-
អប្សរាណេត ២៧ – ០៧ – ២០១៨
-
ពីរនាក់ប្តីប្រពន្ធគាស់ផ្ទះប្រជាពលរដ្ឋលួចយកម៉ូតូបានមួយថ្ងៃ ត្រូវសមត្ថកិច្ចក្របួចបានមកវិញ
តាកែវ៖ ជនសង្ស័យពីរនាក់ប្តីប្រពន្ធពាក់ព័ន្ធនឹងករណីគាស់ផ្ទះប្រជាពលរដ្ឋលួចយកម៉ូតូ ត្រូវសមត្ថកិច្ចខេត្តកណ្តាលសហការជាមួយសមត្ថកិច្ចខេត្តតាកែវចុះបង្ក្រាបបានជាមួយនឹងវត្ថុតាង បន្ទាប់ពីធ្វើសកម្មភាពបានមួយថ្ងៃ។
-
អភិបាលខណ្ឌឬស្សីកែវ បកស្រាយ និងច្រានចោលការលើកឡើងរបស់ក្រុមលោក មាស សាវឿន ពាក់ព័ន្ធជម្លោះដីធ្លីនៅសង្កាត់ទួលសង្កែទី២ រហូតចង់ផ្ទុះអំពើហិង្សា
ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបដិសេធ និងច្រានចោលទាំងស្រុងចំពោះការលើកឡើង តាមរយៈការចេញផ្សាយពីបណ្ដាញសារព័ត៌មានលើសង្គម Facebook មួយចំនួនថា អាជ្ញាធរខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ ទៅវាយកម្ទេចរបងផ្ទះរបស់លោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌នោះ វាមិនមែនជាការពិតនោះទេ។
-
សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកាណូតដឹកអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកាណូតដឹកអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅបានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ លោកគ្រួអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
-
លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ សូមអបអរសាទរ ឯកឧត្ដមបណ្ឌិត ថោង ខុន ដែលទទួលបានការតែងតាំងជា សមាជិកបណ្ឌិតសភាទេសចរណ៍អឺរ៉ុប ពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប
លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ សូមអបអរសាទរ ឯកឧត្ដមបណ្ឌិត ថោង ខុន ដែលទទួលបានការតែងតាំងជា សមាជិកបណ្ឌិតសភាទេសចរណ៍អឺរ៉ុប ពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប
-
រថយន្តឡិចសុីសLX330បុកជាមួយម៉ូតូហុងដាឌ្រីម០១៧ បណ្ដាលឲ្យបុរសជាប្ដីស្លាប់នៅនឹងកន្លែង និងប្រពន្ធរងរបួសធ្ងន់
ភ្នំពេញ៖ បុរសជាប្ដីបានស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯប្រពន្ធបានរងរបួសធ្ងន់ បន្ទាប់ពីពួកគាត់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ហើយត្រូវបានបុរសជនជាតិចិន២នាក់ បើករថយន្តឡិចសុីសLX330មិនប្រយ័ត្នជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ១ រាជធានីភ្នំពេញ។ សពជនរងគ្រោះខាងលើមានឈ្មោះ អុឹង សុធី (ត្រូវជាប្ដី) អាយុប្រហែល៥៦ឆ្នាំ មុខរបរជាអ្នកគ្រូបង្រៀន។ ចំណែកឯប្រពន្ធរងរបួសធ្ងន់ ខាងក្រុមការងារយើងនៅមិនទាន់ស្គាល់អត្តសណ្ណាណទេ។ យោងតាមប្រភព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងពីរ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GI- 9171 ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ឡិចសុីសLX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-6955 ដែលអ្នកបើកបរ និងរួមដំណើរដោយជនជាតិចិន២នាក់ បានធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នា ក្នុងល្បឿនយ៉ាងលឿន ហើយមិនប្រយ័ត្នផងនោះ រថយន្ត ក៏បុកជាមួយម៉ូតូរងគ្រោះ បណ្ដាលឲ្យបុរសជាប្ដីស្លាប់ភ្លាមៗនៅនឹងកន្លែង…
-
ក្រុមប្រជាពលរដ្ឋចំនួន៤១ គ្រួសារ ថ្លែងអំណរគុណអភិបាលខេត្តព្រះសីហនុ ដែលសម្របសម្រួលដោះស្រាយ ទំនាស់ដីធ្លីរ៉ាំរ៉ៃ ជូនពួកគាត់
ពលរដ្ឋមកពី ៣សង្កាត់ ក្នុងក្រុងព្រះសីហនុ ដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃជាមួយក្រុម លោក ឧកញ៉ា ចាន់ កាំង បាននាំគ្នាមកសាលាខេត្តព្រះសីហនុ ដើម្បីថ្លែងអំណរគុណ ឯកឧត្តម យន្ត មីន អភិបា នៃគណៈអភិបាលខេត្តព្រះសីហនុ បន្ទាប់ពី ឯកឧត្តម យន្ត មីន បានជួយសម្របសម្រួលដោះស្រាយជូនពួកគាត់ទទួលបានជោគជ័យ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ។
-
អភិបាលខណ្ឌច្បារអំពៅ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ខណៈទឹកទន្លេចាប់ហូរចូលភូមិ
ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានស្នើដល់កម្លាំងនគរបាល លោកចៅសង្កាត់ មន្ត្រីគ្រប់លំដាប់ថ្នាក់ សូមត្តៀមលក្ខណៈ មធ្យោបាយសង្គ្រោះ និងរកទីទួលសុវត្ថិភាពទុកអោយហើយ ដើម្បីត្រៀមសង្គ្រោះ ជម្លៀសបងប្អូនប្រជាពលរដ្ឋ ដែលរងនូវជំនន់ទឹកទន្លេ ដែលប៉ុន្មានថ្ងៃនេះ ទឹកទន្លេបានហូរចូលភូមិឋានប្រជាពលរដ្ឋបណ្តើរៗហើយ ដូចសង្កាត់និរោធ ក៏ដូចជាសង្កាត់ទាំង៧ផ្សេងទៀត ក្នុងខណ្ឌ សូមលោកចៅសង្កាត់ផ្សព្វផ្សាយអោយប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ។
-
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦
-
ស្រូវមិនប្រកាន់រដូវរបស់ឃុំចំនួនពីរនៃស្រុកមង្គលបូរី បានទទួលរងផលប៉ះពាល់ខ្លះពីជំនន់ទឹកភ្លៀង
បន្ទាយមានជ័យ៖ ស្រូវមិនប្រកាន់រដូវរបស់ឃុំចំនួនពីរនៃស្រុកមង្គលបូរី បានទទួលរងផលប៉ះពាល់ខ្លះពីជំនន់ទឹកភ្លៀងប៉ុណ្ណោះ។ នេះបើតាមលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានឲ្យដឹង ក្នុងអំឡុងពេលលោកបានដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងស្រូវដែលរងផលប៉ះពាល់ពីជន់ទឹកភ្លៀងជាងមួយសប្ដាហ៍ចុងខែកក្កដា ឆ្នាំ២០១៨។ ពេលនេះខាងមន្ទីរបានយកម៉ាស៊ីន២គ្រឿងមកបូមទឹកចេញពីប្រឡាយឯកភាព ហៅប្រឡាយរងទម្លាក់ទៅស្ទឹងដើម្បីរំដោះទឹកចេញពីស្រែខាងលើ គឺឃុំរហាត់ទឹក។