-
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង១២០០នាក់ ត្រូវបាន គ.ជ.ប. ទទួលស្គាល់ និងអនុញ្ញាត ឲ្យយកព័ត៌មានក្នុងអំឡុងពេលបោះឆ្នោត
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប. នៅថ្ងៃទី២៧ ខែកក្កដានេះ បានឲ្យដឹងថា គ.ជ.ប. បានសម្រេចទទួលស្គាល់ជាផ្លូវការអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង១២០០នាក់ មកពី១៦១អង្គភាព ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨។ គ.ជ.ប. បានណែនាំដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានទទួលការអនុញ្ញាតពី គ.ជ.ប. អាចយកព័ត៌មានក្នុងដំណើរការបោះឆ្នោតទាំងមូល ដោយគោរពច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងគោរពក្រមសីលធម៌សម្រាប់ប្រពន្ធ័ផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត ដោយយោងតាម ប្រការ ៣.៥.៨ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។
-
គ.ជ.ប. ប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីដឹកជញ្ជូនសម្ភារបោះឆ្នោត ទៅកាន់ការិយាល័យ បោះឆ្នោតមួយចំនួន នៅក្នុងខេត្តមណ្ឌលគិរី ដែលមិនអាចធ្វើដំណើរដោយរថយន្តបាន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រើប្រាស់ឧទ្ធម្ភាគចក្រមួយគ្រឿង ដើម្បីដឹកជញ្ជូនសម្ភារបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោតមួយកន្លែង នៅភូមិអន្ទ្រង ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ យោងតាមទំព័រ Facebook Cambodia Nec News បានឲ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី បានធ្វើសកម្មភាពដឹកជញ្ជូនសម្ភារបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោត០០៩១ (អន្ទ្រង) តាមរយៈឧទ្ធម្ភាគចក្រ។ នៅភូមិអន្ទ្រង ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ត្រូវគេដឹងថា គឺជាតំបន់ដែលពិបាកក្នុងការធ្វើដំណើរចេញចូលដោយមធ្យបាយនានាបាន នៅរដូវវស្សា។ ខេត្តមណ្ឌលគិរី មានការិយាល័យបោះឆ្នោតសរុបចំនួន១២៧ការិយាល័យ និងមានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន៤ម៉ឺន៦០៤នាក់ ៕
-
គ.ជ.ប. អំពាវនាវឱ្យបក្សនយោបាយរួមនឹងបណ្តាញសារព័ត៌មានរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង១២យប់ថ្ងៃ២៧ ខែកក្កដានេះតទៅ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា(គ.ជ.ប.) បានអំពាវនាវឱ្យគ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ចាប់ពីម៉ោង១២យប់ថ្ងៃទី២៧ រហូតដល់ម៉ោង១២យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងសេចក្តីអំពាវនាវរបស់ គ.ជ.ប. នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ បានណែនាំឱ្យគណបក្សនយោបាយ រួមទាំងអ្នកគាំទ្រ និងបណ្តាញព័ត៌មាន គោរពច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ រួមទាំង ក្រមសីលធម៌ សម្រាប់ការបោះឆ្នោត។ ក្នុងនោះ គ.ជ.ប. បានព្រមានថា នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពទាំងឡាយណា ដែលរំលោភលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប. ផងដែរ។ ជាមួយគ្នានេះ គ.ជ.ប. ក៏បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យការងារផ្សេងទៀត ត្រូវផ្តល់កិច្ចសហប្រតិបត្តិការដល់គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅក្នុងដំណាក់កាលនេះ។ ពិសេស ចាត់វិធានការម៉ឺនម៉ាត់ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាព និងបាតុភាពទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិត និងបាតុភាពទាំងឡាយ…
-
អប្សរាណេត 26 – 07 – 2018
-
សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង១៦០០នាក់ មកពីឃុំចំនួន៣ នៃខេត្តកំពង់ធំ ចូលរួមបិទយុទ្ធនាការឃោសនាបោះឆ្នោត
កំពង់ធំ៖ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មកពីឃុំចំនួន៣គឺ ឃុំបន្ទាយស្ទោង ឃុំរុងរឿង និងឃុំព្រះដំរី ជាង១៦០០នាក់ បានចូលរួមស្តាប់ការថ្លែងបិទយុទ្ធនាការឃោសនាបោះឆ្នោត របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាតាមរយៈការផ្សាយបន្តផ្ទាល់តាមប្រព័ន្ធទូរទស្សន៍ពីទៅក្រុងភ្នំពេញ និងដង្ហែក្បួនឃោសនាជាលើកចុងក្រោយនៃថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត។
-
អភិបាលរដ្ឋកាលីហ្វ័រញ៉ាប្រកាសដាក់តំបន់ចំនួនពីរក្នុងគ្រាមានអាសន្ន ស្របពេលដែលឥទ្ធិពលភ្លើងឆេះព្រៃកំពុងរីករាលដាលយ៉ាងឆាប់រហ័ស
សហរដ្ឋអាម៉េរិក៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក ជែរី ប្រោន បានប្រកាសដាក់តំបន់ចំនួនពីររបស់រដ្ឋទៅក្នុងគ្រាអាសន្ន នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ក្នុងនោះ រួមមាន រីវើសាយ និង ហ្សាស្តា ដោយសារតែអំណាចភ្លើងឆេះព្រៃ ដែលគេដាក់ឈ្មោះឲ្យថា ក្រេនស្តុន និងខារ ដែលបានដុតបំផ្លាញលំនៅឋាន និងសំណង់ អគារផ្សេងជាច្រើនខ្នង ក៏ដូចជាបង្កការគំរាមកំហែងដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបង្ខំឲ្យមានការជម្លៀសមនុស្សផងដែរ។
-
អង្គការសហប្រជាជាតិស្នើឲ្យប្រទេសជាសមាជិកបង់ប្រាក់ទៅតាមកាតព្វកិច្ច ស្របពេលកំពុងខ្វះខាតថវិកាសម្រាប់ឆ្នាំ២០១៨-២០១៩
អង្គការសហប្រជាជាតិ៖ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្ទេហ្វិន ឌូហ្សារិច បានលើកឡើងថា អង្គការសហប្រជាជាតិសូមស្នើឲ្យបណ្ដាប្រទេសជាសមាជិកទាំងអស់ បង់ប្រាក់កតាព្វកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិក ស្របពេលដែលអង្គការពិភពលោកមួយនេះកំពុងប្រឈមមុខនឹងកង្វះថវិកា ហើយថា លោក អាន់តូនីញូ ហ្គូដទ័ររេស ក៏បានសរសេរលិខិតមួយទៅកាន់មន្រ្តីយូអិន ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់លោក ជុំវិញបញ្ហាមួយនេះដែរ។
-
កូរ៉េខាងត្បូង និងកូរ៉េខាងជើង គ្រោងរៀបចំកិច្ចពិភាក្សាផ្នែកយោធាកម្រិតទូទៅនៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយ
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងសេអ៊ូល បានព្រមព្រៀងគ្នាថា នឹងរៀបចំកិច្ចប្រជុំពិភាក្សាផ្នែកយោធាកម្រិតទូទៅថ្មីមួយទៀត ដែលនឹងត្រូវធ្វើឡើងនៅឯវិមានសន្តិភាព ដែលជាអគារមួយគ្រប់គ្រងដោយភាគីកូរ៉េខាងត្បូងនៅឯភូមិជាប់ព្រំដែន ផាន់មុនជុម នាថ្ងៃអង្គារ៍សប្តាហ៍ក្រោយនេះ ។
-
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅស្រុកបារាយណ៍ ចូលរួមដង្ហែក្បូនបិទយុទ្ធនាការឃោសនាបោះឆ្នោត
ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដង្ហែក្បូនបិទយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងគគ្រឹកគគ្រេង។
-
សេចក្តីអំពាវនាវរបស់ គ.ជ.ប. ស្តីពីការរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត