Category: ព័ត៌មាន

  • សេចក្តីប្រកាសព័ត៌មានរបស់អង្គការសម្ព័ន្ធសង្គមស៊ីវិល

  • អាជ្ញាធរវៀតណាម៖ មនុស្ស៨២០០នាក់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកាលពីឆ្នាំ២០១៧

    អាជ្ញាធរវៀតណាម៖ មនុស្ស៨២០០នាក់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកាលពីឆ្នាំ២០១៧

    វៀតណាម៖ យោងតាមប្រភពរបស់អាជ្ញាធរវៀតណាមបានឲ្យដឹងថា មនុស្ស ៨២០០នាក់ បានបាត់បង់ជីវិត ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកាលពីឆ្នាំ២០១៧ ហើយតួលេខនេះ គឺធ្លាក់ចុះបើធៀបទៅនឹងឆ្នាំ២០១៦ ដែលមានមនុស្សស្លាប់៨៦០០នាក់។ របាយការណ៍ខាងលើនេះ ត្រូវបានអាជ្ញាធរវៀតណាមបង្ហាញឲ្យដឹង ស្របពេលដែលមនុស្ស១៤នាក់ជាសមាជិកក្នុងគ្រួសារតែមួយ ដែលរួមមានទាំងកូនកំលោះផងនោះ បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយ នៅឯភាគកណ្ដាលប្រទេសនៅថ្ងៃច័ន្ទនេះ (ម៉ោងក្នុងតំបន់)។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅពេលរថយន្តដឹកពួកគេក្នុងដំណើរផ្លូវឆ្ពោះទៅផ្ទះកូនក្រមុំ បានបុកពេញទំហឹងជាមួយរថយន្ដកុងតឺន័រមួយគ្រឿង។  

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកបង្ខំចិត្តដាក់រដ្ឋកាលីហ្វ័រញ៉ា ក្នុងគ្រាអាសន្ន ក្រោយគ្រោះមហន្តរាយភ្លើងឆេះព្រៃបន្តឆក់យកអាយុជីវិតមនុស្សកើនដល់៨នាក់

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកបង្ខំចិត្តដាក់រដ្ឋកាលីហ្វ័រញ៉ា ក្នុងគ្រាអាសន្ន ក្រោយគ្រោះមហន្តរាយភ្លើងឆេះព្រៃបន្តឆក់យកអាយុជីវិតមនុស្សកើនដល់៨នាក់

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន (ម៉ោងក្នុងតំបន់) បានបង្ខំចិត្តប្រកាសដាក់រដ្ឋកាលីហ្វ័រញ៉ា ក្នុងគ្រាអាសន្ន ហើយថែមទាំងផ្តល់សិទ្ធិឱ្យទីភ្នាក់ងារសហព័ន្ធជួយជ្រៀមជ្រែងដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ក្នុងតំបន់ ប៉ុន្តែការខូចខាតកាន់តែមានទំហំធំឡើងៗ ដោយសារតែការកើនឡើងកំដៅ និងខ្យល់ស្ងួត ដែលកំពុង ជួយបង្កើនកម្លាំងភ្លើងឆេះព្រៃ។ ហេតុការណ៍ភ្លើងឆេះព្រៃយ៉ាងសន្ធោរសន្ធៅនៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានគេអះអាងថា បានសម្លាប់ជីវិតមនុស្ស២នាក់បន្ថែមទៀត ដែលចំនួននេះ ធ្វើឱ្យចំនួនមនុស្សស្លាប់សរុបកើនដល់៨នាក់ ខណៈភ្លើងឆេះព្រៃចំនួន២០កន្លែងកំពុងរីករាលដាលនៅឯរដ្ឋជាប់ឆ្នេរសមុទ្រភាគខាងលិច។

  • លិខិតចំហជូនចំពោះ លោកស្រី Sarah Sander អ្នកនាំពាក្យសេតវិមានសហរដ្ឋអាម៉េរិក

    នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ យើងសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនលើសលប់រហូតដល់ទៅ៨២.១៧% បានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនេះបង្ហាញឲ្យឃើញពីមោទកភាពនៃអធិបតេយ្យភាព និងឯករាជភាពជាតិរបស់កម្ពុជា។ ចំនួនបោះឆ្នោតនេះ បានកើនឡើងខ្ពស់ជាងឆ្នាំ២០១៣ ដែលមានត្រឹមតែ ៦៩.៦១% ប៉ុណ្ណោះ។ ក្រោយការបោះឆ្នោតប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេសបានសាទរ និងទទួលយកនូវលទ្ធផលនៃការបោះឆ្នោតនេះ រួមទាំងភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិមកពីបណ្តាអង្គការមិនមែនរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការអន្តរជាតិ និងបណ្តាញគណបក្សនយោបាយអន្តរជាតិមកពីប្រទេសចំនួន៥២ ជុំវិញពិភពលោក ក៏បានមកធ្វើជាសាក្សីនៃប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ហើយពួកគេបានបង្ហាញចំណាប់អារម្មណ៍ដែរថា ការបោះឆ្នោតនៅកម្ពុជាម្សិលមិញនេះ គឺមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ផ្ទុយទៅវិញ បែរជាលោកស្រីដែលជាអ្នកនាំពាក្យសេតវិមានសហរដ្ឋអាម៉េរិកចាត់ទុកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នេះ មិនសេរី និងយុត្តិធម៌ហើយមិនអាចតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋខ្មែរទៅវិញ។ លោកស្រីមានជ្រាបទេថា ការបោះឆ្នោតសកល២០១៨នេះ មានចំនួនប្រជាពលរដ្ឋចូលរួមបោះឆ្នោតកើនឡើងខ្ពស់ជាងឆ្នាំ២០១៣ ហើយប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោត ដោយមិនមានការបង្ខិតបង្ខំនោះទេ ពោលគឺពួកគេបានប្រើប្រាស់សិទ្ធិរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀតចំនួនគណបក្សនយោបាយចូលរួមប្រកួតប្រជែងក៏មានការកើតឡើងខ្ពស់ជាងអាណត្តិមុនរហូតដល់២០គណបក្ស ហើយក៏មានគណបក្សដែលមានសក្តានុពល ដែលអាចនឹងក្លាយជាគណបក្សប្រឆាំងថ្មីនៅកម្ពុជា ដែលមានគំនិតវិជ្ជមានល្អ ចូលរួមប្រឆាំង កែលម្អចំណុចខ្វះខាត ស្របតាមច្បាប់ ក្នុងន័យអភិវឌ្ឍន៍ជាតិរួមគ្នាជាមួយនឹងគណបក្សឈ្នះឆ្នោត ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍជាតិ ជាជាងគណបក្សប្រឆាំងដែលមានតែគំនិតបំផ្លាញជាតិ ស្តាប់បរទេស បង្កភាពចលាចលក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់…

  • ពួកឧទ្ទាមក្រៅច្បាប់កំពុងឃោសនាកែប្រែមុខមាត់នៃបរាជ័យដ៏អាម៉ាស់របស់ខ្លួន

    នៅចំពោះភាពបរាជ័យដ៏អាម៉ាស់របស់ខ្លួន មេឧទ្ទាមក្រុមឧទ្ទាមក្រៅច្បាប់ បាននិងកំពុងឃោសនាមួលបង្កាច់ដំណើរការបោះឆ្នោតនៅកម្ពុជាថា ជាការបោះឆ្នោតក្លែងក្លាយ៖        – ក្លែងក្លាយយ៉ាងម៉េច បើប្រជាជនច្រើនលើសលប់ហួសពីការស្មាន ។       – ក្លែងក្លាយម៉េចកើត បើមានតួលេខសន្លឹកឆ្នោតបូកសរុបយ៉ាងត្រឹមត្រូវ។       – មានអ្នកសង្កេតការណ៏ជាតិ និងអន្តរជាតិរាប់ម៉ុននាក់ចូលរួមសង្កេតការណ៍យ៉ាងយកចិត្តទុកដាក់ ហើយថាមានលក្ខណៈល្អប្រសើរ មានសន្តិសុខ សុវត្ថិភាព គ្មានអំពើហិង្សា គ្មានបាតុភាពអសកម្មធំដុំអ្វីគួរកត់សម្គាល់។ ដូច្នេះការនិយាយថាការបោះឆ្នោតក្លែងក្លាយ វាគ្រាន់តែបិទបាំងការបរាជ័យយ៉ាងអាម៉ាស់របស់ខ្លួនតែប៉ុណ្ណោះ។ការដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតភ្លូកទឹកភ្លូកដី មិនមែនឈ្នះដោយគ្មានគូប្រកួតនោះទេ។ គូធ្លាប់ប្រកួតត្រូវទទួលវិន័យដោយអាជ្ញាកណ្តាលដោយសារអំពើប្រព្រឹត្តខុសច្បាប់។ ឯគណបក្សដទៃ ដែលចូលប្រកួតប្រជែងក៏ជាគូប្រកួតស្របច្បាប់ដែលអាជ្ញាកណ្តាលអនុញ្ញាត។ ដូច្នេះ ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅតែជាជ័យជម្នះដ៏មានអត្ថន័យដដែល និងស្របច្បាប់។ ការឃោសនាបំភាន់មតិសាធារណរបស់អតីតបក្សប្រឆាំង គ្រាន់តែការខិតខំកែប្រែមុខមាត់នៃបរាជ័យដ៏អាម៉ាស់របស់ខ្លួនតែប៉ុណ្ណោះ៕ដោយៈ សុខ ឥសាន

  • គណបក្សយុវជនកម្ពុជា៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដំណើរការយ៉ាងល្អប្រសើរ និងគ្មានការគំរាមកំហែង

    គណបក្សយុវជនកម្ពុជា នៅទី៣០ ខែកក្កដា ឆ្នាំ២០១៨ នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយវាយតម្លៃថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានដំណើរការយ៉ាងល្អប្រសើរ និងគ្មានការគំរាមកំហែងកើតឡើងទេ ជាពិសេសគឺមានប្រជាពលរដ្ឋទៅបោះឆ្នោតយ៉ាងច្រើនកុះក។ ទន្ទឹមនឹងនេះ គណបក្សយុវជនកម្ពុជា ក៏បានប្រកាសទទួលយកនូវលទ្ធផលបឋម ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផងដែរ៕

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកគំរាមបិទរដ្ឋាភិបាលជាថ្មី ដោយសារតែសំណុំរឿងសន្តិសុខព្រំដែន

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកគំរាមបិទរដ្ឋាភិបាលជាថ្មី ដោយសារតែសំណុំរឿងសន្តិសុខព្រំដែន

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានបិទដំណើរការរដ្ឋាភិបាលអាម៉េរិកជាថ្មីទៀត ប្រសិនបើជាគណបក្សប្រជាធិបតេយ្យ មិនព្រមផ្ដល់កិច្ចសហការលើដោះស្រាយបញ្ហាសន្តិសុខព្រំដែនទេនោះ។ ការព្រមានរបស់លោក ដូណាល់ ត្រាំ គឺជាការឆ្លើយតបមួយទៅនឹងការរិះគន់លើគោលនយោបាយអន្តោប្រវេសន៍នៃរដ្ឋាភិបាលរបស់លោក ជាពិសេសជុំវិញការបំបែកកុមារចេញពីឪពុកម្ដាយ ដែលជាជនអន្តោប្រវេសន៍ខុសច្បាប់ ខណៈរដ្ឋាភិបាលសហព័ន្ធអាម៉េរិក ជារឿយៗតែងតែបិទដំណើរការក្នុងករណីសភាអាម៉េរិកបរាជ័យក្នុងការចេញកញ្ចប់ថវិកា។

  • របាយការណ៍ផ្លូវការចុងក្រោយ៖ ចំនួនមនុស្សស្លាប់គឺមានត្រឹម៩នាក់ និងបាត់ខ្លួនចំនួន១១២នាក់ប៉ុណ្ណោះ ក្រោយហេតុការណ៍បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ

    ថៃ៖ យោងតាមរបាយការណ៍ចុងក្រោយបំផុត ចំនួនមនុស្សស្លាប់ត្រូវបានទម្លាក់មកនៅត្រឹម៩នាក់ និង១១២នាក់ទៀតបាត់ខ្លួន ដែលអាជ្ញាធរឡាវបានទទួលស្គាល់ និងប្រកាសជាផ្លូវការឡើងវិញ ដោយកាលពីប៉ុន្មានថ្ងៃមុន មានសេចក្តីរាយការណ៍ថា មនុស្សរហូតដល់ទៅ២៧នាក់បានស្លាប់។ ព័ន្ធពាក់នឹងបញ្ហានេះដែរ នៅក្នុងឱកាស ទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់ អូចា បានប្រគល់ថវិកាប្រមាណ១៥៥.០០០ដុល្លារសម្រាប់ជនរងគ្រោះឡាវ។

  • សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបញ្ជាក់ថាដំណើរការបោះឆ្នោតសម្រាប់មណ្ឌលរាជធានីភ្នំពេញប្រព្រឹត្តទៅដោយរលូនគ្មានការបង្ខិតបង្ខំ

    សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានធ្វើការវាយតម្លៃថាដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ សម្រាប់មណ្ឌលរាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយរលូន និងប្រក្រតី ស្ថិតនៅក្នុងបរិយាកាសល្អប្រសើរ សុវត្ថិភាព សន្តិសុខ គ្មានអំពើហិង្សា គ្មានការបង្ខិតបង្ខំ ឬការបំភិតបំភ័យអ្វីឡើយ ជាពិសេសប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញទៅបោះឆ្នោតតាមការិយាល័យរបស់ខ្លួននីមួយៗដោយមានទឹកមុខសប្បាយរីករាយ ស្នាមញញឹមពេញចិត្តក្នុងជាមួយនឹងការចូលរួមបោះឆ្នោតដោយជឿជាក់លើជោគវាសនាប្រទេស ដែលបង្ហាញអំពីភាពរីកចម្រើន លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងឆន្ទៈរបស់ប្រជារាស្រ្តខ្មែរ៕ម.ន

  • ចំនួនមនុស្សស្លាប់កើនឡើងជិត១០០នាក់ ដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់នៅប្រទេសក្រិក

    ចំនួនមនុស្សស្លាប់កើនឡើងជិត១០០នាក់ ដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់នៅប្រទេសក្រិក

    ក្រិក៖ យោងតាមប្រភពរបស់អាជ្ញាធរក្រិកបានរាយការណ៍ថា រហូតមកទល់ពេលនេះ តួលេខជនរងគ្រោះបាត់បង់ជីវិត ក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏កំណាច ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់នៅក្បែរទីក្រុងអាតែននោះ បានបន្តកើនឡើងដល់៩១នាក់ហើយ។   ឆ្លើយតបទៅនឹងបញ្ហានេះដែរ បច្ចុប្បន្នក្រុមមន្រ្តីពន្លត់អគ្គិភ័យក្រិក បាននិងកំពុងបន្តបើកការស៊ើបអង្កេតទៅលើមូលហេតុដំបូង ដែលបង្កឡើងជាភ្លើងឆេះព្រៃដ៏អាក្រក់នេះឡើង ដោយរដ្ឋាភិបាលទីក្រុងអាតែនមានការសង្ស័យថា ត្រូវធ្វើឡើងដោយសកម្មភាពមនុស្ស។