-
សត្វក្ងោកទេព១ក្បាលត្រូវក្រុមអ្នកអភិរក្សព្រលែងចូលធម្មជាតិវិញក្រោយការព្យាបាលរយៈពេលជាង១ខែមក
សត្វខ្សឹប ឬសត្វក្ងោកទេព ត្រូវគេរាយការណ៍ថា កំពុងស្ថិតនៅក្នុង បញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត ខណៈចំនួនរបស់វានៅ លើសាកលលោកមានតិចជាង៨០០ក្បាលតែប៉ុណ្ណោះ។ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះខេត្តសៀមរាប (ACCB) និងសមាគម មគ្គុទ្ទេសក៍សត្វស្លាប (CBGA) នៅថ្ងៃ២៤ កក្កដា ម្សិលមិញ បានធ្វើការព្រលែងសត្វខ្សឹប ឬក្ងោកទេពឈ្មោល១ក្បាលចូលក្នុងជម្រកធម្មជាតិនៃតំបន់ ការពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតនៅក្នុង ភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីការព្យាបាលរយៈពេលប្រមាណ១ខែកន្លងមក។
-
អគ្គលេខាធិការខេមរៈសហព័ន្ធយូដូ បញ្ជាក់ថា ២ឆ្នាំទៀតអត្តពលិកខ្លួនមាន សមត្ថភាពគ្រប់គ្រាន់ប្រជែងមេដាយ ពីអន្តរជាតិ
អគ្គលេខាធិការខេមរៈសហព័ន្ធយូដូ បញ្ជាក់ថា ២ឆ្នាំទៀតអត្តពលិកខ្លួនមាន សមត្ថភាពគ្រប់គ្រាន់ប្រជែងមេដាយ ពីអន្តរជាតិ
-
ក្លឹប Fulham កំពុងតាមប្រម៉ាញខ្សែបម្រើប្រយុទ្ធ Andre Schurrle
ក្លឹប Fulham កំពុងតាមប្រម៉ាញខ្សែបម្រើប្រយុទ្ធ Andre Schurrle
-
អភិបាលខេត្តព្រះសីហនុ ផ្តល់ពូជស្រូវស្រាលជាង ៥តោន ជូនកសិករនៅស្រុកំពង់សីលា ចំនូន៣ភូមិបន្ទាប់ពីសន្ទូងរបស់ពួកគាត់ចំនួន ៥៥ហិចតា ត្រូវបានវាយប្រហារដោយសារទឹកជំនន់ដើមរដូវវស្សានេះ
នៅព្រឹកថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតបានចុះពិនិត្យដោយផ្ទល់ដល់ទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅភូមិចំនួន០៣ នៅស្រុកកំពង់សីលា គឺភូមិថ្មី ភូមិវាល និងភូមិចាំស្រី។
-
ស្ថានភាពទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ
អាជ្ញាធរខេត្តស្ទឹងត្រែង កំពុងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាបតាមដងទន្លេសេកុង ទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេបានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត។ គិតត្រឹមម៉ោង ៣:៣០ នាទីរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះទឹកទន្លេសេកុង បានកើនឡើងដល់កម្ពស់ ១១,៤២ ម ហើយ (កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ ម)។
-
គ.ជ.ប គ្រោងប្រើដំរីដឹកសម្ភារៈបោះឆ្នោតទៅកាន់ការិយាល័យមួយ នៅខេត្តមណ្ឌលគិរី ដោយសារមធ្យោបាយយានយន្តមិនអាចធ្វើដំណើរទៅបាន
សេចក្ដីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃ២៥ កក្កដា នេះបានឲ្យដឹងថា ដូចធ្លាប់បានអនុវត្តនាពេល កន្លងមកដំរី នឹងដឹកសម្ភារៈបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោតលេខ ០០៨៣ ដែលមានទីតាំងនៅភូមិឡៅរមៀត ឃុំត្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅថ្ងៃ២៨ កក្កដា ឆ្នាំ២០១៨។ ការិយាល័យលេខ ០០៨៣ ត្រូវគេរាយការណ៍ថា ស្ថិតនៅទីតាំងភូមិសាស្ត្រលំបាកដោយត្រូវប្រើដំរីជាយានជំនិះ ដើម្បីឆ្លងកាត់អូរប្លាយ និងជាមធ្យោបាយតែមួយគត់ដើម្បីអាចទៅដល់ទីតាំងនោះ ដែលមានអ្នកបោះឆ្នោតរស់នៅចំនួន ១៣៣នាក់។
-
លោក ថោង ខុន ៖នយោបាយឈ្នះ ឈ្នះ ធ្វើអោយមានសុខសន្តិភាពៗ ធ្វើអោយកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យមកដល់ពេលបច្ចុប្បន្ន
លោក ថោង ខុន ៖នយោបាយឈ្នះ ឈ្នះ ធ្វើអោយមានសុខសន្តិភាពៗ ធ្វើអោយកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ មកដល់ ពេលបច្ចុប្បន្ន
-
កូរ៉េខាងត្បូងកំពុងធ្វើការពិចារណាដកកងទ័ពចេញពីតំបន់ព្រំដែនជាប់កូរ៉េខាង ជើង
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូលបាននឹងកំពុងធ្វើការពិចារណា ចំពោះការដក កងទ័ពមួយចំនួនចេញពីតំបន់ព្រំដែនជាមួយនឹងកូរ៉េខាងជើង ដែលប្រការនេះ ជា វិធានការថ្មីមួយ ដើម្បីកសាងទំនុកចិត្តរវាងប្រទេសទំាងពីរ ក្រោយជំនួបកំពូលរវាង មេដឹកនំាខ្លួន។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានគួសបញ្ជាក់នៅក្នុងថ្ងៃអង្គារ៍នេះថា ខ្លួននឹងធ្វើ ការពិចារណាក្នុងការដកកងទ័ព និងគ្រឿងបរិក្ខាមួយចំនួនចេញពីប៉ុស្តិ៍ត្រួតពិនិត្យ នៅខាងក្នុងតំបន់គ្មានយោធា (DMZ) នៅលើមូលដ្ឋានសាកល្បងមួយ ក៏ដូចជានឹង ពិចារណាពីការពង្រីកបន្តិចម្តងៗនៃការដកចេញនៅពេលក្រោយៗទៀត ហើយថា ខ្លួនក៏កំពុងពិនិត្យមើលឡើងវិញនូវផែនការនានា ដើម្បីកាត់បន្ថយកងយាមល្បាត និងអាវុធនៅក្នុងតំបន់សន្តិសុខរួម JSA ដោយផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងឈប់បាញ់។ សូមរំលឹកថា នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែមេសាកន្លងទៅនេះ នៅឯភូមិជាប់ ព្រំដែនផាន់មុនជុម មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតី កូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានព្រមព្រៀងគ្នាបញ្ឈប់រាល់សកម្មភាពអមិត្ត និងបង្វែរព្រំដែនរបស់ខ្លួនចូលទៅក្នុងតំបន់សន្តិភាព ៕
-
គ្រោះធម្មជាតិភ្លៀងលាយឡំនិងខ្យល់បានធ្វើអោយផ្ទះប្រជាពលរដ្ឋមួយខ្នងដួលរលំខូចខាត ស្ថិតក្នុងភូមិកណ្តាល និងប៉ះពាល់ខូចខាតសាលាស្រុកជលគិរី
កំពង់ឆ្នាំង៖ នៅម៉ោងប្រមាណ ៤ ល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នេះគ្រោះធម្មជាតិភ្លៀងលាយឡំនិងខ្យល់បានធ្វើអោយផ្ទះគ្រួសាខ្វះខាតមួយខ្នង ស្ថិតក្នុងភូមិកណ្តាល ២០១៨ នេះគ្រោះធម្មជាតិភ្លៀងលាយឡំនិងខ្យល់បានធ្វើអោយផ្ទះគ្រួសាខ្វះខាតមួយខ្នង ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវដួលរលំខូចខាតទាំងស្រុង ដោយសារអំណាចខ្យល់កន្រ្តាក់ លាយឡំជាមួយភ្លៀងមួយមេធំនេះ។
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកបង្ហាញការសាទរ ចំពោះដំណើរការកម្ទេចទីតំាង សាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្តែងការសាទរ ចំពោះរបាយការណ៍ដែលចេញផ្សាយថា កូរ៉េខាងជើងបានចាប់ផ្តើមកម្ទេចទីតាំងដ៏ សំខាន់មួយ ទុកសម្រាប់ធ្វើតេស្តមីស៊ីលផ្លោង។ លោក ត្រាំ បានគួសបញ្ជាក់ថា តាមរយៈរូបភាពទទួលបានពីផ្កាយរណបចុងក្រោយនេះបង្ហាញថា របបដឹកនំា ទីក្រុងព្យុងយ៉ាងបានចាប់ផ្តើមដំណើរការរំសាយទីតំាងធ្វើតេស្តមីស៊ីលដ៏សំខាន់ មួយរបស់ខ្លួន ហើយយើងពិតជារីករាយណាស់ចំពោះសកម្មភាពរបស់ពួកគេ។ ការសាទររបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ខាងលើនេះត្រូវបានធ្វើ ឡើងនៅឯពិធីជួបជុំជាមួយនឹងអតីតយុទ្ធជនយោធាកាលពីថ្ងៃ អង្គារ៍ ម្សិលមិញនេះ (ម៉ោងក្នុងតំបន់) នៅទីក្រុងខាន់សាស់ រដ្ឋមីសស៊ូរី ហើយលោក ត្រាំ ក៏បានលើក ឡើងដល់ការធ្វើមាតុភូមិនិវត្តន៍ នៃអដិ្ឋធាតុកងទ័ពអាម៉េរិកនៅប្រទេសកូរ៉េខាងជើង ដែលបានបាត់បង់ជីវិតក្នុងកំឡុងសង្គ្រាមកូរ៉េផងដែរ ។