-
ធនាគារអភិវឌ្ឍន៍អាស៊ី ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ ២០១៨នេះ នឹងនៅថេរដដែល
ម៉ាឡេស៊ី ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ (ADB) បានឲ្យដឹងថា កំណើនផលិតផលសរុប ក្នុងស្រុក (GDP) របស់ប្រទេសម៉ាឡេស៊ីនៅថេរដដែល ដោយកំណើនសេដ្ឋកិច្ចរបស់ប្រទេសមួយនេះក្នុងឆ្នាំ២០១៨ នឹងកើនឡើង៥,៣ភាគរយ ហើយសម្រាប់ឆ្នាំ២០១៩ខាងមុខ នឹងកើនឡើង៥ភាគរយ ។
-
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJet បញ្ជាទិញយន្តហោះដឹកអ្នកដំណើរ១០០គ្រឿង ពីក្រុមហ៊ុនសហរដ្ឋអាម៉េរិក Boeing ក្នុងតម្លៃជាង១៣ពាន់លានដុល្លារ
វៀតណាម៖ ក្រុមហ៊ុនផលិតយន្ដហោះសហរដ្ឋអាម៉េរិក Boeing បានឈានដល់កិច្ចព្រម ព្រៀងលើការបញ្ជាទិញយន្ដហោះដឹកអ្នកដំណើរ១០០គ្រឿងហើយ ជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJet Air។
-
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើប្រតិភូធុរជនខេត្តហ៊ូណានរបស់ចិន ពិចារណាវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបង
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើប្រតិភូធុរជនខេត្តហ៊ូណានរបស់ចិន ពិចារណាវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបង ដែលសម្បូរទៅដោយភោគផលដំណាំដែល មានសក្តានុពល សម្រាប់បម្រើទីផ្សារក្នុងប្រទេស និងនាំចេញទៅកាន់ប្រទេសចិន។
-
អប្សរាណេត ០២ – ០៨ – ២០១៨
អប្សរាណេត ០២ – ០៨ – ២០១៨ Apsara Net Repeat 02 – 08 – 2018
-
អភិបាលខណ្ឌច្បារអំពៅ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ខណៈទឹកទន្លេចាប់ហូរចូលភូមិ
ភ្នំពេញ៖ ក្រសួងធនធានទឹកបានប្រកាសដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងទន្លេបាសាក់ថា កម្ពស់ទឹកឡើងខ្លាំងហួសពីការប្រកាសអាសន្ន។ បើតាមការព្យាករណ៍ឧតុនិយម គិតចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី០៤ ខែសីហាឆ្នាំ២០១៨នេះ នៅតាមបណ្ដោយទន្លេបាសាក់ កម្ពស់ទឹកអាចកើនឡើងដល់៧,៥៣ម៉ែត្រ ដល់៧,៦៣ ម៉ែត្រ។ ហេតុនេះទើប ក្រសួងធនធានទឹក ប្រកាសប្រាប់ដល់បងប្អូនរស់នៅតាមបណ្ដោយមាត់ទន្លេបាសាក់ទាំងអស់មេត្តាមានការប្រុងប្រយ័ត្ន។ ជាមួយគ្នានេះដែរ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានស្នើដល់កម្លាំងនគរបាល លោកចៅសង្កាត់ មន្ត្រីគ្រប់លំដាប់ថ្នាក់ សូមត្រៀមលក្ខណៈ មធ្យោបាយសង្គ្រោះ និងរកទីទួលសុវត្ថិភាពទុកឲ្យហើយ ដើម្បីត្រៀមសង្គ្រោះ ជម្លៀសបងប្អូនប្រជាពលរដ្ឋ ដែលរងនូវជំនន់ទឹកទន្លេបាសាក់ ដែលប៉ុន្មានថ្ងៃនេះ ទឹកទន្លេបានហូរចូលភូមិឋានប្រជាពលរដ្ឋបណ្តើរៗហើយ ដូចជា សង្កាត់ច្បារអំពៅ១ និងច្បារអំពៅ២ និងសង្កាត់ទាំង៦ផ្សេងទៀត ក្នុងខណ្ឌ សូមលោកចៅសង្កាត់ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់នូវជំនន់ទឹកទន្លេបាសាក់នេះ៕ ដោយៈ ប៊ុនធី
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំប្រតិភូកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន១,៥៤៨គ្រួសារ នៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំប្រតិភូកាកបាទក្រហមកម្ពុជា និងជាមួយអាជ្ញាធរខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,៥៤៨គ្រួសារ ស្ថិតនៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌នេះ បានធ្វើឡើងនៅបរិវេណវត្តឥន្ទកោសី(វត្តកោះជ្រូក)កោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ តាមរបាយការណ៍កាកបាទក្រហមកម្ពុជាបានបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំង១,៥៤៨គ្រួសារនោះ មកពីភូមិចំនួន៨ ដែលមួយគ្រួសារៗទទួលបានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន៕
-
គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តក្រចេះ បានបន្តស្រកចុះមកនៅក្នុងកម្ពស់២១,៧២ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២ ម)
គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តក្រចេះ បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ២១,៧២ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២ ម) ។ សូមជម្រាបផងដែរថា នៅម៉ោង ៧ ព្រឹកថ្ងៃទី ០២ ម្សិលមិញនេះ ទឹកទន្លេមេគង្គខេត្តក្រចេះ បានកើនឡើងអតិបរមាដល់កម្ពស់ ២១,៨២ ម រួចក៏បានចាប់ផ្តើមស្រកចុះវិញ មកនៅក្នុងកម្ពស់ ២១,៧៩ ម នៅវេលាល្ងាចថ្ងៃដដែល៕
-
បុរសវ័យចំណាស់ម្នាក់ត្រូវគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាមក្បែរម៉ូតូរបស់ខ្លួន
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ក្បែរម៉ូតូរបស់ខ្លួន ខណៈពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ដោយសង្ស័យថា អាចដួលម្នាក់ឯង ឬជិះទៅបុកគូថរថយន្ដ និងអាចត្រូវរថយន្ដបើកមកគៀរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅតាមបណ្តោយផ្លូវលីយ៉ុងផាត់ ម្តុំអតីតបញ្ជាបង់ប្រាក់ចាស់ នាចំណុចភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ។
-
អប្សរាណេត ០១ – ០៨ – ២០១៨
អប្សរាណេត ០១ – ០៨ – ២០១៨
-
គំនរសំរាមតាមផ្លូវបេតុងភូមិត្រពាំងស្វាយត្រូវអាជ្ញាធរសង្កាត់គោកឃ្លាងសហការជាមួយក្រុមហ៊ុនសុីនទ្រីធ្វើការប្រមូលចេញអស់ហើយ
ភ្នំពេញ៖គំនរសំរាមនៅតាមផ្លូវបេតុងភូមិត្រពាំងស្វាយដែលបង្កជះក្លិនស្អុយដល់ពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវនោះ ឥឡូវត្រូវអាជ្ញាធរសង្កាត់គោកឃ្លាងសហការជាមួយក្រុមហ៊ុនសុីនទ្រី ធ្វើការប្រមូលចេញអស់ហើយកាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះបន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋ។ សូមបញ្ជាក់ថាទីខាងលើនេះស្ថិតនៅតាមបណ្តោយផ្លូវបេតុង ១ខ្សែ ចេញពីផ្លូវ សម្តេច ជា ស៊ឹម ឆ្ពោះទៅកាន់សាលាបឋមសិក្សា ត្រពាំងស្វាយ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពាក់ព័ន្ធករណីនេះ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងបានឲ្យដឹងថា កន្លងមកខាងសង្កាត់បានណែនាំដល់បងប្អូនប្រជាពលរដ្ឋអោយទុកដាក់សំរាមឲ្យបានត្រឹមត្រូវដែរ ហើយថែមទាំង ដាក់ធុងសំរាប់ដាក់សំរាមធំមួយទៀតផងដើម្បីឲ្យបងប្អូនបោះចូលទៅក្នុងធុង ប៉ុន្តែប្រជាពលរដ្ឋយើងនៅតែបោះក្រៅធុងសំរាមទៅវិញ។ លោក ញ៉ាត សាម៉េត បន្តថា នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះលោកបានឲ្យមន្ត្រីសាលាសង្កាត់សហការជាមួយរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនសុិនទ្រីធ្វើការប្រមូលចេញអស់ហើយ លោកចៅសង្កាត់ក៍សូណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ឈប់យកសំរាមទៅបោះចោលនៅលើផ្លូវសាធារណះទៀតត្រូវបោះចូលទៅក្នុងធុងសំរាមដែលអាជ្ញាធរបានដាក់នៅទីនោះ៕