-
ប្រជាជនជប៉ុនប្រមាណ២២.០០០នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយមានរោគសញ្ញាគាំងបេះដូង ដោយសារការវាយប្រហារពីរលកកម្តៅដ៏ខ្លំាង
ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា ពលរដ្ឋជប៉ុនច្រើនជាង២២.០០០ នាក់ដែលមានរោគសញ្ញាគំាងបេះដូងនោះ ត្រូវបានគេបញ្ជូនបន្ទាន់ទៅសង្គ្រោះនៅ មន្ទីរពេទ្យនៅទូទំាងប្រទេសកាលពីសប្តាហ៍មុននេះ ហើយក្នុងចំណោមពួកគេ មាន ៦៥នាក់ហើយបានបាត់បង់ជីវិត ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យ ជប៉ុនបាននិយាយថា តួលេខជនរងគ្រោះ និងមនុស្សស្លាប់ខាងលើនេះ គឺខ្ពស់បំផុត ចាប់តាំងពីការរក្សាកំណត់ត្រាបានចាប់ផ្តើមកាលពី១០ឆ្នាំមុន ។
-
មន្ត្រីកាំកុងត្រូល ពិនិត្យគុណភាពទំនិញនៅផ្សារគគីរ សំដៅពង្រឹងសុវត្ថិភាពម្ហូបចំណីអាហារ ជូនប្រជាពលរដ្ឋដែលទិញយកទៅបរិភោគប្រចាំថ្ងៃ
មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល ដឹកនាំដោយលោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្ត រួមជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មាការផ្សារ បានចុះពិនិត្យគុណភាពមុខទំនិញដែលកំពុងចររាចរណ៏នៅក្នុងផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ក្នុងការចុះពិនិត្យគុណភាពទំនិញ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូល និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការពិនិត្យគុណភាពអាហារកំប៉ុង និង ផលិតផលផ្សេងៗដែលមានសភាពខួចគុណភាពកំពិទ និងហួសការបរិច្ជេទដែលកំពុងចរាចរណ៍នៅលើទីផ្សារក្នុងគោលបំណងធានា បាននូវសុវត្ថិភាពចំណីអាហារសំរាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ដោយ មិនប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។
-
មនុស្សស្លាប់ និងរបួសជាង១០០នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏អាក្រក់នៅប្រទេសក្រិក
ក្រិក៖ អាជ្ញាធរក្រិកបានអះអាងនៅក្នុងថ្ងៃអង្គារ៍នេះថា យ៉ាងហោចណាស់មាន មនុស្ស២០នាក់បានបាត់បង់ជីវិត ក្នុងនោះទារកអាយុ៦ខែម្នាក់ និងច្រើនជាង១០០ នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់-ស្រាល ដោយសារភ្លើងឆេះព្រៃដ៏កំណាចមួយ បានឆាបឆេះរម្មណីយដ្ឋានតាមឆ្នេរសមុទ្រតួចមួយកន្លែង នៅក្បែរទីក្រុងអាតែន កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ។
-
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការខកចិត្តយ៉ាងខ្លាំង ចំពោះការអធិប្បាយនាពេលថ្មីៗនេះ របស់លោកស្រីសាស្រ្តាចារ្យ រ៉ូណា ស្មីត
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការខកចិត្តយ៉ាងខ្លាំង ចំពោះការអធិប្បាយនាពេលថ្មីៗនេះ របស់លោកស្រីសាស្រ្តាចារ្យ រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានសរសេរក្នុងទំព័របណ្តាញសង្គម(Facebook)របស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា ដោយបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនពីភាពស្របច្បាប់នៃការមិនចូលរួមបោះឆ្នោត និងពីការចោទប្រកាន់ស្តីពីការផ្អាកសេវាសាធារណៈចំពោះជនទាំង ឡាយណាដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច នៅក្នុងដំណើរការការបោះឆ្នោតតំណាងរាស្រ្តនៅកម្ពុជា។
-
ទឹកទន្លេក្នុងខេត្តស្ទឹងត្រែងឡើងមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ប៉ុន្តែអាជ្ញាធរខេត្តក៏ត្រៀមបង្ការគ្រោះមហន្តរាយផងដែរ
ក្រោយពីមានភ្លៀងធ្លាក់ជាងពីរសប្តាហ៍ក្នុងខេត្តស្ទឹងត្រែងអំឡុងខែកក្កដានេះ ទឹកទន្លេបានហក់ឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ នេះបើតាមការឲ្យដឹងពីមន្រ្តីជលសាស្រ្ត នៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្ទឹងត្រែង ។ បើតាមសេចក្តីរាយការណ៍ពីមន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងថា៖ នៅរសៀលថ្ងៃទី២៤កក្កដា២០១៨ ស្ថានភាពទឹកទន្លេនៅស្ថានីយ៍ជលសាស្រ្តទន្លេមេគង្គឃើញថា បានឡើងដល់កំពស់៩,១៥ម៉ែត្រ រីឯកំពស់ទឹកត្រូវប្រុងប្រយ័ត្នដែលស្ថិតក្នុងកម្រិតប្រកាសអាសន្នគឺ១០,៧០ម៉ែត្រ ។
-
ចិន និងរ៉ាវ៉ាន់ដា សន្យាបើកទំព័រសករាជថ្មី ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី
រ៉ាវ៉ាន់ដា៖ ប្រធានាធិបតីរ៉ាវ៉ាន់ដា លោក ផូល កាហ្គាមេ និងសមភាគីចិន លោក ស៊ី ជិនពីង បានព្រមព្រៀងថា នឹងខិតខំព្យាយាមលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងទ្វេភាគី ក្នុងគោលបំណងនំាយកអត្ថប្រយោជន៍បន្ថែមទៀតដល់ប្រទេស និងប្រជាជនចិន ក៏ដូចជារ៉ាវ៉ាន់ដាផងដែរ។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរទៅដល់ប្រទេសរ៉ាដ្វាន់ដា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង ក្នុងនាមជាប្រមុខរដ្ឋចិនមកកាន់ប្រជា ជាតិអាហ្វ្រិកខាងកើតមួយនេះ ។
-
ប្រធានាធិបតីហ្វីលីពីនប្តេជ្ញាបង្កើនការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ដោយមិនខ្វល់ពីក្រុមឃ្លំាមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
ហ្វីលីពីន៖ នាឱកាសថ្លែងសុន្ទរកថាទៅកាន់សម័យប្រជុំសភា នៅក្នុងថ្ងៃ ច័ន្ទ ម្សិល មិញនេះ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គោ ឌូតឺតេ បានសន្យាថា រដ្ឋបាល របស់លោកនឹងបង្កើនការប្រយុទ្ធប្រឆំាងឮការជួញដូរគ្រឿងញៀនខុសច្បាប់ ហើយ ថា នឹងបន្តបោសសម្អាតក្រុមជួញដូរគ្រឿងញៀន និង អ្នកប្រើប្រាស់រហូតទាល់តែ អស់ពីប្រទេស ។
-
កូរ៉េខាងជើងកំពុងអនុវត្តតាមការសន្យាជាមួយសហរដ្ឋអាម៉េរិកហើយ តាមរយៈ ការចាប់ផ្ដើមបំផ្លាញទីតាំងបាញ់សាកល្បងគ្រាប់រ៉ុក្កែតរបស់ខ្លួន
កូរ៉េខាងជើង៖ អ្នកជំនាញមួយក្រុមបានអះអាងថា របបដឹកនំាក្រុងព្យុងយ៉ាងបាន ចាប់ផ្តើមបិទផ្នែកមួយ នៃទីតាំងធ្វើតេស្ដបាញ់គ្រាប់រ៉ុក្កែតដ៏សំខាន់របស់ខ្លួននៅភាគ អាគ្នេយ៍ប្រទេស ដែលនេះជាការអនុវត្តតាមកិច្ចព្រមព្រៀងរវាងប្រធានាធិបតីអាម៉េ រិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅប្រទេស សិង្ហបុរី កាលពីខែមិថុនាកន្លងទៅ ។
-
អត់លុយទិញថ្នាំញៀន សម្រេចចិត្តឆក់ការបូបអ្នកដំណើរ ត្រូវប៉ូលិសក្រពួចជាប់បានម្នាក់
កណ្ដាល៖ យុវជនពីរនាក់ ចេះប្រើថ្នាំញៀនបាន៥ខែ ហើយអត់លុយទិញថ្នាំក៏បង្ខំចិត្តជិះម៉ូតូធ្វើសកម្មភាពឆក់ការបូបអ្នកដំណើរ កាលពីថ្ងៃច័ន្ទ ១១កើតខែទុតិយាសាឍ ឆ្នាំចរសំរិទ្ឋស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៤០នាទីយប់ នៅចំណុចផ្លូវជាតិលេខ០៤ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
-
រដ្ឋមន្ត្រីក្រសួងការពារជាតិបានអះអាងថា កងទ័ពកម្ពុជាកំពុងស្ថិតនៅក្រៅប្រទេសអាចវិលត្រលប់មកចូលរួមបោះឆ្នោតបាននៅថ្ងៃទី២៩ខែកក្កដានេះ ស្របពេលដែលបេសកកម្មត្រូវបានបញ្ចប់ជាស្ថាពរ
ថែ្លងនៅក្នុងពិធីទទួលដំណើរនិវត្តន៍មកវិញកងកម្លាំងដែលត្រូវបានបញ្ចប់បេសកកម្មក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ មកពីសាធារណរដ្ឋម៉ាលី និងប្រទេសស៊ូដង់ខាងត្បូងដែលបានប្រារព្វធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថាកងទ័ពដែលកំពុងស្ថិតនៅក្រៅប្រទេស ក៏អាចចូលរួមបោះឆ្នោតបានដែរ ប្រសិនបើត្រូវបានបញ្ចប់បេសកកម្មជាស្ថាពរហើយនោះ។