Category: ព័ត៌មាន

  • ថ្លើមធំមែន!! គាស់បន្ទប់ទាំងមេឃភ្លឺចែស អ្នកជិតខាងក្បែរមកទាន់ ស្រែកផ្អើល និងព័ទ្ធចាប់បានពីរនាក់

     ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពមកគាស់បន្ទប់ជួលប្រជាពលរដ្ឋ ពេលដែលម្ចាស់មិននៅតែមិនទាន់គាស់បានសម្រេចផងស្រាប់តែប្រជាពលរដ្ឋដែលនៅក្បែរមកឃើញទាន់ ស្រែកថាចោរៗបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាដេញចាប់បាន និងវាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែទុតិសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជូលមួយកន្លែងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

  • រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ទីណាដែលប្រជាជនជួបការលំបាក ទីនោះមានទេវតាតាមយកអាសា

    កំពង់ចាម៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ទេវតា និងមនុស្សលោកតែងមានទំនាក់ទំនងគ្នា ហើយទីណាដែលប្រជាជនជួបការលំបាក ទីនោះប្រាកដជាមានវត្តមានរបស់ទេវតាតាមយកអាសាជានិច្ច ជាក់ស្តែងវត្តមានរបស់ក្រុមការងារថ្នាក់ជាតិនៃគណបក្សទេវតាថ្ងៃនេះ គឺដើម្បីជួយសង្គ្រោះ និងតាមថែរក្សាប្រជាពលរដ្ឋទាំងអស់។

  • លិខិតចំហ ជូន លោក ប៊្រែដ អាដាម នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍វ៉ច្ឆ (Human Right Watch)

    វាពិតជាឈឺចាប់ណាស់ សម្រាប់ប្រទេសកម្ពុជាដ៏តូចមួយនេះ ដែលតែងតែទទួលរងការវាយប្រហារធ្វើទុក្ខបុកម្នេញមិនចេះចប់មិនចេះហើយ ពីសំណាក់អស់លោកជាបរទេសបម្រើមហិច្ចតាប្រទេសមហាអំណាចមួយចំនួន។ ពួកលោកតែងតែជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា ដាក់គំនាបគាបសង្កត់ប្រទេសមួយនេះគ្មានស្រាកស្រាន្ត ដើម្បីផលប្រយោជន៍អស់លោក និងគ្នីគ្នា ខណៈដែលប្រទេសកម្ពុជាកំពុងតែតស៊ូងើបឡើងទៅកាន់ភាពរឹងមាំមួយនៃនយោបាយស្របតាមលទ្ធិប្រជាធិបតេយ្យ។ ជាក់ស្តែងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនបានចូលរួម និងវាយតម្លៃថាការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងមានការចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋកម្ពុជាចំនួន ៨២.៨៩%។ ផ្ទុយទៅវិញ លោកបែរជាប្រកាសឲ្យគេឈប់ហៅព្រឹត្តិការណ៍ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ថាជាការបោះឆ្នោត ដោយសំអាងថាមិនមែនជាការបោះឆ្នោតពិតប្រាកដតាមបែបប្រជាធិបតេយ្យ ហើយលោកលើកឡើងថែមទៀតថាកម្ពុជានឹងរងផលប៉ះពាល់អាក្រក់ជាច្រើនទៀត ដោយសារតែ សម្តេចតេជោ នៅបន្តកាន់អំណាចតទៀត។ លោកថា ការបោះឆ្នោតពិតប្រាកដ គឺទាល់តែមានគូប្រកួតប្រជែង ដែលជាគណបក្សប្រឆាំងមែនទែន មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អាចផ្សព្វផ្សាយព័ត៌មានដោយគ្មានការរឹតត្បិត មានស្ថាប័នឃ្លាំមើលការបោះឆ្នោតឯករាជ្យត្រឹមត្រូវជាដើម។  ត្រង់ចំណុចនេះ លោកគួរតែដឹងច្បាស់ថា គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស គឺមិនគិតថាបក្សធំ ឬបក្សតូចនោះទេគឺស្មើភាពគ្នាចំពោះមុខច្បាប់ទាំងអស់ ពួកគេអាចក្លាយជាបក្សប្រឆាំងថ្មីបាន បើសិនជាមានការគាំទ្រពីប្រជាពលរដ្ឋ។ ទោះបីជាអវត្តមានអតីតបក្សប្រឆាំងនៅកម្ពុជា ក៏នៅមានគណបក្សជាច្រើនទៀតរហូតសរុបចំនួន២០គណបក្ស ច្រើនជាងអាណត្តិមុន បានចូលរួមប្រកួតប្រជែងដោយស្មើភាព ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញថា ការបោះឆ្នោតនៅកម្ពុជាគឺត្រឹមត្រូវស្របតាមគោលការណ៍ប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។ ម្យ៉ាងវិញទៀត សូមលោកជ្រាបដែរថា…

  • សង្ងំជក់គ្រឿងញៀន! សមត្ថកិច្ចចាប់ខ្លួនបាន២នាក់

    ភ្នំពេញ៖ យុវជន២នាក់ នាំគ្នាសង្ងំសេពគ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់ជួល ភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

  • អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក៖ ការបញ្ជូនអដិ្ឋធាតុកងទ័ពអាម៉េរិកមកកាន់ប្រទេសកំណើតវិញ គឺជាសញ្ញាវិជ្ជមានថ្មីមួយ សម្រាប់ដំណើរការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ

    សហរដ្ឋអាម៉េរិក៖ អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ផែន បានអះអាងថា ការបញ្ជូនត្រឡប់មកវិញនូវអដិ្ឋធាតុកងទ័ពអាម៉េរិកដែលបានបាត់បង់ជីវិត ក្នុងអំឡុងសម័យសង្គ្រាមកូរ៉េឆ្នំា១៩៥០-១៩៥៣ គឺជាសញ្ញាដ៏វិជ្ជមានថ្មីមួយ សម្រាប់ដំណើរការស្វែងរកសន្តិភាពដ៏ពេញលេញនៅលើតំបន់ឧបទ្វីបកូរ៉េ។

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកព្រមានដំឡើងពន្ធកាន់តែធ្ងន់ទៅលើមុខទំនិញរបស់ប្រទេសចិន

    សហរដ្ឋអាម៉េរិក៖ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអាម៉េរិកលើកឡើងថា ប្រទេសខ្លួន គ្រោងនឹងបង្កើនអត្រាយកពន្ធចំពោះទំនិញនាំចូលពីប្រទេសចិនបន្ថែមទៀត ពីលើគម្រោងបន្ថែមពន្ធស្រាប់ក្នុងទំហំប្រមាណ២០០ពាន់លានដុល្លារ ដែលបានគ្រោងទុករួចជាស្រេច ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងបន្តការដាក់សម្ពាធទីក្រុងប៉េកាំង ឲ្យធ្វើការផ្លាស់ប្តូររបៀបធ្វើពាណិជ្ជកម្ម។

  • ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកអនុម័តលើកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ចំណាយលើវិស័យការពារជាតិ

    សហរដ្ឋអាម៉េរិក៖ ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានសម្រេចអនុម័តលើកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់វិស័យការពារជាតិប្រទេសរបស់ខ្លួន ក្នុងទំហំទឹកប្រាក់៧១៦ប៊ីលានដុល្លារអាម៉េរិកនៅក្នុថ្ងៃ ពុធ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

  • រថយន្តដឹកសម្ភារភ្លេងដាច់កាឡេកង់មុខក្រឡាប់ចូលប្រឡាយទាំងកណ្ដាលថ្ងៃ

    ភ្នំពេញ៖ រថយន្តដឹកសម្ភារភ្លេងមួយគ្រឿង សុខៗស្រាប់តែដាច់កាឡេកង់មុខ បណ្ដាលឲ្យរេចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើង សំណាងល្អមិនបង្ករឲ្យមនុស្សរងរបួស។

  • អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកលិចផលដំណាំ

    ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់លិចផលដំណាំជាច្រើនហិកតា  នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍សំរោងធំ និងកម្លាំងប្រជាការពារបានរួមគ្នាចុះជួយកាច់ពោតរបស់ប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់លិចផលដំណាំ។

  • កម្ពស់ទឹកទន្លេបាសាក់ថ្ងៃនេះឡើងខ្ពស់ពីការប្រកាសអាសន្ន បន្ទាប់ពីទឹកស្រកនៅខេត្តស្ទឹងត្រែង

    ភ្នំពេញ៖ ក្រសួងធនធានទឹកសូមប្រកាសដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងទន្លេបាសាក់ដែលកម្ពស់ទឹកឡើងខ្លាំងហួសពីការប្រកាសអាសន្ន។ បើយោងតាមទូរលេខរបស់ក្រសួងធនធានទឹកគិតចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ គឺ៖កម្ពស់ទឹកថ្ងៃទី២ សីហា(ព្រឹក) ១-ទន្លេមេគង្គ៖ -ព្រឹកនេះ 10.80ម-ល្ងាចម្សិល 10.93មស្រក. 0.13ម ២-ទន្លេសេសាន៖-ព្រឹកនេះ 8.33ម-ល្ងាចម្សិល. 8.62មស្រក 0.29ម ៣-ទន្លេសេកុង៖-ព្រឹកនេះ 9.30ម-ល្ងាចម្សិល  9.96មស្រក. 0.66មទន្លេបាសាក់ល្ងាចថ្ងៃទី១ ខែសីហានេះទឹកឡើងដល់៧,៤៦មលុះដល់ព្រឹកថ្ងៃទី២សីហាទឺកឡើងដល់៧,៥៩ម៕