-
ការធ្វើដំណើរដោយរថយន្តក្រុងសាធារណៈនៅរាជធានីភ្នំពេញ នឹងត្រូវផ្អាកមួយថ្ងៃក្នុងថ្ងៃបោះឆ្នោត
យោងតាមសេចក្ដីជូនដំណឹងរបស់ សាលារាជធានីភ្នំពេញនៅថ្ងៃ២៤ កក្កដា ម្សិលមិញបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង របស់រដ្ឋករស្វយត័ដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រយៈពេល១ថ្ងៃគឺថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៩ ដើម្បីឲ្យបុគ្គលិករដ្ឋករ បានអនុវត្តសិទ្ធក្នុងនាមជាពលរដ្ឋខ្មែរទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ថ្ងៃ២៩កក្កដា ឆ្នាំ២០១៩។ សេចក្ដីជូនដំណឹងបានឲ្យដឹងថា គេនឹងដាក់ឲ្យដំណើរការធម្មតាឡើងវិញនៅថ្ងៃចន្ទ ទី៣០ កក្កដា ឆ្នាំ២០១៨។
-
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបញ្ជាក់ថា អ្នកមានស្នាដៃ ទទួលបានការសសើរ និងតែងតាំងផ្លាស់ប្តូរមុខងារជូន នៅតាមបណ្តាអង្គភាពក្រុង-ស្រុក
កំពង់ស្ពឺ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងប្រគល់ជូនលិខិតសសើរ ដល់នាយទាហាន នាយទាហានរង ដែលមានស្នាដៃអង្គភាពក្រុង-ស្រុក ដែលមានស្នាដៃឆ្នើមក្នុងឆ្នាំ២០១៧ ចំនួន២១រូប ។
-
កុមារប្រមាណ២០០នាក់ទទួលការបណ្តុះបណ្តាលកីឡាបាល់ទាត់ពីក្រុមហ៊ុន SCG តាមរយៈការរៀបចំព្រឹត្តិការណ៍ហ្វឹតហាត់ “Kick and Share” នៅខេត្តកំពត
ខេត្តកំពត៖ អេសស៊ីជី ដែលជាពហុសាជីវកម្មឈានមុខគេនៅអាស៊ាន បានជួយគាំទ្រការអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាបានជួយលើទឹកចិត្តឲ្យយុវជនទូទាំងប្រទេស ចំណាយពេលទំនេររបស់ខ្លួនក្នុងសកម្មភាពវិជ្ជមាន ដូចជាការលេងបាល់ទាត់ជាដើម ។ ជាក់ស្តែងគណៈគ្រប់គ្រងក្រុមហ៊ុនអេសស៊ីជីបានបន្តបង្ហាញនូវសេចក្តីតាំងចិត្តរបស់ខ្លួន ក្នុងការគាំទ្រដល់យុវជនកម្ពុជាឲ្យមានលទ្ធភាពអាចសម្រេចក្តីសុបិនរបស់ខ្លួនផ្នែកកីឡាបាល់ទាត់ តាមរយៈកម្មវិធីហ្វឹកហាត់បាល់ទាត់ “Kick and Share” ជាមួយនឹងកីឡាករបាល់ទាត់ឆ្នើមៗរបស់កម្ពុជា ដែលប្រព្រឹត្តទៅនៅឯខេត្តកំពត ដោយមានការចូលរួមពីកុមារប្រមាណ២០០នាក់ ។
-
រថយន្តហ្វ៊តមួយបើកគេចពីរឺម៉កកង់បីធ្លាក់ពីផ្លូវបេតុងបុកគំរបលូក្រឡាប់រងរបួសធ្ងនស្រាល៣នាក់
ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ស្រាលខណៈកំពង់បើកបររថយន្តម៉ាកហ្វ៊ត១គ្រឿងគេចពីម៉ូតូកង់បីជ្រុលទៅបុកគំរបលូក្រឡាប់។គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៨តាមបណ្តោយផ្លូវលេខ៩២ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
-
ក្រុមហ៊ុន SCG ផ្ដល់ឱកាសដល់ជាងសំណង់នៅតាមខេត្តបានបង្ហាញជំនាញរបស់ខ្លួន ដើម្បីមានលទ្ធភាពស្វែងរកប្រាក់ចំណូលខ្ពស់ជាងមុន
ខេត្តកំពត៖ ជាងសំណង់១៦នាក់បានចូលរួមនៅក្នុងជុំទីមួយ នៃការប្រកួតផ្នែកសំណង់រៀបចំឡើងដោយក្រុមហ៊ុនអេសស៊ីជី (SCG) នៅខេត្តកំពត ដែលក្នុងនោះជ័យលាភី ដែលជាប់វគ្គជម្រុះមានសិទ្ធិទៅចូលរួមនៅក្នុងការប្រកួតថ្នាក់ជាតិ ដែលនឹងប្រារព្វឡើងនៅចុងឆ្នាំនេះ ។ ការប្រកួតផ្នែកបូកស៊ីម៉ង់ត៍នេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ដែលផ្ដួចផ្ដើមដោយក្រុមហ៊ុនអេសស៊ីជី ដែលជាពហុសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន ដើម្បីផ្ដល់វគ្គបណ្ដុះបណ្ដាលដល់ជាងសំណង់លើការងារបូកស៊ីម៉ង់ត៍ និងការងារប្រក់ដំបូល ដែលការបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅនៅឯវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈពីរ ហើយការប្រកួតមានរៀបចំឡើងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តធំៗទូទាំងប្រទេស ។
-
អាជ្ញាធររាជធានី ត្រៀមកងកម្លាំងចំនួនជាង៥ពាន់នាក់ សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សម្រាប់ដំណើរការបោះឆ្នោត
អាជ្ញាធររាជធានីភ្នំពេញ ដាក់កងកម្លាំងនគរបាលជាង៥០០០នាក់ ដើម្បីការពារសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៃការបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត នីតិកាលទី៦ នៃរដ្ឋសភា។ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ នៅក្នុងពិធីជួបជុំកម្លាំងនគរបាលចំនួន៤៦២៥នាក់ នៅពហុកីឡាដ្ឋានជាតិថា “នៅថ្ងៃទី២៩ ខែកក្ដដា គឺជាតំណាក់កាល ដ៏មានសារៈសំខាន់បំផុត និងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត ដែលរាជធានីភ្នំពេញ ត្រូវធានាអោយបានកិច្ចការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពទាំងស្រុង សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ អោយបានល្អប្រសើរ និងទទួលបានជោគជ័យតាមការគ្រោងទុក”។
-
ហេតុការណ៍បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ធ្វើអោយមនុស្សជាង១០០នាក់ បាត់ខ្លួន និង៦.៦០០នាក់ទៀតបាត់បង់ផ្ទះសម្បែង
ឡាវ៖ ប្រព័ន្ធផ្សព្វផ្សាយឡាវបានរាយការណ៍ថា ក្រុមអ្នកជួយសង្រ្គោះកំពុងបង្កើន កិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកនៅរស់រាន្តមានជីវិត បន្ទាប់ពីទំនប់វារីអគ្គិសនីមួយ កន្លែងនៅក្នុងប្រទេសឡាវ បានបាក់រលំកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយបង្ក ជាគ្រោះទឹកជំនន់នៅតាមភូមិជាច្រើន និងសម្លាប់ជីវិតមនុស្ស២០នាក់ហើយ ។
-
ចំនួនមនុស្សកើនដល់៧៦នាក់ របួស១៩០នាក់ និងបាត់ខ្លូន១០០នាក់ ខណៈរដ្ឋា ភិបាលក្រិកប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ
ក្រិក៖ ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅឯតំបន់អាទីកា ស្ថិតនៅក្បែរទីក្រុងអាតែន បានបន្តឆក់យកអាយុជីវិតមនុស្សកើនដល់៧៦នាក់ហើយ ១៩០នាក់រងរបួស និង ១០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈរដ្ឋាភិបាលក្រិកបានប្រកាសកាន់ទុក្ខរយៈ ពេល៣ថ្ងៃដោយរាប់ចាប់ពីថ្ងៃអង្គារ៍ម្សិលមិញនេះ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្រិក ឥទ្ធិពលភ្លើងឆេះព្រៃបានរីករាលដាលខ្លំាងនៅលើ ទីតំាងចំនួន២កន្លែងស្ថិតនៅជុំវិញទីក្រុងអាតែន ហើយរលកកម្តៅបានធ្វើអោយ សីតុណ្ហភាពកើនឡើងជិត៤០អង្សាសេនាពេលថ្មីៗនេះ ស្របពេលដែលរដ្ឋាភិបាល ក្រិកប្រកាសចាត់ទុកភ្លើងឆេះព្រៃនេះ គឺជាគ្រឿងមហន្តរាយ និងសោកនាដកម្មសម្រាប់ជាតិ ។
-
ហេតុការណ៍បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ធ្វើអោយមនុស្សជាង១០០នាក់ បាត់ខ្លួន និង៦.៦០០នាក់ទៀតបាត់បង់ផ្ទះសម្បែង
ឡាវ៖ ប្រព័ន្ធផ្សព្វផ្សាយឡាវបានរាយការណ៍ថា ក្រុមអ្នកជួយសង្រ្គោះកំពុងបង្កើន កិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកនៅរស់រាន្តមានជីវិត បន្ទាប់ពីទំនប់វារីអគ្គិសនីមួយ កន្លែងនៅក្នុងប្រទេសឡាវ បានបាក់រលំកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយបង្ក ជាគ្រោះទឹកជំនន់នៅតាមភូមិជាច្រើន និងសម្លាប់ជីវិតមនុស្ស២០នាក់ហើយ ។
-
ចំនួនមនុស្សកើនដល់៧៦នាក់ របួស១៩០នាក់ និងបាត់ខ្លូន១០០នាក់ ខណៈរដ្ឋាភិបាលក្រិកប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ
ក្រិក៖ ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅឯតំបន់អាទីកា ស្ថិតនៅក្បែរទីក្រុងអាតែន បានបន្តឆក់យកអាយុជីវិតមនុស្សកើនដល់៧៦នាក់ហើយ ១៩០នាក់រងរបួស និង១០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈរដ្ឋាភិបាលក្រិកបានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃដោយរាប់ចាប់ពីថ្ងៃអង្គារ៍ម្សិលមិញនេះ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្រិក ឥទ្ធិពលភ្លើងឆេះព្រៃបានរីករាលដាលខ្លំាងនៅលើ ទីតំាងចំនួន២កន្លែងស្ថិតនៅជុំវិញទីក្រុងអាតែន ហើយរលកកម្តៅបានធ្វើអោយ សីតុណ្ហភាពកើនឡើងជិត៤០អង្សាសេនាពេលថ្មីៗនេះ ស្របពេលដែលរដ្ឋាភិបាល ក្រិកប្រកាសចាត់ទុកភ្លើងឆេះព្រៃនេះ គឺជាគ្រោះមហន្តរាយ និងសោកនាដកម្មសម្រាប់ជាតិ។