-
ជនជាតិវៀតណាម និងកូរ៉េ សរុប៤១នាក់ ត្រូវបានឃាត់ខ្លួន
ភ្នំពេញ៖វៀតណាមនិងកូរ៉េ៤១នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធការធ្វើការនិងស្នាក់នៅដោយខុសច្បាប់ ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី០៣ ខែសីហា ក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅផ្លូវនរោត្ដម សង្កាត់ជ័យជំនះ និងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
-
អាជ្ញាធរខេត្តកំពង់ចាម ដាក់ម៉ាស៊ីន ត្រៀមបូមរំដោះទឹកចេញពីក្រុងកំពង់ចាម ខណៈកម្ពស់ទឹកទន្លេមេគង្គ នៅតែបន្តហក់ឡើងជិតដល់ចំណុចប្រកាសអាសន្ន
កំពង់ចាម: ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម គួច ចំរើន គណៈអភិបាលខេត្តកំពង់ចាម ក៏ដូចជាប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធជុំវិញខេត្ត បានត្រៀមលក្ខណៈជាស្រេចដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកតូច-ធំ ដើម្បីធ្វើការរំដោះទឹកតាមប្រព័ន្ធលូចេញពីក្រុងកំពង់ចាម ចូលទៅក្នុងទន្លេវិញ ខណៈកម្ពស់ទឹកទន្លេមេគង្គនៅតែបន្តហក់ឡើងជាបន្តបន្ទាប់ ជិតដល់ចំណុចប្រកាសអាសន្ន ១៥,២០ម៉ែត្រ។
-
សារព័ត៌មានសហរដ្ឋអាម៉េរិក៖ រុស្ស៊ីលួចអនុញ្ញាតឲ្យពលករកូរ៉េខាងជើងជាច្រើនចូលធ្វើការ ដែលជាទង្វើរំលោភលើទណ្ឌកម្មអង្គការសហប្រជាជាតិ
សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាម៉េរិកបានទម្លាយរាយការណ៍មួយថា រដ្ឋាភិបាលទីក្រុងម៉ូស្គូបានអនុញ្ញាតឲ្យពលករកូរ៉េខាងជើងរាប់ពាន់រាប់ម៉ឺននាក់ ចូលបម្រើការក្នុងប្រទេសរបស់ខ្លួន ដែលប្រការនេះ ត្រូវបានក្រុមមន្ត្រីអាម៉េរិកចាត់ ទុកថា គឺជាទង្វើរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងរដ្ឋកុម្មុយនីស្តដ៏ឯកោមួយនេះ ។ ក្រុមមន្ត្រីអាម៉េរិកបានចាត់ទុកថា ការទទួលយកពលករកូរ៉េខាងជើងនេះ គឺជាទង្វើរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលមានចេតនារាំងខ្ទប់ប្រាក់ចំណូលរបស់របបដឹកនាំទីក្រុងព្យុងយ៉ាងនៅក្រៅប្រទេស និងបង្ខំឲ្យលោក គីម ជុងអ៊ុន បោះបង់ចោលអាវុធនុយក្លេអ៊ែរ ។ ជុំវិញការចោតប្រកាន់នេះដែរ ក្រុមមន្ត្រី អង្គការសហប្រជាជាតិកំពុងធ្វើការស៊ើបអង្កេតលើការរំលោភបំពាននេះ ខណៈខាង ក្រសួងការបរទេសរុស្ស៊ីមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ។
-
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី៖ សហរដ្ឋអាម៉េរិកកំពុងត្រៀមលក់សព្វាវុធតម្លៃជាង៤០ ពាន់លានដុល្លារឲ្យទៅប្រទេសគុយវ៉ែត
សហរដ្ឋអាម៉េរិក៖ យោងតាមប្រភពរបស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានអនុញ្ញាតឲ្យមានការរៀបចំគម្រោង ដើម្បីលក់សព្វាវុធមានតម្លៃ៤០.៤ពាន់លានដុល្លារអាម៉េរិទៅឲ្យរដ្ឋាភិបាលគុយវ៉ែត។
-
រដ្ឋអាជ្ញាពិសេសកំពុងស្នើសុំឲ្យមានការសួរចម្លើយលោក ដូណាល់ ត្រាំ ជុំវិញ សំណុំរឿងរុស្ស៊ីជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ រដ្ឋអាជ្ញាពិសេសអាម៉េរិក លោក រ៉ូប៊ឺត មូល្លឺ ដែលកំពុងដឹកនាំការស៊ើបអង្កេតលើការចោទប្រកាន់ថា រុស្ស៊ីបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាម៉េរិកកាលពីឆ្នាំ២០១៦នោះ កំពុងព្យាយាមធ្វើយ៉ាងណាអាចសួរចម្លើយលោកប្រធានា ធិបតីលោក ដូណាល់ ត្រាំ ជុំវិញការបង្កឧបសគ្គដល់ការស្វែងរកយុត្តិធម៌។
-
អ្នកនាំពាក្យសេតវិមាន៖ មេដឹកនំាកូរ៉េខាងជើងផ្ញើលិខិតមួយច្បាប់ជូនលោក ដូណាល់ ត្រាំ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តលុបបំបាត់អាវុធនុយក្លេអ៊ែរ
សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានលើក ឡើងថា ប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើលិខិតមួយច្បាប់ ជូនប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងកិច្ចពិភាក្សាកំពូលរវាងមេដឹកនាំទាំងពីរ ដែលទើបតែបានបញ្ចប់ទៅកាលពីប៉ុន្មានខែមុននេះ។
-
នគរបាលរាជធានីភ្នំពេញ ស៊ើបអង្កេតបង្ក្រាប និងបង្ហាញមុខក្រុមជនសង្ស័យ៥នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូប និងវាយប្លន់យកម៉ូតូប្រជាពលរដ្ឋមុនបញ្ជូនទៅតុលាការ
ភ្នំពេញ៖ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងជាអគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងនោះ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញមុខក្រុមជនសង្ស័យ ចំនួន៥នាក់ បន្ទាប់ពីស្រាវជ្រាវបង្ក្រាបបានពាក់ព័ន្ធប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ២ករណី ឃាត់ខ្លួនម្នាក់ និងលួចមានស្ថានទម្ងន់ទោសដោយប្រើអំពើហិង្សា (វាយយកម៉ូតូ) ១ករណីទៀត ឃាត់ខ្លួន៤នាក់ និងដកហូតវត្ថុតាងមួយចំនួន មុនបញ្ជូនទៅកាន់តុលាការអនុវត្តនិតិវិធីនៅព្រឹកថ្ងៃនេះ។
-
អ្នកនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិអះអាងថា ស្ថានភាពទឹកភ្លៀងកំពុងបង្កក្តីបារម្ភដល់គុណភាពអង្ករ
អ្នកនាំចេញអង្ករទៅកាន់ទីផ្សារបរទេស បានអះអាងថា ស្ថានភាពភ្លៀងក្នុងមួយរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងអំឡុងពេលដែលការប្រមូលផលស្រូវសែនក្រអូប កំពុងមមាញឹកនោះ អាចបង្កផលប៉ះពាល់ដល់ប្រជាកសិករ និងគុណភាពអង្ករសម្រាប់នាំចេញផងដែរ។
-
ធនាគារអភិវឌ្ឍន៍អាស៊ី ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ ២០១៨នេះ នឹងនៅថេរដដែល
ម៉ាឡេស៊ី ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ (ADB) បានឲ្យដឹងថា កំណើនផលិតផលសរុប ក្នុងស្រុក (GDP) របស់ប្រទេសម៉ាឡេស៊ីនៅថេរដដែល ដោយកំណើនសេដ្ឋកិច្ចរបស់ប្រទេសមួយនេះក្នុងឆ្នាំ២០១៨ នឹងកើនឡើង៥,៣ភាគរយ ហើយសម្រាប់ឆ្នាំ២០១៩ខាងមុខ នឹងកើនឡើង៥ភាគរយ ។
-
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJet បញ្ជាទិញយន្តហោះដឹកអ្នកដំណើរ១០០គ្រឿង ពីក្រុមហ៊ុនសហរដ្ឋអាម៉េរិក Boeing ក្នុងតម្លៃជាង១៣ពាន់លានដុល្លារ
វៀតណាម៖ ក្រុមហ៊ុនផលិតយន្ដហោះសហរដ្ឋអាម៉េរិក Boeing បានឈានដល់កិច្ចព្រម ព្រៀងលើការបញ្ជាទិញយន្ដហោះដឹកអ្នកដំណើរ១០០គ្រឿងហើយ ជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJet Air។