-
សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបញ្ជាក់ថាដំណើរការបោះឆ្នោតសម្រាប់មណ្ឌលរាជធានីភ្នំពេញប្រព្រឹត្តទៅដោយរលូនគ្មានការបង្ខិតបង្ខំ
សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានធ្វើការវាយតម្លៃថាដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ សម្រាប់មណ្ឌលរាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយរលូន និងប្រក្រតី ស្ថិតនៅក្នុងបរិយាកាសល្អប្រសើរ សុវត្ថិភាព សន្តិសុខ គ្មានអំពើហិង្សា គ្មានការបង្ខិតបង្ខំ ឬការបំភិតបំភ័យអ្វីឡើយ ជាពិសេសប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញទៅបោះឆ្នោតតាមការិយាល័យរបស់ខ្លួននីមួយៗដោយមានទឹកមុខសប្បាយរីករាយ ស្នាមញញឹមពេញចិត្តក្នុងជាមួយនឹងការចូលរួមបោះឆ្នោតដោយជឿជាក់លើជោគវាសនាប្រទេស ដែលបង្ហាញអំពីភាពរីកចម្រើន លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងឆន្ទៈរបស់ប្រជារាស្រ្តខ្មែរ៕ម.ន
-
ចំនួនមនុស្សស្លាប់កើនឡើងជិត១០០នាក់ ដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់នៅប្រទេសក្រិក
ក្រិក៖ យោងតាមប្រភពរបស់អាជ្ញាធរក្រិកបានរាយការណ៍ថា រហូតមកទល់ពេលនេះ តួលេខជនរងគ្រោះបាត់បង់ជីវិត ក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏កំណាច ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់នៅក្បែរទីក្រុងអាតែននោះ បានបន្តកើនឡើងដល់៩១នាក់ហើយ។ ឆ្លើយតបទៅនឹងបញ្ហានេះដែរ បច្ចុប្បន្នក្រុមមន្រ្តីពន្លត់អគ្គិភ័យក្រិក បាននិងកំពុងបន្តបើកការស៊ើបអង្កេតទៅលើមូលហេតុដំបូង ដែលបង្កឡើងជាភ្លើងឆេះព្រៃដ៏អាក្រក់នេះឡើង ដោយរដ្ឋាភិបាលទីក្រុងអាតែនមានការសង្ស័យថា ត្រូវធ្វើឡើងដោយសកម្មភាពមនុស្ស។
-
មន្រ្តីសង្កេតការណ៍បោះឆ្នោតមកពីអឺរ៉ុបចាត់ទុកការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយរលូនសេរីត្រឹមត្រូវ និងយុត្តិធម៍
សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញ ទទួលជួបប្រធានក្រុមដឹកនាំអ្នកសង្កេតការណ៍បោះឆ្នោត មកពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប លោក Anton Caragea នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
-
សង្កាត់ចំនួន ៤ របស់ក្រុងស្ទឹងត្រែង ត្រូវបានទឹកជំនន់ទន្លេមេគង្គ លិចចូលជាបណ្តើរៗហើយ
មកដល់ម៉ោង១១ ព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៨០ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម)។ ទឹកទន្លេបានលិចចូលតំបន់ទំនាបមួយចំនួនក្នុងសង្កាត់ចំនួន ០៤ របស់ក្រុងស្ទឹងត្រែង ជាបណ្តើរៗហើយ ក្នុងនោះមានសង្កាត់ព្រះបាទ សង្កាត់ស្រះឫស្សី សង្កាត់ស្ទឹងត្រែង និងសង្កាត់សាមគ្គី៕
-
មនុស្សស្លាប់ម្នាក់ និង៦នាក់ទៀតរួចផុតពីគ្រោះថ្នាក់ ក្រោយហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងនៅប្រទេសប្រេស៊ីល
ប្រេស៊ីល៖ ទីភ្នាក់ងារជួយសង្គ្រោះនៅអាកាសយានដ្ឋានបាននិយាយថា យន្ដហោះខ្នាតតូចមួយគ្រឿងបានជួបគ្រោះថ្នាក់ធ្លាក់ នៅអំឡុងពេលចុះចតនៅឯអាកាសយានដ្ឋាន Sao Paulo’s Campo de Marte កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ (ម៉ោងក្នុងតំបន់) បណ្តាលឲ្យអ្នកបញ្ជាយន្តហោះម្នាក់ស្លាប់ ប៉ុន្តែអ្នកដំណើរ៦នាក់ផ្សេងទៀតនៅរួចរស់ជីវិត។
-
មនុស្សស្លាប់ និងរបួសកើនឡើងជិត២០០នាក់ ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៤វ៉ិកទ័រ វាយប្រហារប្រទេសឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត៦.៤វ៉ិកទ័រវាយប្រហារលើកោះ លុមបុក ដែលជាគោលដៅទេសចរណ៍មួយដ៏សំខាន់របស់ ប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ (ម៉ោងក្នុងតំបន់) បាន កើនដល់១៤នាក់ និង១៦២នាក់ផ្សេងទៀតទទួលរងរបួស។
-
ហេតុការណ៍បំណាក់ដីនៅតំបន់រុករករ៉ែភាគខាងជើងប្រទេសមីយ៉ាន់ម៉ា សាកសពមនុស្ស២៣នាក់ត្រូវបានរកឃើញ
មីយ៉ាន់ម៉ា៖ អាជ្ញាធរមីយ៉ាន់ម៉ាបានប្រាប់អ្នកសារព័ត៌មាននៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍ នេះថា សាកសពសរុប២៣នាក់ត្រូវបានគេរកឃើញកាលពីថ្ងៃអាទិត្យ ម្សិលមិញ នេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃមកនេះ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន២៧នាក់ ក្នុងហេតុការណ៍បំណាក់ដីដ៏អាក្រក់មួយវាយប្រហារលើរដ្ឋកាឈីន កាលពីសប្តាហ៍មុន។
-
ជ័យជម្នះដ៏ត្រចះត្រចង់នៃនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា
ឆ្លើយតបនឹងនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនដ៏ច្រើនលើសលុបបោះឆ្នោតគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសឆ្ពោះទៅរកការកសាង និងអភិវឌ្ឈន៏រីកចម្រើនខ្លាំងក្លាថែមទៀត ក្រោមមាគ៌ានៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ និងក្រោមដំបូលសន្តិភាព ស្ថិរភាពដ៏រឹងមាំរបស់ប្រទេសជាតិ ដើម្បីឧត្តមប្រយោជន៏មាតុភូមិកម្ពុជា និងវិបុលភាពជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដោយមិនប្រកាន់និន្នាកានយោបាយ ជាតិសាសន៍ ជំនឿសាសនា ពណ៌សម្បុរអ្វីឡើយ ដែលទាំងអស់គ្នាស្ថិតនៅក្នុងសុខដុមនីយកម្មសង្គម ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដ៏ជាញជ័យ គ្មានគូប្រៀប ។ គណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់បងប្អូនប្រជាជនកម្ពុជាដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ គណបក្សប្រជាជនកម្ពយជា ប្តេជ្ញា អនុវត្តឲ្យមានប្រសិទ្ធភាពនិងគុណភាពខ្ពស់នូវគោលនយោបាយនិងបណ្តាវិធានការណ៏ដែលបានប្រកាសផ្សាយជូនជនរួមជាតិរួចហើយ មិនឲ្យបងប្អូនខកបំណងជាដាច់ខាត៕ ដោយៈ សុខ ឥសាន
-
សេចក្តីជូនដំណឹងស្តីពីការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦
-
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងបន្ថែមស្តីពីស្ថានភាពកម្ពស់ទឹកទន្លេរបស់ខេត្តចំនួន៣