-
គ្រោះរញ្ជួយដីក្នុងកម្រិត ៥.២វ៉ិចទ័រវាយប្រហារភាគនិរតីប្រទេសចិន
ចិន៖ យោងតាមប្រភពរបស់មជ្ឈមណ្ឌលបណ្តាញគ្រោះរញ្ជួយដីរបស់ចិនបានឱ្យ ដឹងថា គ្រោះរញ្ជួយផែនដីក្នុងកម្រិត ៥.២ វ៉ិចទ័រ បានធ្វើការវាយប្រហារភូមិ Rutog នៅឯតំបន់ស្វយ័តទីបេ ភាគនិរតីប្រទេសចិន នៅម៉ោងប្រមាណ១២និង០៤នាទីថ្ងៃ ត្រង់ថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់)។ រហូតមកទល់ពេលនេះ ពុំទាន់មានសេចក្តីរាយការណ៍លម្អិតពាក់ព័ន្ធនឹងចំនួនមនុស្សទទួលរងរបួស ឬបាត់បង់ជីវិត ក៏ដូចជាទំហំនៃការខូចខាតនៅឡើយទេ៕
-
ប្រិយមិត្តទូរទស្សនិកជនជាទីគោរព! ស្ថានីយទូរទស្សន៍អប្សរា នឹងធ្វើការផ្សាយផ្ទាល់ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាងក្រុមកីឡាបាល់ទាត់បឹងកេត នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ក្រុមបាល់ទាត់ JFL Selection នៃប្រទេសជប៉ុន នៅថ្ងៃទី០៥ សីហា ២០១៨ ចាប់ពីវេលាម៉ោង ១៧:០០ តទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ប្រិយមិត្តទូរទស្សនិកជនជាទីគោរព! ស្ថានីយទូរទស្សន៍អប្សរា នឹងធ្វើការផ្សាយផ្ទាល់ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាងក្រុមកីឡាបាល់ទាត់បឹងកេត នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ក្រុមបាល់ទាត់ JFL Selection នៃប្រទេសជប៉ុន នៅថ្ងៃទី០៥ សីហា ២០១៨ ចាប់ពីវេលាម៉ោង ១៧:០០ តទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ អាស្រ័យហេតុនេះ សូមទូរទស្សនិកជនមេត្តារង់ចាំទស្សនាដោយមេត្រី….
-
ស្លាប់មនុស្ស១៨នាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅប្រទេសរុស្ស៊ី
រុស្ស៊ី៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា សោកនាដកម្មដ៏អាក្រក់មួយ បានសម្លាប់ជីវិតមនុស្សអស់១៨នាក់ បន្ទាប់ពីឧទ្ធម្ភាគចក្រដឹកអ្នកដំណើរប្រភេទ Mi-8 មួយគ្រឿងបានជួបគ្រោះថ្នាក់ធ្លាក់នៅទីក្រុង ក្រាសណូយ៉ាស ក្នុងតំបន់ ស៊ីបេរី។ បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរក្នុងតំបន់ ឧទ្ធម្ភាគចក្រជាកម្មសិទ្ធិរបស់ ក្រុមហ៊ុន យូធ៊ែរ អ៊ែរឡាញ និងផ្ទុកអ្នកដំណើរ១៥នាក់ និងសមាជិកអាកាសយានិក៣នាក់ បានជួបប្រទះហេតុការណ៍ធ្លាក់ ស្របពេលដឹកកម្មករជាច្រើននាក់ទៅកាន់ អណ្ដូងប្រេងមួយកន្លែងនៅក្នុងតំបន់។ ប៉ុន្តែមូលហេតុធ្លាក់មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ដោយគ្រាន់តែគេដឹងថា ឧទ្ធម្ភាគចក្រ Mi-8 ខាងលើនេះ បានធ្លាក់នៅម៉ោងប្រមាណ១០និង២០នាទីព្រឹកថ្ងៃ សៅរ៍នេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីហោះឡើងបានបន្តិច៕
-
ប្រាសាទអង្គវត្តកម្ពុជា ត្រូវបានផ្ដល់ចំណាត់ថ្នាក់លេខ១ ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យ បំផុតក្នុងលោក នៅឆ្នាំ២០១៨
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងឆ្នាំ២០១៨ បានលេចចេញតាមរយៈ ការស្រង់មតិរយៈពេល១២ខែ លើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចរណ៍រាប់លាននាក់ជុំវិញពិភពលោក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ របស់ទីភ្នាក់ងារប្រឹក្សាយោបល់ លើការធ្វើដំណើរ។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏សូមអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្ដរជាតិ ស្ថាប័នពាក់ព័ន្ធ និងបណ្ដាក្រុមហ៊ុនឯកជន អញ្ជើញចូលរួមអបអរសាទរ ក្នុងការទទួលទានរង្វាន់នេះ នៅក្រុងសៀមរាប ខាងមុខបរិវេណប្រាសាទអង្គរវត្ត នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ខាងមុខ។ ក្រសួងទេសចរណ៍ បញ្ជាក់ថា វាជាឆ្នាំទី៥ហើយ ដែលប្រាសាទអង្គរវត្តត្រូវបានភ្ញៀវទេសចរទូទាំងពិភពលោកបោះឆ្នោតគាំទ្រ ហើយកន្លងមកក៏ទទួលបានចំណាត់ថ្នាក់លេខ១ជាប់ៗគ្នា តាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗទៀតផងដែរ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៧។ មោទនភាពជាតិខ្មែរជាថ្មីម្ដងទៀតហើយ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវអបអរសាទរចំពោះប្រាសាទអង្គរវត្តរបស់កម្ពុជា បន្ទាប់ពីទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) បានសម្រេចផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្ត ដោយចាត់ទុកថា ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុត ក្នុងចំណោមទីសំណង់ប្រវត្តិសាស្ដ្រដ៏ល្បីៗ ក្នុងពិភពលោកចំនួន២៥ សម្រាប់ឆ្នាំ២០១៨។ នេះជាសេចក្ដីជូនដំណឹង របស់កក្រសួងទេសចរណ៍ នៅថ្ងៃទី០៤…
-
ប្រជាកសិករ ខេត្តបាត់ដំបង បាននិងកំពុងតែប្រមូលផលស្រូវសែនក្រអូប បានប្រមាណជាង ៥០ភាគរយលើផ្ទៃដីដាំដុះ
ផ្ទៃដីដាំដុះដំណាំស្រូវដើមរដូវ និងស្រូវបង្កើនរដូវសរុបប្រមាណ១១ម៉ឺន១ពាន់.៤៧៦ហិកតា នៅទូទាំងខេត្តបាត់ដំបង បាននិងកំពុងច្រូតកាត់ប្រមូលផលស្រូវជាបណ្តើរៗហើយលើផ្ទៃដីស្រូវបង្កើនរដូវបានចំនួន ៥២.០១៦ហិកតា។ ក្នុងនោះ ផ្ទៃដី “ស្រូវសែនក្រអូប” ដាំបាន ៩៣.៧៥៧ហិកតាដោយបានធ្វើការច្រូតកាត់ ប្រមូលផល នៅលើផ្ទៃដីដាំដុះ បានចំនួន ៤៥.០០៣ហិកតា។
-
បុរសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែងខណៈដែលគេសង្ស័យថាស្លាប់ដោយជម្ងឺប្រចាំកាយ
ហេតុការភ្ញាក់ផ្អើលឆោឡោនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៨និង៥៩នាទីថ្ងៃទី៤ សីហា ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុង និងខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះដេកស្លាប់នេះមានឈ្មោះ ដាញ់បុត្តា អាយុ ៣៨ឆ្នាំ មានមុខរបរជាជាងឡានស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើនិងមានប្រពន្ធ ឈ្មោះ ម៉ៅសុណ្ណារដ្ខ អាយុ៣៦ឆ្នាំ មានកូន២នាក់នៅក្នុងបន្ទុក ហើយមកជួលបន្ទុបជួលស្នាក់នៅបាន២ខែ។ ប្រភពពីក្រុមគ្រួសាជនរងគ្រោះបានអោយដឹងថាជនរងគ្រោះធ្លាប់មានជម្ងឺប្រចាំកាយខ្សោយក្រលៀន និងបានធ្លាប់ទៅព្យាបាលនៅប្រទេសឥណ្ឌាក្រោយមកសុខភាពបានធ្លាក់ខ្សោយ។ ប្រភពដ៏ដែលបានឲ្យដឹងថាប្រពន្ធជនរងគ្រោះបានទៅភ្នំពេញតាំងពីម្សិលមិញ ទាល់តែនៅពេលដែលគេយកឡានមកធ្វើទើបកូនជាងទូរសព្ទ័ទៅចូលតែមិនលើកហើយបានតាមមកដល់បន្ទុបគោះទ្វាហៅមិនភ្ញាក់រួចម្ចាស់ផ្ទះជួលឲ្យវាយកញ្ចក់បំបែកទើបបានដឹងថាជនរងគ្រោះដេកស្លាប់នៅលើពូកម្នាក់ឯង ។ ភ្លាមៗនោះម្ចាស់ផ្ទះជួលបានរាយការជូនសមត្ថកិច្ចមូលដ្ឋានចុះធ្វើការពិនិត្យភ្លាមៗផងដែរ៕ សុក្ខារិន
-
បុរសម្នាក់ ជិះម៉ូតូជ្រុលចង្កូតទៅបុកគោយន្ដដឹកឬស្សីពីក្រោយបណ្ដាលឲ្យជង់ធ្លាយកស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម
ភ្នំពេញ៖ បុរសម្នាក់ សង្ស័យងងឹតមុខ ឬក៍ជាន់ហ្វ្រាំងមិនជាប់យ៉ាងណានោះទេ បានជាជិះម៉ូតូជ្រុលចង្កូតទៅបុកចំពីខាងក្រោយគោយន្ដដឹកឬស្សីពេញទំហឹង បណ្ដាលឲ្យជង់ធ្លាយកដួលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម។
-
សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងបានប្រគល់ផ្ទះ១ខ្នងជាអំណោយសម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជននៅស្រុករលាប្អៀរ
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានបន្តដឹកនាំសហការី និងក្រុមការងារ ចុះប្រគល់ផ្ទះចំនួន១ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន មានជីវភាពខ្វះខាត និងកំពុងរស់នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
-
អភិបាលខេត្តបាត់ដំបង និងមន្ត្រីជំនាញចុះពិនិត្យមើលពីស្ថានភាពស្រូវ ដែលកំពុងតែលិចលង់រងការខូចខាត នៅស្រុកឯកភ្នំ និង តាមបណ្តាស្រុក ប្រមាណជាង ៣០០០ហិកតា នៅទូទាំងខេត្ត
ប៉ុន្មានថ្ងៃមុននេះ ដោយសារតែជំនន់ទឹកភ្លៀង និងទឹកស្ទឹងសង្កែជន់ឡើងផ្ទួនៗគ្នា បានបង្កឲ្យមានការប៉ះពាល់ដល់ដំណាំស្រូវបង្កើនរដូវ នៅតាមបណ្តាស្រុកមួយចំនួនរបស់ខេត្តបាត់ដំបង រួមមាន៖ ស្រុកសង្កែ,មោងឫស្សី,ថ្មគោល ,បវេល និងស្រុកឯកភ្នំ ដែលបានបង្កនូវផលប៉ះពាល់ដល់ដំណាំស្រូវ និងខូចខាតស្រូវ សរុបប្រមាណ ៣.៨០៨ហិកតាក្នុងនោះ៖ ស្រូវដែលលិចទឹកខូចខាតទាំងស្រុងមានចំនួនសរុប២.៧៧៩ហិកតា ដោយគិតត្រឹមថ្ងៃទី០៣ ខែសីហានេះ។
-
ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នរៀបរយ និងបំពាក់ឋានន្តរស័ក្តិកែសម្រួលមុខងារជូននាយទាហានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នាយទាហាន និងពលទាហានជិត៧០នាក់ មកពីគ្រប់កងឯកភាពចំណុះរបស់តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានបញ្ចប់វគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាព ក្នុងកិច្ចការងារ ការពារបូរណភាពទឹកដី រក្សាសន្តិសុខ និងសុវត្ថិភាពព្រំដែន ស្របតាមលក្ខខន្ធរបស់កងយោធពលខេមរៈភូមិន្ទ ក្នុងកាលៈទេសៈដែលគេមើលឃើញថា ប្រទេសជាតិ កំពុងទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។