-
បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ បណ្តាលអោយមនុស្សមួយចំនួនបាត់បង់ជីវិត និងរាប់រយនាក់បាត់ខ្លួន នៅក្នុងខេត្តអាត់តាពើ ជាប់ព្រំដែនកម្ពុជា
ឡាវ៖ អាជ្ញាធរឡាវបានអោយដឹងនៅក្នុងថ្ងៃអង្គារ៍នេះថា មនុស្សមួយចំនួនបាន បាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀតត្រូវគេរាយការណ៍ថា បានបាត់ខ្លួន ក្រោយ ពីទំនប់វារីអគ្គិសនីមួយកន្លែងបានដួលរលំនៅខេត្តអាត់តាពើ ភាគអាគ្នេយ៍ប្រទេស និងជាប់ព្រំដែនខេត្តស្ទឹងត្រែង ព្រមទាំងខេត្តរតនៈគិរីភាគឦសានប្រទេសកម្ពុជា ។
-
ខេត្តស្ទឹងត្រែង៖ អាជ្ញាធរឡាវ កំពុងជម្លៀសពលរដ្ឋចេញពីតំបន់ទឹកលិចតាមដងទន្លេសេកុង ដោយ សារគ្រោះទឹកជំនន់ក្នុងខេត្តអត្តពឺ
នៅវេលាព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៨នេះ មានសេចក្តីរាយការណ៍មកថា ទឹកជំនន់ក្នុងពេលមេឃកំពុងបន្តភ្លៀងធ្លាក់ឥតឈប់ឈរ ហើយអាជ្ញាធរឡាវបានជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីតំបន់កំពុងតែរងគ្រោះនោះ ។ពលរដ្ឋឡាវបានផ្តាំមកសាច់ញាតិរបស់ខ្លួនដែលរស់នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងឲ្យមានការប្រុងប្រយ័ត្នផង ហើយបើសិនឃើញសាកសពអណ្តែតទឹក សូមស្រង់ទុកផងព្រោះជាសពដែលស្លាប់ដោយសារទឹកជំនន់នៅ ខេត្តអត្តពឺរបស់ឡាវជាប់នឹងខេត្តស្ទឹងត្រែងកម្ពុជា ។ លោក ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ថាក្រោយពីទទួលបានព័ត៌មានពីទឹកជំនន់នៅប្រទេសឡាវ ក្នុងខេត្តជាប់ព្រំដែន អាជ្ញាធរក៏ដូចជាកងកម្លាំងសមត្ថកិច្ច បានត្រៀមលក្ខណៈ និងសម្ភារៈ ចាំជួយដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ ពិសេសស្រុកសៀមប៉ាងតែម្តង ។ លោកស្នងការខេត្តបានបញ្ជាក់ទៀតថា÷សម្រាប់ស្រុកសៀមប៉ាងទឹកទន្លេសេកុងមិនទាន់ដល់កម្រិត ដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយ តែអាជ្ញាធរ និងសមត្ថកិច្ចបានត្រៀមជួយដល់ប្រជាពលរដ្ឋហើយ៕
-
ពិតជាកូនតិរច្ឆានមែន! យុវជនម្នាក់បែកថ្នាំកាន់ដាវសាំម៉ូរ៉ៃចាប់កៀក ក ម្ដាយប៉ងសម្លាប់ ព្រោះតែសុំលុយទិញថ្នាំញៀនមិនបាន
ភ្នំពេញ៖ យុវជនម្នាក់បែកថ្នាំញៀន បានកាន់ដាវសាំម៉ូរ៉ៃចាប់ក្រៀក ក ម្តាយបម្រុងសម្លាប់ ដោយគំរាមយកលុយនិងគំរាមមិនឲ្យម្តាយប្តឹងប៉ូលិស ហើយបានរត់ចូលផ្ទះប្រជាពលរដ្ឋដែលរស់នៅអមនឹងផ្លូវលេខ៣៧១បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចទាំង២ប្រភេទចុះជួយអន្តរាគមន៍រំដោះម្តាយឲ្យរួចផុតមានសុវត្ថិភាព និងឃាត់ខ្លួនយុវជនបែកថ្នាំខាងលើយកទៅកាន់ប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំកែប្រែខ្លួនតាមការសូមណូមពររបស់ម្តាយ។
-
សេតវិមាន៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិកនឹងជួបពិភាក្សាជាមួយសម ភាគីរុស្ស៊ីក្នុងខែ សីហា ខាងមុខ ស្របតាមជំនួបកំពូលរវាងមេដឹកនំាប្រទេសទំាងពីរ
សហរដ្ឋអាម៉េរិក៖ សេតវិមានបានប្រកាសថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន ប៊ូលតុន គ្រោងនឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីនៅក្នុងខែ សីហា ខាងមុខ នេះ ដើម្បីអនុវត្តតាមជំនួបកំពូលកាលពេលថ្មីៗនេះរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ។
-
ប្រជាពលរដ្ឋខ្មែរមួយចំនួនបានធ្វើដំណើររាប់ម៉ឺនគីឡូម៉ែត្រពីអាម៉េរិកមកដល់កម្ពុជាដើម្បីចូលរួមបោះឆ្នោតថ្ងៃ២៩កក្កដា
ប្រជាពលរដ្ឋម្នាក់បានមកពីក្រុងឡងប៊ីចសហរដ្ឋអាម៉េរិក បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃ២៩កក្កដាខាងមុខនេះ។
-
រថយន្តBMWសង្ស័យជាន់ហ្វ្រាំងច្រលំជាន់ហែ្គរបុករះរថយន្តនិងម៉ូតូបណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់
ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តបេអឹមឌុបឌឺវេ(BMW) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AQ-០៦៨៩ ច្រលំជាន់ហ្វ្រាំងបែរជាន់ហ្គែរបន្ថែមល្បឿនជ្រុលបុករះម៉ូតូហុងដា សេ១២៥ សេរីឆ្នាំ២០១៣ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BL-០៤១០ ដែលបេីកបរដោយបុរស២នាក់និងរថយន្តបង្កមិនទាន់អស់ល្បឿនជ្រុលទៅបុករថយន្តតាកូមា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២F-៥០៤២ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍យថាហេតុបណ្ដាលអោយមានអ្នករបួសស្រាល២នាក់ជាអ្នកបេីកម៉ូតូបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែ កក្ដដា ឆ្នាំ ២០១៨នៅចំណុចច្រកចូលផ្សារទំនេីបសុវណ្ណា តាមផ្លូវផ្លាទីនីម ស្ថិតនៅភូមិរ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
-
នគរបាលប៉ុស្តិ៍គោកឃ្លាងឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ករណីផ្សេងគ្នា
ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាងធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ករណីផ្សេងគ្នាក្រោយពីស្រាវជ្រាវរកឃើញថាមានបទល្មើស។ កាលពីថ្ងៃអង្គាេ១២កើតខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព. ស២៥៦២ ត្រូវនិងថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុ ភូមិគោកឃ្លាង សង្កាត់គោកឃា្លងខណ្ឌសែនសុខ។
-
មនុស្សស្លាប់កើនដល់២៤នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏អាក្រក់នៅ ប្រទេសក្រិក
ក្រិក៖ យោងតាមប្រភពរបស់អាជ្ញាធរក្រិកបានអះអាងថា តួលេខជនរងគ្រោះបាត់ បង់ជីវិតកើនឡើងដល់២៤នាក់ហើយ បន្ទាប់ពីគេរកឃើញសាកសពមនុស្ស៤នាក់ និងច្រើនជាង១០៤នាក់ផ្សេងទៀតទទួលរងរបួស ក្នុងនោះ១១នាក់មានអាការៈធ្ងន់ ធ្ងរ ដោយសារតែភ្លើងឆេះព្រៃដ៏កំណាចមួយបានឆាបឆេះរម្មណីយដ្ឋានតាមឆ្នេរ សមុទ្រតួចមួយកន្លែងនៅក្បែរទីក្រុងអាតែន កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ។
-
ក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំ២០១៨ មានភ្ញៀវទេសចរបរទេស បានមកទស្សនាកំសាន្តនៅកម្ពុជា ជាង២លាន៥សែននាក់ ខណៈទេសចរចិននៅតែឈរលំដាប់ទី១
ក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំ២០១៨ មានភ្ញៀវទេសចរបរទេស បានមកទស្សនាកំសាន្តនៅកម្ពុជា ជាង២លាន៥សែននាក់ ដែលចំនួននេះ មានការកើនឡើងជាងឆ្នាំ២០១៧ ជាង៣សែននាក់សម្រាប់រយៈពេលដូចគ្នា ។ បើតាមរបាយការណ៍ក្រសួងទេសចរណ៍ ដែលផ្ញើទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជាក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៨នេះមានចំនួន២លាន៥សែន៩ម៉ឺន៣ពាន់៨៤៧នាក់ ច្រើនជាងឆ្នាំ២០១៧ ជាង៣សែននាក់។ ភ្ញៀវទេសចរចិន នៅតែឈរក្នុងលំដាប់លេខ១ ស្មើនឹង៣០,៤ភាគរយ តាមពីក្រោយដោយភ្ញៀវទេសចរវៀតណាមមានចំនួន១២,៥ភាគរយ និងទេសចរឡាវក្នុងលំដាប់លេខរៀងទី៣ ឬស្មើនឹង៦.៩ភាគរយ នៃទេសចរអន្តរជាតិសរុប ។
-
ស្រាបៀរថៃហ្គ័រ និង WWF អបអរទិវា GLOBAL TIGER DAY ព្រមជាមួយការបើកយុទ្ធនាការ «RARE STRIPES» ក្នុងការការពារ និងអភិរក្សសត្វខ្លាធំពិភពលោក
ភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀរថៃហ្គ័របានប្រកាសពីកិច្ចសហការពិសេសមួយ ជាមួយអង្គការ WWF និងម៉ាកសម្លៀកបំពាក់ KENZO ក្នុងការបង្កើតស្នាដៃរចនាម៉ូតសម្លៀកបំពាក់ Rare Stripes ដើម្បីអបអរទិវា Global Tiger Day (ទិវាសត្វខ្លាំធំពិភពលោក) ហើយនិងឆ្លុះបញ្ចាំងពី ការយកចិត្តទុកដាក់ចំពោះសត្វខ្លាធំទាំងអស់ ដែលជិតផុតពូជនៅទូទាំងពិភពលោក ។