-
ទឹកទន្លេសេកុង បានបន្តកើនឡើងលើសកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នជិតកន្លះម៉ែត្រហើយ
មកដល់ម៉ោង ៩ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នេះទឹកទន្លេសេកុងក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១១,៩០ ម ហើយ ខណៈកម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១,៥០ ម។ ទឹកទន្លេបានបន្តជន់លិចផ្លូវ ផ្ទះប្រជាពលរដ្ឋ និងកំពុងបន្តគម្រាមកំហែងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតក្នុងស្រុកសៀមប៉ាង។
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ ៦ ខែ ដើមឆ្នាំ ២០១៨ កម្ពុជា ទទួលបានការសាងសង់ជាង ១៦០០គម្រោងជាមួយទុនជាង ២ពាន់ លានដុល្លារ
ភ្នំពេញ៖ យោងតាមរបាយការណ៍ ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថារយៈពេល ៦ខែ ឆ្នាំ ២០១៨ ទាំងសមត្ថកិច្ចក្រសួង និង រាជធានី-ខេត្ត បានផ្ដល់ លិខិតអនុញ្ញាត សាងសង់បានចំនួន ១,៦៤៣គម្រោង ដែលមានតម្លៃវិនិយោគប្រមាណ ២,១៥៣,២១១,១១៨ដុល្លារ សហរដ្ឋអាមេរិក ។
-
ក្រសួងការពារជាតិ ប្រគល់ថវិកាគោលនយោបាយចំនួនជាង ២៧លានរៀល ជូនក្រុមគ្រួសារសពឯកឧត្តមឧត្តមសេនីយ៍ទោ ធឿក ថាំ រៀបចំពិធីបុណ្យសពទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ និងបែបពិធីការកងទ័ព
ដើម្បីចូលរួមរំលែកទុក្ខជាមួយនាយទាហាននាយទាហានរងនិងពលទាហាន របស់ក្រុមការងារស្រាវជ្រាវ ជំនាញយោធា អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងក្រុមគ្រួសារសពលោកឧត្តមសេនីយ៍ត្រី ធឿក ថាំ នោះនារសៀលថ្ងៃពុធទី២៥ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក សៅ សារឿន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញ គោរពវិញ្ញាណក្ខ័ន្ធ និងបានផ្តល់កិត្តិយសបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ទោ ជូនសព ឯកឧត្តមឧត្តមសេនីយ៍ត្រី ធឿក ថាំ បាជាកិច្ចបច្ឆាមរណៈ ព្រមទាំងបាននាំយកនូវថវិកាគោលនយោបាយក្រសួងការពារជាតិ ចំនួនជាង ២៧លានរៀល ផ្តល់ជូនលោកជំទាវនៃក្រុមគ្រួសារសពឯកឧត្តមឧត្តមសេនីយ៍ទោ ធឿក ថាំ ដើម្បីរៀបចំពិធីបុណ្យសពទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរនិងបែបពិធីការកងទ័ព ។
-
មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្រីសន្ធរ បានស្នើអោយសមាជិក សមាជិកាបក្សពង្រឹងកម្លាំងនៅតាមមូលដ្ឋាន អោយបានរឹងមាំខណៈការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៦ ខិតជិតចូលមកដល់
អនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត និងគោលការណ៍របស់គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោតគ្រប់គណបក្សនយោបាយទាំងអស់ បានធ្វើសកម្មភាពស្វែងរកសំឡេងឆ្នោត ទៅតាមលទ្ធភាពរៀងៗខ្លួនពុះពារសម្រេចអោយបាននូវការប្តេជ្ងាចិត្ត យកឈ្នះក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ឡូវ ហ៊ឺង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងលោកជំទាវ ណាល់ សុខអៀន លោកឧកញ៉ា ឡូវ សុខសាន និងលោកឧកញ៉ា ជា លាងហុង បានអញ្ជើញជួបជុំសំណេះសំណាល និងទទួលទានបបរសាមគ្គី ក្រោមទិសស្លោក ប្រទេសជាតិមានការរីកចម្រើន នៅក្នុងបរិវេណវត្តទងត្រឡាច ស្ថិតក្នុងភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
-
មនុស្ស១៣១នាក់កំពុងបាត់ខ្លួន ដោយសារការបាក់ទំនប់វារីអគ្គីសនី ខណៈសាកសព២៦នាក់ ត្រូវបានរកឃើញ
ឡាវ៖ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានឲ្យដឹងនៅថ្ងៃពុធនេះថា មនុស្ស១៣១នាក់បាននឹងកំពុងបាត់ខ្លួនអស់រយៈពេល២ថ្ងៃហើយ បន្ទាប់ពីទំនប់វារីអគ្គីសនីមួយបានបាក់ធ្វើឲ្យជន់លិចភូមិជាច្រើន នាភាគខាងត្បូងប្រទេស ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២៦នាក់ ។
-
យុវជន៣នាក់ជិះម៉ូតូឌុបគ្នាលឿនពេក ជ្រុលទៅបុកបុរសម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ និងរបួសធ្ងន់ស្រាល៣នាក់ទៀត
ភ្នំពេញ៖ យុវជន៣នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុកម៉ូតូបុរសម្នាក់កំពុងបត់ឆ្លងផ្លូវ ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ខាងលើ របួសយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ រីឯយុវជនទាំង៣នាក់ខាងលើ រងរបួសបែកមុខមាត់(មធ្យម ) ។
-
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍ សាត់ អញ្ជើញជួបសំណេះ សំណាល ជាមួយបងប្អូនប្រជា ពលរដ្ឋ ក្នុងភូមិជ្រៃក្រឹម និងភូមិអំពួច ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ
កំពង់ឆ្នាំង៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ ក្រុមប្រឹក្សាខេត្ត តំណាងរាស្ត្រ តំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អវុធទាំង៣នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញជួបសំណេះ សំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងប្រជាការពារ ជិត៤០០នាក់ ក្នុងភូមិជ្រៃក្រឹម និងភូមិអំពួច ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ។
-
ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាអោយក្រុមសង្គ្រោះទៅកាន់ប្រទេសឡាវជាបន្ទាន់
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានបង្គាប់ឲ្យមានការបញ្ជូនក្រុម សង្រ្គោះភ្លាមៗទៅកាន់ប្រទេសឡាវ ដែលកំពុងរងគ្រោះធ្ងន់ និងមានមនុស្សជិត២០នាក់ស្លាប់ និងបាត់ខ្លួនខ្ទង់រយនាក់ ព្រមទាំងរាប់ពាន់នាក់បាត់បង់ទីជម្រក ដោយសារតែការបាក់ទំនប់វារីអគ្គិសនីមួយកន្លែង ដែលស្ថិតក្រោមការដឹកនាំកសាងរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង នៅខេត្តភាគអាគ្នេយ៍ប្រទេស ។
-
នៅខេត្តស្ទឹងត្រែង៖ មន្រ្តីឧទ្យានុរក្សបានចុះអន្តរគមន៍ជួយគ្រោះមហន្តរាយទឹកជំនន់ហូរធ្លាក់ពីប្រទេសឡាវ
ជាបឋមនៅស្រុកសៀមប៉ាង គិតត្រឹមម៉ោង១៧:០០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ កម្ពស់ទឹកទន្លេសេកុង ១១.៥០ម ប្រកាសអាសន្នកម្លាំងអន្តរាគមន៍សរុប៥២៩នាក់ចំនួនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចំនួន១៧ភូមិ ប្រជាពលរដ្ឋដែលបានជម្លៀសចំនួន១,២៨៩គ្រួសារ មានមនុស្សចំនួន៥,៦១៩នាក់ ស្មើនឹង៤១.៩៣% នៃចំនួនគ្រសាររងគ្រោះ ចំនួន៣,០៧៤គ្រួសារ មនុស្សចំនួន១៥,៣១៥នាក់ រីឯគ្រួសារសរុបក្នុងស្រុកសៀមប៉ាងមានចំនួន៥,២៥៥គ្រួសារ មនុស្សចំនួន២៥,៦១០នាក់ និងជម្លៀសសត្វពាហនៈ គោចំនួន ១,២៤៣ក្បាល ក្របីចំនួន១,៦៩៣ក្បាល មាន់ចំនួន៣,៤៥៣ក្បាល ទាចំនួន១,៩៩៣ក្បាល ជ្រូកចំនួន២,០៨០ក្បាល។
-
ខ្សែប្រយុទ្ធ Antoine Griezmann ក៏មានឈ្មោះក្នុងបញ្ជីកីឡាករល្អជាងគេលើលោកដែរ
ខ្សែប្រយុទ្ធវ័យក្មេងដែលនាំឲ្យក្រុមបារាំងឈ្នះពាន World Cup ២០១៨ កីឡាករ Antoine Griezmann ក៏មានឈ្មោះប្រជែងពានរង្វាន់កីឡាករល្អផ្តាច់គេលើលោករបស់ សហព័ន្ធបាល់ទាត់ពិភពលោក