-
កូរ៉េខាងជើង និងកូរ៉េខាងត្បូងចាប់ផ្តើមកិច្ចចរចាផ្នែកយោធាកម្រិតទូទៅ ដើម្បីព្យាយាមកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង បានចាប់ផ្តើមបើកកិច្ចពិភាក្សាផ្នែកយោធាក្នុងកម្រិតទូទៅ នៅក្នុងថ្ងៃអង្គារ៍នេះ (ម៉ោង ក្នុងតំបន់) នៅឯភូមិជាប់ព្រំដែន Panmunjom (ផាន់មុនជុម)។
-
ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាម៉េរិក៖ កូរ៉េខាងជើងកំពុងផលិតគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ថ្មី
សហរដ្ឋអាម៉េរិក៖ កាសែត Washington Post (វ៉ាស៊ីនតោនប៉ុស្តិ៍) បានចេញផ្សាយថា ទីភ្នាក់ងារចារកម្មអាម៉េរិកបានសម្លឹងមើលឃើញថា កូរ៉េខាងជើង បាននិងកំពុងស្ថាបនាគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប (ICMB) ថ្មី នៅឯរោងចក្រមួយកន្លែង ស្ថិតនៅជាយក្រុងព្យុងយ៉ាង ។
-
មនុស្សស្លាប់កើនដល់១០នាក់ ក្នុងនោះមានទាហានម្នាក់ និងយោធា៥នាក់ ក្រោយហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងរថយន្តនៅប្រទេសហ្វីលីពីន
ហ្វីលីពីន៖ គ្រាប់បែកដ៏មានឥទ្ធិពលមួយត្រូវបានគេលួចបង្កប់ក្នុងរថយន្តមួយគ្រឿង ដើម្បីធ្វើការបំផ្ទុះនៅក្នុងថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) ស្ថិតនៅឯកោះបាស៊ីលែន ភាគខាងត្បូងប្រទេសហ្វីលីពីន ដែលជាលទ្ធផលនោះ ធ្វើឲ្យមនុស្ស១០នាក់ បាត់បង់ជីវិត ក្នុងនោះរួមមានទាហានម្នាក់ និងយោធា៥នាក់។
-
ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើងកៀកនឹងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នហើយ
ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើងកៀកនឹងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នហើយ នៅវេលាថ្ងៃត្រង់នេះ ខណៈតំបន់ទំនាបមួយចំនួននៅតាមដងទន្លេ ត្រូវបានទឹកលិចចូលជាបណ្តើរៗ។ មកដល់ម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើងដល់កម្ពស់ ២១,៥៦ ម ហើយ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២ ម) ។ ពេលនេះ ទឹកបានលិចចូលតំបន់ទំនាបមួយចំនួននៅតាមដងទន្លេក្នុងខេត្ត ជាបណ្តើរៗហើយ៕
-
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ផ្ញើសាររំលែកទុក្ខជូនសម្ដេចក្រឡាហោម ស ខេង ចំពោះមរណភាពរបស់ លោក ស ថេង ដែលជាប្អូនប្រុសបង្កើត
-
អ្នកឡើងភ្នំប្រមាណ ៥០០នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពចេញពីតំបន់ភ្នំភ្លើងនៅឥណ្ឌូណេស៊ី ក្រោយហេតុការណ៍គ្រោះរញ្ជួយដីដ៏កក្រើក
ឥណ្ឌូណេស៊ី៖ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី បានបញ្ជាក់ក្នុងថ្ងៃអង្គារ៍នេះថា អ្នកឡើងភ្នំជាង៥០០នាក់ត្រូវបានជួយសង្គ្រោះ ដោយសុវត្ថិភាពចេញពីតំបន់ភ្នំភ្លើងរបស់ឥណ្ឌូណេស៊ីមួយកន្លែង បន្ទាប់ពីបានជាប់គាំងដោយសារគ្រោះបំណាក់ដី ដែលបង្កឡើងពីគ្រោះមហន្តរាយរញ្ជួយដីដ៏កក្រើកនាពេលថ្មីៗនេះ។ នៅក្នុងចំណោមអ្នកឡើងភ្នំដែលជាប់គាំងទាំងអស់ ក្នុងនោះក៏រួមមានទំាងជនជាតិអាម៉េរិក បារំាង ហូឡង់ និងថៃផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា គ្រោះរញ្ជួយផែនដីក្នុងកម្រិត ៦.៤ វ៉ិចទ័របានវាយប្រហារយ៉ាងកក្រើកទៅលើកោះ លុមបុក កាលពីព្រឹកថ្ងៃអាទិត្យ សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) បណ្តាលឲ្យកើតមានជាហេតុការណ៍បំណាក់ដី នៅតំបន់ភ្នំភ្លើង រីនចានី ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយរបស់ឥណ្ឌូណេស៊ី។
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកនឹងបំពេញទស្សនកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ខែក្រោយនេះ ដោយផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនង និងបញ្ហាក្នុងតំបន់
សហរដ្ឋអាម៉េរិក៖ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាម៉េរិកបានបញ្ជាក់ថា លោក ម៉ៃ ប៉ុមប៉េអូ មានគម្រោងធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍នាខែក្រោយនេះ ស្ថិតក្នុងគោលបំណងធ្វើកិច្ចពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងៗក្នុងតំបន់ជាមួយប្រទេសចំនួន៣ ក្នុងនោះរួមមានម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១ ដល់ទី៥ ខែសីហាខាងមុខ។
-
សម្តេចប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកទុក្ខជូនសម្ដេចក្រឡាហោម ស ខេង ចំពោះមរណភាពរបស់ លោក ស ថេង ដែលជាប្អូនប្រុសបង្កើត
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកអះអាងថា ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ ពាក់ព័ន្ធនឹងបញ្ហាទណ្ឌកម្ម
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃច័ន្ទ ដើមសប្តាហ៍នេះថា រូបលោកបានប្រុងប្រៀបខ្លួនរួចជាស្រេចហើយ ដើម្បីជួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់លោក ហាសាន់ រូហាន់នី គ្រប់ពេលវេលា និងដោយគ្មានលក្ខខណ្ឌជាមុន ដែលការអះអាងនេះ ធ្វើឡើងស្របពេលដែលអាម៉េរិកគ្រោងនឹងដាក់ទណ្ឌកម្មជាថ្មីទៀតទៅលើអ៊ីរ៉ង់នៅក្នុងខែសីហាខាងមុខនេះ។
-
ក្រុមហ៊ុន SCG នាំមុខក្នុងការផ្សព្វផ្សាយអំពីទស្សនទានសេដ្ឋកិច្ចវិលជុំ សម្រាប់ចីរភាពផ្នែកបរិស្ថាន និងកំណើនសេដ្ឋកិច្ច
ភ្នំពេញ៖ ក្រុមហ៊ុន អេសស៊ីជី ជាក្រុមហ៊ុននាំមុខគេក្នុងការផ្សព្វផ្សាយជំរុញឲ្យមានការលើកកម្ពស់ចីរភាពផ្នែកធនធានធម្មជាតិ និងកំណើនសេដ្ឋកិច្ច តាមរយៈការអនុវត្តនូវទស្សនទាន “សេដ្ឋកិច្ចវិលជុំ” ដើម្បីកាត់បន្ថយការបំផ្លាញបរិស្ថាន។ នេះបើយោងតាមខ្លឹមសារ ដែលខ្លួនបានបញ្ជាក់នៅចំពោះភ្ញៀវប្រមាណ១.០០០ឮនាក់មកពីវិស័យឧស្សាហកម្ម និងរដ្ឋាភិបាលក្នុងព្រឹត្តិការណ៍ដែលបានធ្វើឡើងនៅក្នុងទីក្រុងបាងកកកាលពីពេលថ្មីៗនេះ។