-
ស្ត្រីម្នាក់ ជួញដូរនិងចែកចាយគ្រឿងញៀន ត្រូវបានសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួន
ឧត្តរមានជ័យ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩០៥ ដឹកនាំដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ និងលោកស្នងការរងទទួលផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងសរុប២៧នាក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងចែកចាយគ្រឿញៀន នៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជនសង្ស័យឈ្មោះ នុប សឿន ភេទស្រី អាយុ ៦១ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។
-
នគរបាលខណ្ឌឬស្សីកែវ បង្ក្រាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ និងថ្នាំញៀនចំនូន២២កញ្ចប់
ភ្នំពេញ៖ ក្រោយពីបើកការស្រាវជ្រាវកំលាំងជំនាញខណ្ឌឬស្សីកែវនិងប៉ុស្តិ៍បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់និងថ្នាំញៀន២២កញ្ចប់រួមទាំងវត្ថុតាងមួយចំនួនទៀត។
-
សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកនេះ
បន្ទាប់ពីការខកខានចុះជួបកម្មករ កម្មការិនីអស់រយៈពេល ៣សប្តាហ៍កន្លងមក ដោយសារព្រឹត្តិការណ៍នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងដំណើរការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦នោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានានៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
-
ពលរដ្ឋណាឃើញគ្រាប់បែក ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប្រថុយប្រថានលើក ឬដឹក នាំឲ្យគ្រោះថ្នាក់! សូមរាយការណ៍ជូណ CMAC
កំពង់ឆ្នាំង៖ការអំពាវនាវយ៉ាងដូច្នេះ របស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានធ្វើឡើងបន្ទាប់ពីមានករណីមួយនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានក្រុមបូមខ្សាច់មួយក្រុម បានជួបគ្រាប់បែក MK82 របស់អាមេរិក ហើយក៏បាន ជីកដឹកគ្រាប់បែកដោយខ្លួនឯង យកទៅឲ្យប៉ូលីសឃុំ និងប៉ូលីសស្រុក ប៉ុន្ដែពួកគាត់មិនហ៊ានទទួលនោះទេ ព្រោះមិនមែនជំនាញរបស់ពួកគាត់ ហើយក៏បានដឹកទៅរកក្រុមស៊ីម៉ាក់ នៅកំពង់ឆ្នាំង។ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា បើសិនជាជួបប្រទះឃើញគ្រាប់បែក ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះ សូមមេត្ដាកុំដឹកវាដោយខ្លួនឯង ទាំងប្រថុយប្រថាន ពីព្រោះវាអាចមានគ្រោះថ្នាក់ ដល់អាយុជីវិតរបស់យើងបាន។ លោក ហេង រតនា បានបញ្ជាក់ថា ការធ្វើបែបនេះ វាបង្កគ្រោះថ្នាក់ខ្លាំងណាស់ សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំប្រព្រឹត្តសកម្មភាពបែបនេះ ត្រូវទៅសុំទាក់ទងឲ្យជំនាញគេ ទៅធ្វើការដោះបន្សាបសិន សូមកុំដឹកបែបនេះ៕
-
គ.ជ.ប.៖ពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត និងរាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ មានចំនួន២,៥២៥បណ្តឹង
-
នាយករដ្ឋមន្ត្រីឡាវផ្ញើសារអបអរសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោត
យោងតាមលិខិតរបស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមាតឡាវ លោក ថង លួន ស៊ីស៊ូលីត នៅថ្ងៃ៣១ ខែកក្កដា ម្សិលមិញ បានសរសេរថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងក្នុងនាមលោកផ្ទាល់ លោកសូមសម្ដែងនូវអំណរសារទរយ៉ាងស្មោះស្ម័គ្រចំពោះសម្ដេចតេជោ ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។ លោកនាយករដ្ឋមន្ត្រីឡាវ បានថ្លែងថា លោករំពឹងថាទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំង២ នឹងត្រូវបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនប្រទេសទាំង២៕ម.ន
-
ចិនព្រមានវាយបកទៅកាន់សហរដ្ឋអាម៉េរិកវិញ បើសិនជាហ៊ានដំឡើងពន្ធបន្ថែមទៀត
ចិន៖ ប្រទេសចិននៅថ្ងៃពុធនេះ បានព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតបវិញភ្លាមៗ បើសិនជាសហរដ្ឋអាម៉េរិក ដំឡើងពន្ធលើផលិតផលនាំចូលពីចិន។ ការព្រមានបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានស្នើឱ្យមានការដំឡើងពន្ធបន្ថែម២៥ភាគរយលើមុខទំនិញនាំចូលពីចិន ដែលមានតម្លៃជាង២០០ពាន់លានដុល្លារអាម៉េរិក។
-
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ ចុះលើកទំនប់ការពារទឹកកុំឲ្យហូរចូលលំនៅដ្ឋានប្រជាពលរដ្ឋ
ខេត្តស្ទឹងត្រែង៖ កម្ពស់ទឹកទន្លមេគង្គលើ ក្នុងខេត្តស្ទឹងត្រែងនៅថ្ងៃនេះ បានបន្តហក់ឡើងលើសពីថ្ងៃម្សិលមិញ ដែលធ្វើឲ្យអាជ្ញាធរខេត្តប្រញាប់ចាត់វិធានការចុះទប់ស្កាត់ ដើម្បីកុំឲ្យទឹកហូរចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ ដែលរស់នៅប្របនឹងដងទន្លេ។ ការចុះទប់ទឹកទន្លេ ដែលដឹកនាំដោយអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន និងការចូលរួម ពីសំណាក់កងកម្លាំងទាំង៣របស់ខេត្ត។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក ម៉ុម សារឿន បានដឹកនាំកម្លាំងទាំង៣ មានកម្លាំងរបស់ខេត្ត និងក្រុងស្ទឹងត្រែង ដើម្បីរួមគ្នាចុះធ្វើសកម្មភាពទប់ទឹកជំនន់ទន្លេមេគង្គ ដែលបានហូរចូលដល់ភូមិករ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដោយបានប្រើប្រាស់កម្លាំងសរុបប្រមាណជាង១០០នាក់។
-
បុរសម្នាក់រត់ចូលរថភ្លើង ត្រូវរថភ្លើងកិនដាច់ខ្លួនជា២កំណាត់ ស្លាប់មួយរំពេច
ភ្នំពេញ៖ បុរសម្នាក់បានដាច់ខ្លួនជាពីរកំណាត់ និងបែកសាច់រប៉ាត់រប៉ាយលើផ្លូវដែក ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើនរស់នៅក្បែរកន្លែងកើតហេតុ កាលម៉ោងវេលាម៉ោង០២ និង៣០នាទីរសៀល ថ្ងៃពុធ ៥រោច ខែទុធិយសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ០១ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវដែក ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ សន សុវឌ្ឍនា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តថ្លា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-
រដ្ឋមន្រ្តីមហាផ្ទៃថៃបញ្ជាឲ្យអភិបាលខេត្តភាគខាងជើងប្រទេសទាំងអស់ ចាប់ផ្តើមជម្លៀសប្រជាជន ស្របពេលដែលទឹកទន្លេមេគង្គកំពុងកើនឡើងយ៉ាងគំហុក
ថៃ៖ រដ្ឋមន្រ្តីមហាផ្ទៃថៃ លោក អនុពង្ស ផៅចិន្តា បានបង្គាប់ឲ្យអភិបាលនៅខេត្តភាគខាងជើងប្រទេសទាំងអស់ រៀបចំចាត់ចែងជម្លៀសប្រជាជនចេញទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ ស្របពេលដែលកម្ពស់ទឹកនៅឯដងទន្លេមេគង្គ នៅតែបន្តកើនឡើងយ៉ាងគំហុក។