-
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់តាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
ព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៨ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់តាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សូមបញ្ជាក់ជូនថា គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តត្បូងឃ្មុំ បានកើនឡើងដល់កម្ពស់១៤,៨៩ ម ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១៥,២០ម។ ទឹកបានលិចចូលតំបន់ទំនាប និងតំបន់មួយចំនួនទៀតដែលនៅអមសងខាងដងទន្លេផងដែរ៕
-
ប្រជាជនរស់នៅក្នុងទីក្រុងតូក្យូជិត១០០នាក់បានស្លាប់ ដោយសារជំងឺគាំងបេះដូងនៅក្នុងខែកក្កដា ឆ្នាំ២០១៨
ជប៉ុន៖ នៅក្នុងចំណោមប្រជាជនរស់នៅក្នុងទីក្រុងតូក្យូ ដែលបានបាត់បង់ជីវិតកន្លងមកនេះ ត្រូវបានគេសង្ស័យថា មានចំនួនរហូតដល់៩៦នាក់ឯណោះ ដែលបានស្លាប់ ដោយសារតែជំងឺបេះដូងកាលពីខែកក្កដា ឆ្នាំ២០១៨។ យោងតាមប្រភពរបស់នាយកដ្ឋានប៉ូលិសក្រុងតូក្យូ និងនាយកដ្ឋានផ្សេងទៀតបានឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតទាំអស់ មានអាយុចាប់ពី៤០ដល់៩០ឆ្នំា ខណៈតួលេខនេះ បានកើនឡើងជិត៤ដង បើធៀបទៅនឹងកាលពីឆ្នំាមុនមានចំនួន២៥នាក់។
-
អប្សរាណេត ៣១ – ០៧ – ២០១៨
-
ពលរដ្ឋមីយ៉ាន់ម៉ាជាង១២០,០០០នាក់បង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់ ដោយសារតែការគំរាមកំហែងពីគ្រោះមហន្តរាយទឹកជំនន់
មីយ៉ាន់ម៉ា៖ នៅមីយ៉ាន់ម៉ា ភ្លៀងរដូវវស្សាបាននឹងកំពុងបង្កជាគ្រោះទឹកជំនន់យ៉ាងធ្ងន់នៅទូទាំងប្រទេសអាស៊ីមួយនេះ ដែលជាលទ្ធផលនោះ សម្លាប់ជីវិតមនុស្ស២៥នាក់ ហើយការកើនឡើងនៃកម្ពស់ទឹកជំនន់ក៏កំពុងតែបង្ខំឱ្យប្រជាជនប្រមាណ១២០,០០០នាក់ភៀសខ្លួនចេញពីផ្ទះសម្បែងទៅកាន់ទីទួលសុវត្ថិភាព។
-
ទឹកជំនន់ទន្លេមេគង្គលើ កំពុងហក់ឡើង លិចកាត់ផ្លូវដោយកន្លែងនៅខេត្តព្រះវិហារ
ទឹកទន្លេរពៅលិចកាត់ផ្លូវដោយកន្លែង ភូមិសាស្ត្រឃុំកំពង់ស្រឡៅ១ និងឃុំកំពង់ស្រឡៅ២ ក្នុងស្រុកឆែប ខេត្តព្រះវិហារ។ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តព្រះវិហារបានឱ្យដឹងថា មានភូមិសាស្ត្រជាប់មាត់ទន្លេរពៅ ឃើញថា ទឹកទន្លេកំពុងហក់ឡើងលិចតំបន់ខ្លះៗរួចហើយគិតមកទល់ថ្ងៃនេះ ប៉ុន្តែអាចធ្វើដំណើរបាន ហើយក៏មិនទាន់មានការប៉ះពាល់ធ្ងន់ ដល់ភូមិឋានប្រជាពលរដ្ឋឡើយ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានថ្លែងថា រដ្ឋបាលខេត្ត បានត្រៀមកាណូតសម្រាប់ត្រៀមដឹកប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាពចំនួន២កន្លែង ដែលបានត្រៀមទុក បើសិនទឹកទន្លេមេគង្គបន្តហក់ឡើងខ្លាំងថែមទៀត។
-
សហរដ្ឋអាម៉េរិក៖ ខ្លួននឹងមិនបង់ប្រាក់សូម្បីតែមួយសេនឲ្យកូរ៉េខាងជើង ពាក់ព័ន្ធនឹងការបញ្ជូនអដ្ឋិធាតុកងទ័ពអាម៉េរិកមកកាន់ប្រទេសកំណើតវិញ
សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានលើកឡើងថា សហរដ្ឋអាម៉េរិកនឹងមិនចំណាយប្រាក់សូម្បីតែមួយសេនឲ្យកូរ៉េខាងត្បូង ជុំវិញការបញ្ជូនអដិ្ឋធាតុកងទ័ពអាម៉េរិកដែលបានស្លាប់នៅក្នុងអំឡុងសង្គ្រាមកូរ៉េ មកកាន់ប្រទេសកំណើតវិញឡើយ។
-
សមាគមមិត្តភាពខ្មែរនៅក្រៅស្រុក នៅប្រទេសបារាំងប្រកាសគាំទ្រដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ និងចាត់ទុកការបោះឆ្នោតនេះ ជាគំរូសម្រាប់ប្រទេសក្នុងតំបន់
សមាគមមិត្តភាពខ្មែរនៅក្រៅស្រុក នៅប្រទេសបារាំង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីថ្លែងាករណ៍ សម្ដែងការកោតសរសើរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានខិតខំរៀបចំដំណើរការបោះឆ្នោតដោយរលូន ក្នុងបរិយាកាសល្អប្រើសរ ទាំងក្នុងពេលយុទ្ធនាការបោះឆ្នោត និងថ្ងៃបោះឆ្នោត ដោយគ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយឡើយ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងមក ត្រូវបានផ្ដល់តម្លៃដោយពលរដ្ឋខ្លួនឯង តាមរយៈការចូលរួមបោះឆ្នោតប្រមាណជាង៨២ភាគរយនៃចំនួនអ្នកមានឈ្មោះបោះឆ្នោតសរុប និងស្ថិតក្រិមក្រសែភ្នែកមនុស្សជាច្រើនម៉ឺននាក់ដែលជាអ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍អន្ដរជាតិ ព្រមទាំងភ្នាក់ងារគណបក្ស អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីបណ្ដាប្រទេសជាង៥០លើពិភពលោក ឃ្លាំមើលនួវដំណើរការបោះឆ្នោត។ សេចក្ដីថ្លែងការណ៍បានបន្តថា សមាគមមិត្តភាពខ្មែរនៅក្រៅស្រុក នៅប្រទេសបារាំង អបរអរ សារទរចំពោះពលរដ្ឋខ្មែរដែលបានចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសខ្លួន ដោយសម្ដែងនូវឆន្ទៈតាមរយៈការចេញទៅបោះឆ្នោតក្នុងចំនួនយ៉ាងច្រើនលើសលប់ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា ដោយមានជម្រើសគ្រប់គ្រាន់ និងការពារដោយប្រពន្ធ័បោះឆ្នោតសម្ងាត់។ ទន្ទឹមនេះ សមាគម ក៏បានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប. ដែលបានធ្វើឲ្យការបោះឆ្នោតមួយនេះ ក្លាយជាគំរូមួយសម្រាប់បណ្ដាប្រទេសនានាក្នុងតំបន់ ដោយធានាបាននូវការបោះឆ្នោតមួយ ដែលប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងគ្មានការគំរាមកំហែង។ ជាមួយគ្នានោះ សមាគមមិត្តភាពខ្មែរនៅក្រៅស្រុក នៅប្រទេសបារាំង បានកោតសរសើរដល់រាជរដ្ឋាភិបាល…
-
ក្លឹប Fulham ចំណាយ២២លានផោនទិញខ្សែប្រយុទ្ធ Mitrovic ផ្តាច់ពី Newcastle
ក្លឹប Fulham ចំណាយ២២លានផោនទិញខ្សែប្រយុទ្ធ Mitrovic ផ្តាច់ពី Newcastle
-
រុស្ស៊ី និងជប៉ុន ព្រមព្រៀងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមំា
រុស្ស៊ី៖ ក្រសួងបរទេសរុស្ស៊ីបានលើកឡើងថា រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ព្រមទាំងសមភាគីជប៉ុន នៅក្នុងថ្ងៃអង្គារ៍ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បានព្រមព្រៀងរួមគ្នាក្នុងការខិតខំព្យាយាមពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការខាងផ្នែកសន្តិសុខ។
-
ប្រព័ន្ធការពារអន់ទើបធ្វើអោយ លោក Jurgen Klopp ចំណាយប្រាក់ដ៏ច្រើន នាំយកអ្នកចាំទី Alisson Becker ពី Roma
ប្រព័ន្ធការពារអន់ទើបធ្វើអោយ លោក Jurgen Klopp ចំណាយប្រាក់ដ៏ច្រើន នាំយកអ្នកចាំទី Alisson Becker ពី Roma