-
អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកលិចផលដំណាំ
ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់លិចផលដំណាំជាច្រើនហិកតា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍សំរោងធំ និងកម្លាំងប្រជាការពារបានរួមគ្នាចុះជួយកាច់ពោតរបស់ប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់លិចផលដំណាំ។
-
កម្ពស់ទឹកទន្លេបាសាក់ថ្ងៃនេះឡើងខ្ពស់ពីការប្រកាសអាសន្ន បន្ទាប់ពីទឹកស្រកនៅខេត្តស្ទឹងត្រែង
ភ្នំពេញ៖ ក្រសួងធនធានទឹកសូមប្រកាសដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងទន្លេបាសាក់ដែលកម្ពស់ទឹកឡើងខ្លាំងហួសពីការប្រកាសអាសន្ន។ បើយោងតាមទូរលេខរបស់ក្រសួងធនធានទឹកគិតចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ គឺ៖កម្ពស់ទឹកថ្ងៃទី២ សីហា(ព្រឹក) ១-ទន្លេមេគង្គ៖ -ព្រឹកនេះ 10.80ម-ល្ងាចម្សិល 10.93មស្រក. 0.13ម ២-ទន្លេសេសាន៖-ព្រឹកនេះ 8.33ម-ល្ងាចម្សិល. 8.62មស្រក 0.29ម ៣-ទន្លេសេកុង៖-ព្រឹកនេះ 9.30ម-ល្ងាចម្សិល 9.96មស្រក. 0.66មទន្លេបាសាក់ល្ងាចថ្ងៃទី១ ខែសីហានេះទឹកឡើងដល់៧,៤៦មលុះដល់ព្រឹកថ្ងៃទី២សីហាទឺកឡើងដល់៧,៥៩ម៕
-
សេតវិមានអះអាងថា ឥណ្ឌាបានអញ្ជើញប្រធានាធិបតីសហរដ្ឋអាម៉េរិកទៅបំពេញទស្សនកិច្ចប្រទេសខ្លួន
សហរដ្ឋអាម៉េរិក៖ សេតវិមានបានចេញមុខទទួលស្គាល់ថា រដ្ឋាភិបាលឥណ្ឌាបានអញ្ជើញប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ទៅបំពេញទស្សនកិច្ចនៅប្រទេសរបស់ខ្លួន ប៉ុន្តែការសម្រេចចិត្តចុងក្រោយនៅពុំទាន់ធ្វើឡើងនោះទេ។ ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងសន្និសិទសារព័ត៌មានខ្លីមួយ អ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ា សាន់ឌើ បានគូសបញ្ជាក់ថា ការអញ្ជើញេនះ ត្រូវបានពន្យារពេលសិន ប៉ុន្តែលោកស្រីជឿជាក់ថា ការសម្រេចចុងក្រោយនឹងត្រូវធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ។
-
គំនរសំរាមតាមផ្លូវបេតុងភូមិត្រពាំងស្វាយនៅតែជាកង្វល់របស់ពលរដ្ឋសុំអាជ្ញាធរជួយដោះស្រាយ
ភ្នំពេញ៖ គំនរសំរាមតាមផ្លូវបេតុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅតែជាកង្វល់របស់ពលរដ្ឋ ហើយពួកគាត់សុំអាជ្ញាធរជួយដោះស្រាយ។ ថ្មីៗនេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជារឿយៗបានប្រជុំណែនាំដល់អាជ្ញាធរខណ្ឌទាំង១២ នៅក្នុងរាជធានីភ្នំពេញ ត្រូវខិតខំ ត្រួតពិនិត្យ យកចិត្តទុកដាក់អំពីបរិស្ថាននៅតាមមូលដ្ឋានរៀងៗខ្លួន។ ជាពិសេសត្រូវយកចិត្តទុកដាក់អំពីរឿងសំរាម ឲ្យបានហ្មត់ចត់ ចៀសវាងមានការប៉ះពាល់បរិស្ថាន ទៅដល់ប្រជាពលរដ្ឋ ក៏ដូចជា នៅក្នុងរាជធានីភ្នំពេញផងដែរ។
-
ប្រតិភូក្រសួងការពារជាតិ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ ជូនសពឯកឧត្តម អ៊ូ វីរៈ ជាកិច្ចបច្ឆាមរណៈ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែសីហា ឆ្នាំ២០១៨ នេះ ប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក សៅ សារឿន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ ជូនសពឯកឧត្តមឧត្តម អ៊ូ វីរៈ ជាកិច្ចបច្ឆាមរណៈ ព្រមទាំងបាននាំយកនូវថវិកាគោលនយោបាយក្រសួងការពារជាតិ ចំនួនជាង២៨លានរៀល ផ្តល់ជូនលោកជំទាវនៃក្រុមគ្រួសារសព ដើម្បីរៀបចំពិធីបុណ្យសពទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ និងបែបពិធីការកងទ័ព។
-
តួកគីប្តេជ្ញាសងសឹកវិញ ក្រោយសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មលើរដ្ឋមន្រ្តីប្រទេសខ្លួន
តួកគី៖ ក្រសួងការបរទេសតួកគីបានព្រមានសងសឹកប្រឆំាងនឹងសហរដ្ឋអាម៉េរិកវិញ បន្ទាប់ពីមហាអំណាចនេះ បានប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្រ្តីប្រទេសខ្លួនចំនួន ពីររូបពាក់ព័ន្ធនឹងករណីឃុំខ្លួនលោកអាចារ្យសាសនាគ្រិស្តសញ្ជាតិអាម៉េរិកម្នាក់ ឈ្មោះ Pastor Andrew Brunson។ កាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្រសួងរតនាគារជាតិអាម៉េរិកបាន ប្រកាសដាក់ទណ្ឌកម្មរដ្ឋមន្រ្តីយុត្តិធម៌តួកគីលោក Abdulhamit Gul និងរដ្ឋមន្រ្តីមហាផ្ទៃតួកគី លោក Suleyman Soylu ដោយចោទថា អ្នកទាំងពីរមានជាប់ពាក់ព័ន្ធនឹងការចាប់ និងឃុំខ្លួនលោក Andrew Brunson ពីបទប្រព្រឹត្តអំពើភេវរកម្ម។
-
អង្គការសហប្រជាជាតិត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួយដល់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលរងគ្រោះដោយសារទឹកជំនន់ភ្លៀងរដួវវស្សា
សហរដ្ឋអាម៉េរិក៖ មន្រ្តីអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌បាននិយាយ ថា យូអិនបានប្រុងប្រៀបខ្លួនរួចជាស្រេចហើយ ដើម្បីជួយដល់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលរងផលប៉ះពាល់ធ្ងន់ ដោយសារតែគ្រោះទឹកជំនន់បង្កឡើងពីឥទ្ធិពលភ្លៀងរដូវវស្សា។
-
អាជ្ញាធរឡាវអះអាងថា មនុស្សស្លាប់១៣នាក់ និងបាត់ខ្លួន១១៨នាក់ ក្រោយហេតុការណ៍បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ
ឡាវ៖ មន្រ្តីមួយរូបមកពីកងពលទាហានឡាវ ក្នុងអំឡុងធ្វើសន្និសីទសារព័ត៌មានមួយ នៅក្នុងសង្កាត់ Sanamxay ខេត្ត Attapeu បានបញ្ជាក់ថា មនុស្ស១៣នាក់ ត្រូវបានគេអះអាងថា បានបាត់បង់ជីវិត និង១១៨នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីហេតុការណ៍បាក់ទំនប់វារីអគ្គិសនីនៅឡាវ ដែលបង្កជាគ្រោះទឹកជំនន់ជន់លិចលង់យ៉ាងធ្ងន់នៅភាគខាងត្បូងប្រទេសអាស៊ីមួយនេះ កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍មុន។
-
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន២៥០០គ្រួសារ នៅខេត្តត្បូងឃ្មុំ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
ៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន១ពាន់៤៤២គ្រួសារ រស់នៅភូមិចំនួន ១៦ ឃុំចំនួន ៣ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
-
ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានស្រកចុះមកនៅត្រឹមកម្ពស់១០,៧៩ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម)
មកដល់ម៉ោង១០:១៥នាទី ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានស្រកចុះមកនៅត្រឹមកម្ពស់១០,៧៩ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម)៕ម.ន