-
នគរបាលប៉ុស្តិ៍ចោមចៅ២ ចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀន សកម្មក្នុងមូលដ្ឋាន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ដឹកនាំដោយលោក សាន ប៉ែត នាយប៉ុស្តិ៍ ស្រាវជ្រាវ និងចាប់ខ្លួនបាន កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅដីឡូត៍ ក្រុម៦ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ ជនសង្ស័យមានឈ្មោះ សំ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិ ព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចដកហូតបាន ថ្នាំញៀន៨កញ្ចប់ និងម៉ូតូមួយគ្រឿង។ តាមប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកធ្លាប់រាយការណ៍ប្រាប់សមត្ថកិច្ចពីសកម្មភាពជនសង្ស័យខាងលើពាក់ព័ន្ធគ្រឿងញៀននេះ ប៉ុន្តែជនសង្ស័យគេចខ្លួនរហូត។ ទើបតែនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ ពេលដែលជនសង្ស័យចូលក្នុងបរិវេណដីឡូត៍ក្នុងភូមិខាងលើ ក៏ត្រូវបានកម្លាំងប៉ុស្តិ៍ចោមចៅ២ ដឹកនាំដោយលោក សាន ប៉ែត លោក សៅ សរិទ្ធ នាយប៉ុស្តិ៍រង ចុះទៅបង្ក្រាបចាប់ខ្លួនបានតែម្តង។ ក្រោយពីឃាត់ខ្លួនបាន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានចាត់ការបន្តតាមនីតិវិធី៕
-
ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តកំពង់ចាម អំពាវនាវឲ្យពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ បង្កើនការប្រុងប្រយ័ត្ន ចំពោះការហក់ឡើងនៃទឹកទន្លេមេគង្គ
កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ និងអ្នករស់នៅតាមតំបន់ទំនាបនានា ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារគ្រោះថ្នាក់ ដែលកើតមានឡើងជាយថាហេតុ ព្រោះលំហូរនៃទឹកទន្លេមេគង្គ កំពុងមានសន្ទុះហក់ឡើងយ៉ាងគំហុក។
-
អត្តពលិកកីឡាចំបាប់ បញ្ជាក់ថា ត្រៀមខ្លួនរួលរាល់សម្រាប់ប្រជែងមេដាយ អេស៊ានហ្គេម នៅប្រទេស ឥណ្ឌូនេស៊ី
អត្តពលិកកីឡាចំបាប់ បញ្ជាក់ថា ត្រៀមខ្លួនរួលរាល់សម្រាប់ប្រជែងមេដាយ អេស៊ានហ្គេម នៅប្រទេស ឥណ្ឌូនេស៊ី
-
ពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយ ចាប់ផ្តើមជើងទី១ ថ្ងៃពុធស្អែកនេះទាំង៤ប្រកួត
ពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយ ចាប់ផ្តើមជើងទី១ ថ្ងៃពុធស្អែកនេះទាំង៤ប្រកួត
-
អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ិកស៊ិក៖ យន្តហោះដឹកមនុស្ស១០៣នាក់ជួបគ្រោះធ្លាក់ គឺដោយសារតែអាកាសធាតុអាក្រក់
ម៉ិកស៊ិក៖ មន្រ្តីអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ិកស៊ិក បានអះអាងជំហានដំបូងថា មូលហេតុដែលធ្វើឱ្យយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ៉ូមិចស៊ីកូ ធ្លាក់នោះ ទំនងជាបណ្ដាលមកពីបញ្ហាអាកាសធាតុអាក្រក់។ គ្រោះថ្នាក់ធ្លាក់យន្ដហោះនេះ បានកើតឡើងនៅម៉ោង៣និង៤០នាទីរសៀលថ្ងៃ អង្គារ៍ ម្សិលមិញនេះ (ម៉ោងក្នុង តំបន់) ហើយសាក្សីជាអ្នកដំណើរជាច្រើននាក់ក៏បាននិយាយដែរថា ខ្យល់បានបក់បោកយ៉ាងខ្លាំងលើយន្ដហោះ រហូតដល់ពីឡុតត្រូវបង្ខំចិត្តចុះចតជាបន្ទាន់។ យន្ដហោះផ្ទុកអ្នកដំណើរ១០៣នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ៉ូមិចស៊ីកូ បានធ្លាក់នៅឯភាគខាងជើងរដ្ឋ ឌូរ៉ាងហ្គោ ប៉ុន្តែជាសំណាងល្អមិនមាននណារម្នាក់បាត់បង់ជីវិតឡើយ។ ហេតុការណ៍ធ្លាក់យន្ដហោះនេះដែរ អភិបាលរដ្ឋ ឌូរ៉ាងហ្គោ លោក ចូសេ អេស្ពឺរ៉ូ បានបញ្ជាក់ថា គ្មានអ្នកបាត់បង់ជីវិតនោះទេ បើទោះជាមានមនុស្ស៨៥នាក់រងរបួសក៏ដោយ។
-
សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបញ្ជូនជនសង្ស័យ៥នាក់ ដែលបង្កអុកឡុកក្នុងមូលដ្ឋានទៅតុលាការ
ភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ ដែលជាក្រុមសកម្មដើរអុកឡុក បង្កអសន្តិសុខក្នុងមូលដ្ឋាន ក្នុងសង្គម ដើរលេងយប់ ផឹកស៊ី ចូលក្លឹប ល្បែង ឈានដល់ហ៊ានធ្វើសកម្មភាព វាយប្លន់យកម៉ូតូ តាមផ្លូវទៀតផង។ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចាប់ខ្លួនជនសង្ស័យទាំង៥នេះ ជាបន្តបន្ទាប់ បន្ទាប់ពីជនសង្ស័យខាងលើ បានវាយប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេច នៅផ្លូវវេងស្រេង សង្កាត់ចោមចៅ១។
-
អប្សរាណេត 30 – ០៧ – ២០១៨
-
ក្រសួងការបរទេសអ៊ីរ៉ង់៖ ជំនួបកំពូលរវាងប្រធានាធិបតីសហរដ្ឋអាម៉េរិក និងមេដឹកនាំខ្លួន គឺជារឿងដែលមិនអាចទៅរួច
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ តាមរយៈក្រសួងការបរទេសរបស់ខ្លួនបានប្រកាសច្រានចោលការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលថា លោកអាចជួបជាមួយសមភាគីអ៊ីរ៉ង់លោក ហាសាន់ រូហានី បានគ្រប់ពេលវេលាដោយគ្មានលក្ខខណ្ឌ ហើយបានចាត់ទុកថា វាគឺជារឿងដែលមិនអាចទៅរួច។
-
ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារនៅកម្ពុជាកើនដល់៣១ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ មានឥណទាន៥៦.៥% និងកៀរគរប្រាក់បញ្ញើបាន១៩ប៊ីលានដុល្លារអាម៉េរិក
ភ្នំពេញ៖ បច្ចុប្បន្ននេះ វិស័យធនាគារបាន និងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ដោយក្នុងនោះទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារបានកត់សម្គាល់ឃើញថា មានការកើនឡើងដល់៣១ប៊ីលានដុល្លារអាមេរិក។ ការរីកចម្រើននេះ បានធ្វើឲ្យគ្រឹះស្ថានធនាគារពង្រីកការផ្ដល់សេវាកាន់តែទូលំទូលាយ និង មានភាពងាយស្រួលជាងមុន ក្នុងនោះតាមរយៈការពង្រីកសេវាសាខា រហូតដល់៨៦២ ក្នុងនោះមានម៉ាស៊ីនដក-ដាក់ប្រាក់ចំនួន១,៥៩៣ម៉ាស៊ីន។
-
អាជ្ញាធរខេត្តស្ទឹងត្រែង កំពុងបន្តវិធានការទប់ស្កាត់បញ្ហាទឹកជំនន់ក្នុងក្រុងស្ទឹងត្រែង
ស្ទឹងត្រែង៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានដំឡើងម៉ាស៊ីនបូមទឹកខ្នាតធំ ដើម្បីបូមទឹកចេញពីទីទំនាបនានាក្នុងក្រុងស្ទឹងត្រែង ដែលកំពុងជនលិចផ្ទះប្រជាពលរដ្ឋដោយសារទឹកភ្លៀង។