-
ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ផ្ញើសាររំលែកទុក្ខជូនសម្ដេចក្រឡាហោម ស ខេង ចំពោះមរណភាពរបស់ លោក ស ថេង ដែលជាប្អូនប្រុសបង្កើត
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ខ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ បានផ្ញើសាររំលែកទុក្ខជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចំពោះមរណភាពរបស់លោក ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនប្រុសបង្កើតសម្ដេច។ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានបញ្ជាក់ថា មរណភាពរបស់លោក ស ថេង គឺជាការបាត់បង់នូវស្វាមី បិតា បុត្រា បងប្អូនជាទីគោរពស្រលាញ ប្រកបដោយព្រហ្មវិហារធម៌ និងជាបុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត និងលះបង់គ្រប់យ៉ាងចូលរួមក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ។ សូមជម្រាបថា លោក ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់សម្តេចក្រឡាហោម ស ខេង បានទទួលមរណភាពនៅប្រទេសចិន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ វេលាម៉ោង១០៖៣៩នាទី ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។…
-
លិខិតរបស់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជូនសម្តេចតេជោ ហ៊ុន សែន
-
លិខិតរបស់សភាតំណាងសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងអន្តរជាតិអឺរ៉ុប ជូនសម្តេចតេជោ ហ៊ុន សែន
-
គ.ជ.ប. គ្រោងនឹងប្រកាសលទ្ធផលបណ្ដោះអាសន្ននៅថ្ងៃ១១ ខែសីហា ឆ្នាំ២០១៨ បើសិនជាគ្មានបណ្ដឹងជំទាស់
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប. នៅថ្ងៃទី៣០ ខែកក្កដានេះ បានឲ្យដឹងថា គ.ជ.ប. គ្រោងនឹងប្រកាសលទ្ធផលបណ្ដោះអាសន្ន អំពីសំឡេងឆ្នោតដែលគណបក្សនីមួយៗទទួលបាន ព្រមទាំងសំឡេងឆ្នោតបានការ និងមិនបានការ នៅថ្ងៃ១១ ខែសីហា ឆ្នាំ២០១៨ខាងមុខ។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថាទៀតថា ក្នុងករណីគ្មានបណ្ដឹងនឹងលទ្ធផលបណ្ដោះអាសន្ននោះទេ គ.ជ.ប. គ្រោងនឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ លទ្ធផលផ្លូវការដែល នឹងត្រូវប្រកាសរួមមាន សំឡេងឆ្នោត និងសំនួនអាសនៈដែលគណបក្សនយោបាយនីមួយៗ ទទួលបាន រួមទាំងឈ្មោះបេក្ខជនជាប់ឆ្នោត។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប. នៅថ្ងៃនេះបានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួន ៨២,៨៩% បន្ទាប់ពីស្រង់លទ្ធផលបឋមនៅគ្រប់ការិយាល័យទាំង២ម៉ឺន២ពាន់៩៦៧។ យោងតាមលទ្ធផលបឋម របស់គណបក្សនយោបាយទាំង២០ ដែលផ្សាយដោយ គ.ជ.ប. នៅថ្ងៃទី៣០ ខែកក្កដានេះ រួមមាន គណបក្សខ្មែររួមរួមជាតិទទួលបាន៩ម៉ឺន៩ពាន់៣២០សំឡេង ស្មើនឹង១.៥៦% គណបក្សមាតុភូមយើង ទទួលបាន៩ពាន់១៤១សំឡេង ស្មើនឹង ០.១៤% គណបក្សពន្លឺថ្មី ទទួលបាន១ម៉ឺន ៣ពាន់៥៤០សំឡេង ស្មើនឹង ០.២១% …
-
អ្នកសង្កេតការណ៍អន្តរជាតិតំណាងប្រទេសចំនួន៦៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
-
ជំនន់ទឹកភ្លៀងនៅក្រុងស្ទឹងត្រែង បានបង្កការជន់លិចដល់ភូមិករ និងផ្ទះសម្បែងប្រជាពលរដ្ឋជាអន្លើៗហើយ នៅថ្ងៃទី៣០ ខែកក្កដានេះ
នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ គេបានសង្កេតឃើញ មានផ្លូវសាធារណៈជាច្រើនខ្សែ សាលារៀន ផ្ទះសម្បែង និងភូមិកររបស់ប្រជាពលរដ្ឋជាច្រើនកន្លែង ក្នុងក្រុងស្ទឹងត្រែង បានរងការលិចទឹកស្ទើរតែមិនអាចធ្វើដំណើរចេញចូល ឬឆ្លងកាត់បាននោះទេ។
-
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨
-
កម្ពុជា ផ្តល់ជំនួយមនុស្សធម៌ ១០ម៉ឺនដុល្លារ ដល់ឡាវ សម្រាប់ជួយជនរងគ្រោះដោយមហន្តរាយទឹកជំនន់បាក់ទំនប់
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានផ្តល់ទឹកប្រាក់១០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលឡាវ សម្រាប់ជួយជនរងគ្រោះដោយមហន្តរាយទឹកជំនន់ បង្កឡើងដោយការបាក់ទនប់វារីអគ្គិសនី សេពៀន សេណាំណូយ នៅក្នុងខេត្តអាត់តាពើ ប្រទេសឡាវ ជាប់ព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។ ពិធីប្រគល់ជំនួយមនុស្សធម៌នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដោយលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស ជូនលោក ប្រាសិទ្ធ សាយ៉ាសិទ្ធិ ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។ ក្រសួងការបរទេស បានប្រកាសថា ដោយមានការរំជួលចិត្ត និងសោកសៅចំពោះសោកនាដកម្មនេះ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនលោកបណ្ឌិត ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ ដោយសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់នៅក្នុងឧបត្តិហេតុដ៏សោកនាដកម្ម និងអកុសលនេះ។ ជាមួយគ្នានោះ ក្រសួងការបរទេស ក៏បានប្រកាសថា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស…
-
ពលរដ្ឋឥណ្ឌាប្រមាណ៣០០០នាក់ បង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាព បន្ទាប់ពីមានការប្រកាសអាសន្ននៃគ្រោះទឹកជំនន់នៅទីក្រុង Delhi
ឥណ្ឌា៖ សញ្ញាអាសន្ននៃគ្រោះទឹកជំនន់ត្រូវបានប្រកាសឲ្យដឹងនៅក្នុងទីក្រុង Delhi ខណៈកម្ពស់ទឹកទន្លេ Yamuna ដែលហូរហៀរទៅកាន់ទីក្រុងមួយនេះ បានហក់ឡើងដល់កម្រិតគ្រោះថ្នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ទឹកទន្លេ Yamuna បាននឹងកំពុងហក់ឡើងដល់កម្រិតគ្រោះថ្នាក់ ជាពិសេស បន្ទាប់ពីរដ្ឋ Haryana ដែលនៅជិតខាងគ្នានេះ បានបញ្ចេញទឹកយ៉ាងច្រើនចេញពីទំនប់ Hathnikund Barrage មានចម្ងាយប្រមាណ១៥០ម៉ាយភាគខាងជើងទីក្រុង Delhi កាលពីថ្ងៃសៅរ៍សប្តាហ៍មុន (ម៉ោងក្នុងតំបន់) ។ ចំណែក ភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុង Delhi និងតំបន់ជុំវិញក្រុងនេះ ក៏ជាមូលហេតុនៃការប្រកាសអាសន្នផងដែរ។
-
សេចក្តីជូនដំណឹងស្តីពីការហក់ឡើងខ្លាំងនៃទឹកជំនន់ទន្លេមេគង្គលើ