-
ឥទ្ធិពលភ្លៀង មូសុង ឆក់យកអាយុជីវិតមនុស្សជិត៤០នាក់ និងបំផ្លិចបំផ្លាញផ្ទះ សម្បែងជាច្រើននៅប្រទេសឥណ្ឌា
ឥណ្ឌា៖ យោងតាមប្រភពរបស់អាជ្ញាធរឥណ្ឌាក្នុងតំបន់ បានឱ្យដឹងនៅថ្ងៃសៅរ៍នេះ ថា មនុស្ស៣៧នាក់បានបាត់បង់ជីវិតនៅក្នុងសប្តាហ៍នេះ ស្របពេលដែលអំណាចព្យុះភ្លៀង មូសុង បានធ្វើការបំផ្លិចបំផ្លាញលំនៅដ្ឋានអស់ជាច្រើនខ្នង និងបង្កជាគ្រោះទឹកជំនន់លាតសន្ធឹងនៅភាគខាងជើងប្រទេសឥណ្ឌា។
-
ប៉ូលិសថៃបង្រ្កាបបានគ្រឿងញៀនប្រភេទយ៉ាម៉ាជាង១១លានគ្រាប់ និងម៉ាទឹកកកជិត៧០០គីឡូក្រាម
ថៃ៖ ថ្នាំញៀនចំនួន២ប្រភេទ ក្នុងនោះរួមមានប្រភេទយ៉ាម៉ាជាង១១លានគ្រាប់ និងម៉ាទឹកកក ជិត៧០០គីឡូក្រាម ត្រូវបានក្រុមអាជ្ញាធរថៃចេញប្រតិបត្តិការបង្ក្រាបបានពីមុខសញ្ញា៣នាក់ បន្ទាប់ពីពួកគេបានស៊ីឈ្នួលដឹកឲ្យឈ្មួញចេញពីខ្សែបន្ទាត់នៃភាគខាងជើងរបស់ប្រទេសថៃ បំណងយកមកចែកចាយនៅក្នុងខេត្តមួយចំនួនក្បែរៗទីក្រុងបាងកក។
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៣៧រូបសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា
នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២:៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៣៧រូបសម្រាប់ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
-
សម្ដេចតេជោ បានប្រាប់អ្នកសង្កេតការណ៍អន្តរជាតិជាង២០០នាក់ថា អ្វីដែលកម្ពុជាចង់បាននោះ គឺប្រតិភូទាំងអស់ មើលឃើញអ្វី សង្កេតឃើញអ្វី និយាយនោះតែម្ដង ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅកម្ពុជា ក្នុងថ្ងៃបោះឆ្នោតស្អែកនេះ
ក្នុងឱកាសអនុញ្ញាតឱ្យអ្នកសង្កេតការណ៍អន្តរជាតិចំនួន២០០នាក់ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នៅព្រឹកសៅរ៍ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់អ្នកសង្កេតការណ៍អន្តរជាតិជាង២០០នាក់ថា ស្អែកនេះ គឺជាថ្ងៃបោះឆ្នោត ដូច្នេះអ្វីដែលកម្ពុជាចង់បាននោះ គឺប្រតិភូទាំងអស់ មើលឃើញអ្វី សង្កេតឃើញអ្វី និយាយនោះតែម្ដង ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅកម្ពុជា។
-
សហរដ្ឋអាម៉េរិកកំពុងពិចារណាបញ្ជូនយោធាទៅកាន់ទឹកដីកូរ៉េខាងជើង ដើម្បីចេញប្រតិបត្តិរុករកអដិ្ឋធាតុកងទ័ពអាម៉េរិកបន្ថែមទៀត
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ចែម ម៉ាត់ទីស បាននិយាយថា ប្រទេសលោកបាននឹងកំពុងធ្វើការពិចារណាក្នុងការបញ្ជូនយោធាទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងគោលបំណងចេញប្រតិបតិ្តការស្រាវជ្រាវរកអដិ្ឋធាតុកងទ័ពអាម៉េរិកបន្ថែមទៀត ដែលបាតបង់ជីវិតក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នំា១៩៥០-១៩៥៣។
-
បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី បុគ្គលិក និយោជិត កំពុងតែរួសរាន់ធ្វើដំណើរទៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃស្អែកនេះ
កណ្ដាល៖ គិតចាប់ពីព្រឹកថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ បុគ្គលិក កម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋជាច្រើន បាននាំគ្នារូតរះធ្វើដំណើរទៅកាន់ស្រុកកំណើត ឬមូលដ្ឋានរៀងៗខ្លួន ប្រកបដោយទឹកមុខស្រស់ស្រាយ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
-
ព្យុះទីហ្វុង Jongdari កំពុងធ្វើដំណើរកាន់តែជិតដែនកោះសំខាន់របស់ប្រទេសជប៉ុន
ជប៉ុន៖ មន្រ្តីអាកាសធាតុជប៉ុនបានរាយការណ៍ថា ព្យុះទីហ្វុងដ៏កំណាចមួយទំនងជាធ្វើដំណើរទៅដល់តំបន់Tokai ភាគកណ្តាលប្រទេសជប៉ុននាពេលឆាប់ៗនេះ ហើយបើតាមការព្យាករណ៍នោះ ខ្យល់ព្យុះនេះ អាចនឹងធ្វើដំណើរមកដល់នៅយប់ថ្ងៃសៅរ៍នេះ ឬអាចជាពេលព្រឹកព្រលឹមថ្ងៃអាទិត្យចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។
-
ភ្នាក់ងារពន្លត់អគ្គិភ័យ២នាក់បានបាត់បង់ជីវិត ដោយសារតែព្យាយាមប្រយុទ្ធប្រឆំាងនឹងភ្លើងឆេះព្រៃ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ភ្នាក់ងារពន្លត់អគ្គីភ័យ២នាក់បានបាត់បង់ជីវិត និងលំនៅដ្ឋានជាច្រើនខ្នងទៀតត្រូវទទួលរងការបំផ្លិចបំផ្លាញស្ទើរទំាងស្រុង ដោយសារតែអំណាចភ្លើងឆេះព្រៃនៅតំបន់ Shasta ក្នុងរដ្ឋកាលីហ្វ័រញ៉ា ភាគខាងលិចសហរដ្ឋអាម៉េរិក។
-
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអ្នកសង្កេតការណ៍អន្តរជាតិចំនួន២០០នាក់ ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព
នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យអ្នកសង្កេតការណ៍អន្តរជាតិចំនួន២០០នាក់ ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព។ គណៈប្រតិភូសង្កេតការណ៍អន្តរជាតិដែលត្រូវបានអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសមនាពេលនេះរួមមាន៖ ប្រតិភូមកពីប្រទេសចិន, ប្រតិភូមកពីប្រទេសឥណ្ឌូនេស៊ី, ប្រតិភូអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) ដឹកនាំដោយលោក Andres Pastrana ប្រធាន CDI និងជាអតីតប្រធានាធិបតីនៃសាធារណរដ្ឋកូឡុំប៊ី លោក Andres Hemandez អនុប្រធាន CDI លោក Cesar Rossello អ្នកសម្របសម្រួលតំបន់ អាស៊ីប៉ាស៊ីហ្វិក នៃ CDI។ លោក Alberto Roiz Thiery អ្នកសម្របសម្រួលទូទៅនៃ CDI និងលោក Francesco Aziz ជំនួយការនៃ CDI, គណៈប្រតិភូសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) និងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ា ស៊ីហ្វិកអន្តរជាតិ (CAPDI) ដឹកនាំដោយលោក Jose…
-
រុស្ស៊ីជំរុញឲ្យសហរដ្ឋអាម៉េរិក បោះបង់ចោលគម្រោងបង្កើតកងទ័ពអវកាស ដោយសារផែនការនេះ នឹងប៉ះពាល់ដល់ស្ថេរភាពពិភពលោក
រុស្ស៊ី៖ ប្រទេសរុស្ស៊ី តាមរយៈក្រសួងការបរទេសខ្លួនបានចេញមុខអំពាវនាវយ៉ាងទទូចឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បោះបង់ចោលផែនការពង្រឹងវិស័យការពារជាតិនៅលើទីអវកាស ហើយថែមទំាំងអះអាងទៀតថា គម្រោងមួយនេះ អាច នឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ដល់ស្ថេរភាពរបស់ពិភពលោក។