Category: ព័ត៌មាន

  • រដ្ឋមន្រ្តីក្រសួងថាមពល និងរ៉ែឡាវ អំពាវនាវឲ្យក្រុមហ៊ុនពាក់ព័ន្ធទទួលខុសត្រូវ ចំពោះគ្រោះមហន្តរាយបាក់ទំនប់វារីអគ្គិសនី

    ឡាវ៖ អាជ្ញាធរឡាវបាននិយាយថា ក្រុមហ៊ុនពាក់ព័ន្ធត្រូវទទួលខុសត្រូវ ចំពោះមហន្តរាយបាក់ទំនប់វារីអគ្គិសនីដ៏អាក្រក់កាលពីពេលថ្មីៗកន្លងទៅនេះ ខណៈមន្រ្តីជាន់ខ្ពស់ម្នាក់មកពីក្រុមហ៊ុន Xe Pian-Xe Namnoy Power Company បានបញ្ជាក់ថា ក្រុមហ៊ុនខ្លួននឹងទទួលខុសត្រូវទាំងស្រុងនៅក្រោមច្បាប់ តាមកិច្ចព្រមព្រៀងរបស់ខ្លួន ចំពោះការបាក់ទំនប់នេះ ។ ចំណែករដ្ឋមន្រ្តីក្រសួងថាមពល និងរ៉ែឡាវ បានថ្លែងថា ក្រុមហ៊ុនមិនអាចប្រកែកមិនព្រមទទួលខុសត្រូវ ចំពោះការជន់លិច ដែលបង្កគ្រោះមហន្តរាយទូទៅ ក៏ដូចជាការស្លាប់អាយុជីវិតមនុស្ស និងសត្វ។ ទំនប់ដែលបាក់នេះ ជាផ្នែកនៃគម្រោងវារីអគ្គិសនីមួយសាងសង់ឡើងដោយក្រុមហ៊ុន Xe Pian Xe Namnoy Power Company ឬ PNPC នៅទីក្រុងវៀងចន្ទ ជាការរកស៊ីរួមគ្នាមួយរវាងឡាវ និងកូរ៉េខាងត្បូងចាប់ពីឆ្នាំ២០១២។ ការងារលើគម្រោងតម្លៃ ១.០២០លានដុល្លារអាម៉េរិកនេះ បានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០១៣ និងត្រូវបញ្ចប់ នៅឆ្នាំក្រោយ ដោយផលិតចរន្តអគ្គិសនីលក់ទៅឲ្យប្រទេសថៃ។

  • រដ្ឋាភិបាលសហរដ្ឋអាម៉េរិក៖ កុមារប្រមាណ១៨០០នាក់ បានជួបជុំជាមួយឪពុកម្ដាយពួកគេវិញហើយ

    សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា ពួកគេបានរៀបចំឲ្យមានការជួបជុំគ្នាវិញរវាងកុមារជាង១៨០០នាក់ ជាមួយសមាជិកក្រុមគ្រួសាររបស់ពួកគេ តាមឱសានវាទកំណត់ដោយតុលាការសហព័ន្ធ។

  • ឆមាសទី១ ដើមឆ្នាំ២០១៨ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានទំនិញឆ្លងកាត់កើនឡើងជាង២៥ភាគរយ

    ភ្នំពេញ៖ បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅក្នុងឆមាសទី១ ដើមឆ្នាំ២០១៨នេះ កើនឡើងជាង២៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ដែលភាគច្រើនជាទំនិញប្រភេទជាកុងតឺន័រ ដែលផ្ទុកសម្ភារប្រើប្រាស់ក្នុងវិស័យសំណង់ ខណៈមានអំណោយផលខាងវិស័យសេដ្ឋកិច្ចល្អ សម្រាប់កម្ពុជាធ្វើឲ្យការនាំចូលកើនឡើងខ្ពស់។

  • ប្រជាពលរដ្ឋ កម្មករ កម្មការិនី សម្រុកធ្វើដំណើរចេញទៅស្រុកកំណើតដើម្បីចូលរួមបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ

    ភ្នំពេញ៖ ក្រោយយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនានា ពោលគឺគណបក្សនយោបាយទាំង២០ ដែលត្រូវឈរឈ្មោះបោះឆ្នោត និតិកាលទី៦ នៃរដ្ឋសភា ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ ដែលគ្រប់អាយុបោះឆ្នោត មានទាំងសិស្ស និស្សិត បុគ្គលិកបម្រើការងារតាមបណ្តាក្រុមហ៊ុន កម្មករ កម្មការិនី យ៉ាងច្រើនកុះករនូវទូទាំងប្រទេស រហូតមកដល់ព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានសម្រុកនាំគ្នាធ្វើដំណើរចេញទៅស្រុកកំណើត ដើម្បីទៅចូលរួមបោះឆ្នោតនៅតាមមណ្ឌលរៀងៗខ្លួន ដើម្បីសម្ដែងពីឆន្ទៈ ក្នុងការជ្រើសរើសមេដឹកនាំ សម្រេចជោគវាសនាប្រទេសជាតិ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ។

  • កម្ពុជាមានអ្នកប្រើទូរសព្ទចល័តជិត១៩លានស៊ីមកាត អ្នកប្រើ Internet ជិត១២លាននាក់ និងអ្នកប្រើបណ្តាញសង្គម Facebook ប្រមាណ៦.៨លានគណនីគិតត្រឹមពាក់កណ្តាលឆ្នាំ២០១៨

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់និយ័តករទូរគមនាគមន៍កម្ពុជាបានឲ្យដឹងថា គិតមកត្រឹមឆមាសទី១ ឆ្នាំ២០១៨នេះ នៅកម្ពុជាមានអ្នកប្រើប្រាស់សេវាទូរសព្ទចល័តចំនួនជិត១៩លានស៊ីមកាត អ្នកប្រើប្រាស់ Internet ទាំងចល័ត និងអចល័តចំនួនជិង១២លាននាក់ និងអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មានប្រមាណ៦.៨លានគណនី។

  • រថយន្តឡិចស៊ីសLX470 បើកទម្លុះរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរលំកិនរថយន្តមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ រថយន្តបង្កម៉ាកឡិចស៊ីស LX470 មួយគ្រឿង បានបើកទម្លុះរបងផ្ទះប្រជាពលរដ្ឋ និងធ្វើឲ្យរបងផ្ទះរលំកិនរថយន្តតាកូម៉ាមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស។

  • ឆ្លងចរន្តអគ្គិសនីឆាបឆេះអគារសិប្បកម្មកាត់ដេរខោរអាវមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ ខូចខាតក្រណាត់ និងសម្ភារមួយចំនួន

    ភ្នំពេញ៖ អគារសិប្បកម្មកាត់ដេរមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះក្រណាត់អស់ជាច្រើនដុំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ចចុះមកអន្តគមន៍ នៅវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែកក្កដា  ឆ្នាំ២០១៨ ត្រង់ចំណុច ខាងក្រោយផ្សារត្រពាំងថ្លឹង នៅក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

  • សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ប្រកាសឱ្យសមាជិករបស់ខ្លួន ចេញដំណើរនៅថ្ងៃស្អែក ដើម្បីសង្កេតការណ៍បោះឆ្នោត

    ភ្នំពេញ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយប្រកាសឱ្យសមាជិករបស់ខ្លួន ចេញដំណើរនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នេះ ដើម្បីសង្កេតការណ៍បោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា «នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នឹងចាត់បញ្ជូនសមាជិកសមាគម ដែលទទួលបន្ទុកសង្កេតការណ៍តាមបណ្តាខេត្តឆ្ងាយឱ្យចេញដំណើរនៅព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨»។ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នេះធ្លាប់បានប្រកាសនាដើមខែកក្កដាកន្លងទៅថា នឹងពង្រាយ សមាជិកសមាជិកា របស់ខ្លួនប្រមាណ ២៥៩៥នាក់ គ្រប់រាជធានី-ខេត្ត ។ ប្រធានសមាគម គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ឯកឧត្តម ហេង វណ្ណដា ក៏ធ្លាប់បានប្រកាស នៅថ្ងៃប្តេជ្ញាចិត្តពណ៌ខៀវ ថា គោលបំណង របស់សមាគមគឺមិនមានអ្វី ក្រៅពីការជួយដល់សង្គមនោះទេ ហើយសមាគមសម្រេចចិត្តលោតចូលក្នុងឆាក ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ ក៏ព្រោះតែគោលបំណង៣យ៉ាងគឺ ១-   ការចូលរួមលើកស្ទួយប្រជាធិបតេយ្យសេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា ។២- …

  • សិស្សកម្ពុជាទទួលបានមេដាយ៤០គ្រឿង ក្នុងកម្មវិធីប្រកួតប្រជែង «ទិវាប្រវត្តិសាស្រ្តធម្មជាតិសកល២០១៨» នៅប្រទេសចិន

    «ទិវាប្រវត្តិសាស្រ្តធម្មជាតិសកល២០១៨» Global Natural History Day បានធ្វើឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងវូហាន នៃសាធារណរដ្ឋប្រជាមានិតចិន។ យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សិស្សានុសិស្សកម្ពុជាទទួលបានមេដាយ៤០គ្រឿង ក្នុងនោះ មេដាយមាសចំនួន១៦ មេដាយប្រាក់ចំនួន១៨ និងមេដាយសំរិទ្ធចំនួន៦គ្រឿង។ ការប្រកួតនោះគឺផ្តោតជាសំខាន់ទៅលើការធ្វើគម្រោងស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងប្រវត្តិសាស្រ្តធម្មជាតិ ការតាំងបង្ហាញស្នាដៃវិទ្យាសាស្រ្ត និងការធ្វើបទបង្ហាញជាភាសាអង់គ្លេស។ ក្នុងការប្រកួតប្រជែងកម្មវិធី “ទិវាប្រវត្តិសាស្រ្តធម្មជាតិសកលលោកឆ្នាំ២០១៨” (Global Natural History Day 2018) នៅទីក្រុងវូហាន នៃសាធារណរដ្ឋប្រជាមានិតចិននេះ មានការចូលរួមពីសំណាក់សិស្សានុសិស្សចំនួន៦០០នាក់ មកពី១៣ប្រទេស រួមមាន កម្ពុជា សហរដ្ឋអាម៉េរិក សិង្ហបុរី ថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង និងប្រទេសជាសមាជិកអាស៊ានដទៃទៀត។ សម្រាប់ប្រទេសកម្ពុជាមានសិស្ស ៤០នាក់ តំណាងឱ្យប្រទេសកម្ពុជាចូលរួមក្នុងការប្រកួតប្រជែងនេះ៕

  • យុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់នីតិកាលទី៦ របស់គណបក្សនយោបាយទាំង២០ ក្នុងខេត្តស្ទឹងត្រែង បានបិទបញ្ចប់ ក្រោមបរិកាសល្អប្រសើរបំផុត

    ខេត្តស្ទឹងត្រែង៖ ប្រធានលេខាធិការដ្ឋានការិយាល័យបោះឆ្នោតខេត្តស្ទឹងត្រែង លោក ហង់ គុង បានឲ្យដឹងថា យុទ្ធនាការឃោសនារកសំឡេងឆ្នោត អាណត្តិទី៦នេះ សម្រាប់ខេត្តស្ទឹងត្រែង គឺមានគណបក្សនយោបាយចំនួន១០ ដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ប៉ុន្តែ មានតែគណបក្សនយោបាយចំនួន៤ប៉ុណ្ណោះ ដែលបានចូលរួមប្រកួតប្រជែង នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្នុងរយៈពេល២០ថ្ងៃនេះ ដែលផ្តើមឡើងពីថ្ងៃទី៧ ខែកក្កដា រហូតមកដល់ថ្ងៃទី២៧ ខែកក្កដា២០១៨ ដែលជាថ្ងៃចុងក្រោយ នៃការឃោសនានេះ។