលើភពអង្គារ យានរុករកភពអង្គារ២០២០នឹងប្រមូល ព្រមទាំងស្តុកទុកនូវគំរូតាងមួយចំនួន សម្រាប់ឲ្យបេសកកម្មនាពេលក្រោយទៀត អាចទៅនាំយកពួកវាមកកាន់ភពផែនដី ដើម្បីបន្តការសិក្សាស្រាវ ជ្រាវ ប៉ុន្តែវាស្ថិតនៅពេលយូរទៀតណាស់ ។ បេសកកម្មដើម្បីទៅយកគំរូតាងទាំងនោះ នឹងត្រូវធ្វើឡើងស្របតាមកិច្ចប្រឹងប្រែងរួមគ្នារវាង NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA។ គួរជម្រាបថា បេសកកម្មយានម៉ាស់២០២០ មិនត្រឹមជាបេសកកម្មតាមប្រមាញ់ និងរុករកសញ្ញាជីវិតនោះទេ តែវាក៏នឹងជួយអ្នកវិទ្យាសាស្រ្តយល់ដឹងកាន់តែច្បាស់ជាងមុន អំពីដំណើរវិវត្តនៃភពថ្មីក្រហមនេះផងដែរ ហើយវាក៏ជាការត្រួសត្រាយផ្លូវ សម្រាប់ឲ្យមនុស្សចុះទៅកាន់ទីនោះនៅ អំឡុងទសវត្សរ៍ឆ្នាំ២០៣០ ថែមទៀតផង ៕ធ.ដ

  • ឯកឧត្តម អូនព័ន្ធ មុនីរ័ត្ន ៖ ក្រសួងអប់រំយុវជន និងកីឡាផ្តួចផ្តើមបង្កើតសាលារៀនជំនាន់ថ្មីសំដៅជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណតំម្លៃជំនាញ និងសមត្ថភាពខ្ពស់ដើម្បីឆ្លើយតបទៅទីផ្សារពលកម្មនាសត្យវត្តន៍ទី២១

    ឯកឧត្តម អូនព័ន្ធ មុនីរ័ត្ន ៖ ក្រសួងអប់រំយុវជន និងកីឡាផ្តួចផ្តើមបង្កើតសាលារៀនជំនាន់ថ្មីសំដៅជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណតំម្លៃជំនាញ និងសមត្ថភាពខ្ពស់ដើម្បីឆ្លើយតបទៅទីផ្សារពលកម្មនាសត្យវត្តន៍ទី២១

    ឯកឧត្ត អគ្គបណ្ឌិត អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ភោធដាក់ឲ្យអនុវត្តន៍ជាផ្លូវការនៅកម្មវិធីសាលារៀនជំនាន់ថ្មី នាព្រឹកថ្ងៃ ទី១៦ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាល័យព្រះយុគន្ធរ ។ បន្ទាប់ពីឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានធ្វើរបាយការណ៍ស្វាគមន៍ និងលើកឡើងអំពីគោលបំណងផ្តួចផ្តើមបង្កើតសាលារៀនជំនាន់ថ្មីរួចមក។ ឯកឧត្តម អគ្គបណ្ឌិត អូនព័ន្ធ មុនីរ័ត្ន បានមានប្រសាសន៍ថាការសម្ភោធសមិទ្ធផលនាថ្ងៃនេះគឺជាសក្ខីកម្មមួយទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការកែទម្រង់វិស័យអប់រំជាពិសេសធ្វើការអភិវឌ្ឍធនធានមនុស្សឲ្យឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សនៃរចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន។ ឯកឧត្តម អគ្គបណ្ឌិតបានបញ្ជាក់ថាកម្មវិធីសិក្សាអ៊ីយូស៊ននេះ និងចូលរួមក្នុងការបណ្តុះធនធានមនុស្ស ផ្នែកវិទ្យាសាស្ត្រពិតរបសកម្ពុជា ដែលមានសមត្ថភាព និងជំនាញគ្រប់គ្រាន់សំរាប់បំពេញតម្រូវការ ការងារទីផ្សារក្នុងស្រុកនិងជួយបង្កើនការប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិនាពេលអនាគត់។ ឯកឧត្តម អូនព័ន្ធ មុនីរ័ត្ន ក្នុងនាមរាជរដ្ឋាភិបាលបានកោតសសរសើដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡាដែលបានចូលរួមគាំទ្រក្នុងកំណែទម្រង់វិស័យអប់រំរហូតទទូលបានសមិទ្ធផល យ៉ាងប្រចះត្រចង់ជាបន្តបន្ទាប់។ ឯកឧត្តមអគ្គបណ្ឌិត បានលើកឡើងទៀតថាពិភពលោកកំពង់ស្ថិតនៅក្នុងដំណើរបដិវត្តនៃបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ដ៏ធំនៃប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ការវិវត្តន៍នៃបច្ចេកវិទ្យាបាននិងកំពង់ផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងនៅក្នុងសង្គមជាតិរួមទាំងរបៀប និងវិធីសាស្រ្តនៃការអប់រំនិងរៀនសូត្ររបស់យើង។ នៅក្នុបរិបទនៃចរន្តដ៏ខ្លាំងក្លានៃសកលភាវូនីយកម្ម កម្ពុជា មិនគេចផុតពីឥទ្ធពលនិន្នាការពីសកលលោក និងបដិវត្តន៍ឧស្សាហ៍កម្មទីបួនបានឡើយ។ …

  • ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បន្តចុះសាងសង់ផ្ទះជូនសមាជិកអតីតយុទ្ធជន ដែលរងពិការភាព រស់ក្នុងជីវភាពក្រលំបាក និងខ្វះទីជម្រកសមរម្យ !

    ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បន្តចុះសាងសង់ផ្ទះជូនសមាជិកអតីតយុទ្ធជន ដែលរងពិការភាព រស់ក្នុងជីវភាពក្រលំបាក និងខ្វះទីជម្រកសមរម្យ !

    ខេត្តព្រះវិហារ៖ សមាជិកអតីតយុទ្ធជន ដែលរងពិការភាព នៅក្នុងសម័យតស៊ូ ធ្វើសឹកសង្គ្រាមការពារទឹកដី ទប់ទល់ប្រយុទ្ធជាមួយនឹងសត្រូវ ដើម្បីទទួលបានឯករាជ្យភាព និងបូរណភាពទឹកដី ជូនជាតិ មាតុភូមិ ចំនួន២គ្រួសារបន្ថែមទៀត ទទួលបានការយកចិត្តទុកដាក់ពី អាជ្ញាធរខេត្ត និងប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ដោយជួយសង់ផ្ទះជូន បានរស់នៅសមរម្យ និងស្មើមុខស្មើមាត់ ដូចអ្នកឯទៀត។ ផ្ទះថ្មីទាំង២ខ្នងនេះ ត្រូវគេដឹងថា បានសង់ឡើងសម្រាប់អតីតយុទ្ធជន ២គ្រួសារ នៅក្នុងស្រុកសង្គមថ្មី និងស្រុកគូលែន ខេត្តព្រះវិហារ។ រីឯ សកម្មភាពចុះសង់ផ្ទះទាំងនេះ មានរយះពេល២ថ្ងៃបន្តបន្ទាប់គ្នា ចាប់ពីថ្ងៃសៅរ៍ទី១៤ធ្នូ ដល់ថ្ងៃអាទិត្យទី១៥ធ្នូឆ្នាំ២០១៩ ដែលជាថ្ងៃឈប់សម្រាកចុងសប្តាហ៍ ក្រោមកិច្ចសហការ រវាងអាជ្ញាធរ និងសមត្ថកិច្ចប្រចាំមូលដ្ឋាន។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ  ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ឲ្យដឹងថា សមាគមអតីតយុទ្ធជនខេត្ត នៅតែបន្តចុះជួយសាងសង់ទីជម្រក ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនណា ដែលគ្មានដីធ្លី និងទីជម្រកពិតប្រាកដ…

  • សម្តេចតេជោហ៊ុនសែន៖ សូមកុំដណ្តើមអ្នកជំងឺគ្នា តែបើដណ្តើមអ្នកជំងឺគ្នា សុំឲ្យមានការទទួលខុសត្រូវពីដើមដល់ចប់

    សម្តេចតេជោហ៊ុនសែន៖ សូមកុំដណ្តើមអ្នកជំងឺគ្នា តែបើដណ្តើមអ្នកជំងឺគ្នា សុំឲ្យមានការទទួលខុសត្រូវពីដើមដល់ចប់

    ភ្នំពេញ៖ សម្តេចតេជោបានស្នើរសុំឲ្យយកចិត្តទុកដាក់គ្លីនិកឯកជន ដ៏ដូចជាការលក់ឱសុទ្ធ ត្រូវធ្វើរអោយបានច្បាស់អំពីបញ្ហានេះ យើងមានទាំងរដ្ឋ យើងមានទាំងឯកជន ក៏ប៉ុន្តែសូមកុំដណ្តើមអ្នកជំងឺគ្នា ប៉ុន្តែបើដណ្តើមអ្នកជំងឺគ្នា សុំឲ្យមានការទទួលខុសត្រូវពីដើមដល់ចប់ កុំអោយដល់ថ្នាក់សង្គ្រោះលែងបានហើយ បានចាប់ផ្តើមមន្ទីរពេទ្យឯកជនបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ទៅស្លាប់នៅមន្ទីរពេទ្យរដ្ឋ។ ចឹងបើនិយាយអាណឹងនិយាយឲ្យចំ មន្ទីរពេទ្យឯកជនដណ្តើមអ្នកជំងឺយកទៅមើល ដល់ទៅពេលសង្គ្រោះលែងបាន ថាបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ អាណឹងបានរស់ ទៅដល់ស្លាប់នៅមន្ទីរពេទ្យរដ្ឋជេបណ្តោយ ហើយដែរធ្ងន់ធ្ងរជាងគេគឺកាលម៉ែត្រ ។ មន្ទីរពេទ្យឯកជនដ៏ទៃ ដោះស្រាយមិនចេញថាទៅកាលម៉ែត្រគេអាចសង្គ្រោះបាន មកដល់កាលម៉ែត្រស្លាប់បណ្តោយ ចឹងត្រូវទទួលខុសត្រូវពីដើមដល់ចប់។ បញ្ហាណឹងក៏ត្រូវពិនិត្យធ្វើរការជាមួយវិស័យឯកជន គ្រូពេទ្យឯកជន បើអ្នកឯងចាប់ផ្តើម ចាប់ផ្តើមពីដើមដល់ចប់ បើអ្នកឯងទទួលមិនបានទេគឺត្រូវបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ អោយមន្ទីពេទ្យរដ្ឋមកចុះ។ ជិតដាច់ដង្ហើមហើយមិនអោយស្លាប់នៅកន្លែងខ្លួនទេ អាគាត់នេះចេះអីចេះហើយចេះនឹងថាចេះស្អី ចេះទាក់ទងជាមួយ និងជីវិតមនុស្សទៅទៀត។ ជួនកាលបញ្ជូនពីមន្ទីរពេទ្យនែក ដែលនៅព្យាបាលពីរបីថ្ងៃនៅកន្លែងនែកយកលុយគេអស់មិនតិចហើយ ចាប់ផ្តើមបញ្ជូនទៅមន្ទីរពេទ្យរដ្ឋណាមួយ រួចហើយស្លាប់តាមផ្លូវក៏មានដែរ។ អារឿងណឹងត្រូវតែយកចិត្តទុកដាក់ បើមិនចឹងទេអាស្រួលៗគិតថាស្រួល អ្នកជំងឺណឹងស្រួល យកទៅព្យាបាលដល់ទៅព្យាបាលមិនជាបញ្ជូនទៅអោយស្លាប់នៅកន្លែងរដ្ឋ ចឹងរដ្ឋគ្រាន់តែជាកន្លែងរុំសពចុងក្រោយ អាណឹងគឺជារឿងមួយដែលមិនគប្បីទេ អ្នកទទួលខុសត្រូវខាងផ្នែក ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យឯកជន ។ ហើយចំណែកការគ្រប់គ្រងឱសុទ្ធខ្លែងខ្លាយឬឱសុទ្ធខូចគុណភាពនេះយើងក៏បាននិយាយគ្នាអំពីបញ្ហាណឹងច្រើនហើយយើងត្រូវបន្តគ្របគ្រង។សម្តេចតេជោ ហ៊ុន…

  • ក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តបាត់ដំបង ធើ្វយុទ្ធនាការ ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្រ្តកបរិស្ថាន សារជាថ្មីម្តងទៀតនៅ ក្នុងក្រុងបាត់ដំបង (មានវីដេអូ)

    ក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តបាត់ដំបង ធើ្វយុទ្ធនាការ ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្រ្តកបរិស្ថាន សារជាថ្មីម្តងទៀតនៅ ក្នុងក្រុងបាត់ដំបង (មានវីដេអូ)

     យុទ្ធនាការ ក្នុងការកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិកនិងផ្សព្វផ្សាយពីកន្រ្តកបរិស្ថាន ត្រូវបានរៀបចំឡើងជាថ្មីម្តងទៀត នៅជុំវិញផ្សារបឹងឈូកក្នុងក្រុង-ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៦ខែធ្នូ ២០១៩នេះ ក្រោមអធិបតីភាពឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន, ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីក្រសួងបរិស្ថាន មន្ត្រីរាជការសាលាខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់នៅក្នុងក្រុង និងកងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស យុវជន សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋយ៉ាងកុះករ។        លោក ខ្វៃ អាទិត្យា អគ្គនាយករង អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា៖ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្តឱ្យមហាជនចូលរួមនិងរួមគ្នាកាត់បន្ថយពីការប្រើប្រាស់ថង់ប្លាស្ទិក ឲ្យស្ថិតនៅកម្រិតអប្បបរមា ដើម្បីសំដៅដល់ការការពារនូវសុខភាពមនុស្ស បរិស្ថាន និង សោភ័ណភាពនៃទីក្រុង។        លោក ខ្វៃ អាទិត្យា បានបន្ថែមថា កន្លងមកយុទ្ធនាការនេះបានចាប់ផ្តើមនៅក្នុងក្រុង-ខេត្តបាត់ដំបង កាលពីខែមេសាឆ្នាំ២០១៩។នៅក្រុងសៀមរៀប ខេត្តសៀមរាប ខែមិថុនាឆ្នាំ២០១៩ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។នៅខែតុលា ឆ្នាំ២០១៩ និងនៅក្នុងខែធ្នូឆ្នាំ២០១៩នេះបានរៀបចំជាថ្មីម្តងទៀតក្នុងក្រុង-ខេត្តបាត់ដំបង ក្នុងទិសដៅជាយុទ្ធនាការយុទ្ធនាការ ក្នុងការកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិក និងដើម្បីផ្សព្វផ្សាយបញ្ជ្រាបឲ្យយល់ដឹងពីកន្រ្តកបរិស្ថាន និងរួមគ្នាចូលរួមគាំទ្រ និងប្រើប្រាស់…

  • សម្តេចតេជោ អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតពេទ្យចំនួន២ពាន់៥៨៨នាក់

    សម្តេចតេជោ អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតពេទ្យចំនួន២ពាន់៥៨៨នាក់

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចកនរកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ ២,៥៨៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ បានធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាថ្នាលបណ្តុះបណ្តាលនាំមុខគេបង្អស់នៅកម្ពុជា ក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល និងដែលបានទទួលស្គាល់លើឆាកអន្តរជាតិ។ បន្ថែមពីលើការកែលម្អកម្មវិធីសិក្សា ឱ្យទៅជាកម្មវិធីសិក្សាមួយដែលផ្អែកលើកសមត្ថភាពស្នូលជាគោល តាមរយៈការអនុវត្តផ្ទាល់ក្នុងមន្ទីរពិសោធន៍ បង្ហាញត្រាប់ទំនើប មុននឹងឲ្យនិស្សិតចេញទៅអនុវត្តនៅតាមមន្ទីរពេទ្យ។ សាកលវិទ្យាល័យបានធ្វើទំនើបកម្មលើការវាយតម្លៃសមត្ថភាពនិស្សិត ប្រកបដោយគុណភាព និងតម្លាភាព ដោយបានរៀបចំឲ្យមានការប្រឡងតាមប្រព័ន្ធអេឡិចត្រូនិច។ ទន្ទឹមនឹងនេះដែរ សាកលវិទ្យាល័យក៏បានពង្រីកហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធានាឱ្យការបណ្តុះបណ្តាលនិស្សិតឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ចាប់តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសរុបចំនួន ២៧,៥៥៩នាក់។ សាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ៩៧៨នាក់ ទៅធ្វើកម្មសិក្សា និងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់វេជ្ជបណ្ឌិតឯកទេស និងបណ្ឌិតនៅប្រទេសបារាំង អាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េ និង…

  • ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុញ្ញាតឱ្យប្រធានក្រុមមិត្តភាពសភារុស្ស៊ី-កម្ពុជា ជួបពិភាក្សាការងារ និងសម្តែងការគួរសម

    ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុញ្ញាតឱ្យប្រធានក្រុមមិត្តភាពសភារុស្ស៊ី-កម្ពុជា ជួបពិភាក្សាការងារ និងសម្តែងការគួរសម

    ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី (APA)  នៅទីក្រុងអានតាលីយ៉ា នៃសាធារណរដ្ឋតួកគី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមជាតិរដ្ឋសភាកម្ពុជា-សភាតំបន់អាស៊ី APA បានអនុញ្ញាតឱ្យឯកឧត្តម ហ្គេនណាឌី អ៊ី អ័រឌីណូវ (GENNADY I. ORDENOV) ប្រធានក្រុមមិត្តភាពសភារុស្ស៊ី-កម្ពុជា និងជាសមាជិកគណៈកម្មការកសិកម្ម និងចំណីអាហារ នៃព្រឹទ្ធសភាសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូ ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារទីតានិច មាដាន ផាឡេស (TITANIC MARDAN PALACE) ប្រទេសតួកគី។ ឯកឧត្តម ហ្គេនណាឌី អ៊ី អ័រឌីណូវ បានមានប្រសាសន៍ថា ក្នុងនាមសភាជាន់ខ្ពស់របស់សហព័ន្ធរុស្ស៊ី ឯកឧត្តមផ្ទាល់ បានចូលរួមសង្កេតការណ៍ ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី៦ ក្នុងឆ្នាំ២០១៨ នៅកម្ពុជា និងសូមចូលរួមអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យក្នុងការបោះឆ្នោតនេះ។ ឯកឧត្តម…

  • ក្រសួងបរិស្ថាន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តសវនកម្មផ្ទៃក្នុងជាក់ស្តែង»

    ក្រសួងបរិស្ថាន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តសវនកម្មផ្ទៃក្នុងជាក់ស្តែង»

    ភ្នំពេញ៖ នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងបរិស្ថាន សហការជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តសវនកម្មផ្ទៃក្នុងជាក់ស្តែង» ក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមន្រ្តីពាក់ព័ន្ឋជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ។ លោក ជុំ សុខជា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងបរិស្ថាន បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនៅថ្ងៃនេះមានសារៈសំខាន់ ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយរបស់រាជរាជរដ្ឋាភិបាល ជាពិសេសគឺការជំរុញដំណើរការនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី៣ គឺ « ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» ដែលនឹងឈានបន្តទៅគោលនយោបាយទី៤ គឺ « គណនេយ្យសមិទ្ធកម្ម» ដែលប្រកបដោយភាពជឿជាក់ និងគ្រោសម្រេចឱ្យបានក្នុងឆ្នាំ២០២៥ ។ មិនតែប៉ុណ្ណោះវគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណងពង្រឹងសមត្ថភាពជំនាញសវនកម្មដល់សវនករផ្ទៃក្នុង និងដើម្បីបញ្ជ្រាបការយល់ដឹងពីជំនាញសវនកម្មផ្ទៃក្នុង ក៏ដូចជាស្វែងយល់បន្ថែមពីការអនុវត្តការងាររបស់សវនករផ្ទៃក្នុង ដល់មន្ត្រីសវនដ្ឋានចំណុះក្រសួងបរិស្ថាន ក្នុងន័យនេះ គឺសំដៅទៅលើទិដ្ឋភាពទូទៅនៃការងារសវនកម្មផ្ទៃក្នុង ក្របខណ្ឌនិងកិច្ចដំណើរការនីតិវិធីសវនកម្មផ្ទៃក្នុងជាក់ស្តែង ការប្រើឧបករណ៍សវនកម្ម គោលការណ៍…