-
សមាគមដែលចូលរួមសង្កេតការណ៍មកពីប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ចេញសេចក្តីថ្លែងការណ៍គាំទ្រការបោះឆ្នោតនៅកម្ពុជា
ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ របស់កម្ពុជា ពិតជា សេរី ត្រឹមត្រូវ យុត្តិធម៌ និងជាគំរូសម្រាប់ប្រទេសក្នុងតំបន់។ នេះជាការវាយតម្លៃរបស់សមាគមចំនួន៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅកម្ពុជា ចំពោះដំណើរការប្រព្រឹត្តទៅទាំងក្នុងយុទ្ធនាការបោះឆ្នោត និងដំណើរការបោះឆ្នោត ដោយគូសបញ្ជាក់ថា មានភាពសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងជាគំរូសម្រាប់បណ្តាប្រទេសនៅក្នុងតំបន់៕ម.ន
-
ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជាបានសម្រេចជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
ក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច តេជោហ៊ុន សែន នៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះ បានសសេរថា តាមរយៈលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ មានពលរដ្ឋទៅបោះឆ្នោត (៨២.៨៩%) នៃចំនួនអ្នកបោះឆ្នោតសរុប ៨លាន៣សែន៨ម៉ឺន២១៧នាក់ និងមានគណបក្សនយោបាយចំនួន ២០ បានចូលរួម គឺបានបង្ហាញច្បាស់ថា ពលរដ្ឋកម្ពុជាច្រើនលើសលប់បំផុតគាំទ្រការបោះឆ្នោត តាមបែបលទ្ឋិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ពលរដ្ឋខ្មែរ ហើយដែលត្រូវបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
-
នារីវ័យក្មេងម្នាក់លេបថ្នាំសម្លាប់ខ្លួន ត្រូវបានមិត្តភ័កិ្ត និងអ្នកជិតខាងជួយទាន់
កំពង់ឆ្នាំង៖ នារីវ័យក្មេងម្នាក់ជាកម្មការិនីរោងចក្រឈ្មោះ ចន្ថា រស់នៅភូមិអន្លុងត្នោតឃុំលង្វែកស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មិនដឹងខូចចិត្តរឿងអ្វីក៏ដាច់ចិត្តលេបថ្នាំសម្លាប់ខ្លួនក្នុងបន្ទប់ម្នាក់ឯង តែសំណាង់ល្អត្រូវបានមិត្តភ័ក្តិ និងអ្នកជិតខាងឃើញទាន់ក៏បាននាំគ្នាដឹកយកទៅកាន់មន្ទីពេទ្យបង្អែកស្រុកកំពង់ត្រឡាចដើម្បីជួយសង្រ្គោះជាបន្ទាន់ផងដែរ។ ហេតុការណ៍នេះបានកើតឡើង នៅចន្លោះប្រហែលម៉ោង១២និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិអន្លុងត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕ម.ន
-
ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ផ្ញើសាររំលែកទុក្ខជូនសម្ដេចក្រឡាហោម ស ខេង ចំពោះមរណភាពរបស់ លោក ស ថេង ដែលជាប្អូនប្រុសបង្កើត
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ខ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ បានផ្ញើសាររំលែកទុក្ខជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចំពោះមរណភាពរបស់លោក ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនប្រុសបង្កើតសម្ដេច។ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានបញ្ជាក់ថា មរណភាពរបស់លោក ស ថេង គឺជាការបាត់បង់នូវស្វាមី បិតា បុត្រា បងប្អូនជាទីគោរពស្រលាញ ប្រកបដោយព្រហ្មវិហារធម៌ និងជាបុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត និងលះបង់គ្រប់យ៉ាងចូលរួមក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ។ សូមជម្រាបថា លោក ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់សម្តេចក្រឡាហោម ស ខេង បានទទួលមរណភាពនៅប្រទេសចិន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ វេលាម៉ោង១០៖៣៩នាទី ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។…
-
លិខិតរបស់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជូនសម្តេចតេជោ ហ៊ុន សែន
-
លិខិតរបស់សភាតំណាងសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងអន្តរជាតិអឺរ៉ុប ជូនសម្តេចតេជោ ហ៊ុន សែន
-
គ.ជ.ប. គ្រោងនឹងប្រកាសលទ្ធផលបណ្ដោះអាសន្ននៅថ្ងៃ១១ ខែសីហា ឆ្នាំ២០១៨ បើសិនជាគ្មានបណ្ដឹងជំទាស់
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប. នៅថ្ងៃទី៣០ ខែកក្កដានេះ បានឲ្យដឹងថា គ.ជ.ប. គ្រោងនឹងប្រកាសលទ្ធផលបណ្ដោះអាសន្ន អំពីសំឡេងឆ្នោតដែលគណបក្សនីមួយៗទទួលបាន ព្រមទាំងសំឡេងឆ្នោតបានការ និងមិនបានការ នៅថ្ងៃ១១ ខែសីហា ឆ្នាំ២០១៨ខាងមុខ។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថាទៀតថា ក្នុងករណីគ្មានបណ្ដឹងនឹងលទ្ធផលបណ្ដោះអាសន្ននោះទេ គ.ជ.ប. គ្រោងនឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ លទ្ធផលផ្លូវការដែល នឹងត្រូវប្រកាសរួមមាន សំឡេងឆ្នោត និងសំនួនអាសនៈដែលគណបក្សនយោបាយនីមួយៗ ទទួលបាន រួមទាំងឈ្មោះបេក្ខជនជាប់ឆ្នោត។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប. នៅថ្ងៃនេះបានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួន ៨២,៨៩% បន្ទាប់ពីស្រង់លទ្ធផលបឋមនៅគ្រប់ការិយាល័យទាំង២ម៉ឺន២ពាន់៩៦៧។ យោងតាមលទ្ធផលបឋម របស់គណបក្សនយោបាយទាំង២០ ដែលផ្សាយដោយ គ.ជ.ប. នៅថ្ងៃទី៣០ ខែកក្កដានេះ រួមមាន គណបក្សខ្មែររួមរួមជាតិទទួលបាន៩ម៉ឺន៩ពាន់៣២០សំឡេង ស្មើនឹង១.៥៦% គណបក្សមាតុភូមយើង ទទួលបាន៩ពាន់១៤១សំឡេង ស្មើនឹង ០.១៤% គណបក្សពន្លឺថ្មី ទទួលបាន១ម៉ឺន ៣ពាន់៥៤០សំឡេង ស្មើនឹង ០.២១% …
-
អ្នកសង្កេតការណ៍អន្តរជាតិតំណាងប្រទេសចំនួន៦៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
-
ជំនន់ទឹកភ្លៀងនៅក្រុងស្ទឹងត្រែង បានបង្កការជន់លិចដល់ភូមិករ និងផ្ទះសម្បែងប្រជាពលរដ្ឋជាអន្លើៗហើយ នៅថ្ងៃទី៣០ ខែកក្កដានេះ
នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ គេបានសង្កេតឃើញ មានផ្លូវសាធារណៈជាច្រើនខ្សែ សាលារៀន ផ្ទះសម្បែង និងភូមិកររបស់ប្រជាពលរដ្ឋជាច្រើនកន្លែង ក្នុងក្រុងស្ទឹងត្រែង បានរងការលិចទឹកស្ទើរតែមិនអាចធ្វើដំណើរចេញចូល ឬឆ្លងកាត់បាននោះទេ។
-
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨