-
ក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តបាត់ដំបង ធើ្វយុទ្ធនាការ ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្រ្តកបរិស្ថាន សារជាថ្មីម្តងទៀតនៅ ក្នុងក្រុងបាត់ដំបង (មានវីដេអូ)
យុទ្ធនាការ ក្នុងការកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិកនិងផ្សព្វផ្សាយពីកន្រ្តកបរិស្ថាន ត្រូវបានរៀបចំឡើងជាថ្មីម្តងទៀត នៅជុំវិញផ្សារបឹងឈូកក្នុងក្រុង-ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៦ខែធ្នូ ២០១៩នេះ ក្រោមអធិបតីភាពឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន, ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីក្រសួងបរិស្ថាន មន្ត្រីរាជការសាលាខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់នៅក្នុងក្រុង និងកងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស យុវជន សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋយ៉ាងកុះករ។ លោក ខ្វៃ អាទិត្យា អគ្គនាយករង អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា៖ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្តឱ្យមហាជនចូលរួមនិងរួមគ្នាកាត់បន្ថយពីការប្រើប្រាស់ថង់ប្លាស្ទិក ឲ្យស្ថិតនៅកម្រិតអប្បបរមា ដើម្បីសំដៅដល់ការការពារនូវសុខភាពមនុស្ស បរិស្ថាន និង សោភ័ណភាពនៃទីក្រុង។ លោក ខ្វៃ អាទិត្យា បានបន្ថែមថា កន្លងមកយុទ្ធនាការនេះបានចាប់ផ្តើមនៅក្នុងក្រុង-ខេត្តបាត់ដំបង កាលពីខែមេសាឆ្នាំ២០១៩។នៅក្រុងសៀមរៀប ខេត្តសៀមរាប ខែមិថុនាឆ្នាំ២០១៩ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។នៅខែតុលា ឆ្នាំ២០១៩ និងនៅក្នុងខែធ្នូឆ្នាំ២០១៩នេះបានរៀបចំជាថ្មីម្តងទៀតក្នុងក្រុង-ខេត្តបាត់ដំបង ក្នុងទិសដៅជាយុទ្ធនាការយុទ្ធនាការ ក្នុងការកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិក និងដើម្បីផ្សព្វផ្សាយបញ្ជ្រាបឲ្យយល់ដឹងពីកន្រ្តកបរិស្ថាន និងរួមគ្នាចូលរួមគាំទ្រ និងប្រើប្រាស់…
-
សម្តេចតេជោ អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតពេទ្យចំនួន២ពាន់៥៨៨នាក់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចកនរកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ ២,៥៨៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ បានធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាថ្នាលបណ្តុះបណ្តាលនាំមុខគេបង្អស់នៅកម្ពុជា ក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល និងដែលបានទទួលស្គាល់លើឆាកអន្តរជាតិ។ បន្ថែមពីលើការកែលម្អកម្មវិធីសិក្សា ឱ្យទៅជាកម្មវិធីសិក្សាមួយដែលផ្អែកលើកសមត្ថភាពស្នូលជាគោល តាមរយៈការអនុវត្តផ្ទាល់ក្នុងមន្ទីរពិសោធន៍ បង្ហាញត្រាប់ទំនើប មុននឹងឲ្យនិស្សិតចេញទៅអនុវត្តនៅតាមមន្ទីរពេទ្យ។ សាកលវិទ្យាល័យបានធ្វើទំនើបកម្មលើការវាយតម្លៃសមត្ថភាពនិស្សិត ប្រកបដោយគុណភាព និងតម្លាភាព ដោយបានរៀបចំឲ្យមានការប្រឡងតាមប្រព័ន្ធអេឡិចត្រូនិច។ ទន្ទឹមនឹងនេះដែរ សាកលវិទ្យាល័យក៏បានពង្រីកហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធានាឱ្យការបណ្តុះបណ្តាលនិស្សិតឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ចាប់តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសរុបចំនួន ២៧,៥៥៩នាក់។ សាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ៩៧៨នាក់ ទៅធ្វើកម្មសិក្សា និងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់វេជ្ជបណ្ឌិតឯកទេស និងបណ្ឌិតនៅប្រទេសបារាំង អាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េ និង…
-
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុញ្ញាតឱ្យប្រធានក្រុមមិត្តភាពសភារុស្ស៊ី-កម្ពុជា ជួបពិភាក្សាការងារ និងសម្តែងការគួរសម
ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី (APA) នៅទីក្រុងអានតាលីយ៉ា នៃសាធារណរដ្ឋតួកគី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមជាតិរដ្ឋសភាកម្ពុជា-សភាតំបន់អាស៊ី APA បានអនុញ្ញាតឱ្យឯកឧត្តម ហ្គេនណាឌី អ៊ី អ័រឌីណូវ (GENNADY I. ORDENOV) ប្រធានក្រុមមិត្តភាពសភារុស្ស៊ី-កម្ពុជា និងជាសមាជិកគណៈកម្មការកសិកម្ម និងចំណីអាហារ នៃព្រឹទ្ធសភាសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូ ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារទីតានិច មាដាន ផាឡេស (TITANIC MARDAN PALACE) ប្រទេសតួកគី។ ឯកឧត្តម ហ្គេនណាឌី អ៊ី អ័រឌីណូវ បានមានប្រសាសន៍ថា ក្នុងនាមសភាជាន់ខ្ពស់របស់សហព័ន្ធរុស្ស៊ី ឯកឧត្តមផ្ទាល់ បានចូលរួមសង្កេតការណ៍ ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី៦ ក្នុងឆ្នាំ២០១៨ នៅកម្ពុជា និងសូមចូលរួមអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យក្នុងការបោះឆ្នោតនេះ។ ឯកឧត្តម…
-
ក្រសួងបរិស្ថាន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តសវនកម្មផ្ទៃក្នុងជាក់ស្តែង»
ភ្នំពេញ៖ នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងបរិស្ថាន សហការជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តសវនកម្មផ្ទៃក្នុងជាក់ស្តែង» ក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមន្រ្តីពាក់ព័ន្ឋជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ។ លោក ជុំ សុខជា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងបរិស្ថាន បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនៅថ្ងៃនេះមានសារៈសំខាន់ ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយរបស់រាជរាជរដ្ឋាភិបាល ជាពិសេសគឺការជំរុញដំណើរការនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី៣ គឺ « ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» ដែលនឹងឈានបន្តទៅគោលនយោបាយទី៤ គឺ « គណនេយ្យសមិទ្ធកម្ម» ដែលប្រកបដោយភាពជឿជាក់ និងគ្រោសម្រេចឱ្យបានក្នុងឆ្នាំ២០២៥ ។ មិនតែប៉ុណ្ណោះវគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណងពង្រឹងសមត្ថភាពជំនាញសវនកម្មដល់សវនករផ្ទៃក្នុង និងដើម្បីបញ្ជ្រាបការយល់ដឹងពីជំនាញសវនកម្មផ្ទៃក្នុង ក៏ដូចជាស្វែងយល់បន្ថែមពីការអនុវត្តការងាររបស់សវនករផ្ទៃក្នុង ដល់មន្ត្រីសវនដ្ឋានចំណុះក្រសួងបរិស្ថាន ក្នុងន័យនេះ គឺសំដៅទៅលើទិដ្ឋភាពទូទៅនៃការងារសវនកម្មផ្ទៃក្នុង ក្របខណ្ឌនិងកិច្ចដំណើរការនីតិវិធីសវនកម្មផ្ទៃក្នុងជាក់ស្តែង ការប្រើឧបករណ៍សវនកម្ម គោលការណ៍…
-
ព្រិលធ្លាក់ខ្លាំងពេក លុបចោលជើងហោះហើរយន្តហោះជាង៤០ជើង នៅប៉េកាំង
អាជ្ញាធរចិនបានប្រកាសឲ្យដឹងថា ដោយសារតែស្ថានភាពព្រិលធ្លាក់ខ្លាំង ជើងហោះហើរច្រើនជាង ៤០ ត្រូវបានលុបចោលនាថ្ងៃចន្ទនេះ នៅឯអាកាសយានដ្ឋានអន្តរជាតិនៃរដ្ឋធានីប៉េកាំង។រដ្ឋបាលព្រលានយន្តហោះបានចេញសេចក្តីថ្លែងការណ៍ជូនដំណឹង នៅថ្ងៃនេះ ស្តីពីការលុបចោលជើងហោះហើរខាងលើនេះ គឺដោយសារព្រិលនៅតែបន្តធ្លាក់ខ្លាំងក្នុងរដ្ឋធានីប៉េកាំង តាំងពីថ្ងៃអាទិត្យម្សិលមិញនេះមក ហើយបន្ថែមពីលើនោះក៏មានការចុះអ័ព្ទ ដែលនាំឲ្យពិបាកមើលផ្លូវថែមទៀត។ នាយកដ្ឋានឧតុនិយមនៃទីក្រុងប៉េកាំង បានស្នើឲ្យប្រជាជននៅតាមតំបន់ផ្សេងៗនៃទីក្រុង បង្កើនភាពប្រុងប្រយ័ត្នបន្តិច ដោយសារតែស្ថានការណ៍បែបនេះ នឹងពិបាកក្នុងការធ្វើដំណើរគ្រប់មធ្យោបាយ។ យ៉ាងណាក៏ដោយ អាកាសយានដ្ឋានអន្តរជាតិ Beijing Capital កំពុងតែព្យាយាមចាត់ចែងការងារបោសសម្អាតព្រិលយ៉ាងសកម្មផងដែរ ដើម្បីកាត់បន្ថយភាពរាំងស្ទះ ខណៈព្រលានយន្តហោះនេះ ត្រូវគេចាត់ទុកជាព្រលានយន្តហោះអន្តរជាតិ ដែលមានភាពមមាញឹកខ្លាំងបំផុតទីពីរ នៅលើពិភពលោក៕ធ.ដ
-
ការប្រគំតន្ត្រីសប្បុរសធម៌ស្នាមញញឹម រៀបចំដោយក្រុមហ៊ុន Smart ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាមានការចូលរួមយ៉ាងកុះករ
ភ្នំពេញ៖ ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនាពេលបច្ចុប្បន្នបាននឹងកំពុងបំរើអតិថិជនច្រើនជាង៨(ប្រាំបី)លាននាក់ ក្រុមហ៊ុន Smart Axiata ក្រៅពីការខិតខំប្រឹងប្រែងលើកកម្ពស់វិសាលភាពរបស់ខ្លួន ដើម្បីស្វែងរកប្រាក់ចំណូលហើយនោះ ក្រុមហ៊ុនតែងតែបានចែករំលែកប្រាក់ចំណួលរបស់ខ្លួន ដើម្បីចូលរួមសកម្មភាពសប្បុរសធម៌ត្រឡប់ទៅកាន់សង្គមវិញ ។ ជាក់ស្តែងក្រុមហ៊ុន Smart Axiata បានរៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំមួយនៅថ្ងៃទី១៥ ខែធ្នូនេះ នៅរោងមហោស្រពកោះពេជ្រ ក្រោមទស្សនទាន «ធ្វើរឿងល្អថ្ងៃនេះ» ដោយមានកាចូលរួមពីក្រុមសិល្បៈករ-សិល្បៈការិនីល្បីៗក្នុងស្រុកជាច្រើន ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងបន្ថែមពីមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលជាមន្ទីរពេទ្យកុមារឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា និងជាមន្ទីរពេទ្យដែលបានផ្តល់ការព្យាបាលដោយឥតគិតប្រាក់ដល់កុមារកម្ពុជារាប់លាននាក់ ។ សូមបញ្ជាក់ថា សំបុត្រមួយសន្លឹកមានតម្លៃ១០ដុល្លារ ហើយរាល់ប្រាក់ចំណូលពីការលក់សំបុត្រទាំងអស់ នឹងត្រូវបរិច្ឆាកទៅឲ្យមូលនិធិគន្ធបុប្ផាកម្ពុជា ។ ជាមួយគ្នានេះ ក្រុមហ៊ុន Smart បានបរិច្ឆាកថវិការបន្ថែម១០ដុល្លារទៅលើរាល់ចំនួនសំបុត្រដែលបានលក់ចេញ ដើម្បីបន្ថែមថវិការសម្រាប់មូលនិធិពីការលក់សំបុត្រ ។ រាល់អតិថិជនទិញសំបុត្រចូលទស្សនាទាំងអស់ នឹងក្លាយសមាជិកគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ។ សាធារណរជនក៏អាចធើ្វការបរិច្ឆាកបន្ថែមទៀតតាមរយៈការទិញសម្ភារៈផ្សេងៗក្នុងការប្រគំតន្ត្រីនេះផងដែរ ។ ក្នុងនាមជាអ្នកផ្តួចផ្តើមកម្មវិធីប្រគំតន្ត្រីនេះ ក្រុមហ៊ុន Smart រួមជាមួយនឹងដៃគូសហការជាច្រើនទៀត រ៉ាប់រងរាល់ការចំណាយទាំងអស់ ដែលមានចំនួនមិនតិចជាង១០ម៉ឺនដុល្លារឡើយសម្រាប់ការរៀបចំការប្រគំតន្ត្រី ក៏ដូចជាការបង្កើតយុទ្ធនាការស្វែងយល់បន្ថែម ដើម្បីបង្កើនការបរិច្ឆាកជាសាធារណៈសម្រាប់មូលនិធិនេះ…
-
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ធ្វើបទអន្តរាគមន៍ទៅកាន់មហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី ដែលប្រារព្ធធ្វើនៅសាធារណរដ្ឋតួកគី
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមជាតិរដ្ឋសភាកម្ពុជា-សភាតំបន់អាស៊ី APA បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតលើកទី១២ របស់សភាតំបន់អាស៊ី(APA) ក្រោមប្រធានបទ “តួនាទីនៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងតំបន់អាស៊ី The Role of Multilateral Cooperation Among Asian Parliaments” ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងអានតាលីយ៉ា សាធារណរដ្ឋតួកគី តបតាមការអញ្ជើញរបស់ ឯកឧត្តម សាស្ត្រាចារ្យ ម៉ូស្តាហ្វា សេនតុប (Professor, Mustafa SENTOP) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋតួកគី និងជាប្រធានសភាតំបន់អាស៊ី (APA) ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងមហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ីនេះ ដោយបានធ្វើការកត់សម្គាល់ថា ពិភពលោកនាពេលបច្ចុប្បន្នកំពុងជួបប្រទះនូវការប្រឈមជាច្រើន ដែលក្នុងនោះ បញ្ហាប្រឈមសំខាន់ៗមានដូចជា សង្គ្រាមពាណិជ្ជកម្ម…
-
ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បើកកម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ សម្រាប់ថ្ងៃអនាគតលើកទី១៤ នៅផ្សារទំនើបអ៊ីអន២សែនសុខ
ភ្នំពេញ៖ សម្រាប់ឆ្នាំនេះ គឺជាលើកទី១៤ហើយដែលកម្មវិធីប្រកួតគូរគំនូរថយន្តត្រូវបានប្រារព្ធឡើងនៅជុំវិញពិភពលោក ស្របពេលដែលការប្រកួតនេះត្រូវបានធ្វើឡើងជាលើកទី១០ នៅក្នុងប្រទេសកម្ពុជាយើងផងដែរ ។ការថ្លែងបែបនេះត្រូវបានលោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ធ្វើឡើងក្នុងកម្មវិធីស្តីពីការប្រកាសបើកជាផ្លូវការ នៃកម្មវិធីគូរគំនូរលើកទី១៤ ក្រោមប្រធានបទ “គូរគំនូររថយន្តតូយ៉ូតា ក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត” នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ រាជធានីភ្នំពេញ ។ លោក ហ៊ីរ៉ូយូគិ អ៊ីតុ បានបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនពិតជាមានមោទនភាព ដែលកម្មវិធីប្រកួតគូរគំនូរនេះ កាន់តែទទួលបាននូវការគាំទ្រ និងប្រជាប្រិយភាពខ្លាំងឡើងៗពីឆ្នាំទៅមួយឆ្នាំ មិនថានៅទូទាំងប្រទេសកម្ពុជា ឬនៅទូទាំងសកលលោកនោះទេ ។ លោកអគ្គនាយកបន្ថែមថា គោលបំណងសំខាន់ៗ ក្នុងការបង្កើតឲ្យមានកម្មវិធីប្រកួតគូរគំនូររថយន្តក្នុងក្តីស្រមៃនេះឡើង គឺដើម្បីផ្តល់ឱកាសឲ្យប្អូនៗជំនាន់ក្រោយ ដែលស្រលាញ់ និងមានភាពប៉ិនប្រសព្វក្នុងការគូរគំនូរ អាចបញ្ចេញនូវសមត្ថភាព និងគំនិតច្នៃប្រឌិតទៅតាមក្តីស្រមៃរបស់ពួកគេ ហើយម៉្យាងវិញទៀត ក្រុមហ៊ុន តូយ៉ូតា ក៏ចង់ចូលរួមលើកកម្ពស់សារៈសំខាន់នៃសិល្បៈ គំនូររថយន្តនេះនៅកម្ពុជា ។ ចំពោះលក្ខខណ្ឌនៃប្រភេទអាយុដែលអាចចូលរួមប្រកួតប្រជែងគូរគំនូររថយន្តនេះមានដូចជា: ក្រោមអាយុ ៨ឆ្នាំ,ពីអាយុ ៨ឆ្នាំ ដល់ ១១ឆ្នាំ…
-
ជនសង្ស័យ៣នាក់ ត្រូវជាប់ខ្នោះនគរបាលខណ្ឌសែនសុខ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យ០៣នាក់រួមមាន ៖ ១-ឈ្មោះ ឈិន តុង ភេទប្រុស អាយុ២៩ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន, ២-ឈ្មោះ អូន រី ភេទប្រុស អាយុ៣០ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ, ៣-ឈ្មោះ ឡុង ចាន់សុវណ្ណភេទប្រុស អាយុ២៤ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ…
-
ក្រុង ស៊ីដនី របស់អូស្ត្រាលីប្រកាសអាសន្ន អំពីការបំពុលខ្យល់បណ្តាលមកពីភ្លើងឆេះព្រៃ
ទីក្រុង ស៊ីដនី ដែលជាទីក្រុងធំបំផុតរបស់អូស្រ្តាលីកំពុងប្រឈមនឹង“ ភាពអាសន្នផ្នែកសុខភាពសាធារណៈ” ជុំវិញផ្សែងដែលបានឆាបឆេះនៅទីក្រុងស៊ីដនីនេះ អស់រយៈពេលជាច្រើនសប្តាហ៍។ ក្រុមវេជ្ជបណ្ឌិតឈានមុខគេបានព្រមានបែបនេះ នៅថ្ងៃច័ន្ទ ទី១៦ ធ្នូ ពោលគឺបន្ទាប់ពីមន្ទីរពេទ្យបានរាយការណ៍ថាមានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលមានការចុះទៅស្វែងយល់នៅតាមមន្ទីរពេទ្យ។ភ្លើងឆេះព្រៃរាប់រយកន្លែងកំពុងឆេះពាសពេញប្រទេសអូស្ត្រាលីអស់រយៈពេលជាច្រើនខែហើយដោយភ្លើងឆេះសន្ធោសន្ធៅនៅភាគខាងជើង ទីក្រុងស៊ីដនីបំផ្លាញផ្ទះជាច្រើនខ្នងពេញមួយយប់ និងឆេះនៅក្បែរទីប្រជុំជនដែលកំពុងគំរាមកំហែងនៅក្រុង Perth ។ ក្រុមគ្រូពេទ្យជាង២០ រួមទាំងមហាវិទ្យាល័យវេជ្ជសាស្ត្ររ៉ូយ៉ាល់អូស្រ្តាលីដែលតំណាងឱ្យវេជ្ជបណ្ឌិត និងសិក្ខាកាម ២៥.០០០ នាក់បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវដល់រដ្ឋាភិបាលអូស្រ្តាលី ឲ្យ ដោះស្រាយការបំពុលខ្យល់ពុល ជាពិសេស កម្រិតដ៏ខ្ពស់នៃការបំពុល PM2.5៕ធ.ដ