-
ក្លឹបសេះបង្កង់ Juventus ២-០ Bayern Munich ពានមិត្តភាព នៅសហរដ្ឋអាមេរិក
ក្លឹបសេះបង្កង់ Juventus ២-០ Bayern Munich ពានមិត្តភាព នៅសហរដ្ឋអាមេរិក
-
គ្រាប់របស់ខ្សែការពារបារាំង Benjamin Pavard ក្លាយជាគ្រាប់បាល់ល្អបំផុត នៅ World Cup ២០១៨
គ្រាប់របស់ខ្សែការពារបារាំង Benjamin Pavard ក្លាយជាគ្រាប់បាល់ល្អបំផុត នៅ World Cup ២០១៨
-
សមាជិកអតីតបក្សប្រឆាំង៥នាក់ ត្រូវបានផាកពិន័យ ម្នាក់១០លានរៀល ពាក់ព័ន្ធនឹងយុទ្ធនាការរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានសម្រេចធ្វើការផាកពិន័យជាទឹកប្រាក់១០លានរៀលក្នុងម្នាក់ ចំពោះសមាជិកអតីតបក្សប្រឆាំងចំនួន៥នាក់ ពាក់ព័ន្ធការធ្វើយុទ្ធនាការម្រាមដៃស្អាត រារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត។ សមាជិកអតីតបក្សសង្គ្រោះជាតិទាំង៥រូបនោះ មានឈ្មោះ ថោង សាវឿន អាយុ៥១ឆ្នាំ រស់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឈ្មោះ ម៉ាង ឈុន អាយុ៥១ឆ្នាំ រស់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឈ្មោះ ជា ជាវ អតីតតំណាងរាស្ត្រ ឈ្មោះ ពៅ តាំង និង ឈ្មោះ គ្រុយ គឹមសាំង។ អ្នកទាំង៥ ត្រូវបានប្តឹងដោយសមាជិកគណបក្សប្រជាជនខេត្តបាត់ដំបង បន្ទាប់ពីពួកគេដឹកនាំមនុស្សមួយក្រុម ធ្វើយុទ្ធនាការម្រាមដៃស្អាត ដើម្បីរារាំងមិនឱ្យប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត។ ការផាកពិន័យនេះ យោងតាមការសម្រេចរបស់ គ.ជ.ប. ដោយអនុវត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា១៤២៕
-
ភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ប្តេជ្ញាអនុវត្តន៍តួនាទីដើម្បីនាំយកជ័យជម្នះជូនគណបក្ស
កំពង់ធំ៖ ភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ប្រមាណ៧០០នាក់ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្តេជ្ញាអនុវត្តតួនាទីរបស់ខ្លួនឲ្យបានល្អបំផុត ប្រកបដោយការទទួលខុសត្រូវ ក្នុងពេលបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីនាំយកជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្ស។
-
ហេតុការណ៍ភ្លើងឆេះការដ្ឋានសំណង់មួយកន្លែងនៅប្រទេសជប៉ុន បណ្តាលឲ្យមនុស្ស១៥នាក់រងរបួស
ជប៉ុន៖ មនុស្ស១៥នាក់បានទទួលរងរបួស និងមនុស្សមួយចំនួនទៀតត្រូវបានគេជឿជាក់ថា ទំនងជាកំពុងជាប់ខ្លួនក្រោមកម្ទេចកម្ទីថ្មអគារ បន្ទាប់ពីគ្រោះអគ្គិភ័យដ៏អាក្រក់មួយបានឆាបឆេះឡើងនារសៀលថ្ងៃព្រហស្បតិ៍្តសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅឯការដ្ឋានសំណង់មួយកន្លែងនៅក្នុងទីក្រុងតាម៉ា។
-
ចំនួនមនុស្សស្លាប់កើនដល់៨៤នាក់ របួស១៩០នាក់ និងបាត់ខ្លូន១០០នាក់ នៅប្រទេសក្រិក
ក្រិក៖ ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅឯតំបន់អាទីកា ស្ថិតនៅក្បែរទីក្រុងអាតែន បានបន្តឆក់យកអាយុជីវិតមនុស្សកើនដល់៨៤នាក់ហើយ ១៩០នាក់រងរបួស និង ជាង១០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ហើយរដ្ឋាភិបាលក្រិកបានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃអង្គារ៍ម្សិលមិញនេះ។
-
ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាល និងប្រគល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ជូនអតីតយុទ្ធជនកម្ពុជា នៅក្នុងស្រុកអន្លង់វែង
ខេត្ដឧត្ដរមានជ័យ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាតំណាងរាស្រ្ដមណ្ឌលខេត្ដឧត្ដរមានជ័យ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ បានជួប សំណេះសំណាលជាមួយនឹងគ្រួសារអតីតយុទ្ធជន ចំនួន៧៨៨នាក់ នៅភូមិថ្នល់កែង ឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្ដម គន់ គីម បានប្រគល់បណ្ណ័បេឡាជាតិ របបសន្តិសុខសង្គម ហៅកាត់ថា(ប.ស.ស.) សម្រាប់ពិនិត្យសុខភាព និងព្យាបាលជំងឺ នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋ នៅទូទាំងប្រទេសដោយមិនគិតថ្លៃ។ ជាមួយគ្នានេះដែរ ឯកឧត្ដមក៏បានសូមអំពាវនាវ ទៅដល់បងប្អូនអតីតយុទ្ធជនទាំងអស់ សូមកុំភ្លេច ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះកុំខាន៕ ដោយៈ ប៉ែន នួន
-
មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតខេត្តបាត់ដំបងចាប់បើកដំណើរការហើយ
ក្រោមកិច្ចសហការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាជាមួយនឹងមន្ទីរសុខាភិបាលខេត្តបាត់ដំបង មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតខេត្តបាត់ដំបង ចាប់ដំណើរការផ្តល់សេវាបង្ការជំងឺឆ្កែឆ្កួត និងតេតាណូស ដល់ប្រជាជន ដែលរងគ្រោះដោយសារ របួសសត្វខាំ រឺ ខ្វាច រួមមានសត្វ ឆ្កែ ឆ្មា ស្វា ប្រជៀវ គោ ជ្រូក ដែលពេលនេះ អាចមកទទួលការពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិត និងបានទទួលការបង្ការដែលមានសុវត្ថិភាព និងមានតម្លៃសមរម្យ។ ការទទួលពិគ្រោះ និងផ្តល់ការបង្ការដល់ប្រជាជន ទទួលបានសេវារហ័ស និងក្រោមក្រមសីលធម៌វិជ្ជាជីវៈ ដោយទំនួលខុសត្រូវនៃស្តង់ដារវេជ្ជសាស្រ្តអន្តរជាតិ។
-
ក្រសួងសុខាភិបាលចាត់បញ្ជូនជំនួយបន្ថែម ជាមុង និងថ្នាំពេទ្យដល់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង សម្រាប់ផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានចាត់បញ្ជូនមុង និងឱសថចាំបាច់មួយចំនួន និងធ្វើការណែនាំឲ្យមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងយកចិត្តទុកដាក់ផ្តល់សុខភាពប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំងនោះ។
-
អ្នកនាំពាក្យ គ.ជ.ប. ៖ មិនប៉ះពាល់ដល់ភាពត្រឹមត្រូវ និងដំណើរការនៃការបោះឆ្នោតទេ ទោះបីជាមិនមានការបញ្ជូនអ្នកសង្កេតការណ៍ការបោះឆ្នោតរបស់អាម៉េរិក និងជប៉ុន ក៏ដោយ
ឆ្លើយតបនឹងការមិនបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា របស់សហរដ្ឋអាម៉េរិក និងជប៉ុន អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា មិនប៉ះពាល់ដល់ភាពត្រឹមត្រូវ និងដំណើរការនៃការបោះឆ្នោតនោះទេ ពីព្រោះស្ថានទូតស្ទើរតែទាំងអស់បានដាក់អ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតរួចអស់ហើយ។ ការថ្លែងបញ្ជាក់របស់អ្នកនាំពាក្យ គ.ជ.ប. គឺធ្វើឡើងបន្ទាប់ពីខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុនបានប្រកាសកាលពីថ្ងៃទី២៥ ខែកក្កដា ថា ខ្លួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា នាថ្ងៃទី២៩កក្កដាខាងមុខនេះទេ។ ចំណែកស្ថានទូតអាម៉េរិកវិញ ក៏បានបញ្ជាក់កាលពីម្សិលមិញដែរថា គ្មានភ្ញៀវ ឬអ្នកសង្កេតការណ៍ផ្លូវការណាម្នាក់ មកពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក នឹងចូលរួមសង្កេតការណ៍បោះឆ្នោតជាតិនៅកម្ពុជានោះដែរ។ អ្នកនាំពាក្យ គ.ជ.ប. បានបញ្ជាក់ថា ចំពោះស្ថានទូតដែលប្រចាំនៅកម្ពុជាស្ទើរតែទាំងអស់ បានដាក់អ្នកអង្កេតការឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងនោះមានដូចជា ស្ថានទូតមីយ៉ាន់ម៉ា ស្ថានទូតចិន ស្ថានទូតសិង្ហបុរី ស្ថានទូតទីម័រឡេស ស្ថានទូតហ៊្វីលីពីន ស្ថានទូតព្រុយណេ ស្ថានទូតថៃ ស្ថានទូតនីហ្សេរីយ៉ា ស្ថានទូតរ៉ូម៉ានី និងស្ថានទូតផ្សេងៗមួយចំនួនទៀត។ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ទៀតថា នេះគ្រាន់តែជាភាសាប្រយោលទេ ប៉ុន្តែបច្ចុប្បន្នការិយាល័យរបស់ជប៉ុន ស្ថិតនៅជាមួយ និងធ្វើការជាមួយ…