-
សម្ដេចតេជោ និងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ផ្ញើសាររំលែកទុក្ខចំពោះជនរងគ្រោះទឹកជំនន់នៅប្រទេសឡាវ
-
ជិះម៉ូតូក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយ បណ្ដាលឲ្យដួលបោកក្បាលស្លាប់គៀបជាប់ជាមួយម៉ូតូ
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យម្ចាស់ម៉ូតូដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍ដ៏ន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍្ត ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពជនរងគ្រោះដែលជាម្ចាស់ម៉ូតូម៉ាក HONDA Dream C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M-8460 មានឈ្មោះ សាម៉ុន សាមាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបប កម្មករសំណង់ មានស្រុកកំណើត ភូមិអង្គព្រះ ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណទេ ព្រោះបានបើករថយន្តគេចបាត់ពីកន្លែងកើតហេតុ។ តាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានចេញមកបត់ជើងតូចរួចក៏ឮសំឡេងបុកប្រាវ លាន់ដូចរន្ធះ ក៏រត់មកមើលស្រាប់តែឃើញរថយន្តបើកចេញយ៉ាងលឿន ចំណែកម៉ូតូ រួមទាំងម្ចាស់ម៉ូតូគៀបជាប់គ្នា…
-
ទុសេខ្សែភ្លើងឆេះខុនដូSKY3 កម្ពស់៣១ជាន់ មួយដង្ហើមចង្រិត បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តជាច្រើនគ្រឿង តែមិនបានបាញ់
ភ្នំពេញ៖ ករណីទុសេខ្សែភ្លើងនៅលើអាគារខុនដូ SKY 3 កម្ពស់៣១ជាន់មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៧ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយមានផ្សែងហុយយ៉ាងខ្លាំងចេញពីលើអគារ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តជាច្រើនគ្រឿងមកត្រៀមបាញ់ពន្លត់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ។
-
ហេតុការណ៍បាក់ទំនប់វារីអគ្គិសនីដ៏អាក្រក់នៅឡាវ សាកសពកើនដល់២៧នាក់ត្រូវបានរកឃើញ និង១៣០នាក់កំពុងបាត់ខ្លួន
ឡាវ៖ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ត ទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ សាកសពសរុបចំនួន២៧នាក់ ហើយដែលត្រូវបានរកឃើញ និង១៣០នាក់ទៀតកំពុងបាត់ខ្លួន ក្រោយពីទំនប់វារីអគ្គិសនីនៅខេត្ត អាត់តាពើ ភាគខាងត្បូង ប្រទេសឡាវ ដែលជាប់ព្រំដែនភាគឦសានប្រទេសកម្ពុជា និងភាគកណ្តាល វៀតណាម បានបាក់កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។
-
មកដល់ម៉ោង ៥ ល្ងាច ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១២,១២ ម ហើយ (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ម)
មកដល់ម៉ោង ៥ ល្ងាច ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១២,១២ ម ហើយ (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ម) ។
-
អ្នកសារព័ត៌មានអន្តរជាតិ២០៣នាក់ ត្រូវបានអនុញ្ញាតឲ្យយកព័ត៌មានអំឡុងពេលបោះឆ្នោត
សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប. បានឲ្យដឹងថា គិតត្រឹមម៉ោង៥និង៣០នាទីល្ងាច ថ្ងៃ២៦កក្កដានេះ ដែលជាថ្ងៃចុងក្រោយនៃការទទួលពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានអន្តរជាតិ សម្រាប់ចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ឆ្នាំ២០១៨។ គិតត្រឹមថ្ងៃ២៦កក្កដានេះ គ.ជ.ប. បានអនុញ្ញាតផ្ដល់បណ្ណជាអ្នកសារព័ត៌មានអន្តរជាតិជាផ្លូវការចំនួន២០៣នាក់ មកពី៦៦ស្ថាប័ន ក្នុងនោះអង្គភាពសារព័ត៌មមានអន្តរជាតិធំៗរួមមាន ទីភ្នាក់ងារសារព័ត៌មាន AFP, Thomson Reuters, Associated Press (AP) EPA, Xinhau, Aljazeera, Kyodo News, Channel News Asia, NHK និងកាសែតអានជាផាសាចិន Cambodia Sin Chew Daily និងកាសែតបារាំង Le Monde។ គ.ជ.ប. បានឲ្យដឹងថា ចំពោះអ្នកសារព័ត៌មានអន្តរជាតិដែលបានដាក់ពាក្យ សុំចុះឈ្មោះនៅថ្ងៃនេះ គ.ជ.ប. ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន ក្នុងរយៈពេល២ថ្ងៃយ៉ាយូរ។ ក្នុងករណីដែល គ.ជ.ប. បដិសេធការចុះឈ្មោះអ្នកសារព័ត៌មាន អន្តរជាតិ ដែលពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សាមីអង្គភាព ឬសាមីអ្នកសារព័ត៌មាន អាចបំពេញឯកសារបន្ថែមឲ្យបានគ្រប់គ្រាន់ ហើយដាក់ពាក្យសុំមួយលើកទៀត ក្នុងរយៈពេល២ថ្ងៃយ៉ាងយូរបន្ទាប់ពីទទួលបានលិខិតបដិសេធ។…
-
អគ្គលេខាធិការខេមរៈសហព័ន្ធកីឡាយូដូ ថា ជើងឯកថ្នាក់ជាតិ ២០១៨ នឹងកែប្រែបទបញ្ជាប្រកួតខ្លះ ដើម្បីពង្រឹងសមត្ថភាពអត្តពលិក ត្រៀមការប្រកួតលើឆាកអន្តរជាតិ
អគ្គលេខាធិការខេមរៈសហព័ន្ធកីឡាយូដូ ថា ជើងឯកថ្នាក់ជាតិ ២០១៨ នឹងកែប្រែបទបញ្ជាប្រកួតខ្លះ ដើម្បីពង្រឹងសមត្ថភាពអត្តពលិក ត្រៀមការប្រកួតលើឆាកអន្តរជាតិ
-
កូរ៉េខាងជើងនឹងប្រគល់អដ្ឋិធាតុទាហានសហរដ្ឋអាម៉េរិកក្នុងសប្តាហ៍នេះ
កូរ៉េខាងត្បូង៖ សារព័ត៌មានរដ្ឋកូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើងបានអះអាងថា នឹងប្រគល់អដ្ឋិធាតុទាហានអាម៉េរិកដែលបានបាត់បង់ជីវិតនៅអំឡុងសម័យសង្រ្គាមកូរ៉េ ឲ្យសហរដ្ឋអាម៉េរិកវិញ នៅក្នុងថ្ងៃសុក្រសប្ដាហ៍នេះ ក្រោយពីទទួលបានក្ដាមឈូសចំនួន១០០ពីទីក្រុងវ៉ាស៊ីនតោន ដែលពិធីប្រគល់នោះដែរ ត្រូវនឹងថ្ងៃបា្ររព្ធខួបលើកទី៦៥ នៃការចុះហត្ថលេខលើបទឈប់បាញ់ឆ្នាំ១៩៥៣។
-
មកដល់ម៉ោង ៣:១០ នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នេះទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១២,១០ ម ហើយ (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ម)
មកដល់ម៉ោង ៣:១០ នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នេះទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១២,១០ ម ហើយ (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ម)។
-
ជនសង្ស័យម្នាក់រងរបួស ក្រោយប៉ុនប៉ងវាយប្រហារដោយគ្រាប់បែកកែច្នៃក្បែររបងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសចិន
ចិន៖ អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំប្រទេសចិន បានប្រាប់ស្ថានីយ៍ទូរទស្សន៍ CNN ឲ្យដឹងថា គ្រឿងផ្ទុះកែច្នៃ ពិតជាត្រូវបានបំផ្ទុះនៅក្បែររបងរបស់ស្ថានទូតអាម៉េរិកប្រចាំទីក្រុងប៉េកាំងប្រាកដមែន ប៉ុន្តែក្រៅពីជនបង្កពុំមានជនណាផ្សេងទទួលរងរបួស ឬជួបគ្រោះថ្នាក់ធ្ងន់ឡើយ។